BAYMAX 23

រៀបរាប់ រឿងរាវដែលកើតឡើងជារៀងរាល់ថ្ងៃ

Saturday, December 1, 2018

សន្យាជាមួយម៉ាក់


  សួស្តីមិត្តអ្នកអានជាទីស្រឡាញ់! ថ្ងៃនេះខ្ញុំមកសរសេរអត្ថបទមួយទៀតហើយ ថ្ងៃនេះមានអីការរកស៊ីបានល្អ លក់ក៏គ្រាប់ដាច់តែខ្ញុំដូចជាធុញម៉េចទេ ព្រោះខ្ញុំមិនសូវចង់នៅលក់ប៉ុន្មានទេ ចង់នៅចុច PC ច្រើនជាង។ ថ្ងៃនេះខ្ញុំ ចង់លើកយករឿងមួយដែលខ្ញុំបានសន្យាជាមួយគាត់ គាត់ចង់អោយខ្ញុំល្អទើបហាមខ្ញុំ :-) ។
   សព្វថ្ងៃនេះខ្ញុំ មានសុខភាពល្អធម្មតាទេ មិនសូវមានជំងឺមកបៀតបៀនទេ។ ប៉ុន្តែបើនិយាយពីទំងន់វិញគឺថា SAD ណាស់ឡើងជារៀងរាល់អាទិត្យតែម្តង ឡើងពី 85 ដល់ទំងន់ 103 គីឡូក្រាម។ ដោយហេតុថាឃើញបែបនេះម៉ាក់ខ្ញុំ គាត់បានហាមខ្ញុំអោយញ៉ាំតិច កាត់បន្ថយអាហារពេលយប់ កាត់បន្ថយការញ៉ាំសាច់ខ្លាញ់ កាត់បន្ថយការផឹកគ្រឿងដែលមានជាតិផ្អែម ដូចជាកាហ្វេទឹកដោះគោ អូវ៉ាន់ទីនទឹកដោះគោ ជំរុញអោយហាត់ប្រាណ សុំអោយខ្ញុំភ្ញាក់ពីព្រលឹម ហាមញ៉ាំស្លាបមាន់បំពង នៅមានហានច្រើនទៀតរៀបរាប់មិនអស់ទេ។ ការហាមឃាត់ទាំងនេះមិនមែនមកពីគាត់រិះខាំលុយទេ ប៉ន្តែមកពីគាត់ស្រលាញ់កូន គាត់ចង់ឃើញកូនមានរូបរាងស្អាតបាត មានសុខភាពល្អមាំមុន អ្វីដែលគាត់បានហាមឃាត់ខ្ញុំទាំងនេះ ព្រោះគាត់មិនចង់អោយខ្ញុំមានជំងឺទឹកនោមផ្អែមដូចជាប៉ារបស់ខ្ញុំ ប៉ាគាត់ស៊ូណាស់គាត់ចាក់ថ្នាំរាល់ព្រឹកនិងល្ងាច ចឹងហើយបានម៉ាក់គាត់ខ្លាច គាត់មិនចង់ឃើញខ្ញុំមានជំងឺដូចប៉ានៅថ្ងៃអនាគត ព្រោះវាជាជំងឺព្យាបាលមិនជានោះទេ។ ខ្ញុំក៏បានសន្យាជាមួយហ្នឹងគាត់ មុនដំបូងពិតជាពិបាកខ្លាំងណាស់ ពិបាកសំរកនិងផ្អាកការញ៉ាំនៅអាហារដែលយើងធ្លាប់ចូលចិត្តពីមុនណាស់ អស់រយៈពេល 2 3ខែទើបខ្ញុំអាចសម្របបាន។ ពេលនេះខ្ញុំមិនឃ្លាន ហើយនិងញ៉ាំផ្តេសផ្តាសដូចពីមុនទៀតទេ។ និយាយទៅវាពិតជាពិបាកមែនទែនពេលដំបូង របស់ដែលចូលចិត្តដូចជាពីមុនបាយព្រឹកចូលចិត្តថែមទឹកស្រូបខ្លាញ់ ពេលនេះមិនដែលប៉ះខ្លាញ់ទេ កាលពីមុនធ្លាប់មួយព្រឹកញ៉ាំម្តង 2 ចាន គឺអស់មួយថែមមួយ ពេលនេះសល់ត្រឹមតែចានតូចទេ កាលពីមុនផឹកកាហ្វេទឹកដោះគោ មួយថ្ងៃ2ដង ពេលនេះសល់ត្រឹមយូរៗផឹកម្តងទេ។ និយាយទៅវាពិតជាពិបាកខ្លាំងណាស់ ទំរាំដើរដល់ចំណុចមួយនេះ ចំនែកពេលនេះវិញទំងន់គឺថាស្រកជារៀងរាល់ខែ យ៉ាងហោចណាស់ក៏មួយខែស្រក 1 គីឡូក្រាមដែរ។ ខ្ញុំសង្ឃឹមថាខ្ញុំអាចព្យាយាមធ្វើវាអោយដល់ចំណុចមួយដែលខ្ញុំបានរំពឹងទុក គឺខ្ញុំចង់ស្រកដំណាក់កាលទីមួយអោយសល់ 75គីឡូក្រាម ហើយខ្ញុំមើលឃើញថាវាប្រើពេលរហូតដល់ 386ថ្ងៃ ពោលគឺដល់ថ្ងៃទី 20 ខែធ្នូ ឆ្នាំ 2019 ។ ខ្ញុំនៅមានផលពិបាកមួយដែលពិបាកសម្រាប់ខ្ញុំមែនទែន គឺថាខ្ញុំមិនសូវបានញ៉ាំបន្លែ និង ផ្លែឈើសោះ ពិបាកមែនទែនរឿងមួងហ្នឹងសម្រាប់ខ្ញុំ។ អ៊ីចឹង សំនួរសួរថា តើខ្ញុំអាចបំពេញនៅសន្យារបស់ខ្ញុំអោយមួយម៉ាក់បានទេ?  មានតែចាំតាមដាននៅ ឆ្នាំក្រោយ។ លាហើយមិត្តទាំងអស់គ្នា បាយបិត៕
   

No comments:

Post a Comment