BAYMAX 23

រៀបរាប់ រឿងរាវដែលកើតឡើងជារៀងរាល់ថ្ងៃ

Thursday, December 10, 2015

The Good Dinosaur


   ពេលនេះនិយាយពីភាពយន្តគំនូរជីវចលវិញម្តង រឿង THE GOOD DINOSAUR ជារឿងដែលខ្ញុំស្រលាញ់បំផុត បន្ទាប់ពីរឿង BIG HERO SIX និងរឿង DORAEMON STAND BY ME។
  រឿងនេះគ្រាន់តែចេញ Trailer ដំបូងធ្វើអោយខ្ញុំចាប់អារម្មណ៍វាបាត់ទៅហើយ វាពិតជាល្អមើលមែនទែន ចំណែកឯតួរឯកវិញក៏គួរអោយស្រលាញ់ដែរ។
  រឿងនេះ បញ្ចាំងនៅថ្ងៃទី ២៥ ខែ ១១ ឆ្នាំ ២០១៥ ហើយខ្ញុំបានមើលវានៅថ្ងៃ ២៦ ។ វាពិតជាមិនធ្វើអោយខ្ញុំខកបំណងមែន រឿងនេះពិតជាកំសត់ កំសត់មែនទែន កំសត់រហូតដល់ខ្ញុំស្រក់ទឹកភ្នែក ទាំងពេលនោះ ខ្ញុំមានអាយុ ២៣ ឆ្នាំជិតចូល ២៤ទៅ ហើយយំដូចជាកូនក្មេង ហាហា សឹងតែជាក្មេងផងព្រោះក្មេងខ្លះ វាមើលអត់យំផង ហាហាហាាហាហា ។
  រឿងនេះរៀបរាប់ពីការផ្សងព្រេងរបស់កូន ដាយណូសឺរ​ដែលមានឈ្មោះថា ARLO បន្ទាប់ពីវង្វែងបាត់ពីផ្ទះដោយហូរតាមទឹកទន្លេ។ មូលហេតុដោយសារ គេតាមសំលាប់ SPOT ដែលជាក្មេងប្រុសម្នាក់ ព្រោះ ARLO គិតថា SPOT បានធ្វើអោយឪពុករបស់គេស្លាប់។ បន្ទាប់មកគេក៏បានដេញតាម SPOT រហូតដល់វង្វេង បាត់ពីផ្ទះ។ គ្មានអ្នកណាស្មានដល់ទេ ព្រោះថាទង្វើរដ៏ល្អ របស់ SPOT បានធ្វើអោយការសងសឹករបស់ ARLO រលាយបាត់ ហើយរាប់អានគ្នាជាមិត្តល្អម្នាក់។ ARLO និង SPOT សុទ្ធតែមានចិត្តល្អដូចគ្នា ហើយក៏វង្វេងបាត់ពីផ្ទះដូចគ្នា ប៉ុន្តែ ARLO ដូចជានៅក្មេងណាស់ មិនអាចរស់នៅតែម្នាក់ឯងបានទេ ខុសពី SPOT ជាក្មេងក្លាហ៊ាន អាចធ្វើអ្វីៗដោយខ្លួនឯងបាន ។
  ឈុតទីមួយដែលធ្វើអោយខ្ញុំស្រក់ទឹកភ្នែកនោះគឺ ឈុតដែល ARLO បាននិយាយទៅ SPOT ថា " I Miss My Family and You Dnt UnderStand " ហាហា ARLO បានយកឈើ មកដោតទៅលើដី ដោយឈើមួយ បង្ហាញពី បងប្រុស ហើយ ឈើមួយទៀត បង្ហាញពីបងប្រុសទី ២ ចំណែកឈើ ពីរទៀត បង្ហាញពី ឪពុកនិងម្តាយរបស់គេ ហើយឈើចុងក្រោយគឺបង្ហាញពីគេ បន្ទាប់មក ARLO បានគូសរង្វង់ជុំវិញឈើ និងដើម្បីបញ្ជាក់ថា នេះគឺជាគ្រួសាររបស់គេ ។ ARLO គិតថា ប្រហែលជា SPOT មិនយល់ពីអ្វីដែរ ផ្ទុយមកវិញ SPOT បានធ្វើតាម ARLO ដោយទឹកមុខស្រពោន ហើយថែមទាំងបាន ផ្តួលឈើ ដែលបញ្ជាក់ពីឪពុកម្តាយរបស់គេ បានស្លាប់ហើយ ។ ហមមមម នេះគ្រាន់តែដើមរឿងសោះកំសត់ទៅហើយ ។ ចំណែកឯឈុតទឹកភ្នែកមួយទៀត គឺ ARLO ហ៊ានលះបង់គ្រប់យ៉ាងដើម្បីមិត្តភក្តិដ៏ល្អរបស់គេដោយ មិនគិតពីអ្វីទាំងអស់ ព្រោះថាគេ ខ្លាច ភ្លៀងរន្ទះខ្លាំងណាស់ ប៉ុន្តែគេហ៊ានធ្វើគ្រប់យ៉ាងដើម្បីជួយ SPOT ដោយមិនរុញរា។ ហមមម មិនទាន់អស់ទៀត ឈុតចុងក្រោយកាន់តែកំសត់កាន់តែមិននឹកស្មានដល់ ធ្វើអោយខ្ញុំស្រក់ទឹកភ្នែករហូតដល់អួលដើមក តែម្តង គឺឈុត ដែល SPOT បានជួបគ្រួសាររបស់គេវិញ វាពិតជាមិននឹកស្មានដល់មែន SPOT បានជួបឪពុកម្តាយរបស់គេអ្វីដែលលើសពីការគិតនោះ គឺគេបានប្អូនដល់ទៅ ២ ថែមទៀត។ ប៉ុន្តែ​ SPOT សុខចិត្តបោះបង់គ្រួសារទៅតាម ARLO តែ ARLO បានរុញគេទៅជុំគ្រួសាររបស់គេ ហើយបានគូសរង្វង់ ដូចដែលគេបានគូសពីលើកមុន បង្ហាញប្រាប់ថានេះហើយជាគ្រួសាររបស់ឯង បន្ទាប់មកពួកគេក៏បានរត់ទៅអោបគ្នា ទាំងចិត្តអាលោះអាលៃរួមជាមួយទឹកភ្នែករលីងរលោង ដោយមិនចង់បែកគ្នាឡើយ​ ហមមមមមម បន្ទាប់មក ARLO ក៏បានត្រលប់ទៅផ្ទះវិញ ប៉ុន្តែជាអកុសល ឪពុករបស់គេ គឺពិតជាស្លាប់មែន :( :( :( ។
  រឿងនេះគឺពិតជាអប់រំខ្ញុំបានច្រើនមែនទែន ខ្ញុំក៏សង្ឃឹមថាបើសិនជាអ្នកបានមើលរឿនេះ អ្នកគួរព្យាយាមស្វែងយល់ពីអត្ថន័យដែលបានបង្កប់ក្នុងរឿងដ៏ល្អមួយនេះ :) ៕














No comments:

Post a Comment