BAYMAX 23

រៀបរាប់ រឿងរាវដែលកើតឡើងជារៀងរាល់ថ្ងៃ

Wednesday, April 19, 2017

ចាប់ផ្តើមជាថ្មី


   ចប់ហើយៗ! ពេលនេះធាត់វិញហើយ :( មិនដឹងជាហេតុអ្វីទេញ៉ាំមិនឈប់សោះ ហាមខ្លួនឯងមិនបាន អោយតែឃើញរបស់ឆ្ងាញ់ដឹងតែញ៉ាំហើយទប់មិនបានសោះ។ ហ៊ឺមមមម អស់រយៈពេលមួយឆ្នាំហើយដែលចំណាលពេលអត់ប្រោជន៍ មិនស្រកហើយថែមទាំងឡើងវិញ ១៥គីឡូ ទៀត។ អត់ៗល្អទេឡើងគីឡូវិញ អត់ស្អាតទេ អ្វីដែលពិបាកគឺ ខោ អាវ ដែលទិញ និងកាត់ពីលើកមុន គឺពាក់លែងត្រូវអស់ហើយ ពិបាកហើយ ចំណែកឯអាវខោ កាលនៅធាត់លើកមុន ពាក់លែងកើតហើយចាស់ៗអស់ហើយ ពេលនេះបានអ្វីពាក់។ ត្រូវទិញខោអាវថ្មីមិនតិចទេណាបើឡើងទៀតគឺអស់អីពាក់ហើយ ពិបាកចិត្តណា។ ចាប់ពីថ្ងៃសរសេរអត្ថបទនេះទៅ ចាប់ផ្តើមសារជាថ្មី ចាប់ផ្តើមសម្រកទំងន់ ចាប់ផ្តើមហាមខ្លួនឯង ចាប់ផ្តើមបង្ខំខ្លួនឯង ផ្លាស់ប្តូរទំលាប់ចាស់ ទំលាប់ខ្ជិល ងាកមកហាត់ប្រាណ។ តែហាត់ប្រាណអ្វី បើពេលព្រឹកម៉ោងរោទ៍មិនភ្ញាក់ផងហ្នឹង បានអីជួយទៀតបើខ្លួនមិនជួយខ្លួនឯងផង។ ស្អប់ខ្លួនឯងណាស់ពេលនេះ ហេតុអ្វីហាមខ្លួនឯងមិនបានដូចមុន ហេតុអ្វីញ៉ាំច្រើនម្លេះ ហេតុអ្វីលែងចង់ហាត់ប្រាណដូចមុន ហេតុអ្វីចូលចិត្តតែលេងទូរស័ព្ទ។ ជារៀងរាល់ថ្ងៃតែងតែប្រាប់ខ្លួនឯងថា ចាប់ផ្តើមពីពេលនេះហើយ លែងញ៉ាំច្រើនទៀតហើយ លែងខ្ជិល តែលទ្ធផលគឺឡើងលើសដើម។ ហើយអ្វីដែលត្រូវចាប់ផ្តើមពីថ្ងៃនេះ គឺត្រូវ ជិះកង់ដូចមុន ឈប់ញ៉ាំបាយហាង ឈបយញ៉ាំសារធាតុផ្អែមដូចមុន ឈប់ញ៉ាំសាច់ដូចមុន ញ៉ាំបាយតិច ហាត់ប្រាណអោយច្រើន ធ្វើការអោយបានច្រើន បន្ថយបាយថ្ងៃ អត់ញ៉ាំបាយពេលយប់ ឈប់ញ៉ាំអាហារក្រៅ ឈប់ញ៉ាំនំ ឈប់ញ៉ាំប្រហិត ឈប់ញ៉ាំនំបុ័ងសាច់ជ្រូក ឈប់ហើយ ឈប់អ្វីដែលបំផ្លាញសុខភាពទាំងអស់ ដើម្បីគ្រួសារ ដើម្បីខ្លួនឯង ដើម្បីតាមស្រលាញ់គេ :D ។ ក្នុងឆ្នាំថ្មីនេះ ចាប់ពីពេលនេះ ម៉ោងនេះថ្ងៃនេះ សង្ឃឹមថាខ្លួនឯងធ្វើបាន ដារ៉ាកាលពីឆ្នាំ២០១៦ ស្លាប់បាត់ហើយ គឺលែងចូលចិត្តញ៉ាំដូចមុនហើយ និងជំនួសមកវិញនៅការខិតខំ ការតាំងចិត្តខ្ពស់ ការស្រាវជ្រាវ ក៏ដូចជាខិតខំធ្វើការងារដើម្បីអោយហាងមានការរីកចំរើនមួយកំរិតថែមទៀត។

No comments:

Post a Comment