BAYMAX 23

រៀបរាប់ រឿងរាវដែលកើតឡើងជារៀងរាល់ថ្ងៃ

អំពីប្លុក


សួស្តីមិត្តភក្តិអ្នកអានទាំងអស់គ្នា


  ហេហេ អរគុណដែលបានមកដល់ទីនេះ ជាដំបូងខ្ញុំសូមជម្រាបសួរដល់អ្នកទាំងអស់គ្នា ហើយ អ្វីដែលខ្ញុំសរសេរនៅពេលនេះ គឺខ្ញុំចង់រៀបរាប់បង្ហាញអំពីគោលបំណង និងមូលហេតុដែលជំរុញ អោយខ្ញុំចាប់ផ្តើមបើកកុំព្យូទ័រសរសេរប្លុកនេះឡើង។ ខ្ញុំសរសេរប្លុកនេះគឺចង់បង្ហាញពី ភាពសប្បាយរីករាយ ភាពសៅហ្មង របស់ខ្ញុំដែលខ្ញុំបានជួបប្រទះជារៀងរាល់ថ្ងៃ ព្រោះពេលខ្លះ ខ្ញុំមានការធុញធប់មានទែន ខ្ញុំចង់តែស្រែកអោយខ្លាំងៗ អោយដើម្បីអោយធូរក្នុងចិត្ត តែវាមិនអាចទេ ព្រោះមូលហេតុទី ១ ខ្ញុំខ្មាស់គេ ហើយទី ២ ខ្ញុំខ្លាចអ្នកជិតខាងខឹង ព្រោះស្រែក តំឡង់ដល់គេ អ៊ីចឹងហើយ មានតែសរសេរ ចូលទៅក្នុង ប្លុក ដើម្បីអោយបាន ធូស្រាលខ្លះ។
      
       ទាំងនេះហើយជាដើមហេតុអោយខ្ញុំសរសេរវាចេញមក ដើម្បីរំសាយ ក៏ដូចជារក្សាទុកនៅអនុស្សាវរីយ ជាច្រើនទុកនៅក្នុងនេះ សង្ស័យតែរឿង ពិបាកចិត្ត ច្រើនជាងរឿងសប្បាយរីករាយទេ។

       ជាចុងក្រោយខ្ញុំសូមអរគុណដល់មិត្តភក្តិ ក៏ដូចជា បងបង ដែលបានចូលអាន សូមជូនពរអោយអ្នកទាំងអស់គ្នា ជួបតែរឿងសប្បាយរីករាយ និងសេចក្តីសុខ ជារៀងរាល់ថ្ងៃ អ្វីដែល ពិសេសនោះគឺលុយចូលពេញហោប៉ៅ :-D ។

ពីខ្ញុំ ម្ចាស់ ប្លក់ MyLife

No comments:

Post a Comment