BAYMAX 23

រៀបរាប់ រឿងរាវដែលកើតឡើងជារៀងរាល់ថ្ងៃ

Wednesday, December 12, 2018


   សួស្តីមកទៀតហើយព្រោះតែថ្ងៃនេះទំនេរពេកក៏ចង់សរសេរបន្ថែមអត្ថបទមួយទៀត។ ដោយសារតែលេង FACEBOOK រាល់ថ្ងៃជួបនៅរឿងក៏ដូចជាព័ត៌មានបញ្ចប់ជីវិតច្រើនពេលទើបចង់លើកយករឿងនេះមកសរសេរតែម្តងទៅ។ តើការបញ្ចប់ជីវិតខ្លួនឯងជាជំរើសក៏ដូចជាដំណោះស្រាយដ៏ល្អដើម្បីបញ្ចប់បញ្ហាមែនទេ?
   សព្វថ្ងៃឃើញព័ត៌មានច្រើនមែនទែនសឹងតែរាល់ថ្ងៃដែលចុះផ្សាយអំពីការធ្វើសំលាប់ខ្លួនឯង ហើយការសំលាប់ខ្លួនមានច្រើនប្រភេទដូចជា ការលោតទឹក ការចងក ការលេបថ្នាំពុល ការបាញ់សំលាប់ខ្លួនឯងជាដើម។ ចំណែកអ្នកខ្លះទៀតគឺគ្រាន់តែធ្វើបាបខ្លួនឯងដូចជាយកកំបិតមកចាក់រាយកាយ អ្នកខ្លះយកលាមមកឆូតដៃឆូតមុខហើយអ្នកដែលប្រព្រឹត្តអំពើល្ងង់ក្លៅបែនេះភាគច្រើនតែងតែជួបវិបត្តិស្នេហា ប៉ុន្តែយ៉ាងណាក៏នៅមានជីវិតដែរ។ អ្នកដែលសំលាប់ខ្លួនភាគច្រើនគឺតែងតែមានវិបត្តិធ្ងន់ធ្ងរដោះស្រាយមិនចេញ អ្នកខ្លះក៏ជួបវិបត្តិហិរញ្ញវត្ថុ អ្នកជួបវិបត្តិស្នេហា អ្នកខ្លះក៏សំលាប់ខ្លួនគ្រាន់តែបញ្ឈឺរអ្នកដទៃដើម្បីអោយគេមានការសោកស្តាយតែប៉ុណ្ណោះ។ ខ្ញុំដឹងអ្នកដែលជួបវិបត្តិផ្លូវចិត្តមានការគិតមិនដូចមនុស្សធម្មតាទេ ពួកគេមិនដែលដេកលក់ស្រួលទេ រស់ក្នុងការភ័យខ្លាច បើសិនជាដេកលក់វិញក៏ជួបសុបិនអាក្រក់ដែល ប៉ុន្តែពួកគេគួរតែទៅជួបពេទ្យជំនាញវិកលចរិតដើម្បីជួយស្រាយ ជួយពន្យល់ ព្រឹក្សាដល់ពួកគេ។ ខ្ញុំអាចយល់ពីអ្នកជួបវិបត្តិផ្លូវចិត្ត ព្រោះខ្ញុំផ្ទាល់ក៏ធ្លាប់មានវិបត្តិផ្លូវចិត្តដែរ ពេលនោះគឺពិតជាពិបាករស់ខ្លាំងណាស់ គ្មានយប់ណាដែលខ្ញុំដេកលក់ទេ ពេលដែលខ្ញុំបិតភ្នែកខួក្បាលខ្ញុំមិនដឹងជាគិតអ្វីខ្លះទេ ពេលខ្លះខ្ញុំមានអារម្មណ៍ថាខ្លួនឯងកំពុងនិយាយតបទៅអ្នកម្នាក់អ៊ីចឹង ខ្ញុំតែងតែគិតផ្តេសផ្តាស តែងតែគិតរឿងដដែលៗ តែងតែប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ និយាយទៅពេលហ្មឹងពិតជាពិបាកមែនទែន បើខ្ញុំមិនបានជួបពេទ្យជំនាញទេ ខ្ញុំមិនដឹងថាខ្លួនឯងពេលនេះយ៉ាងម៉េចយ៉ាងម៉ាទេ អ្នកខ្លះអាចក្លាយជាសរសៃប្រសាទ អ្នកខ្លះអាចសំលាប់ខ្លួនជាដើម។ អ៊ីចឹងហើយបើអ្នកគិតថាខ្លួនឯងមានវិបត្តិផ្លូវចិត្តគួរតែទៅជួបពេទ្យដើម្បីពិគ្រោះយោបល់ដើម្បីអាចដោះស្រាយទាន់ទេ កុំទុកអោយវារាលដាលកាន់តែខ្លាំងជំងឺមួយនេះសាហាវខ្លាំងណាស់មិនមែនតូចតាចដូចអ្នកគិតទេ ហើយបើមានមិត្តភក្តិដែលកុំពុងជួបវិបត្តិ អ្នកគួរព្យាយាមពន្យល់គេ លើកទឹកចិត្ត លួងលោម សួរនាំគេអោយគេនិយាយចេញនៅទុក្ខវិបត្តិដើម្បីអោយគេបានធូរសប្បើយ នាំគេទៅជួបពេទ្យជាដើម កុំព្យាយយាមនិយាយបញ្ឈឺគេព្រោះអ្នកជំងឺប្រភេទនេះត្រូវការអ្នលផ្តល់កំលាំងចិត្ត អ្នកជំងឺនេះគិតវែងឆ្ងាយឆ្ងាយរហូតរឿងមិនទាន់ជួបផងព្យាករណ៍លទ្ទផលបាត់ទៅហើយ តែបើគិតខ្លីវិញគឺទៅសំលាប់ខ្លួនភ្លាមៗតែម្តង។ ចំពោះអ្នកដែលរួចពីការស្លាប់ អ្នកខ្លះព្យាយាមសំលាប់ៗខ្លួនម្តងហើយម្តងទៀត អ្នកខ្លះវិញដូចកើតវិញម្តហទៀតអ៊ីចឹង។
   សុំទោសផងបើខ្ញុំសរសេរមានការខុសឆ្គងអ្វី ព្រោះខ្ញុំមិនជំនាញតែងនិពន្ធអ្វីទេ គ្រាន់តែគិតភ្លាមសរសេរភ្លាម អត់បានព្រាងទុកអ្វីនោះទេ។ បាយ បាយ 😅 ៕

Saturday, December 8, 2018


   សួស្តីអ្នកទាំងអស់គ្នា! ដោយសារតែថ្ងៃនេះមិនសូវមានអតិថិជន អ៊ីចឹងរាងទំនេរច្រើន ចង់សរសេរអត្ថបទមួយដើម្បីកុំអោយអផ្សុកពេក។ កាលពីអត្ថបទមុនខ្ញុំបានសរសេរពីអត្ថបទមួយដែលទាក់ទងនិង សម្ភារៈនិយម ខ្ញុំបាននិយាយថាមិនត្រូវការវាទេ ប៉ុន្តែថ្ងៃនេះខ្ញុំចង់សរសេរអំពីរបស់ដែលខ្ញុំចង់ទិញនៅឆ្នាំ 2019 វិញដែកអង់គ្លេសគេហៅថា WISHLIST ។
   និយាយទៅរបស់ល្អរបស់ថ្មីអ្នកណាមិនស្រលាញ់ អ្នកណាមិនចង់បានព្រោះវាបានបន្ទាន់សម័យ ( UPDATE ) នៅបច្ចេកវិទ្យាថ្មីដើម្បីសំរបទៅនឹងសម័យបច្ចុប្បន្ន។ អ៊ីចឹងហើយអ្នកក៏ស្រលាញ់អ្នកណាក៏ប្រាថ្នាចង់បានដែរ ប៉ុន្តែយើងត្រូវមានដែនកំណត់ យើងត្រូវរបស់ណាដែលមានតំរូវការខ្លាំងយកមកប្រើដើម្បីកុំអោយខ្ជះខ្ជាយលុយព្រោះវារកមកដោយលំបាក មិនមែនគ្រាន់តែដេកលុយហោះមករកយើងទេ :-D ។ ខ្ញុំក៏ដូចគ្នា ខ្ញុំក៏មានរបស់ដែលខ្ញុំស្រលាញ់នឹងចង់ទិញក្នុងឆ្នាំ 2018 នេះដែរ តែបានទិញឬអត់វាអាស្រ័យទៅលើលុយដែលរកបានអ៊ីចឹងបើទិញមិនបានក៏មិនជាបញ្ហាដែរព្រោះរបស់នោះនឹងចេញនៅឆ្នាំ 2019 ជាមួយនិងបច្ចេកវិទ្យាថ្មីបន្ថែមទៀត។ ដូចពាក្យមួយបាននិយាយថា ថ្ងៃនេះអ្នកទិញរបស់មិនត្រូវការថ្ងៃក្រោយអ្នកប្រាកដជាលក់របស់ដែលត្រូវការជាមិនខាន ក្នុងឆ្នាំ 2019 ។ យ៉ាប់ណាស់ចង់បានរបស់ច្រើនតែអត់លុយ មានតែសរសេរអត្ថបទលេងៗទៅ ខ្លាចភ្លេច វីវរពេលដែលមានលុយភ្លេចរបស់ដែលចង់ទិញពិបាកត្រូវរកនឹកម្តងទៀតប្រើពេលយូរ :-D ។ អ៊ីចឹងរបស់ដែលខ្ញុំចង់បានមានដូចជា

- GoPro Hero 7 BLACK

GoPro Hero 7 Black


- Zhiyun Smooth 4


- Samsung Galaxy Watch



- មួកសុវត្ថិភាព




- Logitech G29 Driving Force


- ស្បែកជើងកីឡា

   អស់ហើយចង់បានតែប៉ុណ្ណឹងទេ ចង់បានច្រើនពេកនាំតែខកចិត្តស្អិតទ្រូងព្រោះអត់លុយ ហើយសង្ឃឹមថាខ្លួនឯងអាចមានលុយទិញវាមកប្រើ គ្រាន់បំពេញចំណង់ បើទិញមិនបានក៏អត់បញ្ហាធ្វើម៉ិចបើអត់លុយទៅរកពីណាម៉ោ :-D លាហើយជួបគ្នាអត្ថបទក្រោយៗទៀត៕

Friday, December 7, 2018


   បន្ទាប់ពីការរង់ចាំ និងការលើកថ្ងៃបញ្ចាំងរឿង Toy Story 4 ជាច្រើនឆ្នាំមកពេលនេះ Disney និង Pixar បានដាក់ថ្ងៃបញ្ចាំងច្បាស់លាស់ហើយគឺក្នុងអំឡុងខែមិថុនា ឆ្នាំ 2019។ វាពិតជាធ្វើអោយខ្ញុំខឹងមែនទែនដែលលើកថ្ងៃបញ្ចាំងរហូតដល់ទៅ 2ឆ្នាំ ឯណោះដែលកាលបង្ហាញនៅ D23 គឺប្រាប់ថាឆ្នាំ2017 ស្រាប់តែលើកមក2019 :-( ហើយវាទៅចេញរឿង Car 3 ឯណាឆ្កុយចឹងទៅ ធ្វើអោយខ្ញុំរង់ចាំអស់ពេលយ៉ាងយូរ។
   ខ្ញុំមិនយល់សោះមនុស្សភាគច្រើន មិនចង់បានវគ្គ4 នេះទេដោយគេលើកមតិថា អាវគ្គ3 គឺល្អគ្រប់គ្រាន់ណាស់ហើយ ដោយវាបានបញ្ចប់ដោយ ANDY បានអោយតុក្កតាទាំងអស់អោយទៅក្មេងស្រីឈ្មោះថា BONNIE ដែលជាក្មេងស្រីល្អម្នាក់ដែលអាចលេងជាមួយពួកគេបាន ហើយមុននិងចាកចេញ WOODY ថែមទាំងពោលពាក្យមួយទៅ ANDY ថា So Long Partner ពិតជាធ្វើអោយអ្នកទស្សនាអួលដើមកគ្រប់ៗគ្នាហើយអ្នកក៏ស្រក់ទឹកភ្នែកផងក៏មិនដឹង។ ចំណោះរឿងនេះដែរវាមិនសូវធ្វើអោយខ្ញុំរំជួលចិត្តប៉ុន្មានទេ ហើយរឿងដែលធ្វើអោយខ្ញុំស្រក់ទឹកភ្នែកយ៉ាងច្រើនគឺរឿង The Good Dinosaur ដែលនិយាយអំពីទំនាក់ទំនងរវាង Arlo និង Spot :-( ។ រឿង Pixar ភាគច្រើនកំសត់ៗហ្អា និងមានតំលៃអប់រំល្អទៀត ចំណែកឯរឿងថ្មីនេះវិញតួរអង្គដែលបញ្ចូលសំលេង WOODY បានបញ្ជាក់ថា រឿងនេះគឺកំសត់ជាងរឿងមុនមែនទែនតែម្តងអ៊ីចឹងហើយទស្សនិកជនគួរតែរង់ចាំទស្សនាប្រសើរជាងរិះគន់។ រឿងនេះដែលក៏ជារឿងដែលយូរជាងគេមួយផងដែរ ដោយទាំង4 វគ្គ ប្រើពេលអស់ 24 ឆ្នាំដើម្បីទស្សនាមិនមែនលំៗទេណា :-D រឿងទី 1 ចេញផ្សាយនៅឆ្នាំ 1995 ដែលពេលនោះ ANDY នៅក្មេងហើយបានទទួលការដូរតុក្កតាថ្មីមួយគឺគឺ BUZZ ដែលដំបូង WOODY ច្រណែនដែល ANDY ស្រលាញ់ BUZZ ជាង WOODY ហើយពួកគេបានឆ្លងកាត់រឿងជាច្រើនបានធ្វើអោយពួកគេដឹងថា ANDY គឺស្រលាញ់តុក្កតាស្មើរៗគ្នា។ ចំណែកវគ្គ2វិញ ចេញនៅឆ្នាំ 1998 ដែលនិយាយពីដំណើរផ្សងព្រេងគេចចេញពីការយករូបគេទៅដាក់នៅក្នុងសារៈមន្ទីរនៅប្រទេសជប៉ុនហើយពេលនៅ ANDY បានទទួល តុក្កតាចំនួន 2 បន្ថែមទៀតគឺ JESSIE និង BULLSEYE ។ ចំណែកវគ្គ 3 វិញអេសអេស :-D ចេញផ្សាយនៅ ឆ្នាំ 2009 និយាយពីពេលដែល ANDY វ័យជំទង់រៀបផ្លាស់ទីលំនៅទៅរៀននៅសកលវិទ្យាល័យ ហើយបានប្រគល់តុក្តាតាជាទីស្រលាញ់របស់គេទាំងអស់អោយទៅ BONNIE ។






មិនមែនលំៗទេរង់ចាំតាំងពីឆ្នាំ 2015 រឿងចេញនៅឆ្នាំ 2019 :-D
ហើយអារឿងដែល Coming Soon ចេញមុនអស់សាំហ្មង

   អ៊ីចឹងចង់ដឹងថាវគ្គ 4 វិញមានសាច់រឿងយ៉ាងណាមានតែរង់ចាំទស្សនាទាំងអស់គ្នាទេដែល Trailer ខ្ញុំគិតថាអាចនិងចេញនៅខែ មិនា ឆ្នាំ 2019 ព្រោះជារឿងៗ រឿងដែលបញ្ចាំងនៅខែមិថុនា Pixar តែងតែទំលាក់ Trailer នៅខែមិនា ហើយ ទំលាក់ Teaser នៅខែវិច្ឆិកា។ ដល់ថ្ងៃហ្នឹងទៅមើលទាំងអស់គ្នាណា :-* ៕ តោះទៅមើល Teaser និង Reaction Teaser ទាំងអស់គ្នា







   សួស្តីមិត្តភក្តិជាទីស្រឡាញ់! ថ្ងៃនេះមកសរសេរអត្ថបទបន្ថែមមួយទៀតហើយ ហើយថ្ងៃនេះដែរខ្ញុំរើសយកអត្ថបទដែលនិយាយអំពីសម្ភារៈនិយមមកសរសេរ ដោយសារតែគ្រួសារខ្ញុំគាត់ទើបតែទិញម៉ូតូថ្មីអោយប្អូន។
   ចាប់តាំងពីធំដឹងក្តីមកអ្នកណាៗក៏តែងតែចង់បានរបស់ថ្មីមកប្រើប្រាស់ដែរដើម្បីបង្ហាញអោយគេគ្រប់គ្នាឃើញថា ម្នាក់នោះឡូយហ្អា កូននោះឡូយហ្អា ដើម្បីអោយគេសរសេើរ។ វាជាការល្អដែលទិញសម្ភារៈថ្មីចូលផ្ទះសម្បែង អ្នកណាក៏ចង់បានរបស់ថ្មីៗមកប្រើដែរ ប៉ុន្តែយើងត្រូវមើលលើសមត្ថភាពខ្លួនឯងដែរ តើយើងទិញរបស់ថ្មីបានទេ បើគ្រួសារយើងកំពុងតែពិបាក តើយើងគួរសគាត់ទិញដែរឬទេ? តើយើងទិញវាមកដើម្បីអ្វីបើអារបស់ចាស់ដែលយើងប្រើប្រាស់វាអាចនៅប្រើបានហ្នឹង។ ខ្ញុំក៏ចង់អោយប្អូនមានរបស់ល្អប្រើដែរ ខ្ញុំក៏ស្រលាញ់ប្អូនដែរ តែគ្រួសារខ្ញុំនៅមានបំណុលរកបានមកត្រឹមតែសងគេ ហើយឆ្លៀតទៅទិញម៉ូតូថ្មីទៀត វាដូចជាយកដើមរកស៊ីទៅចាយវាយខ្ជះខ្ជាយណាស់។ កាលពីម្សិលមិញគាត់បានទៅទិញម៉ូតូ ZOOMER X អោយប្អូនក្នុងតំលៃ 1800$ គាត់ចង់ភ្លាមគាត់ក៏ទៅទិញភ្លាម ខ្ញុំពិតជាមិនពេញចិត្តនិងការសំរេចចិត្តមួយនេះណាស់ ហើយម៉ូតូដែលទិញតាមពិតទិញអោយប្អូនទី3ទេ ប៉ុន្តែអាប្អូនវាឬកធំណាស់មាន ZOOMER គេទារក CLICK ថ្មីទៀតហើយ រសល់ថ្ងៃជិះម៉តូ 016 សោះ។ គេថាគេមិនយកទេ គេចង់បាន CLICK អ៊ីចឹងហើយគាត់ក៏អោយម៉ូតូហ្នឹងទៅប្អូនទី4 ប្អូនមួយហ្នឹងល្អមិនសូវចេះទាមទារអ្វីហ្នឹងគេទេ អោយតែបានប្រើបំពេញតំរូវការដែលខ្លួនខ្វះខាតគ្នាសប្បាយចិត្តណាស់ហើយ។ ចំណែកខ្ញុំវិញ មកដល់វ័យនេះអាយុ 27 ជិតចូល 28 ហើយមិនប្រាថ្នាសម្ភារៈអស់ហ្នឹងទៀតទេ ប្រាថ្នាចង់អោយតែគ្រួសារមានជីវភាពធូរធារ សងបំណុលគេអស់ ខ្ញុំសប្បាយចិត្តណាស់ហើយ។ ចំណែកឯសព្វថ្ងៃត្បិតថាជាកូនអ្នកលក់ទូរស័ព្ទមែន តែទូរស័ព្ទដែលខ្ញុំប្រើមិនលើស 200$ ទេ ប៉ុន្តែខ្ញុំប្រើដល់ទៅ 3 គ្រឿងឯណោះដោយសារតែតំរូវការខ្ញុំច្រើន ហើយទូរស័ព្ទដែលខ្ញុំប្រើមានដូចជា iPhone5, iPhone6, Galaxy S7 ខណៈកំពុងសរសេរនេះទូរស័ព្ទចេញដល់សេរី iPhone XS Max បើ SAMSUNG វិញចេញដល់ Galaxy Note 9 ហើយរបស់ដែលខ្ញុំប្រើពិតជាចាស់ពេកហើយតែវានៅស្រួលប្រើសំរាប់ខ្ញុំ 😁 ។ និយាយទៅឆ្នាំនេះគ្រួសារខ្ញុំចំណាយធំមែនទែន ចំណាយលើសមាឌហើយ 😔 គឺគាត់ទិញឡាន Prius 2005 មួយ ទិញ Camera Sony A6300 អោយខ្ញុំមួយ គាត់រៀប PC អោយប្អូនទី3 ខ្ញុំមួយ អស់ខ្ទង់ 1200$ ហើយទិញម៉ូតូថែមទៀត។ ខ្ញុំមិនចង់អោយប្អូនៗនិងក្រុមគ្រួសារក្លាយជាទាសករនៃសម្ភារៈទាំងនេះនោះទេ។






   ជាចុងក្រោយខ្ញុំមានតែសង្ឃឹមថាមិត្តអ្នកអានមិនទាមទារអ្វីដែលលើសមាឌ លើសសមត្ថភាពខ្លួនឬក្រុមគ្រួសារនោះទេ កុំធ្វើអោយខ្លួនឯងពិបាក កុំធ្វើអោយគ្រួសារពិបាកដោយសារតែរបស់ទាំងនោះទេ។ ខ្ញនិយាយដូចនេះព្រោះខ្ញជួអតិថិជនម្នាក់គឺត្រូវបានកូនស្រីរបស់គាត់ទារគាត់អោយទិញទូរស័ព្ទថ្មីអោយ ដោយចិត្តស្រឡាញ់កូនស្រីម្តាយសុខចិត្តទៅបង់រំលោះគេដើម្បីបំពេញបំណងកូនស្រីដែលចង់បាន iPhobe 6+ 128GB ។ កុំធ្វើដូចក្មេងស្រីម្នាក់នោះ លុយពិបាករកណាស់ តែបើម៉ាក់ប៉ាយើងធូធារក៏សុំទៅ។ លាហើយអ្នកអានជាទីស្រឡាញ់ បាយបាយ៕

   សួស្តី! ឥលូវនេះម៉ោង 11:35នាទីហើយខ្ញុំដេកមិនលក់ទេ អ៊ីចឹងហើយមានតែមកសរសេរអត្ថបទមួយបន្ថែមទៀតព្រោះថាជិតដាច់ឆ្នាំឆ្លងចូល 2019 ហើយ អ្នកទាំងអស់គ្នាមានគំរោងទៅលេងខាងហើយឬនៅ ឬក៏នៅដេកផ្ទះ :-D ។
   នៅថ្ងៃដាច់ឆ្នាំឆ្លងឆ្នាំថ្មីនេះគ្រួសារខ្ញុំបានរៀបគំរោងរួចហើយ ប្រហែលជាទៅលេងកំពតនិងខេត្តកំពង់សោម ព្រោះថាមានបងប្អូននៅទីនោះស្រាប់ អ៊ីចឹងហើយវាមានភាពងាយស្រួលក្នុងការស្នាក់នៅ ព្រោះថាថ្ងៃហ្នឹងតំលៃសណ្ឋាគារច្បាស់ជាមិនក្រោម 100$ ក្នុងមួយយប់ទេព្រោះតាំងពីចិនមកនៅស្រុកមកតំលៃគឺឡើងថ្លៃគុណនិង2 3ដងឯណោះ។ ចំណែកខ្ញុំវិញដំបូងគិតថាចង់ទៅលេងជាមួយគាត់ ចិត្តមួយទៀតចង់នៅដេកផ្ទះព្រោះថាខ្ជិលដើរណាស់ណាមួយដើរជាមួយឪពុកម្តាយដូចមិនសូវសប្បាយសោះ :-D ។ រាល់ឆ្នាំខ្ញុំមិនដែលបានទៅដើរលេងនៅទីណាទេព្រោះថាអោយតែដល់ថ្ងៃឆ្លងឆ្នាំតែងតែមានកម្មវិធីការមិត្តភក្តិបងប្អូនជានិច្ច ទើបតែឆ្នាំមុនទេដែលមិនមានរវល់អ៊ីចឹងហើយក៏ទៅជប់លៀង ផឹកស្រានិយាយគ្បាលេងនៅផ្ទះបង ផ្ទះគាត់មានកម្មវិធីសប្បាយរហូតតែម្តង :-D ។ បើនិយាយពី COUNTDOWN ចង់ទៅណាស់ណាស់តែ អត់គ្នាណាមួយអត់គូរទៀត :-D ដល់ទៅមើលឃើញគេមានគូររាងយ៉ាប់ដែរហ្នឹង ខ្មាស់ក្មេងណាអត់មានគូរបណ្តើរចឹងវាឌឺងាប់ហើយ :-D ហឺយយយនិយាយទៅចង់មាន CRUSH គ្រាន់បណ្តើរហ្នឹងគេដែរ តែមើលទៅគេដូចមិនចង់លេងជាមួយយើងផង ចឹងដើម្បីកុំអោយគេបដិសេធទាន់ អ៊ីចឹងយើងដកខ្លួនចេញអោយហើយ លអោយពេលគេបដិសេធត្រង់ៗខ្លាចខូចចិត្តខ្លាំង :-D ។ សរុបមកវិញ ជំរើសខ្ញុំ មាន 3 គឺ ទី1 ទៅដើរលេងជាមួយគាត់ ទី2 ទៅជប់លៀងផ្ទះបង ទី3ដេកផ្ទះស្អាត ធ្វើម៉េចទេមនុស្សមិនសូវមានមិត្តភក្តិច្រើន វាតែប៉ុណ្ណឹងឯងខ្ញុំធ្លាប់ហើយ រាប់សិបឆ្នាំហើយថែមឆ្នាំថ្មីនេះមួយដងទៀតក៏មិនចោទជាបញ្ញាដែរ :-D ។
   ចុងក្រោយនេះបើអ្នកទាំងអស់គ្នាមានកន្លែងដើរលេង ខ្វះមិត្តភក្តិកំដរ ឬក៏ដេកផ្ទះដូចខ្ញុំ កុំភ្លេចប្រាប់ខ្ញុុំព្រោះផង។ ហើយបើអ្នកទាំងអស់ត្រូវការមិត្តភក្តិកំដរ :-D ត្រូវការអ្នកផឹកកំដរ កុំភ្លេចហៅខ្ញុំផង អ្នកទាំងអស់គ្នាអាចខំមិននៅខាងក្រោមអត្ថបទនេះ ឬក៏អាច CALL ទៅខ្ញុំគ្រប់ពេលវេលា អោយតែថាអ្នកទាំងអស់គ្នាចេញស្រា ចេញម្ហូប :-D ។ លាហើយមិត្តទាំងអស់គ្នា GOOD NIGHT :-* បាយ ៕

   អរុណសួស្តីអ្នកទាំងអស់គ្នា! ថ្ងៃនេះពេលព្រឹកទើបតែម៉ោង 7:40 នាទីទេ ទើបតែមកពីហាត់ប្រាណអ៊ីចឹងហើយក៏ឆ្លៀតមកសរសេររឿងនិទានខ្លីមួយ ដែលទាក់ទងនិងការសំរកទំងន់របស់ខ្ញុំ។ តែកាលពីឆ្នាំ 2017 ខ្ញុំបានសរសេររួចម្តងហើយ ដែលមានចំណងជើងថា ចាប់ផ្តើមជាថ្មី ប៉ុន្តែលើកនេះគឺត្រលប់មកម្តងទៀតជាចំណងជើងដដែល :-D ប៉ុន្តែបន្ថែមបន្តិចថា វគ្គ2 រដូវកាលទី 2 VOLUME 2 ឬកអោយចំណងជើងមួយទៀតថា ចាប់ផ្តើមជាថ្មី វគ្គ 2: មិនលំៗដូចមុនទេ :-D ។
   និយាយទៅកាលពីលើកមុនខ្ញុំក៏ខំប្រឹងប្រែងហាត់ប្រាណដែរ ហើយកាលដែលខ្ញុំហាត់ក៏មិនឡើងគីឡូ ហើយក៏មិនស្រកដែរ នៅថេរ ។ កាលពីលើកមុនខ្ញុំខំហាត់ទាំងព្រឹកទាំងល្ងាច ប៉ុន្តែមិនបានបន្ថយរបបអាហារទេទើបធ្វើអោយទំងន់នៅថេរបែបនេះ តែចាប់តាំងពីខ្ញុំឈប់ហាត់ទៅបូករួមទាំងញ៉ាំច្រើនជាងមុនទៀតនោះទើបធ្វើអោយគីឡូខ្ញុំឡើងស្រឺតៗតែម្តង :-( ឡើងពីទំងន់ 86 រហូតដល់ក្បែរ 103 គីឡូក្រាម :'( ។ អ៊ីចឹងហើយទើបម៉ាក់ខ្ញុំគាត់សុំខ្ញុំតែម្យ៉ាងទេ ធ្វើយ៉ាងណាកុំអោយធាត់ពេកៗ ខ្ញុំក៏បានសន្យាជាមួយម៉ាក់ថាយ៉ាងណាក៏ខ្ញុំតស៊ូអោយទាល់តែបាន។ ការព្យាយាមពិតជាពិបាក ប៉ុន្តែលទ្ធផលនិងគាប់ប្រសើរបើយើងខិតខំវាច្បាស់ជាបានផ្លែផ្កាមិនខាន ជាក់ស្តែងកាលពីម្សិលមិញខ្ញុំបានដើរលើម៉ាស៊ីនហាត់ប្រាណដែលជាធម្មតាខ្ញុំដើរបានត្រឹមតែ 30នាទីទេ មិនអាចយូរជាងហ្នឹងទេ ប៉ន្តែដោយចិត្តជំនះរបស់ខ្ញុំ ខ្ញុំអាចសម្រេចគោលដៅបានគឺខ្ញុំអាចដើរបានរហូតដល់ទៅ 1ម៉ោង ជាមួយការ COOL DOWN រយៈពេល 5នាទីទៀតគឺស្មើរនិង 65នាទី ដែលស្មើរនិងចំងាយប្រហែល 5គីឡូម៉ែត្រជាង ហើយអាចដុតកាឡូរី ( Calories ) បានប្រហែល 830 កាឡូរីផងដែរ។ ចាប់តាំងពីខ្ញុំចាប់ផ្តើមហាត់សារជាថ្មីអស់រយៈពេលប្រហែល 2 ទៅ 3ខែមក ពេលនេះខ្ញាករកនៅសល់ប្រហែលតែ 98គីឡូក្រាមទេ បើគិតទៅស្រកបាន 5គីឡូដែរ :-D ដូច្នេះហើយខ្ញុំត្រូវតែប្រឹងបន្តទៀតហើយ ខ្ញុំចង់ស្រកដល់ 65គីឡូ អីបានហើយ :-D តែគោលដៅទីមួយដែលខ្ញុំដាក់គឺត្រឹម 75គីឡូក្រាម ហើយវាហ្នឹងបញ្ចប់ដោយភាពជោគជ័យបានដែរឬទេ ខណៈរយៈពេលដែលសម្រេចវាអោយបានគឺនៅដើមឆ្នាំ 2020 ឯណោះប្រហែលជា 1ឆ្នាំគិតពេលនេះមក។




   ចុងក្រោយចង់និយាយថាអេគុណម៉ាក់ប៉ាដែលដាស់ទឿនកូន អោយព្យាយាមសារជាថ្មី ហើយការចាប់ផ្តើមសារជាថ្មីនេះ គឺដើម្បីចង់អោយខ្លួនឯងមានសុខភាពល្អ ងាយរកខោអាវស្លៀកពាក់ និងប្តេជ្ញាយ៉ាងមុតមាំថាមិនអោយឡើងទំងន់ម្តងទៀតទេ។ ព្យាយាមគង់តែបានសម្រេច :-D ។ បាយបាយ លាហើយ ;-) ៕




Monday, December 3, 2018


   សួស្តីមិត្តអ្នកអានជាទីស្រលាញ់! ថ្ងៃនេះមកសរសេរអត្ថបទមួយទៀតហើយ។ ថ្ងៃចង់លើកយកមិត្តភក្តិម្នាក់ដែលស្គាល់គ្នាតាម FACEBOOK តាមក្រុមលេងហ្គេម ប៉ុន្តែក៏មានភាពស្និទ្ធស្នាលដូចជាមិត្តភក្តិពិតៗអ៊ីចឹង :-D គាត់ហ្នឹងក៏ចិត្តល្អទៀត តែឥលូវរាងប្លែកបន្តិចបែបចង់បានប្រពន្ធ :-D ។
   គាត់ឈ្មោះស្អីខ្ញុំមិនដឹងទេ ប៉ុន្តែខ្ញុំដឹងតែឈ្មោះក្នុង FACEBOOK របស់គាត់គឺ ពៃអូ រីអូ ហើយរហ័សនាមក្រៅខ្ញុំបានដាក់អោយថា មនុស្សយន្ត ព្រោះមនុស្សយន្តអត់មានបេះដូងទេ :-D ។ គាត់ហ្មឹងនិយាយទៅវ័យដំណាលខ្ញុំដែរ អាចបងខ្ញុំអាចស្មើរខ្ញុំ ហើយក៏ជាកូនអ្នកធូធារដែរនៅស្រុកគាត់ គាត់ហ្នឹងរស់នៅខេត្តកណ្តាលហើយប្រាប់ថានៅស្រុកស្រែប៉ុន្តែស្អីក៏មានប្រើដែរខប់ៗ :-O មាន PS4 Pro , PC ប្រើសុទ្ធតែ 1070 :-O ហើយមាន PSVR ទៀតខប់មែនទែន។ អាគាត់ហ្នឹងចិត្តល្អហ្អា ល្អមែនទែនស្គាល់គ្នាមិនបានប៉ុន្មានផង គាត់បានអោយ ដៃហ្គេម អោយ VGA GTX 950 អោយខ្ចីរបស់លេងច្រើនទៀត និយាយទៅគាត់ទុកខ្ញុំដូចមិត្តភក្តិពិតចឹង ហើយគាត់ក៏ជាដៃគូរខ្ញុំសំរាប់ពិក្សារឿងក្រាស់ដែរ :-D មានរឿងអីចែករំលែកគ្នា ទិញហ្គេមក៏គិតលុយពាក់កណ្តាលម្នាក់ដែរ និយាយទៅស្គាល់គាត់ SAVE លុយបានពាក់កណ្តាលដែរ :-D ។ តែឥលូវរាងប្លែកមែនទែន ប្លែកខុសរាល់ដង តាំងពីម៉ាក់គាត់ស្តីអោយមកហ្គេមដូចលែងឃើញលេងហើយ លុយក៏មិនសូវចាយ និយាយស្តីក៏ប្លែកៗ ខ្ញុំសង្ស័យតែគាត់បែបចង់បានប្រពន្ធហើយ បែបសន្សំលុយដណ្តឹងប្រពន្ធហើយព្រោះឃើញទាក់ទងស្រីក្មេង ឃើញសុទ្ធតែមើលខែឆ្នាំអីណា :-D ។ ថ្ងៃមុនខ្ញុំនិយាយលលេងថា " ការហៅឯងផងវើយ" គេតបវិញថា "បើហៅគ្នាផ្ញើរសំបុត្រតាម FACEBOOK ហើយ" ហាសហាឃើញបែបនេះសង្ស័យតែពួកម៉ាកខ្ញុំជិតមានដំណឹងល្អមែនទែនហើយ ជូនពរពួកម៉ាកឆាប់បានប្រពន្ធកុំអោយនៅឯកាដូចជាខ្ញុំុំ។
   ហាសហាសរសេរបានតែប៉ុណ្ណឹងទេសង្ឃឹមថាអ្នកទាំងអស់គ្នាមិនធុញទ្រាន់ទេដែលមកអានអត្ថបទអត់ស្តង់ដាររបស់ខ្ញុំ ជូនពរអ្នកទាំងអស់គ្នាសុខភាពល្អ ជិតដាច់ឆ្នាំហើយបើអ្នកអត់មានសង្សារឆាប់មានសង្សារទុកទៅ COUNTDOWN ជាមួយគ្នា៕



Sunday, December 2, 2018


   សួស្តីមិត្តទាំងអស់គ្នា! ថ្ងៃនេះមកសរសេរអត្ថបទបន្ថែមមួយទៀតហើយ ដោយសារតែ អារម្មណ៍ល្អ (Mood) ទោះជាលក់មិនដាច់ក៏ដោយ B-) ក៏ដូចជាមានអារម្មណ៍ថាស្រោះស្រាយមែនទែនថ្ងៃនេះ។ មនុស្សគ្រប់គ្នាតែងតែឆ្លងកាត់ការរៀនសូត្រ អ្នកខ្លះក៏រៀនបានតិច អ្នកខ្លះទៀតក៏រៀនបានច្រើនដែរ អ៊ីចឹងហើយថ្ងៃនេះខ្ញុំចង់លើកយកអនុស្សាវរីយ៍កាលពីនៅរៀនវិទ្យាល័យមកនិទានអោយអ្នកទាំងអស់គ្នាអានលេង ក្រែងលោដឹងរឿងខ្ញុំបានច្រើន។
   ខ្ញុំបាទកើតនៅខេត្តពោធិ៍សាត់ អ៊ីចឹងហើយខ្ញុំក៏រៀននៅវិទ្យាល័យពោធិ៍សាត់ផងដែរ ហើយខ្ញុំប្រលងនៅសម័យដែលធូរលុង ប្រលងងាយៗ មិនចេះក៏អាចជាប់បានដែរ :-D ហើយបើសិនជាខ្ញុំបំរើងនៅសម័យបច្ចុប្បន្ននេះវិញ ( 2014- បច្ចុប្បន្ន ) ខ្ញុំច្បាស់ណាស់ថាឆ្នាំនោះខ្ញុំប្រាកដជាបានរៀនបន្តមួយឆ្នាំជាមួយប្អូនៗមួយឆ្នាំទៀតហើយ :-D ។ កាលនៅរៀនអាចនិយាយបានថាជាសិស្សមិនសូវជាល្អប៉ុន្មានទេ តែរៀនឆាប់យល់ណាស់គ្រាន់តែមិនសូវបានរៀន ប៉ុន្តែម៉ោងរដ្ឋខ្ញុំរៀនទៀងទាត់អត់រៀនតែម៉ោងគួរទេ B-) ។ កាលពីម្សិលមិញបងជីដូនមួយខ្ញុំ គាត់រំលឹករឿងតាស្រុនក៏ធ្វើអោយខ្ញុំនឹកឃើញសរសេរអត្ថបទនេះតែម្តងទៅ :-D ។ កាលនៅរៀនមានម៉ោងខ្លះជាម៉ោងទំនេរ គេហៅថាម៉ោងលីប បងខ្ញុំនិងហើយដែលនាំខ្ញុំទៅលេងតាស្រុនដែលជាកន្លែងច្រៀងខារ៉ាអូខេ :-D អោយតែម៉ោងលីបដឹងតែបានទៅហើយ ហើយក៏មិនថ្លៃដែរ គឺត្រឹមតែមួយម៉ោង 5000រៀលអីហ្នឹង តែឥលូវពួកហ្នឹងលែងចូលហើយទាល់ KTV មានស្រីអោបបានពួកវាចូល ពួកនេះ UPGRADE សាហាវណាស់ ។ កាលនៅរៀនទី 12 ខ្ញុំរៀនគួរតែមួយមុខគត់គឺរៀនគណិត ហើយក្រៅពីហ្នឹងគឺមិនបានរៀនទេ ហើយក៏មានតែមុខវិជ្ជាគណិតតែមួយគត់ដែលខ្ញុំប្រលងជាប់ដោយសមត្ថភាពខ្លួនឯង ហើយមុខវិជ្ជាផ្សេងទៀតគឺពឹងទៅលើសំណាង និងជំនាញចំលងហើយ :-D សម័យនោះពិតជាធូមែនទែន អោយតែលុយគ្រូ គ្រូគាត់បិតភ្នែកអោយមើើសេរី បើមិនចេះគ្រូខ្លះគាត់ប្រាប់ថែមក៏មាន :-D ហេតុផលនេះហើយដែលអាចអោយខ្ញុំប្រលងជាប់ ប៉ុន្តែបើគិតៗទៅបើរៀននៅពេលនេះខ្ញុំច្បាស់ជាធ្លាក់ហើយ ព្រោះពេលរៀនគួរពួកយើងមិនបានទៅរៀនទេ បែជាទៅជិះម៉ូតូដើរលែង ទៅលេងបាល់ទះបាល់ទាត់ ឯណាវិញគ្មានម៉ោងគួរណាដែលពួកយើងទៅរៀនឡើយ។ សំណាងគឺពិតជាសំណាងចេញលទ្ធផលម្នាក់ៗនាំគ្នាអរ :-D បានសញ្ញាប័ត្រជាប់ទៅរៀនបន្តនៅភ្នំពេញ ។
   ជាចុងក្រោយនេះខ្ញុំចង់និយាយថា បើអាចបង្វិលពេលវេលាមកក្រោយវិញបាន ខ្ញុំចងឮទៅរៀនហើយរៀនឲ្យពូកែទៀតដើម្បីឲ្យប៉ានាក់មានមោទនភាពដោយសារយើង តែរាល់ថ្ងៃនេះក៏មិនធ្វើអោយគាត់ខ្មាស់គេដែរព្រោះមិនបានប្រព្រឹត្តរឿងខុសច្បាប់ ឬក៏ជក់គ្រឿងញៀនដែលនាំក្តីអាម៉ាស់មកឲ្យគ្រួសារ។ លាហើយ ជួបគ្នាអត្ថបទក្រោយៗទៀត៕

    សួស្តីមិត្តភក្តិទាំងអស់គ្នា! មកវិញទៀតហើយម្សិលមិញមានរឿងច្រើនណាស់ដែលមកត្អូញត្អែរនៅថ្ងៃនេះ :-D មានទាំងរឿងល្អ ហើយក៏មានទាំងរឿងអាក្រក់ អាក្រក់ដល់ថ្នាក់ចង់តែបោកក្បាលហ្មង :-( ។ អារឿងដែលអាក្រក់នេះគឺសឹងតែមិនគួរអោយជឿសោះថាវាអាចកើតឡើងមកលើរូបខ្ញុំទៅកើត មកកើតលើមនុស្សស្លូតបូតមិនសូវចេះនិយាយស្តីច្រើន :'( ។
   ឥលូវចូលមកសាច់រឿងវិញកុំអោយវែងឆ្ងាយកុំអោយប្រិយមិត្តអ្នកអានមានអារម្មណ៍ធុញទ្រាន់ជាមួយអ្នកនិពន្ធហាសហា :-D ។ បន្ទាប់ពីការតស៊ូអស់ជាច្រើនឆ្នាំមកហាងរបស់ខ្ញុំមានសង្ឃឹមហើយ មានសង្ឃឹមនឹងទទួលបានមុខមាត់ថ្មីហើយ។ កាលពីម្សិលមិញក្រុមហ៊ុន OPPO បានអោយជាងមកវាស់វែងផ្លាកថ្មីសំរាប់ហាង ពេលនេះយើងយើងមានអារម្មណ៍ថាសប្បាយចិត្តបន្តិច ប៉ុន្តែមិនខ្លាំងទេព្រោះថាកន្លងមកក្រុមហ៊ុន SAMSUNG បានបោកប្រាស់យើងជាច្រើនដងហើយ ថានឹងផ្តល់អោយយើងនៅផ្លាកថ្មីតែទីបំផុតអត់បានទេ ថាអោយ LIGHTBOX ក៏អត់ ថាប្តូររូបនៅទូរអោយយើងក៏អត់ :-( ចុងក្រោយអ្វីក៏អត់បានដែរបានត្រឹមតែគេបោក :'( ចឹងហើយបាមលើកនេះមិនជឿច្រើនទេ :-) ចាំទទួលបានលទ្ធផលចាំសប្បាយចិត្តក៏មិនទាន់ហួសពេលដែរ :-D ។ បើសិនជាបានផ្លាកថ្មីមែនហាងខ្ញុំច្បាស់ជាការលក់ប្រាកដជាមានការីកចំរើនជាងមុន ខ្ញុំជឿជាក់បើវាមិនរីកចំរើន ខ្ញុុំនឹករកផ្លូវដ៏ល្អដោះស្រាយវា។ ខ្ញុំពិតជាចង់ឃើញហាងខ្លួនឯងទទួលបានរូបរាងថ្មីណាស់ តែដោយសារតែថវិការបស់យើងតិចមានកំណត់ទើបមិនហ៊ានជួសជុលវា ប៉ុន្តែពេលនេះបានក្រុមហ៊ុនបានទទួលធ្វើហើយ បើក្រុមហ៊ុនធ្វើអោយគេនឹងប្តូររីបតំណាងអោយគ្រប់រដូវកាល អេសអេស :-D តែប៉ុណ្ណេះបានថ្មីៗរហូតហើយ ចឹងខ្ញុំត្រូតែព្យាយាមខ្លួនឯងដើម្បីអោយកាន់តែប្រសើរ ហើយគោលដៅបន្ទាប់របស់យើង គឺទូរជាប់ជញ្ជាំងហើយចង់ Decor ពេញ ដើម្បីអោយហាងកាន់តែស្អាត តែយ៉ាងណាស់វាគ្រាន់តែជាគោលដៅបន្ទាប់ ខ្ញុំក៏មិនត្រូវរំពឹងខ្ពស់ពេកដែរ ដើម្បីលអោយពេលអត់បានការខូចចិត្តកាន់តែខ្លាំង ព្រោះធ្លាប់មានបទពិសោធន៍ច្រើនដែរ :-D ។ បន្ទាប់ពីរឿងល្អងាកមកនិយាយរឿងមិនល្អម្តង រឿងមិនល្អមានច្រើនដែរ មានរឿងមួយនេះគឺរឿងអាក្រក់ប្រចាំឆ្នាំតែម្តង :-|។ អ៊ីចឹងសុំលើកអារឿងតូចៗមកនិយាយមុន ថ្ងៃម្សិលមិញ លក់ទូរសព្ទ័អោយភ្ញៀចំខូចដល់ទៅពីរគ្រឿង និយាយទៅ SAD មែនទែនមិនដែលលក់ចំរបស់ខូចដល់ទៅ២គ្រឿងអ៊ីចឹងទេ លក់ចំរបស់ខូចមិនសំខាន់ សំខាន់របស់ដែលខូចហ្នឹងដឹងតែខាងហើយ មិនចំណេញអីទៀតទេ ព្រោះយកទៅជួសជុលវិញគឺមិនដែលអស់តិចទេ :-( ។ ហើយមួយទៀតរបស់ដែលខូចចឹង ក៏ដូរអោយគេដែរតែគេទិញបានមួយខែហើយ ហេតុដោយមើលឃើញថាវាពិតជាខូចមែន តែដល់គាត់និយាយទៅដូចលែងចង់ប្តូរអោយបណ្តោយ គាត់ថាក្រែងគេធានាអោយមួយឆ្នាំហ្អី វាមិនដែលមានហាងណាលក់ទូរស័ព្ទមួយទឹកធានារយៈពេលមួយឆ្នាំទេ :-D ហាសហា។ រឿងមួយទៀតដែលនឹកស្មានមិនដល់គឺថា HARD DRIVE ទំហំ 4TB ដែលពេញទៅដោយរឿងរាយ រឿងភាគ រឿង 4K ត្រូវបានរលាយអស់ហើយ រលាយដូចផេះរសាត់តាមខ្យល់ មើលឃើញហើយនិយាយពីថាចត់បាយ និយាយអ្វីក៏លែងចេញដែរ អោយតែពេលឃើញ HARD DRIVE វាសល់ Space ទាំង 4TB ចឹង :'( ។ អ្នកទាំងអស់គ្នាប្រហែលជាស្រលាញ់អ្វីផ្សេងៗគ្នា ចំណែកខ្ញុំវិញចូលចិត្តមើលរឿងណាស់ ចូលចិត្ត Collect វាទុកពេលណាចង់មើលដកមកមើល ងាយស្រួលណាស់ លូវខ្ទេចខ្ទីអស់ហើយ អស់អារម្មណ៍ហើយ លែងចង់ DOWNLOAD មកទុកទៀតហើយ។ បើនិយាយពីថ្ងៃនេះវិញកាន់តែយ៉ាប់យ៉ឺនទៀត លក់គឺថាមិនបានមួយដើមសោះ មិនដឹងជាងបាត់ភ្ញៀវទៅណាអស់ទេឆ្ងល់ដល់ហើយ ម៉ិចអត់មានអ្នកមកទិញឥវ៉ាន់អ៊ីចឹង ហេតុអ្វីបានជាហាងគេមានភ្ញៀវ ហាងយើងវិញបែជាអត់។ HMMM គិតសព្វៗទៅ២ថ្ងៃនេះស៊យដល់កហើយ រកតែភ្ញៀងម្នាក់មិនបានសោះ តែយ៉ាងណាក៏មិនអស់សង្ឃឹមព្រោះវាសនាមួយនេះមិនបញ្ចប់ត្រឹមនេះទេ :-D។
   ជាអវសាននៃអត្ថបទអរគុណដល់អតិថិជន BLOG Baymax23 មែនទែនដែលបានមកអានដល់ទីនេះ ( ខណៈពេលនេះមិនដែលឃើញមានអ្នកមកអានផង ) ហើយក៏សង្ឃឹមយ៉ាងមុតមាំថានឹងមានអ្នកអានកាន់តែច្រើនដើម្បីលើកទឹកចិត្តនិងផ្តល់កំលាងចិត្តដល់អ្នកនិពន្ធដែលចេះតែសរសេរផ្តេសផ្តាសម្នាក់នេះផង៕



Saturday, December 1, 2018


   សួស្តីអ្នកអានជាទីស្រលាញ់! ថ្ងៃនេះខ្ញមកសរសេរអត្ថបទបន្ថែមមួយទៀតហើយ ដោយសារតែនៅហាងស្ងាត់ពេកទំនេរចឹងឆ្លៀតសរសេរមួយទៅ កុំអោយ BLOG ស្ងាត់ដូចហាងដែរ :-D ។ មនុស្សម្នាក់ៗលើផែនដីតែងតែមានចំណុចល្អ និង ចំណុចអាក្រក់រាងខ្លួន គ្រាន់តែអ្នកខ្លះមានចំណុចល្អច្រើនជាង ចំណែកឯអ្នកខ្លះទៀតមានចំណុចអាក្រក់ច្រើនជាងអ៊ីចឹងទៅ។ ដូចច្នេះហើយទើបថ្ងៃនេះទើបខ្ញុំលើកយកចំណុចអាក្រក់របស់ខ្ញុំមកនិទានអោយស្តាប់។ អ្នកទាំងអស់កុំឆ្ងល់ថាហេតុអ្វីខ្ញុំមិនលើកយកចំណុចល្អមកនិយាយផង ក៏ព្រោះតែខ្ញុំមិនមានចំណុចល្អដែលមកនិយាយអោយអ្នកទាំងអស់គ្នាអានទេ (TT) ។
   ចំណុចអាក្រក់តែងតែមានគ្រាន់តែតិចនិងច្រើន តែបើខ្ញុំវិញមានច្រើនណាស់ ខ្ញុំសរសេរ ១ម៉ែត្រ ២ម៉ែត្រ ទៀតក៏មិនអស់ដែរ។ ខ្ញុំឆ្ងល់ខ្លួនឯងណាស់ ដឹងពីចំណុចអវិជ្ជមានរបស់ខ្លួនឯង ប៉ុន្តែមិនអាចការប្រែបាន ពិតជាខឹងមែន។ អ៊ីចឹងហើយបានចាស់ៗគាត់តែងនិយាយថា សារជាតិមនុស្សលោកពិបាកកែប្រែខ្លាំងណាស់ ប៉ុន្តែក៏មានអ្នកខ្លះក៏អាចកែប្រែបានដែរគ្រាន់តែប្រើពេលវេលាយូរ។ ចំណុចអវិជ្ជមានរបស់ខ្ញុំមានច្រើនណាស់ដូចជា តមាត់ជាមួយម៉ាក់ប៉ាខ្លាំងៗ ឆាប់ខឹងច្រើន ងច្រើន មិនចេះអោនលំទោន មិនចេះទ្រ អត់ចេះនិយាយរកគេមុនទោះខ្លួនឯងជាអ្នកខុសក៏ដោយ ចូលចិត្តធ្វើអ្វីភ្លាមៗមិនបានគិតច្រើន ចូលចិត្យធ្វើអ្វីប្លែកៗ និងមានច្រើនទៀត :-( ។ ឥលូវសុំលើកយកចំណុច តម៉ាត់ជាម៉ាក់ប៉ាមុន ពេលខ្លះធ្វើអ្វីនិយាយអ្វីមិនគិតទេ អត់ខ្វល់ពីអារម្មណ៍គាត់សោះពេល ពេលខ្លះនិយាយមិនត្រីវគ្នាតែងតែតមាត់ជាមួយគាត់ខ្លាំង នៅមុខគេក៏តតែដែរ :-( ពិតជាកូនមិនល្អមែន ជាពិសេសតមាត់ជាមួយម៉ាក់ ព្រោះម៉ាក់គាត់ស្លូត បើជាមួយប៉ាវិញនិយាយមិនត្រូវគ្នាតែ ៤ ១០ម៉ាត់ដើរចូលបន្ទប់ដេកហើយ HMMM ពេលខ្លះខឹងខ្លួនឯងណាស់ ដឹងហើយថាវាជាចំណុចមិនល្អចង់កែ តែដល់ពេលនិយាយមិនត្រូវគ្នាបន្តិចបន្តួច អាជំងឺហ្នឹងវារើឡើងមកទប់មិនជប់ទេ តមាត់ភ្លាមៗតែម្តង ^_^ ។ ឥលូវនិយាយរឿងមួយផ្សេងទៀត ខ្ញុំបានស្គាល់មិត្តភក្តិអាចថាមិត្តដែលខ្ញុំលេងជាមួយគ្នារាល់ថ្ងៃ យ៉ាងណាក៏លេងបានបន្តិចដែរនៅក្នុង FACEBOOK មានទាំងស្រី ទាំងប្រុស លេងយូរទៅខ្ញុំក៏បែកស្លុយយ៉ាងម៉ិចមិបដឹងទេ ស្លាប់តែទៅបង្កើត Account ថ្មីហើយ អត់បាន ADD ពួកគេទេយូរៗទៅពួកគេក៏ដឹងគេក៏ ADD មកក៏លេងជាមួយពួកគេធម្មតាទៅ បន្ទាប់មកស្រាប់តែយូរៗទៀតទៅ ខ្ញុំបែបទៅជា UNFOLLOW ពួកគេហើយក៏មិនដែលលេងជាមួយពួកគេយ៉ាងយូរៗ ស្រាប់តែមានអ្នកខ្លះគេក៏មិនខឹងយើងដែរ គេលេងជាមួយខ្ញុំធម្មតា អ្នកខ្លះទៀតទៅក៏គេ UNFRIEND ខ្ញុំចោលទៅ។ ខ្ញុំឆ្ងល់ខ្លួនឯងដល់ហើយ ម៉ុចបានចូលចិត្តធ្វើអ្វីប្លែកៗម្លេះ :-( អត់មានបញ្ហាអ្វីជាមួយគ្នាសោះ ខ្ញុំបែរជាទៅធ្វើហីៗដាក់ពួកគេ។ ឥលូវនិយាយពីរឿងកូនចៅម្តង ស្និទស្នាលគ្នាធម្មតា និយាយលេងសើយសប្បាយដូចបងប្អូន ស្រាប់តែនិយាយគ្នាលេងតិចតួច ខ្ញុំក៏ងរ លែងនិយាយរកគេទៅ ហើយក៏ត្រូវគ្នាវិញ ហើយក៏អត់និយាយរកគ្នាទៀត :-D គិតទៅចរិតខ្ញុំចំលែកដល់ហើយ ធ្វើអ្វីប្លែកៗ។ បើនិយាយពីរឿងឈ្លោះគ្នាវិញកំរខ្ញុំទៅនិយាយជាមួយគេមុនណាស់ ចង់និយាយទៅគេដែរតែចេះតែខ្លាចគេអត់តប អ៊ីចឹងហើយបានចាំគេមកនិយាយរកខ្ញុំមុន។ អារឿងលើកមកនិយាយចុងក្រោយនេះគឺរឿងចង់បានអ្វី ធ្វើភ្លាមមិនទុកយូរទេ នេះក៏ជាចំណុចមិនល្អរបស់ខ្ញុំមួយដែរ របស់បើខ្ញុំចង់បានហើយមិនយូរទេស្អែកទិញហ្មង យ៉ាងយូរមួយអាទិត្យ អត់លុយក៏ខ្ចីលុយគេសិនដែរ :-D សំណាងដែរខ្លួនឯងមាន CREDIT ល្អខ្ចីភ្លាមគេអោយភ្លាមមិនសូវពិបាកព្រោះសងគេទៀងទាត់ អោយតែគេទារលុយវិញសងគេភ្លាម ព្រោះខ្លាចចិត្តគេណាស់។ ទាំងអស់ខាងលើនេះសុទ្ធតែជាចំណុចអវិជ្ជមានដែលខ្ញុំប្រព្រឹត្តជារឿយៗ រៀបរាប់មកនេះតិចផងត្រឹមតែ 20%នៃជីវិតខ្ញុំទេ ខ្ញុំក៏ដឹងដែរថាវាមិនល្អសំរាប់ខ្ញុំតែខ្ញុំចេះតែប្រកាច់ធ្វើវាចេះមកទាល់តែបាន :-( ។
ជាទីបញ្ចប់នៃអត្ថបទនេះ ខ្ញុំសង្ឃឹមអ្នកទាំងអស់គ្នាមិនស្អប់ខ្ញុំចុះ ហើយព្យាយាមជួយកែប្រែខ្ញុំផង តាមរយៈមតិ COMMENT នៅខាងក្រោម POST នេៈឯង។ ហើយចាប់ពីថ្ងៃនេះទៅខ្ញុំក៏នឹងសន្យានិងខ្លួនឯងថាត្រូវតែព្យាយាមកែប្រែខ្លួនឯងអោយល្អជាងនេះ ដើម្បីអោយខ្លួនឯងក្លាយជាកូនល្អ មិត្តល្អ មេល្អ និង ជាអ្នកនិពន្ធអត្ថបទកំប៉ិចកំប៉ុកដ៏ល្ម្នាក់អ ដែលអ្នកទាំងអស់គ្នានឹងស្រលាញ់រាប់អាននៅពេលអនាគត sssss :-D ។

  សួស្តីមិត្តអ្នកអានជាទីស្រឡាញ់! ថ្ងៃនេះខ្ញុំមកសរសេរអត្ថបទមួយទៀតហើយ ថ្ងៃនេះមានអីការរកស៊ីបានល្អ លក់ក៏គ្រាប់ដាច់តែខ្ញុំដូចជាធុញម៉េចទេ ព្រោះខ្ញុំមិនសូវចង់នៅលក់ប៉ុន្មានទេ ចង់នៅចុច PC ច្រើនជាង។ ថ្ងៃនេះខ្ញុំ ចង់លើកយករឿងមួយដែលខ្ញុំបានសន្យាជាមួយគាត់ គាត់ចង់អោយខ្ញុំល្អទើបហាមខ្ញុំ :-) ។
   សព្វថ្ងៃនេះខ្ញុំ មានសុខភាពល្អធម្មតាទេ មិនសូវមានជំងឺមកបៀតបៀនទេ។ ប៉ុន្តែបើនិយាយពីទំងន់វិញគឺថា SAD ណាស់ឡើងជារៀងរាល់អាទិត្យតែម្តង ឡើងពី 85 ដល់ទំងន់ 103 គីឡូក្រាម។ ដោយហេតុថាឃើញបែបនេះម៉ាក់ខ្ញុំ គាត់បានហាមខ្ញុំអោយញ៉ាំតិច កាត់បន្ថយអាហារពេលយប់ កាត់បន្ថយការញ៉ាំសាច់ខ្លាញ់ កាត់បន្ថយការផឹកគ្រឿងដែលមានជាតិផ្អែម ដូចជាកាហ្វេទឹកដោះគោ អូវ៉ាន់ទីនទឹកដោះគោ ជំរុញអោយហាត់ប្រាណ សុំអោយខ្ញុំភ្ញាក់ពីព្រលឹម ហាមញ៉ាំស្លាបមាន់បំពង នៅមានហានច្រើនទៀតរៀបរាប់មិនអស់ទេ។ ការហាមឃាត់ទាំងនេះមិនមែនមកពីគាត់រិះខាំលុយទេ ប៉ន្តែមកពីគាត់ស្រលាញ់កូន គាត់ចង់ឃើញកូនមានរូបរាងស្អាតបាត មានសុខភាពល្អមាំមុន អ្វីដែលគាត់បានហាមឃាត់ខ្ញុំទាំងនេះ ព្រោះគាត់មិនចង់អោយខ្ញុំមានជំងឺទឹកនោមផ្អែមដូចជាប៉ារបស់ខ្ញុំ ប៉ាគាត់ស៊ូណាស់គាត់ចាក់ថ្នាំរាល់ព្រឹកនិងល្ងាច ចឹងហើយបានម៉ាក់គាត់ខ្លាច គាត់មិនចង់ឃើញខ្ញុំមានជំងឺដូចប៉ានៅថ្ងៃអនាគត ព្រោះវាជាជំងឺព្យាបាលមិនជានោះទេ។ ខ្ញុំក៏បានសន្យាជាមួយហ្នឹងគាត់ មុនដំបូងពិតជាពិបាកខ្លាំងណាស់ ពិបាកសំរកនិងផ្អាកការញ៉ាំនៅអាហារដែលយើងធ្លាប់ចូលចិត្តពីមុនណាស់ អស់រយៈពេល 2 3ខែទើបខ្ញុំអាចសម្របបាន។ ពេលនេះខ្ញុំមិនឃ្លាន ហើយនិងញ៉ាំផ្តេសផ្តាសដូចពីមុនទៀតទេ។ និយាយទៅវាពិតជាពិបាកមែនទែនពេលដំបូង របស់ដែលចូលចិត្តដូចជាពីមុនបាយព្រឹកចូលចិត្តថែមទឹកស្រូបខ្លាញ់ ពេលនេះមិនដែលប៉ះខ្លាញ់ទេ កាលពីមុនធ្លាប់មួយព្រឹកញ៉ាំម្តង 2 ចាន គឺអស់មួយថែមមួយ ពេលនេះសល់ត្រឹមតែចានតូចទេ កាលពីមុនផឹកកាហ្វេទឹកដោះគោ មួយថ្ងៃ2ដង ពេលនេះសល់ត្រឹមយូរៗផឹកម្តងទេ។ និយាយទៅវាពិតជាពិបាកខ្លាំងណាស់ ទំរាំដើរដល់ចំណុចមួយនេះ ចំនែកពេលនេះវិញទំងន់គឺថាស្រកជារៀងរាល់ខែ យ៉ាងហោចណាស់ក៏មួយខែស្រក 1 គីឡូក្រាមដែរ។ ខ្ញុំសង្ឃឹមថាខ្ញុំអាចព្យាយាមធ្វើវាអោយដល់ចំណុចមួយដែលខ្ញុំបានរំពឹងទុក គឺខ្ញុំចង់ស្រកដំណាក់កាលទីមួយអោយសល់ 75គីឡូក្រាម ហើយខ្ញុំមើលឃើញថាវាប្រើពេលរហូតដល់ 386ថ្ងៃ ពោលគឺដល់ថ្ងៃទី 20 ខែធ្នូ ឆ្នាំ 2019 ។ ខ្ញុំនៅមានផលពិបាកមួយដែលពិបាកសម្រាប់ខ្ញុំមែនទែន គឺថាខ្ញុំមិនសូវបានញ៉ាំបន្លែ និង ផ្លែឈើសោះ ពិបាកមែនទែនរឿងមួងហ្នឹងសម្រាប់ខ្ញុំ។ អ៊ីចឹង សំនួរសួរថា តើខ្ញុំអាចបំពេញនៅសន្យារបស់ខ្ញុំអោយមួយម៉ាក់បានទេ?  មានតែចាំតាមដាននៅ ឆ្នាំក្រោយ។ លាហើយមិត្តទាំងអស់គ្នា បាយបិត៕
   

   សួស្តីមិត្តអ្នកអានជាទីស្រលាញ់! ថ្ងៃនេះខ្ញុំមកសរសេរអត្ថបទមួយបន្ថែមទៀតហើយ ដោយសារតែថ្ងៃនេះរាងទំនេរមិនសូវមានកាងារធ្វើច្រើន អ៊ីចឹងហើយទើបឆ្លៀតសរសេរអត្ថបទបន្ថែម អត្ថបទនេះ ខ្ញុំចង់សរសេរពីការសន្សំលុយ តែខ្ញុំមិនទាន់បានសន្សំទេ តែនិងចាប់ផ្តើមសន្សំបន្ទាប់ពីសរសេរចប់ :-D ។
   និយាយទៅសព្វថ្ងៃលុយខ្ញុុំរកបានគួរសមដែរតែខ្ញុុំចាយវាយក៏ច្រើនដែរ បើគិតថាចាយគឺចាយភ្លាមៗមិនចាំស្អែកទេ នេះគឺជាទំលាប់មិនល្អមួយរបស់ខ្ញុំដែលខ្ញុំចង់ផ្លាស់ប្តូរ ប៉ុន្តែវារាងពិបាកណាស់សំរាប់ខ្ញុំ :-( ។ ទំលាប់នេះដែរ ក៏ជាទំលាប់មិនល្អប៉ុន្តែពេលដែលចង់បានអ្វីមួយគឺថាទិញភ្លាមតែម្តង អត់ចេះគិតយូរទេ អ៊ីចឹងហើយបានមកដល់ថ្ងៃនេះរកលុយដាក់ធនាគាគ្មាននិងគេ :-D ។ ប៉ាម៉ាក់គាត់តែងតែបន្ទោសដែរ ថាធំហើយមិនចេះសន្សំលុយអីសោះ លុយក្នុងកាបូបសឹងតែគ្មានថ្ងៃខ្លះ :-D គិតទៅពិតជាខ្មាស់គាត់ខ្លាំងណាស់ ណាមួយខ្ញុំគិតថាខ្លួនឯងនៅខ្លួនមួយនៅឡើយ នៅជួយការងារក្នុងហាងចាយលុយផ្ទះទើបខ្ញុំ មិនសូវដែលចាប់អារម្មណ៍នៅការសន្សំលុយនោះដែរ។ កាលពីមុនខ្ញុំក៏ធ្លាប់សន្សំលុយខ្លះៗដែរ តែមិនមែនខ្នាតធំបែបនេះទេ :-D ។ កាលពីមុនខ្ញុំសន្សំបានយ៉ាងច្រើន 300 ទៅ 400$ គឺខ្ញុំបោកកូនជ្រូកហើយ មិនសូវបានទុកវាយូរទេមិនអោយកូនជ្រូកហើយពោះទាន់ទេ :-D កូនជ្រូកជាច្រើនត្រូវបានខ្ញុំសំលាប់ម្តងមួយៗ ដោយសារតែការទាល់លុយរបស់ខ្ញុំ :-( ។ ប៉ុន្តែលើកនេះខុសពីលើកមុនៗ ខ្ញុំមានគោលដៅមួយគឺសន្សំលុយអោយបាន 10លានរៀល ក្នុងរយៈពេល 1200 ថ្ងៃបើគិតទៅ គោលដៅនេះនឹងបញ្ចប់ទៅនៅថ្ងៃទី 1 ខែមករា ឆ្នាំ 2022 ដោយ App បានព្យាករអោយខ្ញុំថាដាក់ត្រឹមតែ 9000 រៀលក្នុងមួយថ្ងៃ គឺបានហើយបើសិនណាជាខ្ញុំដាក់លុយចូលរាល់ថ្ងៃទៀងទាត់ ហើយគ្រប់ចំនួន ហើយក៏សង្ឃឹមថាបានលើស ១០លានរៀល ហើយក៏សង្ឃឹមថាស្តួចស្ដើងថាខ្លួនឯងប្រាកដជាធ្វើបាន :-D ។ រយៈពេល 1200ថ្ងៃវាពិតជាយូរណាស់ ហើយខ្ញុំក៏ជាមនុស្សមិនសូវចេះអំណត់ផង មិនថាអាចធ្វើបានឬក៏យ៉ាងណាទេ :- D ។ ក្នុងរយៈពេលនេះខ្ញុំមានការសន្សំលុយពីរ គឺសន្សំក្នុងកូនធុង មួយទៀតសន្សំក្នុងការបូបលុយ :-D ។ ក្នុងមួយថ្ងៃខ្ញុំអាចរកបានចន្លោះពី 30000៛ ទៅ 50000៛ អាស្រ័យទៅលើជំនាញកឹបកេងរបស់ខ្ញុំ ហើយក៏អាស្រ័យទៅលើចំនួនភ្ញៀវផងដែរ។ ហេតុផលដែលខ្ញុំកឹបកេង គឺខ្ញុំគ្មានប្រាប់ខែទេ មានតែប្រាក់កឹបកេងហ្នឹងឯង ហើយបើខ្ញុំចង់ទិញអ្វីមួយ ខ្ញុំសុំគាត់ក៏គាត់មិនអោយដែរ ខ្ញុំក៏មិនចង់អោយគាត់ដកលុយអោយខ្ញុំដែរ ព្រោះខ្ញុំមិនចង់អោយម៉ាក់ដកលុយដើមរកស៊ីមកអោយខ្ញុំទិញរបស់អត់ប្រយោជន៍នោះដែរ ព្រោះគ្រួសារយើងពេលនេះមិនទាន់ធូរធាទេ។
   ជាចុងក្រោយនេះខ្ញុំសង្ឃឹមថាបំណងប្រាថ្នារបស់ខ្ញុំ ខ្ញុំនឹងព្យាយាមធ្វើវាអោយសំរេចដើម្បី អោយគាត់ឃើញថាខ្ញុំចេះគិតហើយ មិនខ្ជះខ្ជាយដូចមុនទៀតទេ :-) ៕

នេះជារូបកូនជ្រូកបច្ចុប្បន្ន អាចដកបានតាមចិត្ត ប្រើវិញបាន





Sunday, November 25, 2018


   សួស្តីមិត្តអ្នកអានទាំងអស់គ្នា! ខ្ញុំដឹងថាមិនមានអ្នកណាចូលមកអានទេ ប៉ុន្តែខ្ញុំនៅតែសួស្តីមិត្តហើយសង្ឃឹមថានឹងមានអ្នកចូលមកអានឆាប់ៗនេះ ហាសហា :-D ។ ពិធីបុណ្យអុំទូកឆ្នាំ 2018 បានចប់ទៅទាំងស្រុងហើយ យ៉ាងរលូនតែម្តង ឆ្នាំនេះពិធីបុណ្យអុំទូក នៅខេត្តខ្ញុំ គឺនៅពោធិ៍សាត់គឺមានរយៈពេលដល់ទៅ៥ថ្ងៃ គឺបុណ្យអុំទូកខេត្តរយៈពេល២ថ្ងៃ និងបុណ្យអុំទូកជាតិរយៈពេល៣ថ្ងៃគឺប្រព្រឹត្តទៅបន្តបន្ទាប់គ្នាតែម្តង។ ឆ្នាំចាស់ 2016 គឺយាយខ្ញុំគាត់មានជំងឺឈឺធ្ងន់ ហើយឆ្នាំ 2017 គឺគាត់បានទទួលអនិច្ចកម្មហើយ ចំនែកឆ្នាំ 2018 គឺប្អូនខ្ញុំចាប់កំណើតបាន១ឆ្នាំហើយ។ ចំនែកអ្វីដែលមិនខុសពីរាល់ឆ្នាំនោះគឺ ខ្ញុំនៅតែឯកាដដែល កំសត់ណាស់ :-( គឺថាឯការាល់ឆ្នាំ ឆ្នាំណាក៏ដូចឆ្នាំណាដែរ គឺមិនខុសគ្នាទេ តែឆ្នាំនេះពិសេសបន្តិចគឺខ្ញុំបានដើរលេងច្រើន ជាពិសេសបានជួបស្រីស្អាតជាច្រើនសុទ្ធតែស្អាតៗ :-D ប៉ុន្តែមានស្រីស្អាតម្នាក់នោះខ្ញុំចាប់អារម្មណ៍ជាងគេ :x ស្អាតហ្អា ស្អាតហើយសុភាពទៀត :-D គួរអោយស្រលាញ់ហ្មងនិយាយទៅ :-D គេជាបងប្អូនរបស់ប្អូនៗដែលស្គាល់ បានជួបគេ៣ថ្ងៃ អត់ហ៊ានទាំងមើលមុខគេផង :-( គិតថាថ្ងៃទី៤ គឺចង់ធ្វើការស្គាល់គ្នាជាមួយគេ :-D ស្រាប់តែគេទៅភ្នំពេញបាត់ ស៊យណាស់ចង់ស្គាល់ក៏មិនបានស្គាល់ដែរ :-( មិនដឹងឆ្នាំណាបានជួបទៀតផង ព្រោះមិនមែនអ្នកពោធិ៍សាត់ផង ហាសហា ។
   បុណ្យអុំទូកឆ្នាំនេះពិសេសជារាល់ឆ្នាំ គឺថា ហាងក៏លក់ដាច់ ម៉ាកប៉ាគាត់បានសប្បាយចិត្តដើរលេងដោយមិនខ្វល់ខ្វាយ ខ្ញុំវិញក៏បានដើរលេងច្រើនដែរ មិនសំងំនៅផ្ទះដូចមុនទៀតទេ ចេញមកមើលមនុស្សលើកោះ :-D ឃើញគេមានគូរ គេបង្ហោះគោម គេបណ្តែតប្រទីបជាមួយគ្នា ឃើញចឹងឈឺចិត្តណាស់ព្រោះថា អត់មានគូរនិងគេ ធ្វើម៉ិចយើងមនុស្សឯកា មិនសូវមានមិត្តរាប់អានច្រើន តែយ៉ាងណាឆ្នាំនេះក៏គ្រាន់ជាងរាល់ឆ្នាំដែរ បានជួបប្អូនៗ បានប្អូនៗហៅច្រើន :-D មានអីសប្បាយម្យ៉ាងដែរតើ ហើយថែមទាំងបានស្គាល់ CRUSH ទៀត :-D គ្រាន់តែមិនបាននិយាយគ្នា :-( ។
   ជាចុងក្រោយសង្ឃឹមថាប្អូនៗ និងមិត្តភក្តិទាំងអស់គ្នាត្រលប់ទៅសិក្សា និង ធ្វើការវិញដោយសុវត្តិភាព និងមានភាពរីករាយរាល់ថ្ងៃ ហើយក៏អធិដ្ឋានអោយបានជួបមុខក្រាស់រៀងរាល់ឆ្នាំ :-D ចង់ធ្វើការស្គាល់គ្នាជាមួយគេអោយបានច្រើន :-D ហាសហា បាយបាយ លាហើយប្រិយមិត្តអ្នកអានទាំងអស់គ្នា។
រូបភាពអនុស្សាវ​រីយ៍​





   អូអូភ្លេចប្រាប់ លេខទូរស័ព្ទសុំប្អូនគេបានហើយ :-D Friend ក្នុង FACEBOOK ក៏បាន ADD ហើយដែរ :-D ( ពេលមុន ADD បានស្គាល់ Account គេហើយតែធ្វើជាមិនស្គាល់អោយក្មេងៗ វា Mention Account គេមកយើង ADD ទៅងាយស្រួល :-D ) នៅឡើយតែ CHAT ទៅគេទេហាសហា លាហើយ រីករាយបុណ្យអុំទូកអ្នកទាំងអស់គ្នា <3 ៕

Sunday, October 7, 2018


   សួស្តីមិត្តអ្នកអានជាទីស្រលាញ‌់! ថ្ងៃខ្ញុំវិលមកសរសេរអត្ថបទមួយបន្ថែមទៀតហើយ។ មិនមែនដោយសារតែខ្ញុំមិនសប្បាយចិត្ត ខ្ញុំលក់មិនដាច់ទើបមកសរសេរអត្ថបទទេ គឺដោយសារតែយប់នេះខ្ញុំសប្បាយចិត្តពេកទើបចង់រំលឹកអតីតកាលដ៏គួរអោយស្អប់ខ្ពើមមួយមកនិយាយ គឺទាក់ទងនិងខ្លួនឯងតែម្តង :-D ។
   ថ្ងៃនេះខ្ញុំចង់រំលឹកពីអតីតកាលមួយកាលពីកុមារ បើនិយាយទៅគឺពីតូចរហូតដល់វិទ្យាល័យ។ ខ្ញុំឈ្មោះដារ៉ា ខ្ញុំកើតនៅក្នុងគ្រួសារមានជីវភាពធូធារមួយ បើមើលពីខាងក្រៅ ខ្ញុំគឺជាក្មេងដែលខូច មិនសូវចូលរៀនទេ គឺកាលពីក្មេងចូលចិត្តគេសាលាទៅមើល រឿងតុក្តា រឿងមនុស្សយន្ត ( Power Ranger , Kamen Rider ) បើក្រៅពីទៅមើលរឿងគឺមានតែគេចសាលាទៅលេងហ្គេម ហើយបើនិយាយពីកង់វិញ គឺបាត់មិនតិចទេ ទាំងនៅសាលានិងនៅហាងហ្គេម។ កាលពីក្មេងខ្ញុំចាយលុយខ្ជះខ្ជាយណាស់ គឺអាងតែម្តាយរកលុយបានចេះតែចាយមិនគីត តែតាមពិតស្ថានភាពយើងគឺមិនល្អទេ គាត់រកមិនសូវបានទេនៅពេលនោះ ប៉ុន្តែគាត់បានផ្តល់អោយខ្ញុំគ្រប់យ៉ាងនៅអ្វីដែលខ្ញុំចង់បាន។ ហេតុដូចនេះហើយទើបខ្ញុំចាយលុយមិនចេះស្តាយសោះ ចាយមិនគ្រប់លួចបន្ថែម លួចមិនតិចទេ មួយថ្ងៃ 10000 រៀល ចាយតែមួយថ្ងៃទេអស់ហើយ ទិញរបស់លេង ទិញនំ ទិញប្រហិត និងចាយវាយផ្សេងៗទៀត។ កាលពីខ្ញុំនៅតូចលុយត្រឹមតែ10000រៀល គឺច្រើនណាស់ បើគិតទៅ បាយស្រូបពេលព្រឹក មួយចានតែ500 ទៅ 1000 រៀលទេ បើនិយាយពីសាំងវិញគឺត្រឹមតែ 1500 រៀលក្នុងមួយលីត្រ បើប្រៀបធៀបជាមួយពេលនេះ 10000 រៀលពីមុនអាចស្មើរនិង 20000​ រៀល ទៅ 30000 រៀលក្នុងពេលនេះ។ កាលពីក្មេងខ្ញុំមិនចេះគិតទេ គិតតែពីចាយ ចាយរហូតចង់បានអីសុំ សុំមិនបានលួច លួចមិនចេះតិចទេ ចាយដូចកូនសេដ្ឋី ។ ខ្ញុំនៅចាំមានពេល ខ្ញុំចង់រៀនកុំព្យូទ័រ ខ្ញុំសុំគាត់ទៅរៀន គាត់ថាកុំទាន់អីនៅក្មេងណាស់ ប៉ុន្តែខ្ញុំមិនស្តាប់ទេ ខ្ញុំថែមទាំងបង់លុយទៅរៀនទៀត ប៉ុន្តែរៀនមិនបានប៉ុន្មានថ្ងៃទេ ខ្ញុំលែងទៅរហូតសូម្បីមិត្តភក្តិខ្ញុំក៏សួរដែរ ហេតុអ្វីមិនទៅរៀនទៀត។ នឹកឃើញរឿងពីក្មេងគឺពិតជាធ្វើអោយខ្ញុំស្អប់ខ្លួនឯងណាស់ ខឹងខ្លួនឯងណាស់ ខឹងរហូតមកដល់សព្វថ្ងៃ ហេតុអ្វីមិនខំរៀន ហេតុអ្វីចាយលុយមិនចេះគិត មិនចេះសន្សំ ចាយខុសគោលដៅ ទាំងម្តាយឪពុកខំរកលុយទាំងលំបាក ។ ងាកមកមើលពេលនេះវិញ ខ្ញុំមិនសូវបានចាយលុយដូចពីមុនទៀតទេ លុយពីបាករកណាស់ ខ្ញុំខំរកលុយជួូយម្តាយ គាត់ក៏ខំរកលុយផងដើម្បីដោះបំណុលគេ ដើម្បីគេចចេញពីភាពក្រ ពួកយើងមិនក្រដល់ថ្នាក់អត់អ្វីញ៉ាំទេ តែយើងជំពាក់បំណុលគេច្រើន យើងត្រូវចាយរិះខាំ សន្សំសំចៃ ដើម្បីរត់ចេញពីវិបត្តិមួយនេះ យើងចង់បានជីវភាពប្រសើរជាងសព្វថ្ងៃ។
   ចុងក្រោយនេះខ្ញុំមិនមានអ្វីសរសេរទៀតនោះទេ ព្រោះមិនមែនអ្នកពូកែតែងសេចក្តីផង តែអ្វីដែលខ្ញុំចង់បាន គឺចង់អោយអ្នកទាំងអស់គ្នាជួយ លើកទឹកចិត្តខ្ញុំផងដើម្បី អោយខ្ញុំបានសកម្មក្នុងការបញ្ចេញអត្ថបទថ្មីៗ អ្នកទាំងអស់គ្នាដឹងទេខ្ញុំខ្ចីលណាស់ ចង់អោយអ្នកទាំងអស់គ្នាគាំទ្រ ចង់ឃើញមានអ្នកអាន :-D ខ្ញុំដឹងថាមិនសូវមានអ្នកអានទេ ព្រោះខ្ញុំគ្រាន់តែសរសេរទុកក្នុង Blogger ហើយក៏មិនចង់ចែកចាយទៅណាដែរ គឺមានតែអ្នកដែលសំណាងទេទើបបានមកដល់ទីនេះ។ លាហើយអ្នកទាំងអស់គ្នាជួបគ្នាថ្ងៃក្រោយទៀត រីករាយក្នុងពីធីបុណ្យភ្ជុំបិណ្យ សូមជួបតែសំណាងល្អ៕

   សួស្តីអ្នកទាំងអស់គ្នា ថ្ងៃនេះបានមកសរសេរអត្ថបទៀតហើយ ហើយមានតែរឿងដដែលទេ មិនមានរឿងអ្វីថ្មីឡើយ។ អ្នកទាំងអស់គ្នាដែលធ្លាប់អានអត្ថបទរបស់ខ្ញុំមានធ្លាប់ឆ្ងល់ទេ ហេតុអ្វីពេលដែលខ្ញុំសរសេរអត្ថបទម្តងៗ ជាពេលដែលលក់មិនដាច់អ៊ីចឹង តើសព្វថ្ងៃខ្ញុំរកស៊ីអ្វី រកស៊ីរយៈពេលប៉ុន្មានឆ្នាំហើយ ដូច្នេះហើយ ថ្ងៃនេះខ្ញុំចង់សរសេរ អំពីហាងរបស់ខ្ញុំ ចង់អោយអ្នកទាំងអស់គ្នាដឹងថា ខ្ញុំបរាជ័យប៉ុណ្ណា។
   ឥលូវខ្ញុំចាប់ផ្តើមនិទានហើយណា កាលពីអំឡុងឆ្នាំ90ជាងម្តាយខ្ញុំជាអ្នកលក់អីវ៉ាន់ក្មេងលេង (Toy) រហូតមកដល់ឆ្នាំ2000 គ្រួសាររបស់ខ្ញុំបានផ្លាស់ប្តូរមករស់នៅឯទីរួមខេត្តពោធិ៍សាត់ គាត់ចាប់ផ្តើមជាមួយអាជីបជាអ្នកលក់អាហារពេលព្រឹក ដែលភាគច្រើនគេលក់បានសាច់ជ្រូ សាច់មាន់ កាហ្វេ អីហ្នឹងបន្ទាប់មកដោយឃើញថាវាមិនសូវជាកាក់កប គាត់ប្តូរមកបើកជាកន្លែងលេងបុកបីយ៉ា (Pool) ដែលកាលមុនរបសនេះជារបរស្របច្បាប់នៅឡើងទេ ។ លុះក្រោយមកយើងបានប្តូរទីតាំងមកបើកហាងនិយាយទូរសព្ទ ដែលកាលសម័យមុនការនិយាយ
មានតំលៃថ្លៃម្នាក់ៗមិនទាន់មាលទ្ធភាពទិញប្រើផ្ទាល់ខ្លួន យូរៗទៅយើងក៏វិវឌ្ឍន៍មកជាហាងលក់ទូរសព្ទ ប៉ុន្តែពេលនោះមិនទទួលជោគជ័យទេ ដោយសារតែយើងមិនហ៊ានទទួលទិញទូរសព្ទមួយទឹកចូលវិញ ហើយយើងភាគច្រើនលក់តែទូរសព្ទចិន រហូតមកដល់ឆ្នាំ2016 ទើបយើងចាប់ផ្តើមលក់នៅផលិតផលថ្មីៗដែលមានគុណភាពខ្ពស់ ដូចជា Apple Samsung Huawei Oppo ជាដើម។ ការលក់សព្វថ្ងៃមិនជាជោគជ័យច្រើនទេ តែវាជោគជ័យជាងពីអតីតកាលដ៏ជូរចត់របស់យើង ដែលកាលពីអតីតកាលយើងលក់បង់តែការប្រាក់មិនចង់គ្រប់ផង។ ហេតុផលខាងលើនេះហើយដែលធ្វើអោយគ្រួសារយើងធ្លាក់ក្នុងវិបត្តសេដ្ឋកិច្ចធ្ងន់បែបនេះ ម៉ាក់មួយថ្ងៃៗមិនដែលសប្បាយចិត្តទេ ព្រោះការលក់មិនបានចំណូលគ្រប់គ្រាន់ ព្រោះការលក់របស់ដែលមានគុណភាពមិនល្អមិនអាចអោយយើងចំណេញខ្ពស់បានទេ ព្រោះវាប្រើប្រាស់មិនបានយូរ ជួនកាលមិនទាន់បានលក់ផង ខូចបាត់ទៅហើយ បើខូចមានន័យថាខាត តើយើងទៅរកប្រាក់ចំណេញមកពីណាទៅ។ មួយទៀតវិញនោះគឺហាងយើងកាលពីមុនមិនមានលក់ គ្រឿងបន្ទាប់បន្សំផ្សេងៗទេ (Accessories) ដែលមានដូចជាឆ្នាំសាក កាស និងគ្រើងផ្សេងៗទៀត រហូតមកដល់ឆ្នាំ 2013 ទើបយើងចាប់ផ្តើមលក់ Smart Phone និងកាត់បន្ថយនៅការលក់ទូរសព្ទចិន ។ ការផ្លាស់ប្តូរមកលក់ Smart Phone កាលនោះក៏មិនបានអោយយើងទទួលនៅប្រាក់ចំណេញច្រើនដែរ ព្រោះទូរសព្ទដែលយើងលក់ពេលនោះជាប្រភេទពពួក តំឡើងថ្មី (Refurbished Phone) ដែលមាននៃថាទូរសព្ទគឺត្រូវបានជួសជុលហើយដាក់លក់សារជាថ្មី តែវាមិនមែនជួសជុលដោយក្រុមហ៊ុនទេ គឺវាជួសជុលតំឡើងសំបកថ្មី ដោយហាងដែលបាននាំចូល ចឹងហើយគុណភាពវាមិនសូវជាល្អប៉ុន្មានទេ វាក៏មិនខុសពីទូរសព្ទរបស់ចិនដែរ ការលក់បែបនេះវាបានបន្តមកដល់ ចុងឆ្នាំ 2016 ដោយមើលឃើញថាស្ថិតិការលក់របស់យើងមានការកើនឡើងនោះ ពួកយើងបានពិភាក្សាគ្នាដើម្បីខ្ចីលុយធនាគាមកបន្ថែមនៅដើមទុន ពេលនេះហើយដែលជីវិតយើងបានផ្លាស់ប្តូរតែវាមិនបានផ្លាស់ប្តូរច្រើនទេ តែវាល្អជាកាលពីមុនដែលយើងរកលុយបង់ការប្រាក់មិនចង់គ្រប់ បានប្តូរមកជាបង់ទាំងដើមនិងការគ្រប់សម្រាប់ខែនីមួយៗ។ លទ្ធនេះបើយើងមើលទៅវាល្អវាធ្វើអោយយើងមានអារម្មណ៍ធូស្បើយជាងមុន តែបើយើងសំលឹងមើលទៅពេលអនាគតវិញវាមិនល្អទេ ព្រោះថាយើងរកមកបង់តែធនាគាមិនមានសល់ដើម្បីពង្រីកហាងនិងការជួសជុលហាងឡើង ហេតុដែលខ្ញុំនិយាយដូចនេះព្រោះហាងរបស់គេបានរីកធំធាត់អស់ហើយ មានតែហាងខ្ញុំទេដែលរកប្រាក់មបានត្រឹមតែដោះស្រាយវិបត្តិគ្រួសារ។ តែយ៉ាងណាក៏វាល្អដែរ តែខ្ញុំមិនចង់ល្អត្រឹមនេះឡើយខ្ញុំចង់ល្អជាងនេះ ខ្ញុំចង់មានអតិថិជនច្រើនជាងនេះ ដូចនេះហើយខ្ញុំត្រូវតែខំប្រឹង ដើម្បីគ្រួសារខ្ញុំ។
   ជាចុងបញ្ចប់ ខ្ញុំមានតែពាក្យថា ខ្ញុំសូមអរគុណអតិថិជនទាំងអស់គ្នាដែលតែងតែគាំទ្រហាងខ្ញុំតាំងដើមមក បើគ្នាអ្នកទាំងអស់គ្នាទេ ហាងរបស់ខ្ញុំមិនអាចរស់បានមកដល់ថ្ងៃនេះទេ ប្រហែលជាក្ស័យធុនបាត់ទៅហើយ។ ហេតុផលដែលយើងសម្រេចជោគជ័យមានដល់ថ្ងៃនេះគឺមកពីការហ៊ានប្រថុយ ដើម្បីទទួលបាននៅលទ្ធផល។ ម្តាយខ្ញុំជាអ្នកដែលខ្លាចនិងមិនចង់ខ្ចីលុយធនាគាឡើយ តែបើពេលនោះយើងមិនហ៊ានសាកល្បង យើងក៏មិនបានលទ្ធផលអ្វីដែរ។ ចុងក្រោយខ្ញុំគ្រាន់តែចង់ប្រាប់អ្នកទាំងអស់គ្នាត្រូវតែហ៊ាន ប្រថុយ ហ៊ានសាកល្បងគំនិតថ្មីៗ ប៉ុន្តែអ្នកទាំងអស់គ្នាត្រូវសាកល្បងអោយបានច្បាស់ ដើម្បីអោយការហ៊ានសាកល្បងរបស់យើងទទួលនៅលទ្ធផលវិជ្ជមាន៕







Friday, August 17, 2018


    សួស្តីមិត្តអ្នកអានទាំងអស់គ្នា! ថ្ងៃនេះខ្ញុំមិនមានគំរោងនឹងមកសរសេរអត្ថបទទេ ប៉ុន្តែអោយសារតែថ្ងៃខ្ញុំបានឃើញនៅ Post មួយនៅក្នុង Facebook ធ្វើអោយខ្ញុំរន្ធត់ចិត្តមែនទែន គឺខ្ញុំបានឃើញគេ Comment នៅរូបរបស់ពូខ្ញុំដែលគាត់បានបែកក្បាលអស់មួយចំហៀង។ ខ្ញុំស្ទើរតែភ្លេចថាពូខ្ញុំគាត់ឈឹបាត់ទៅហើយ ព្រោះខ្ញុំមិនសូវបានទៅសួរសុខទុក្ខគាត់ទេព្រោះតែរវល់តែជួយម៉ាក់នៅហាង តាមពិតមិនជារវល់ណាស់ណាទេគ្រាន់តែម៉ាក់ខ្ញុំគាត់មិនអោយខ្ញុំទៅ ព្រោះរៀងរាល់ពេលដែលគាត់ទៅលេង គាត់ហាមមិនអោយខ្ញុំទៅជាមួយទេដើម្បីអោយខ្ញុំនៅបិទហាង។ និយាយទៅពេលដែលឃើញរូបគាត់ពិតជាធ្វើអោយខ្ញុំភ្ញាក់ខ្លួនថាជាក្មួយមិនល្អម្នាក់ ព្រោះតាំងពីគាត់ឈឺមកខ្ញុំមិនសូវបានទៅមើលគាត់ទេ តាំងពីពេលគាត់នៅមន្ទីពេទ្យរហូតដល់គាត់ចេញពីមន្ទីពេទ្យមកវិញ។


    ពូខ្ញុំគាត់ឈ្មោះ ហ៊ុន វណ្ណាត សព្វថ្ងៃគាត់ជាគ្រូបង្រៀនផង និងជាអ្នករកស៊ីបន្តិចបន្តួចផងនៅផ្ទះ គ្រាន់ចិញ្ចឹមគ្រួសារ។ គាត់ជាកូនទី4 ហើយក៏ជាកូនទី៣ដែរ ព្រោះតែគាត់បានកើតដល់ទៅពីរជាតិឯណោះ និយាយទៅប្រហែលជាអ្នកមិនជឿរខ្ញុំទេមើលទៅ​ ប៉ុន្តែខ្ញុំនិយាយនេះគឺជាការពិត គាត់បានកើតជាម្តងហើយ ហើយគាត់បានស្លាប់ទៅវិញដោយសារតែជំងឺកញ្រ្ឋិល ហើយគាត់បានចាប់ជាតិមកវិញម្តងទៀតក្នុងគ្រួសាររបស់គាត់ដដែល មូលហេតុដែលយើងជឿរថាគាត់ចាប់ជាតិមកវិញ ព្រោះចាំគ្រប់រឿងនៅជាតិមុនរបស់គាត់។ គាត់សព្វថ្ងៃមានជិត 40 ហើយប៉ុន្តែមិនទាន់មានប្រពន្ធទេដោយសារតែគាត់មិនទាន់ត្រូវចិត្ត មានគេស្រលាញ់គាត់ច្រើន តែប្រហែលជាមិនទាល់ដល់គូររបស់គាត់ទើបគាត់នៅលីវមកដល់ពេលនេះ នៅលីវដូចក្មួយគាត់ដែរហិហិ។ គាត់ជាមនុស្សចិត្តល្អណាស់ ចូលចិត្តធ្វើបុណ្យ ចូលចិត្តជួយគេ មានពេលម្តងខ្ញុំពិតជាខឹងគាត់ណាស់ខឹងមែនទេ កាលហ្នឹងគាត់ជិះម៉ូតូទៅលេងស្រុកកំណើតជាមួយខ្ញុំហើយគាត់ជិះទៅក៏បានអ្នកសុំទានម្នាក់ គាត់ជិះហួសហើយគាត់បែរជិះបកក្រោយវិញហើយហុចលុចអោយមីងហ្នឹង10000រៀល ពេលហ្នឹងខ្ញុំខឹងមែនទែន ខ្ញុំមិនជំទាស់គាត់អោយលុយទៅអ្នកសុំទានទេ ខ្ញុំខឹងគាត់អោយលុយមនុស្សខុស មីងហ្នឹងជាមនុស្សដែលបោកគេ ដើរតែនិយាយថាសុំលុយទៅស្រុកវិញ ហើយម្តងមិនចេះតិចទេសុទ្ធតែ 5000រៀល ឬ 10000រៀល បើអ្នកឯងអោយ2000 អីថាអោយវិញទៀត ថាអោយជិះសុទ្ធតែឡានអោយ 2000រៀល មួយទៀតវាមិនដែលម៉ែអាណាសុំលុយរាប់ឆ្នាំហើយមិនទាន់គ្រប់លុយទៅស្រុក :-D អានេះជារបររបស់គេមិនដឹងធ្វើម៉ិចដែរ បើខ្ញុំវិញមិនអោយទេ។ និយាយពីខ្ញុំវិញគាត់សង្ហារគ្រាន់បើដែរសង្ហារបែបអ្នកជនបទ ហាសហា គ្រាន់តែស្គមបន្តិច តែខ្ពស់ណាស់ បងប្អូនខ្ញុំសុទ្ធតែខ្ពស់ អត់តែខ្ញុំទេទាបកំពស់ 1,68ម៉ែត្រ ហាសហា នឹកឃើញរឿងកំពស់អន់ចិត្តហ្មង ធ្វើម៉ិចកើតមកមិនសូវខ្ពស់ដូចគេ កើតមកមិនសូវមិនមែនជាកំហុសរបស់ខ្ញុំទេ តែកើតមកហើយធាត់ទើបជាកំហុសរបស់ខ្ញុំព្រោះថាសព្វថ្ងៃនេះទំងន់ប្រហែល 102 គីឡូក្រាមហើយ ចង់ស្រក់វិញណាស់ ។



    Hmmmmmm! ពេលនេះគាត់លែងសង្ហារដូចមុនទៀតហើយព្រោះ កាលពីប៉ុន្មានខែមុនគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយសារតែគាត់ជិះម៉ូតូមិនបានពាក់មួយសុវត្ថិភាព រាល់ដងគាត់ពាក់មកធ្វើការជាធម្មតា តែថ្ងៃដែលគាត់ជួបគ្រោះថ្នាក់ចរាចរណ៍បែជាគាត់មិនបានពាក់ទៅវិញ ពិតជាស៊យណាស់។ ខ្ញុំនៅចាំថាថ្ងៃដែលគាត់គ្រោះថ្នាក់គឺជាថ្ងៃដែលពួកយើងជួបជុំគ្រួសារនៅឯស្រុកកំណើតរបស់ប៉ាម៉ាក់ខ្ញុំ ថ្ងៃនោះពួកយើងពិតជាសប្បាយមែនទែន តែពេលនោះគាត់មិនបាននៅជុំជាមួយពួកយើងទេគឺគាត់បានទៅខេត្តដើម្បីបំពេញបេសកម្មមួយ ពួកយើងគ្រប់គ្នារួមទាំងមិត្តរួមការងាររបស់គាត់បានឃាត់គាត់អោយនៅសម្រាកនៅខេត្តទៅ កុំត្រលប់ទៅផ្ទះវិញអីព្រោះយប់ហើយ ចាំព្រឹកចាំទៅវិញ ប៉ុន្តែពូគាត់មិនស្តាប់ទេ គាត់ត្រូវតែត្រលប់ទៅវិញយប់នោះ ប្រហែលជាគាត់មានការងារត្រូវធ្វើនៅផ្ទះហើយទើបគាត់ត្រូវទៅវិញទាំងយប់។ ពេលនោះហើយជាពេលដែលពួកយើងមិនស្មានថាវាកើតឡើងមកលើគ្រួសារយើង ពេលដែលម៉ាក់ខ្ញុំគាត់ត្រលប់មកផ្ទះរបស់យើងវិញប្អូនរបស់គាត់បានខលមកប្រាប់ថាបងណាតគាត់ដួលម៉ូតូហើយ ឃើញបែកក្បាលហើយក្អួតឈាមមិនឈប់សោះ ម៉ាក់គាត់មិនស្រួលក្នុងចិត្តគាត់ក៏ប្រញ៉ាប់យកពូមកមន្ទីពេទ្យខេត្ត មកដល់ចូលក្នុងបន្ទប់ពេទ្យគេថាពូខ្ញុំមិនអីទេគ្រាន់តែរបួសបន្តិចបន្តួចប៉ុណ្ណោះ។ យប់បន្តិចអ្នកដែលនៅមើលពូនៅមន្ទីពេទ្យបានប្រាប់ថា ពូគាត់មើលទៅអាការៈគាត់ដូចមិនស្រួលសោះ ក្អួតចេញឈាមមកមិនបាត់សោះ ម៉ាក់ខ្ញុំក៏បានអោយប្អូនខ្ញុំប្រញ៉ាប់យកទៅមន្ទីពេទ្យនៅឯរាជធានីភ្នំពេញវិញ ដោយយកឡានផ្ទាល់ខ្លួនតែម្តង ព្រោះរថយន្តសង្គ្រោះបន្ទាន់បានប្រើការអស់ហើយ មិនមានជំរើសគឺមានតែយកគាត់ដាក់ឡានរបស់យើងជូនគាត់ទៅ និយាយទៅពិតជាសំណាងខ្លាំងណាស់ដែលបានយកគាត់ទៅភ្នំពេញទាំងយប់ ហើយកាន់តែសំណាងទៀតនោះគឺគាត់មិនមានបញ្ហាពេលយើងបញ្ជូនគាត់មកភ្នំពេញ បើយប់នោះយើងយឺតតែ 2 ឬ 3 ម៉ោងពូរបស់ខ្ញុំប្រហែលជាលាខ្ញុំបាត់ទៅហើយ :-( ។ ទៅដល់ភ្នំពេញ គេបាន Scan ខួរក្បាល ពេទ្យបានប្រាប់ថា ពូត្រូវតែប្រញ៉ាប់ធ្វើការវះកាត់ឈាមកកក្នុងខួរក្បាលភ្លាម។ បន្ទាប់ពីវះកាត់ទទួលបានជោកជ័យ ពេទ្យបាន សន្និដ្ឋានជំហ៊ានដំបូងថា គាត់ពិបាកនិងដឹងខ្លួនណាស់ បើសិនជាដឹងក៏អាចជាមនុស្សរុក្ខជាតិ ពេលហ្នឹងពួកយើងភ័យណាស់ គ្មានអ្វីក្រៅពីអង្វរពេទ្យអោយគាត់ជួយព្យាបាលពូអោយជាសះស្បើយ ក្រៅពីពេទ្យយើងក៏បានធ្វើការបន់ស្រន់ទៅលើទេវតា អ្នកថែរក្សារសូមជួយអោយគាត់ឆ្លងផុតគ្រោះថ្នាក់មួយនេះ។ រំលងបាន7ថ្ងៃពូខ្ញុំក៏បានដឹងខ្លួនវិញ ពិតជាឆាប់រហ័សមែនទែន សូម្បីតែលោកគ្រូអ្នកគ្រូពេទ្យក៏គាត់សឹងតែមិនជឿរដែរ ព្រោះពូខ្ញុំគាត់ដួលបោកក្បាលប៉ះខួរក្បាលធ្ងន់ធ្ងរខ្លាំងណាស់ បន្ទាប់ពីដឹងខ្លួនវិញគាត់ភ្លេចអ្វីៗអស់ហើយ ភ្លេចឈ្មោះ ភ្លេចផ្ទះខ្លួន ភ្លេចទាំងក្មួយសំលាញ់ចិត្តរបស់គាត់ទៀត ( ក្មួយដែលទើបនិងកើត ឈ្មោះ វឌ្ឍនៈ ) គ្រាន់តែដឹងថាយើងជាសាច់ញាតិគាត់តែប៉ុណ្ណឹង។ តែយ៉ាងណាក៏យើងពិតជាសប្បាយចិត្តមែនទែនដែលបានឃើញគាត់ដឹងខ្លួន បានឃើញមុខគាត់ ឃើញស្នាមញញឹមរបស់គាត់ក៏យើងអស់ចិត្តដែរ តែយើងនៅតែសង្ឃឹម ក៏ដូចជាព្យាយាមព្យាបាលគាត់បន្ថែមទៀតដើម្បីអោយគាត់វិញទៅរកសភាពដើមវិញនៅថ្ងៃណាមួយជាមិនខាន។ ជាចុងក្រោយខ្ញុំគ្មានពាក្យអ្វីច្រើនទេ គ្រាន់ទទូចដល់អ្នកដែលធ្វើដំណើរតាមរយៈម៉ូតូ សូមពាក់មួយសុវត្ថិភាពជាដាច់ខាត ព្រោះបើមានការប៉ះទង្គិចបន្តិចបន្តួចគឺមិនមានបញ្ហាធំដំទេ ស្រលាញ់ជីវិតរបស់អ្នកពាក់មួកសុវត្ថិភាព៕












    សួស្តីអ្នកទាំងអស់គ្នា! អ្នកនិពន្ធអត្ថបទកំសត់ម្នាក់នេះត្រលប់មកវិញហើយ គឺត្រលប់មករៀបរាប់នៅបញ្ហាដែលនៅក្នុងចិត្តអោយអ្នកទាំងអស់គ្នាបានស្តាប់។ ថ្ងៃនេះ គឺជាថ្ងៃទី 17 ខែសីហា ឆ្នាំ2018 គឺជាថ្ងៃអផ្សុកមួយ មិនដឹងថាត្រូវធ្វើអ្វីដើម្បីបំបាត់ភាពអផ្សុកសោះ ក៏នឹកឃើញនៅគំនិតមួយគឺ មកសរសេរអត្ថបទដើម្បីលំហែអារម្មណ៍។ កាលពីមុនធ្លាប់បានសរសេរអំពីប្អូនប្រុស សរសេរពីមិត្តភក្រ្ត ថ្ងៃនេះសុំសរសេរពី Crush ម្តងហាសហា ។

    ខ្ញុំចាប់ផ្តើមសរសេរហើយណា ខ្ញុំបានស្គាល់គេព្រោះគេបានមកទិញឥវាន់នៅហាងរបស់ខ្ញុំដូចជាទិញ Case ទិញ Simcard អីហ្នឹងភ្លេចអស់ហើយ គ្រាន់តែដឹងថាគេស្អាតណាស់។ បន្ទាប់ពីបានឃើញគេហើយ ក៏ទាញទូរសព្ទមកភ្លែតបើកកម្មវិធី Facebook មកហើយចូលកន្លែងស្វែងរក ដើម្បីរក Account របស់គេ។ ប៉ុន្តែខ្ញុំរកមិនឃើញទេ ព្រោះខ្ញុំមិនស្គាល់គេផង :-D ឈ្មោះក៏មិនស្គាល់ រៀនថ្នាក់ទីប៉ុន្មានក៏មិនស្គាល់ និយាយរួមមិនស្គាល់មិនដឹងពីគេទាំងអស់ ដឹងត្រឹមតែម៉្យាងគឺគេស្អាតណាស់ :-D រកយូរណាស់រកមិនឃើញ។ មានពេលមួយគយកទូរសព្ទមកធ្វើ ក៏ភ្លេចឆែកលេខ និងគណនី Facebook ទៀត ភ័យពេក ឃើញគេមកអៀនលែងបានធ្វើអ្វីអស់ហើយ។ យូរទៅក៏ដឹងថា គេជាមិត្តភក្រ័របស់ប្អូនដែលជាអតិថិជនហាងខ្ញុំ បើនិយាយអោយចំទៅគឺដូចប្អូនៗ អត់ហ៊ានសួរពួកវាទេខ្លាចពួកវាដឹង ក៏ខ្ចីទូរសព្ទពួកវាមកឆែកលេង ឆែកឃើញលេខទូរសព្ទ ឆែកឃើញគណនី Facebook ក៏អោយទូរសព្ទប្អូនៗវិញ។ បន្ទាប់មកយើងយកទូរសព្ទរបស់យើង Add ទៅគេម្តង តែគេមិន Accept សោះយូរទៅក៏ Cancel ហើយ Add ម្តងទៀត ធ្វើដដែលៗយូរទៅគេក៏ Accept ( Add ច្រើនដងព្រោះចង់អោយឈ្មោះយើងនៅលើគេ គេក៏មិនដឹងថាគណនី Facebook របស់ខ្ញុំដែរព្រោះខ្ញុំដាក់ Profile Picture រូប BAYMAX គេម៉ិចស្គាល់កើតហាសហា។ បាន Add គេហើយក៏មិនសួូវបានលេងជាមួយគេដែរ ក្រាន់តែ Like ចោល មិនសូវបាន Comment ទៅគេផងខ្លាចគេដឹងចិត្ត ណាមួយខ្ញុំពូកែអៀនផងហាសហា មុននឹង Comment ទៅមួយៗ គិតយូរៗណាស់ ខ្លាចគេអត់តប ទៅខ្លាស់គេ :-D ( ខ្មាស់គេអត់បើសិនជាគេតបគ្រប់ Comment ទៅ អត់តែយើង ) ។ ពេលដែលយើងខំមិនទៅគេមិនសូវតបយើងទេ យូរតបមួយ ហើយតបទៅដូចមិនចង់លេងជាមួយយើងអ៊ីចឹង យើងក៏ដឹងក្នុងចិត្តហើយប្រហែលគេមិនសាកសមនិងយើងទេ យើងមនុស្សល្អបែបមិនគួរទៅស្រលាញ់គេទៀតទេ :-D ។ តែយ៉ាងណាខ្ញុំក៏នៅតែមិនទាន់អស់ចិត្តដែរ ខ្ញុំក៏ដាច់ចិត្ត CHAT ទៅលេងគេ CHAT យូរទៅខ្ញុំក៏ប្រាប់គេថាខ្ញុំស្រលាញ់គេ ពេលនិងហើយដែលខ្ញុំបានចំលើយមកវិញ ចំលើយហ្នឹង អ្នកទាំងអស់គ្នាប្រាកដជាដឹងហើយ គ្មានអ្វីក្រៅពីគេបដិសេដទេ តែមិនបញ្ហាទេប៉ុណ្ណឹងក៏អស់ចិត្តដែរព្រោះបានចំលើយពិតប្រាកដមួយដែរ។ តាំងពីពេលនោះមកគេលែងមកទិញអ្វីនៅហាងខ្ញុំទៀតដែរ ខ្ញុំឃើញគេក៏មិនហ៊ានមើលមុខគេទៀតដែរ ខ្លាចគេជ្រិញខ្ញុំ :'( ។




    ហាសហាប្រវត្តិលួចស្រលាញ់គេដ៏កំសត់មួយនេះក៏បានចប់ហើយដែរ តែប៉ុន្មានខែនេះឃើញគេមកជួយទិញវិញហើយតើ ឃើញញញឹមដាច់ខ្ញុំទៀតហ៎ 😍 តែលូវនេះដូចអត់ឃើញវិញទៀតហើយ 😂 សង្ស័យគេលែងមក Support យើងហើយមើលទៅ លើកនេះប្រហែលមែនទៀតហើយ 😅 ។ អាច ទំលាក់ Comment នៅខាងក្រោមបាន បើសិនជាមានសំនួរទាក់ទងនិងអត្ថបទមួយនេះ ទំលាក់មកភ្លាម តបភ្លែត ( Style គេលក់ Online ក្នុង Facebook )