BAYMAX 23

រៀបរាប់ រឿងរាវដែលកើតឡើងជារៀងរាល់ថ្ងៃ

អំពីខ្ញុំ

សួស្តីអ្នកទាំងអស់គ្នា ដែលបានមកកាន់ទីនេះ

ជាដំបូង ខ្ញុំសូមណែនាំខ្ញួនឯងអោយអ្នកទាំងអស់គ្នាបានស្គាល់។

ខ្ញុំបាទឈ្មោះ : ...........................
អាយុ : ២២ ( ២០១៤ )

     ខ្ញុំបាទប្រលងជាប់បាក់ឌុប នៅឆ្នាំ ២០០៩ ឆ្នាំនោះមិនសូវជាតឹងដូចឥលូវនេះទេ ហើយក៏មិនមាន SMART PHONE ដែរ បានត្រឹមលួចមើលគេ លួចមើលគម្ពី អាចបានជាប់ ដែរ ហើយ បើនិយាយពីការសិក្សានៅវិទ្យាល័យវិញ គឺមិនសូវបានល្អទេ គឺចូលចិត្ត ដើរលេងច្រើន មិនជាបានរៀនសូត្រជាប់លាប់ទេ នេះក៏អាចជាសំណាងដែរ ដែល ខ្ញុំមិនបានប្រលងដូចសម័យវច្ចុប្បន្ននេះ បើខ្ញុំប្រលងដូចសម័យ ២០១៤ វិញហ្អេស មិនអ៊ួតទេ បើមិនធ្លាក់ក៏ក្បែរជាប់ដែរ ព្រោះអត់ចេះអ្វីសោះ អត់តែម្តង មានតែជំនាញលួចមើលគេ ហើយ លួចមើលអ្វីកើត បើគេតឹងយ៉ាងហ្នឹងលោកអើយយយយ។
  ចំនែកសព្វថ្ងៃនេះវិញជានិស្សិត ឆ្នាំទី ៤ នៃសាកលវិទ្យាល័យ  UME ។ ហើយ មុននិងបានចូលរៀនឆ្នាំទី ៤ ខ្ញុំបាន ឆ្លងកាត់ការសិក្សា ឆ្នាំទី ១  រហូតដល់ទៅ ២ ដង @@ នៅសាកលវិទ្យាល័យ ន័រតុន ហើយ ឆ្នាំទី ២ វិញ ២ ដង ដូចគ្នា :-( គឺ នៅ ន័រតុន ម្តង និងម្តងទៀត នៅ UME  ។  ដោយហេតុថាលើកដំបូង ខ្ញុំរៀនបាន ចប់ឆមាស ទី១ ឆ្នាំ១ ហើយ ដល់តែចូលឆមាសទី២ គ្រួសារខ្ញុំក៏បានអោយខ្ញុំចូលធ្វើការនៅហាងបងស្រី ដើម្បីផ្គត់ផ្គង់ទៅលើការសិក្សារមួយចំនូន ជាហេតុធ្វើអោយខ្ញុំមិនបានចូលរៀនហើយក៏បាន ធ្លាក់ឆ្នាំទី១ តែ ម្តង :D ។ បន្ទាប់មក ខ្ញុំក៏បានចូលរៀនជាលើកទី២ លើកនេះលទ្ធផលគាប់ប្រសើរបានជាប់ ឆ្នាំទីមួយ ដោយ ទទួលនិទ្ទេសល្អគួរសម អាចចាត់ចូលក្នុងចំណោមអ្នកខ្លាំង ហាសហា ( និយាយលេងទេ ) ។ ឆ្នាំទី ២ ក៏ចូលមកដល់អ្វីដែលស្មានមិនដល់នោះ គឺការសិក្សារបស់ខ្ញុំដូចឆ្នាំទីមួយទៀតហើយ ខ្ញុំរៀនបានត្រឹមតែ​ឆមាសទី ១ ទេ :-(  គ្រួសារខ្ញុំក៏អោយខ្ញុំត្រលប់ទៅរស់នៅ ខេត្តវិញជួយម៉ាក់ដើម្បីផ្គត់ផ្គង់គ្រួសារ និងមើលទៅមើលការខុសត្រូវនៅស្រែចំការ ព្រោះលោកប៉ា អ្នកម៉ាក់គាត់ចាស់ហើយ ដំបូងខ្ញុំក៏ប្រកែកមិនចង់ទៅវិញដែរ ដោយហេតុថាការសិក្សាកំពុងតែល្អ កំពុងពេញវ័យចង់រៀន ព្រោះពេលហ្នឹងខ្ញុំរៀនចេះ ឆាប់យល់ ។ ដល់តែគិតយូរៗទៅក៏ពិបាកដែរ ម៉ាក់គាត់លក់ដូរតែម្នាក់ឯង គ្មានអ្នកជួយខ្ញុំក៏សម្រេចទៅវិញទាំងបង្ខំចិត្ត ត្បិតចិត្តមួយចង់រៀន ចិត្តមួយចង់ជួយគ្រួសារដែលមិនអាចចោលបាន ។ ខ្ញុំក៏ខាតអស់មួយឆ្នាំទៀត រហូតដល់ឆ្នាំក្រោយ ខ្ញុំក៏បានចូលរៀនឆ្នាំទី ២ សារជាថ្មីម្តងទៀត ហើយក៏បន្តរមកដល់សព្វថ្ងៃ ជិតចប់ដែរហើយ ង៉ាសង៉ាស។ គិតៗទៅមួយភ្លែត ២២ឆ្នាំបាត់ ពេលដំបូងពេលខ្ញុំមកដល់ស្រុកកំណើតវិញ ខ្ញុំតូចចិត្តណាស់ ចង់រៀនមុខវិជ្ជាដែលចង់រៀនតែមិនបានរៀន ចំនែកឯកូនគេវិញមាន ឪកាសរៀនបែរជាមិនរៀន ទៅជាជក់ម៉ាដើរលេងសប្បាយបំផ្លាញលុយគ្រួសារ បំផ្លាញ អនាគតខ្លួន​ឯង។ ​



ខ្ញុំសូមចប់ត្រឹមនេះសិនហើយ ចាំទំនេរខ្ញុំជំរាបពីប្រវត្តិកំសត់របស់ខ្ញុំទៀត :D ។ ហើយក៏អរគុណ ដល់មិត្តអ្នកអានដែលបានមកដល់ ប្លុករបស់ខ្ញុំ ហើយក៏សូមទោសផងដែរ ព្រោះមិនសូវ ចេះសរសេរទេ ចេះតែសរសេរតាមនឹកឃើញ គិតឃើញភ្លាមសរសេរភ្លែត ។

No comments:

Post a Comment