BAYMAX 23

រៀបរាប់ រឿងរាវដែលកើតឡើងជារៀងរាល់ថ្ងៃ

Thursday, April 20, 2017

សង្សារត្រឹមមួយថ្ងៃ - One Day


   សួស្តី! ថ្ងៃទី5 នៃឆ្នាំថ្មីហើយ មិនដែលបានសរសេរអ្វីថ្មីដាក់នៅក្នុង Blog សោះព្រោះថាខ្ជិលពេកចេះតែហីៗដល់តែមើល Blog ទើបដឹងថា Blog បង្កើតជាង ២ឆ្នាំហើយទើបតែសរសេរបានអត្ថបទប្រហែល ៥០ ហាសហា ពិតជាបង្ហាញថាម្ចាស់ Blog ជាមនុស្សខ្ជិលដល់កំពូលមែន។
   ថ្ងៃនេះដែរចង់សរសេរពីរឿងថ្មីមួយរឿងដែលជារឿងដែលខ្ញុំចូលចិត្តបំផុត គឺរឿងដែលមានចំណងជើងថា សង្សារត្រឹមមួយថ្ងៃ - One Day រឿងនេះដែរគឺជារឿងដំបូងដែលផលិតដោយផលិតកម្ម GDH ( Gross Domestic Happiness ) ដែលជាផលិតកម្មថ្មីបន្ទាប់ពីផលិតកម្មចាស់ដែលមានឈ្មោះថា GTH ត្រូវបានបិទបន្ទាប់ពីបញ្ចប់កុងត្រា។ រឿងនេះដែរគឺត្រូវបានដឹកនាំដោយអ្នកដឹកនាំល្បីតាមរយៈរឿង Hello Stranger និង Pee Mak ដែលមានឈ្មោះថា Banjong Pisanthanakun ហើយដោយមានការចូលរួមគំនិតពីតួរប្រុសផងដែរដែលមានឈ្មោះថា Chantavit Dhanasevi និងលោក Nontra Koomwong រឿងនេះដែរគឺជារឿងមួយដែលមើលទៅគឺថាប្លែក និងចំលែកមែនទែន មិនទាន់មានរឿងណាដែលមានសាច់រឿងប្រហាក់ប្រហែលរឿងនេះទេ នេះដែរគឺចង់និយាយពីបុរសម្នាក់ធ្វើការផ្នែក IT ម្នាក់ដែលមានឈ្មោះថា ដែនឆៃ សំដែងដោយលោក Chantavit Dhanasevi ដែលមានអាយុ៣០ មានចរិកចូលចិត្តនៅម្នាក់មិនចូលចិត្តដើរលេង មិនចូលចិត្តការសប្បាយ មិនចូលចិត្តរាប់អានមិត្តភក្តិ ចូលចិត្តនិយាយត្រង់ ដូចមនុស្សដែលកំពុងតែសរសេរអត្ថបទនេះដែរ ខុសត្រង់តែអាយុអ្នកកំពុងតែសរសេរនេះត្រឹមតែ២៦ប៉ុណ្ណោះ។ លោកដែនឆៃមិនសូវមានអ្នកណាស្គាល់គាត់ទេ សូម្បីតែឈ្មោះក៏មិនចាំដែរ និយាយទៅគាត់ឯកោតែម្តង ហើយគាត់បានលួចស្រលាញ់មិត្តរួមការងារម្នាក់ដែលមានឈ្មោះថា នុយ ដែលសម្តែងដោយ  Nittha Jirayungyurn អ្នកសរសេរនេះក៏លួចស្រលាញ់ដែរហាសហា។ នុយគឺជានារីដ៏ស្រស់ស្អាតម្នាក់ ដែលរួសរាយចូលចិត្តនិយាយលេងច្រើន មានមិត្តច្រើន ចូលចិត្តញញឹម ប៉ុន្តែគួរអោយស្តាយអ្នកនាងបានស្រលាញ់គ្នាលួចលាក់ជាមួយលោក Top ដែលគាត់ជាមនុស្សដែលមានប្រពន្ធរួចទៅហើយ ហើយលោក Top បានសន្យាថានឹងលែងលះជាមួយប្រពន្ធដើម រួចរៀបការជាមួយអ្នកនាងនុយ។ លោកដែនឆៃ បានលួចស្រលាញ់អ្នកនាងនុយ ចាប់តាំងពីថ្ងៃដែលលោកទៅជួសជុល Printer អោយអ្នកនាងនុយ ហើយក៏លង់ស្រលាញ់ពីពេលនោះមកតែម្តង។ លោកដែនដឹងថាផ្ទះអ្នកនាងនុយ នៅឆ្ងាយពីកន្លែងធ្វើការទើបធ្វើអោយអ្នកនាងនុយមកយឺតជារៀងរាល់ថ្ងៃ លោកដែន ក៏ខំងើបពីព្រលឹមមកចតឡានទុកអោយអ្នកនាងនុយ លោកដឹងទៀតថាអ្នកនាងនុយចូលលេងហ្គេមដាំបន្លែប៉ុន្តែអ្នកនាងខ្ជិលស្វែងរកអុសនិងឈឺណាស់ លោកក៏ចូលទៅ Hack គណនីរបស់អ្នកនាងនុយ ជួយស្វែងរកឈើនិងអុសអោយនាង តុធ្វើការរបស់អ្នកនាងនុយរញ៉េរញ៉ៃណាស់ទើបយប់ឡើងពេលចេញពីធ្វើការលោកលួចរៀបចំអោយអ្នកនាងជារាងរាល់ថ្ងៃ មិនតែប៉ុណ្ណោះលោកដឹងទៀតថា នាងចូលចិត្តស្តាប់បទចំរៀងចាស់ៗជំនាន់ដើមទើបលោកខិតខំស្វែងរកបទចំរៀងចាស់ៗដែលល្បីនៅជំនាន់នោះមកដាក់ក្នុងកុំព្យូទ័រអោយអ្នកនាងនុយជារៀងរាល់ថ្ងៃមួយថ្ងៃមួយបទ។ ទង្វើរទាំងអស់នេះគឺកើតចេញពីក្តីស្រលាញ់ ព្រោះខ្លួនដឹងថាខ្លួនគ្មានថ្ងៃណានៅក្បែរអ្នកនាងនុយបានឡើយ ទើបខំធ្វើទង្វើរល្ងង់ខ្លៅបែបនេះសង្ឃឹមថាថ្ងៃណាមួយគេនឹងបានដឹងនៅរឿងទាំងនេះ។
   ចំណែកឯស្នេហាដែលមានរយៈពេលត្រឹមតែមួយថ្ងៃនោះ គឺកើតឡើងដោយសារ មានថ្ងៃមួយក្រហ៊ុនក៏សម្រេចចិត្តធ្វើដំណើរទៅលេង ហុកកៃដូ ប្រទេសជប៉ុន ដែលគោលបំណងធំនោះ គឺលោក  TOP ដែលជាអគ្គនាយកក្រុមហ៊ុនចង់នាំអ្នកនាងនុយ ដែលជាសង្សារលួលាក់របស់ខ្លួនទៅលេងពិធីបុណ្យព្រិលដែលមួយឆ្នាំមានតែម្តងហើយនាងប៉ងទៅជាយូរមកហើយ ហេតុនេះហើយលោកក៏សម្រេចចិត្តនាំបុគ្គលិលទៅទាំងក្រុមហ៊ុនតែម្តង ទៅដល់ជប៉ុនអ្វីៗមិនដូចការគិតនោះទេ គឺប្រពន្ធរបស់លោក TOP ក៏ទៅជប៉ុនជាមួយដែរក៏សម្រេចបបួលលោកទៅទីក្រុងផ្សេង ហើយអ្នកនាងនុយក៏ខូចចិត្ត ធ្វើការសំលាប់ខ្លួនតែម្តង តែសំណាងដោយសារលោកដែនតាមមើលអ្នកនាងពីក្រោយគ្រប់ពេល ទើបបណ្តាលអោយលោកអាចជួយសង្គ្រោះអ្នកនាងទាន់ពេលវេលា ហើយក៏ធ្វើអោយអ្នកនាងកើតជំងឺចំលែកអីមិនដឹងទេ ធ្វើអោយនាងបាត់បង់ការចងចាំត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ពេលនោះហើយលោកការបានកុហកអ្នកនាងនុយថា លោកគឺជាសង្សារតបស់អ្នកនាង។ មានតែប៉ុណ្ណឹងទេព្រោះមិនសូវចេះរៀបរាប់ច្រើនដូចគេហេហេ សង្ឃឹមថារឿងដ៏ Romactic នេះ នឹកដក់ជាប់ក្នុងបេះដូងរបស់អ្នក ហើយខ្ញុំក៏បានស្រង់សំដី Romantic និងកំប្លែងៗរបស់តួរអង្គទាំងពីរមកបានខ្លះដែរ ចំណែករឿងវិញនឹងដាក់ជូនពេលដែលមាន Subtitle អង់គ្លេសដើម្បីងាយយល់ ;) ។





   Link សំរាប់ទស្សនាជាភាសាថៃអមជាមួយភាសាអង់គ្លេស One Day

2 comments:

  1. តើជីវិតពិត Nui and denchai ជាគូរសង្សានឹងគ្នាមែនទេ?

    ReplyDelete