BAYMAX 23

រៀបរាប់ រឿងរាវដែលកើតឡើងជារៀងរាល់ថ្ងៃ

Sunday, December 2, 2018

កាលនៅរៀន


   សួស្តីមិត្តទាំងអស់គ្នា! ថ្ងៃនេះមកសរសេរអត្ថបទបន្ថែមមួយទៀតហើយ ដោយសារតែ អារម្មណ៍ល្អ (Mood) ទោះជាលក់មិនដាច់ក៏ដោយ B-) ក៏ដូចជាមានអារម្មណ៍ថាស្រោះស្រាយមែនទែនថ្ងៃនេះ។ មនុស្សគ្រប់គ្នាតែងតែឆ្លងកាត់ការរៀនសូត្រ អ្នកខ្លះក៏រៀនបានតិច អ្នកខ្លះទៀតក៏រៀនបានច្រើនដែរ អ៊ីចឹងហើយថ្ងៃនេះខ្ញុំចង់លើកយកអនុស្សាវរីយ៍កាលពីនៅរៀនវិទ្យាល័យមកនិទានអោយអ្នកទាំងអស់គ្នាអានលេង ក្រែងលោដឹងរឿងខ្ញុំបានច្រើន។
   ខ្ញុំបាទកើតនៅខេត្តពោធិ៍សាត់ អ៊ីចឹងហើយខ្ញុំក៏រៀននៅវិទ្យាល័យពោធិ៍សាត់ផងដែរ ហើយខ្ញុំប្រលងនៅសម័យដែលធូរលុង ប្រលងងាយៗ មិនចេះក៏អាចជាប់បានដែរ :-D ហើយបើសិនជាខ្ញុំបំរើងនៅសម័យបច្ចុប្បន្ននេះវិញ ( 2014- បច្ចុប្បន្ន ) ខ្ញុំច្បាស់ណាស់ថាឆ្នាំនោះខ្ញុំប្រាកដជាបានរៀនបន្តមួយឆ្នាំជាមួយប្អូនៗមួយឆ្នាំទៀតហើយ :-D ។ កាលនៅរៀនអាចនិយាយបានថាជាសិស្សមិនសូវជាល្អប៉ុន្មានទេ តែរៀនឆាប់យល់ណាស់គ្រាន់តែមិនសូវបានរៀន ប៉ុន្តែម៉ោងរដ្ឋខ្ញុំរៀនទៀងទាត់អត់រៀនតែម៉ោងគួរទេ B-) ។ កាលពីម្សិលមិញបងជីដូនមួយខ្ញុំ គាត់រំលឹករឿងតាស្រុនក៏ធ្វើអោយខ្ញុំនឹកឃើញសរសេរអត្ថបទនេះតែម្តងទៅ :-D ។ កាលនៅរៀនមានម៉ោងខ្លះជាម៉ោងទំនេរ គេហៅថាម៉ោងលីប បងខ្ញុំនិងហើយដែលនាំខ្ញុំទៅលេងតាស្រុនដែលជាកន្លែងច្រៀងខារ៉ាអូខេ :-D អោយតែម៉ោងលីបដឹងតែបានទៅហើយ ហើយក៏មិនថ្លៃដែរ គឺត្រឹមតែមួយម៉ោង 5000រៀលអីហ្នឹង តែឥលូវពួកហ្នឹងលែងចូលហើយទាល់ KTV មានស្រីអោបបានពួកវាចូល ពួកនេះ UPGRADE សាហាវណាស់ ។ កាលនៅរៀនទី 12 ខ្ញុំរៀនគួរតែមួយមុខគត់គឺរៀនគណិត ហើយក្រៅពីហ្នឹងគឺមិនបានរៀនទេ ហើយក៏មានតែមុខវិជ្ជាគណិតតែមួយគត់ដែលខ្ញុំប្រលងជាប់ដោយសមត្ថភាពខ្លួនឯង ហើយមុខវិជ្ជាផ្សេងទៀតគឺពឹងទៅលើសំណាង និងជំនាញចំលងហើយ :-D សម័យនោះពិតជាធូមែនទែន អោយតែលុយគ្រូ គ្រូគាត់បិតភ្នែកអោយមើើសេរី បើមិនចេះគ្រូខ្លះគាត់ប្រាប់ថែមក៏មាន :-D ហេតុផលនេះហើយដែលអាចអោយខ្ញុំប្រលងជាប់ ប៉ុន្តែបើគិតៗទៅបើរៀននៅពេលនេះខ្ញុំច្បាស់ជាធ្លាក់ហើយ ព្រោះពេលរៀនគួរពួកយើងមិនបានទៅរៀនទេ បែជាទៅជិះម៉ូតូដើរលែង ទៅលេងបាល់ទះបាល់ទាត់ ឯណាវិញគ្មានម៉ោងគួរណាដែលពួកយើងទៅរៀនឡើយ។ សំណាងគឺពិតជាសំណាងចេញលទ្ធផលម្នាក់ៗនាំគ្នាអរ :-D បានសញ្ញាប័ត្រជាប់ទៅរៀនបន្តនៅភ្នំពេញ ។
   ជាចុងក្រោយនេះខ្ញុំចង់និយាយថា បើអាចបង្វិលពេលវេលាមកក្រោយវិញបាន ខ្ញុំចងឮទៅរៀនហើយរៀនឲ្យពូកែទៀតដើម្បីឲ្យប៉ានាក់មានមោទនភាពដោយសារយើង តែរាល់ថ្ងៃនេះក៏មិនធ្វើអោយគាត់ខ្មាស់គេដែរព្រោះមិនបានប្រព្រឹត្តរឿងខុសច្បាប់ ឬក៏ជក់គ្រឿងញៀនដែលនាំក្តីអាម៉ាស់មកឲ្យគ្រួសារ។ លាហើយ ជួបគ្នាអត្ថបទក្រោយៗទៀត៕

No comments:

Post a Comment