BAYMAX 23

រៀបរាប់ រឿងរាវដែលកើតឡើងជារៀងរាល់ថ្ងៃ

Sunday, December 2, 2018

ថ្ងៃនេះមានដំណឹងល្អនិងដំណឹងអាក្រក់


    សួស្តីមិត្តភក្តិទាំងអស់គ្នា! មកវិញទៀតហើយម្សិលមិញមានរឿងច្រើនណាស់ដែលមកត្អូញត្អែរនៅថ្ងៃនេះ :-D មានទាំងរឿងល្អ ហើយក៏មានទាំងរឿងអាក្រក់ អាក្រក់ដល់ថ្នាក់ចង់តែបោកក្បាលហ្មង :-( ។ អារឿងដែលអាក្រក់នេះគឺសឹងតែមិនគួរអោយជឿសោះថាវាអាចកើតឡើងមកលើរូបខ្ញុំទៅកើត មកកើតលើមនុស្សស្លូតបូតមិនសូវចេះនិយាយស្តីច្រើន :'( ។
   ឥលូវចូលមកសាច់រឿងវិញកុំអោយវែងឆ្ងាយកុំអោយប្រិយមិត្តអ្នកអានមានអារម្មណ៍ធុញទ្រាន់ជាមួយអ្នកនិពន្ធហាសហា :-D ។ បន្ទាប់ពីការតស៊ូអស់ជាច្រើនឆ្នាំមកហាងរបស់ខ្ញុំមានសង្ឃឹមហើយ មានសង្ឃឹមនឹងទទួលបានមុខមាត់ថ្មីហើយ។ កាលពីម្សិលមិញក្រុមហ៊ុន OPPO បានអោយជាងមកវាស់វែងផ្លាកថ្មីសំរាប់ហាង ពេលនេះយើងយើងមានអារម្មណ៍ថាសប្បាយចិត្តបន្តិច ប៉ុន្តែមិនខ្លាំងទេព្រោះថាកន្លងមកក្រុមហ៊ុន SAMSUNG បានបោកប្រាស់យើងជាច្រើនដងហើយ ថានឹងផ្តល់អោយយើងនៅផ្លាកថ្មីតែទីបំផុតអត់បានទេ ថាអោយ LIGHTBOX ក៏អត់ ថាប្តូររូបនៅទូរអោយយើងក៏អត់ :-( ចុងក្រោយអ្វីក៏អត់បានដែរបានត្រឹមតែគេបោក :'( ចឹងហើយបាមលើកនេះមិនជឿច្រើនទេ :-) ចាំទទួលបានលទ្ធផលចាំសប្បាយចិត្តក៏មិនទាន់ហួសពេលដែរ :-D ។ បើសិនជាបានផ្លាកថ្មីមែនហាងខ្ញុំច្បាស់ជាការលក់ប្រាកដជាមានការីកចំរើនជាងមុន ខ្ញុំជឿជាក់បើវាមិនរីកចំរើន ខ្ញុុំនឹករកផ្លូវដ៏ល្អដោះស្រាយវា។ ខ្ញុំពិតជាចង់ឃើញហាងខ្លួនឯងទទួលបានរូបរាងថ្មីណាស់ តែដោយសារតែថវិការបស់យើងតិចមានកំណត់ទើបមិនហ៊ានជួសជុលវា ប៉ុន្តែពេលនេះបានក្រុមហ៊ុនបានទទួលធ្វើហើយ បើក្រុមហ៊ុនធ្វើអោយគេនឹងប្តូររីបតំណាងអោយគ្រប់រដូវកាល អេសអេស :-D តែប៉ុណ្ណេះបានថ្មីៗរហូតហើយ ចឹងខ្ញុំត្រូតែព្យាយាមខ្លួនឯងដើម្បីអោយកាន់តែប្រសើរ ហើយគោលដៅបន្ទាប់របស់យើង គឺទូរជាប់ជញ្ជាំងហើយចង់ Decor ពេញ ដើម្បីអោយហាងកាន់តែស្អាត តែយ៉ាងណាស់វាគ្រាន់តែជាគោលដៅបន្ទាប់ ខ្ញុំក៏មិនត្រូវរំពឹងខ្ពស់ពេកដែរ ដើម្បីលអោយពេលអត់បានការខូចចិត្តកាន់តែខ្លាំង ព្រោះធ្លាប់មានបទពិសោធន៍ច្រើនដែរ :-D ។ បន្ទាប់ពីរឿងល្អងាកមកនិយាយរឿងមិនល្អម្តង រឿងមិនល្អមានច្រើនដែរ មានរឿងមួយនេះគឺរឿងអាក្រក់ប្រចាំឆ្នាំតែម្តង :-|។ អ៊ីចឹងសុំលើកអារឿងតូចៗមកនិយាយមុន ថ្ងៃម្សិលមិញ លក់ទូរសព្ទ័អោយភ្ញៀចំខូចដល់ទៅពីរគ្រឿង និយាយទៅ SAD មែនទែនមិនដែលលក់ចំរបស់ខូចដល់ទៅ២គ្រឿងអ៊ីចឹងទេ លក់ចំរបស់ខូចមិនសំខាន់ សំខាន់របស់ដែលខូចហ្នឹងដឹងតែខាងហើយ មិនចំណេញអីទៀតទេ ព្រោះយកទៅជួសជុលវិញគឺមិនដែលអស់តិចទេ :-( ។ ហើយមួយទៀតរបស់ដែលខូចចឹង ក៏ដូរអោយគេដែរតែគេទិញបានមួយខែហើយ ហេតុដោយមើលឃើញថាវាពិតជាខូចមែន តែដល់គាត់និយាយទៅដូចលែងចង់ប្តូរអោយបណ្តោយ គាត់ថាក្រែងគេធានាអោយមួយឆ្នាំហ្អី វាមិនដែលមានហាងណាលក់ទូរស័ព្ទមួយទឹកធានារយៈពេលមួយឆ្នាំទេ :-D ហាសហា។ រឿងមួយទៀតដែលនឹកស្មានមិនដល់គឺថា HARD DRIVE ទំហំ 4TB ដែលពេញទៅដោយរឿងរាយ រឿងភាគ រឿង 4K ត្រូវបានរលាយអស់ហើយ រលាយដូចផេះរសាត់តាមខ្យល់ មើលឃើញហើយនិយាយពីថាចត់បាយ និយាយអ្វីក៏លែងចេញដែរ អោយតែពេលឃើញ HARD DRIVE វាសល់ Space ទាំង 4TB ចឹង :'( ។ អ្នកទាំងអស់គ្នាប្រហែលជាស្រលាញ់អ្វីផ្សេងៗគ្នា ចំណែកខ្ញុំវិញចូលចិត្តមើលរឿងណាស់ ចូលចិត្ត Collect វាទុកពេលណាចង់មើលដកមកមើល ងាយស្រួលណាស់ លូវខ្ទេចខ្ទីអស់ហើយ អស់អារម្មណ៍ហើយ លែងចង់ DOWNLOAD មកទុកទៀតហើយ។ បើនិយាយពីថ្ងៃនេះវិញកាន់តែយ៉ាប់យ៉ឺនទៀត លក់គឺថាមិនបានមួយដើមសោះ មិនដឹងជាងបាត់ភ្ញៀវទៅណាអស់ទេឆ្ងល់ដល់ហើយ ម៉ិចអត់មានអ្នកមកទិញឥវ៉ាន់អ៊ីចឹង ហេតុអ្វីបានជាហាងគេមានភ្ញៀវ ហាងយើងវិញបែជាអត់។ HMMM គិតសព្វៗទៅ២ថ្ងៃនេះស៊យដល់កហើយ រកតែភ្ញៀងម្នាក់មិនបានសោះ តែយ៉ាងណាក៏មិនអស់សង្ឃឹមព្រោះវាសនាមួយនេះមិនបញ្ចប់ត្រឹមនេះទេ :-D។
   ជាអវសាននៃអត្ថបទអរគុណដល់អតិថិជន BLOG Baymax23 មែនទែនដែលបានមកអានដល់ទីនេះ ( ខណៈពេលនេះមិនដែលឃើញមានអ្នកមកអានផង ) ហើយក៏សង្ឃឹមយ៉ាងមុតមាំថានឹងមានអ្នកអានកាន់តែច្រើនដើម្បីលើកទឹកចិត្តនិងផ្តល់កំលាងចិត្តដល់អ្នកនិពន្ធដែលចេះតែសរសេរផ្តេសផ្តាសម្នាក់នេះផង៕



No comments:

Post a Comment