BAYMAX 23

រៀបរាប់ រឿងរាវដែលកើតឡើងជារៀងរាល់ថ្ងៃ

Friday, December 7, 2018

សម្ភារៈនិយម


   សួស្តីមិត្តភក្តិជាទីស្រឡាញ់! ថ្ងៃនេះមកសរសេរអត្ថបទបន្ថែមមួយទៀតហើយ ហើយថ្ងៃនេះដែរខ្ញុំរើសយកអត្ថបទដែលនិយាយអំពីសម្ភារៈនិយមមកសរសេរ ដោយសារតែគ្រួសារខ្ញុំគាត់ទើបតែទិញម៉ូតូថ្មីអោយប្អូន។
   ចាប់តាំងពីធំដឹងក្តីមកអ្នកណាៗក៏តែងតែចង់បានរបស់ថ្មីមកប្រើប្រាស់ដែរដើម្បីបង្ហាញអោយគេគ្រប់គ្នាឃើញថា ម្នាក់នោះឡូយហ្អា កូននោះឡូយហ្អា ដើម្បីអោយគេសរសេើរ។ វាជាការល្អដែលទិញសម្ភារៈថ្មីចូលផ្ទះសម្បែង អ្នកណាក៏ចង់បានរបស់ថ្មីៗមកប្រើដែរ ប៉ុន្តែយើងត្រូវមើលលើសមត្ថភាពខ្លួនឯងដែរ តើយើងទិញរបស់ថ្មីបានទេ បើគ្រួសារយើងកំពុងតែពិបាក តើយើងគួរសគាត់ទិញដែរឬទេ? តើយើងទិញវាមកដើម្បីអ្វីបើអារបស់ចាស់ដែលយើងប្រើប្រាស់វាអាចនៅប្រើបានហ្នឹង។ ខ្ញុំក៏ចង់អោយប្អូនមានរបស់ល្អប្រើដែរ ខ្ញុំក៏ស្រលាញ់ប្អូនដែរ តែគ្រួសារខ្ញុំនៅមានបំណុលរកបានមកត្រឹមតែសងគេ ហើយឆ្លៀតទៅទិញម៉ូតូថ្មីទៀត វាដូចជាយកដើមរកស៊ីទៅចាយវាយខ្ជះខ្ជាយណាស់។ កាលពីម្សិលមិញគាត់បានទៅទិញម៉ូតូ ZOOMER X អោយប្អូនក្នុងតំលៃ 1800$ គាត់ចង់ភ្លាមគាត់ក៏ទៅទិញភ្លាម ខ្ញុំពិតជាមិនពេញចិត្តនិងការសំរេចចិត្តមួយនេះណាស់ ហើយម៉ូតូដែលទិញតាមពិតទិញអោយប្អូនទី3ទេ ប៉ុន្តែអាប្អូនវាឬកធំណាស់មាន ZOOMER គេទារក CLICK ថ្មីទៀតហើយ រសល់ថ្ងៃជិះម៉តូ 016 សោះ។ គេថាគេមិនយកទេ គេចង់បាន CLICK អ៊ីចឹងហើយគាត់ក៏អោយម៉ូតូហ្នឹងទៅប្អូនទី4 ប្អូនមួយហ្នឹងល្អមិនសូវចេះទាមទារអ្វីហ្នឹងគេទេ អោយតែបានប្រើបំពេញតំរូវការដែលខ្លួនខ្វះខាតគ្នាសប្បាយចិត្តណាស់ហើយ។ ចំណែកខ្ញុំវិញ មកដល់វ័យនេះអាយុ 27 ជិតចូល 28 ហើយមិនប្រាថ្នាសម្ភារៈអស់ហ្នឹងទៀតទេ ប្រាថ្នាចង់អោយតែគ្រួសារមានជីវភាពធូរធារ សងបំណុលគេអស់ ខ្ញុំសប្បាយចិត្តណាស់ហើយ។ ចំណែកឯសព្វថ្ងៃត្បិតថាជាកូនអ្នកលក់ទូរស័ព្ទមែន តែទូរស័ព្ទដែលខ្ញុំប្រើមិនលើស 200$ ទេ ប៉ុន្តែខ្ញុំប្រើដល់ទៅ 3 គ្រឿងឯណោះដោយសារតែតំរូវការខ្ញុំច្រើន ហើយទូរស័ព្ទដែលខ្ញុំប្រើមានដូចជា iPhone5, iPhone6, Galaxy S7 ខណៈកំពុងសរសេរនេះទូរស័ព្ទចេញដល់សេរី iPhone XS Max បើ SAMSUNG វិញចេញដល់ Galaxy Note 9 ហើយរបស់ដែលខ្ញុំប្រើពិតជាចាស់ពេកហើយតែវានៅស្រួលប្រើសំរាប់ខ្ញុំ 😁 ។ និយាយទៅឆ្នាំនេះគ្រួសារខ្ញុំចំណាយធំមែនទែន ចំណាយលើសមាឌហើយ 😔 គឺគាត់ទិញឡាន Prius 2005 មួយ ទិញ Camera Sony A6300 អោយខ្ញុំមួយ គាត់រៀប PC អោយប្អូនទី3 ខ្ញុំមួយ អស់ខ្ទង់ 1200$ ហើយទិញម៉ូតូថែមទៀត។ ខ្ញុំមិនចង់អោយប្អូនៗនិងក្រុមគ្រួសារក្លាយជាទាសករនៃសម្ភារៈទាំងនេះនោះទេ។






   ជាចុងក្រោយខ្ញុំមានតែសង្ឃឹមថាមិត្តអ្នកអានមិនទាមទារអ្វីដែលលើសមាឌ លើសសមត្ថភាពខ្លួនឬក្រុមគ្រួសារនោះទេ កុំធ្វើអោយខ្លួនឯងពិបាក កុំធ្វើអោយគ្រួសារពិបាកដោយសារតែរបស់ទាំងនោះទេ។ ខ្ញនិយាយដូចនេះព្រោះខ្ញជួអតិថិជនម្នាក់គឺត្រូវបានកូនស្រីរបស់គាត់ទារគាត់អោយទិញទូរស័ព្ទថ្មីអោយ ដោយចិត្តស្រឡាញ់កូនស្រីម្តាយសុខចិត្តទៅបង់រំលោះគេដើម្បីបំពេញបំណងកូនស្រីដែលចង់បាន iPhobe 6+ 128GB ។ កុំធ្វើដូចក្មេងស្រីម្នាក់នោះ លុយពិបាករកណាស់ តែបើម៉ាក់ប៉ាយើងធូធារក៏សុំទៅ។ លាហើយអ្នកអានជាទីស្រឡាញ់ បាយបាយ៕

No comments:

Post a Comment