BAYMAX 23

រៀបរាប់ រឿងរាវដែលកើតឡើងជារៀងរាល់ថ្ងៃ

Friday, December 7, 2018

Toy Story 4


   បន្ទាប់ពីការរង់ចាំ និងការលើកថ្ងៃបញ្ចាំងរឿង Toy Story 4 ជាច្រើនឆ្នាំមកពេលនេះ Disney និង Pixar បានដាក់ថ្ងៃបញ្ចាំងច្បាស់លាស់ហើយគឺក្នុងអំឡុងខែមិថុនា ឆ្នាំ 2019។ វាពិតជាធ្វើអោយខ្ញុំខឹងមែនទែនដែលលើកថ្ងៃបញ្ចាំងរហូតដល់ទៅ 2ឆ្នាំ ឯណោះដែលកាលបង្ហាញនៅ D23 គឺប្រាប់ថាឆ្នាំ2017 ស្រាប់តែលើកមក2019 :-( ហើយវាទៅចេញរឿង Car 3 ឯណាឆ្កុយចឹងទៅ ធ្វើអោយខ្ញុំរង់ចាំអស់ពេលយ៉ាងយូរ។
   ខ្ញុំមិនយល់សោះមនុស្សភាគច្រើន មិនចង់បានវគ្គ4 នេះទេដោយគេលើកមតិថា អាវគ្គ3 គឺល្អគ្រប់គ្រាន់ណាស់ហើយ ដោយវាបានបញ្ចប់ដោយ ANDY បានអោយតុក្កតាទាំងអស់អោយទៅក្មេងស្រីឈ្មោះថា BONNIE ដែលជាក្មេងស្រីល្អម្នាក់ដែលអាចលេងជាមួយពួកគេបាន ហើយមុននិងចាកចេញ WOODY ថែមទាំងពោលពាក្យមួយទៅ ANDY ថា So Long Partner ពិតជាធ្វើអោយអ្នកទស្សនាអួលដើមកគ្រប់ៗគ្នាហើយអ្នកក៏ស្រក់ទឹកភ្នែកផងក៏មិនដឹង។ ចំណោះរឿងនេះដែរវាមិនសូវធ្វើអោយខ្ញុំរំជួលចិត្តប៉ុន្មានទេ ហើយរឿងដែលធ្វើអោយខ្ញុំស្រក់ទឹកភ្នែកយ៉ាងច្រើនគឺរឿង The Good Dinosaur ដែលនិយាយអំពីទំនាក់ទំនងរវាង Arlo និង Spot :-( ។ រឿង Pixar ភាគច្រើនកំសត់ៗហ្អា និងមានតំលៃអប់រំល្អទៀត ចំណែកឯរឿងថ្មីនេះវិញតួរអង្គដែលបញ្ចូលសំលេង WOODY បានបញ្ជាក់ថា រឿងនេះគឺកំសត់ជាងរឿងមុនមែនទែនតែម្តងអ៊ីចឹងហើយទស្សនិកជនគួរតែរង់ចាំទស្សនាប្រសើរជាងរិះគន់។ រឿងនេះដែលក៏ជារឿងដែលយូរជាងគេមួយផងដែរ ដោយទាំង4 វគ្គ ប្រើពេលអស់ 24 ឆ្នាំដើម្បីទស្សនាមិនមែនលំៗទេណា :-D រឿងទី 1 ចេញផ្សាយនៅឆ្នាំ 1995 ដែលពេលនោះ ANDY នៅក្មេងហើយបានទទួលការដូរតុក្កតាថ្មីមួយគឺគឺ BUZZ ដែលដំបូង WOODY ច្រណែនដែល ANDY ស្រលាញ់ BUZZ ជាង WOODY ហើយពួកគេបានឆ្លងកាត់រឿងជាច្រើនបានធ្វើអោយពួកគេដឹងថា ANDY គឺស្រលាញ់តុក្កតាស្មើរៗគ្នា។ ចំណែកវគ្គ2វិញ ចេញនៅឆ្នាំ 1998 ដែលនិយាយពីដំណើរផ្សងព្រេងគេចចេញពីការយករូបគេទៅដាក់នៅក្នុងសារៈមន្ទីរនៅប្រទេសជប៉ុនហើយពេលនៅ ANDY បានទទួល តុក្កតាចំនួន 2 បន្ថែមទៀតគឺ JESSIE និង BULLSEYE ។ ចំណែកវគ្គ 3 វិញអេសអេស :-D ចេញផ្សាយនៅ ឆ្នាំ 2009 និយាយពីពេលដែល ANDY វ័យជំទង់រៀបផ្លាស់ទីលំនៅទៅរៀននៅសកលវិទ្យាល័យ ហើយបានប្រគល់តុក្តាតាជាទីស្រលាញ់របស់គេទាំងអស់អោយទៅ BONNIE ។






មិនមែនលំៗទេរង់ចាំតាំងពីឆ្នាំ 2015 រឿងចេញនៅឆ្នាំ 2019 :-D
ហើយអារឿងដែល Coming Soon ចេញមុនអស់សាំហ្មង

   អ៊ីចឹងចង់ដឹងថាវគ្គ 4 វិញមានសាច់រឿងយ៉ាងណាមានតែរង់ចាំទស្សនាទាំងអស់គ្នាទេដែល Trailer ខ្ញុំគិតថាអាចនិងចេញនៅខែ មិនា ឆ្នាំ 2019 ព្រោះជារឿងៗ រឿងដែលបញ្ចាំងនៅខែមិថុនា Pixar តែងតែទំលាក់ Trailer នៅខែមិនា ហើយ ទំលាក់ Teaser នៅខែវិច្ឆិកា។ ដល់ថ្ងៃហ្នឹងទៅមើលទាំងអស់គ្នាណា :-* ៕ តោះទៅមើល Teaser និង Reaction Teaser ទាំងអស់គ្នា






No comments:

Post a Comment