BAYMAX 23

រៀបរាប់ រឿងរាវដែលកើតឡើងជារៀងរាល់ថ្ងៃ

Saturday, December 1, 2018

ចង់សន្សំលុយអោយបាន 10 000 000៛


   សួស្តីមិត្តអ្នកអានជាទីស្រលាញ់! ថ្ងៃនេះខ្ញុំមកសរសេរអត្ថបទមួយបន្ថែមទៀតហើយ ដោយសារតែថ្ងៃនេះរាងទំនេរមិនសូវមានកាងារធ្វើច្រើន អ៊ីចឹងហើយទើបឆ្លៀតសរសេរអត្ថបទបន្ថែម អត្ថបទនេះ ខ្ញុំចង់សរសេរពីការសន្សំលុយ តែខ្ញុំមិនទាន់បានសន្សំទេ តែនិងចាប់ផ្តើមសន្សំបន្ទាប់ពីសរសេរចប់ :-D ។
   និយាយទៅសព្វថ្ងៃលុយខ្ញុុំរកបានគួរសមដែរតែខ្ញុុំចាយវាយក៏ច្រើនដែរ បើគិតថាចាយគឺចាយភ្លាមៗមិនចាំស្អែកទេ នេះគឺជាទំលាប់មិនល្អមួយរបស់ខ្ញុំដែលខ្ញុំចង់ផ្លាស់ប្តូរ ប៉ុន្តែវារាងពិបាកណាស់សំរាប់ខ្ញុំ :-( ។ ទំលាប់នេះដែរ ក៏ជាទំលាប់មិនល្អប៉ុន្តែពេលដែលចង់បានអ្វីមួយគឺថាទិញភ្លាមតែម្តង អត់ចេះគិតយូរទេ អ៊ីចឹងហើយបានមកដល់ថ្ងៃនេះរកលុយដាក់ធនាគាគ្មាននិងគេ :-D ។ ប៉ាម៉ាក់គាត់តែងតែបន្ទោសដែរ ថាធំហើយមិនចេះសន្សំលុយអីសោះ លុយក្នុងកាបូបសឹងតែគ្មានថ្ងៃខ្លះ :-D គិតទៅពិតជាខ្មាស់គាត់ខ្លាំងណាស់ ណាមួយខ្ញុំគិតថាខ្លួនឯងនៅខ្លួនមួយនៅឡើយ នៅជួយការងារក្នុងហាងចាយលុយផ្ទះទើបខ្ញុំ មិនសូវដែលចាប់អារម្មណ៍នៅការសន្សំលុយនោះដែរ។ កាលពីមុនខ្ញុំក៏ធ្លាប់សន្សំលុយខ្លះៗដែរ តែមិនមែនខ្នាតធំបែបនេះទេ :-D ។ កាលពីមុនខ្ញុំសន្សំបានយ៉ាងច្រើន 300 ទៅ 400$ គឺខ្ញុំបោកកូនជ្រូកហើយ មិនសូវបានទុកវាយូរទេមិនអោយកូនជ្រូកហើយពោះទាន់ទេ :-D កូនជ្រូកជាច្រើនត្រូវបានខ្ញុំសំលាប់ម្តងមួយៗ ដោយសារតែការទាល់លុយរបស់ខ្ញុំ :-( ។ ប៉ុន្តែលើកនេះខុសពីលើកមុនៗ ខ្ញុំមានគោលដៅមួយគឺសន្សំលុយអោយបាន 10លានរៀល ក្នុងរយៈពេល 1200 ថ្ងៃបើគិតទៅ គោលដៅនេះនឹងបញ្ចប់ទៅនៅថ្ងៃទី 1 ខែមករា ឆ្នាំ 2022 ដោយ App បានព្យាករអោយខ្ញុំថាដាក់ត្រឹមតែ 9000 រៀលក្នុងមួយថ្ងៃ គឺបានហើយបើសិនណាជាខ្ញុំដាក់លុយចូលរាល់ថ្ងៃទៀងទាត់ ហើយគ្រប់ចំនួន ហើយក៏សង្ឃឹមថាបានលើស ១០លានរៀល ហើយក៏សង្ឃឹមថាស្តួចស្ដើងថាខ្លួនឯងប្រាកដជាធ្វើបាន :-D ។ រយៈពេល 1200ថ្ងៃវាពិតជាយូរណាស់ ហើយខ្ញុំក៏ជាមនុស្សមិនសូវចេះអំណត់ផង មិនថាអាចធ្វើបានឬក៏យ៉ាងណាទេ :- D ។ ក្នុងរយៈពេលនេះខ្ញុំមានការសន្សំលុយពីរ គឺសន្សំក្នុងកូនធុង មួយទៀតសន្សំក្នុងការបូបលុយ :-D ។ ក្នុងមួយថ្ងៃខ្ញុំអាចរកបានចន្លោះពី 30000៛ ទៅ 50000៛ អាស្រ័យទៅលើជំនាញកឹបកេងរបស់ខ្ញុំ ហើយក៏អាស្រ័យទៅលើចំនួនភ្ញៀវផងដែរ។ ហេតុផលដែលខ្ញុំកឹបកេង គឺខ្ញុំគ្មានប្រាប់ខែទេ មានតែប្រាក់កឹបកេងហ្នឹងឯង ហើយបើខ្ញុំចង់ទិញអ្វីមួយ ខ្ញុំសុំគាត់ក៏គាត់មិនអោយដែរ ខ្ញុំក៏មិនចង់អោយគាត់ដកលុយអោយខ្ញុំដែរ ព្រោះខ្ញុំមិនចង់អោយម៉ាក់ដកលុយដើមរកស៊ីមកអោយខ្ញុំទិញរបស់អត់ប្រយោជន៍នោះដែរ ព្រោះគ្រួសារយើងពេលនេះមិនទាន់ធូរធាទេ។
   ជាចុងក្រោយនេះខ្ញុំសង្ឃឹមថាបំណងប្រាថ្នារបស់ខ្ញុំ ខ្ញុំនឹងព្យាយាមធ្វើវាអោយសំរេចដើម្បី អោយគាត់ឃើញថាខ្ញុំចេះគិតហើយ មិនខ្ជះខ្ជាយដូចមុនទៀតទេ :-) ៕

នេះជារូបកូនជ្រូកបច្ចុប្បន្ន អាចដកបានតាមចិត្ត ប្រើវិញបាន





No comments:

Post a Comment