BAYMAX 23

រៀបរាប់ រឿងរាវដែលកើតឡើងជារៀងរាល់ថ្ងៃ

Friday, December 7, 2018

ចាប់ផ្តើមជាថ្មី វគ្គ2


   អរុណសួស្តីអ្នកទាំងអស់គ្នា! ថ្ងៃនេះពេលព្រឹកទើបតែម៉ោង 7:40 នាទីទេ ទើបតែមកពីហាត់ប្រាណអ៊ីចឹងហើយក៏ឆ្លៀតមកសរសេររឿងនិទានខ្លីមួយ ដែលទាក់ទងនិងការសំរកទំងន់របស់ខ្ញុំ។ តែកាលពីឆ្នាំ 2017 ខ្ញុំបានសរសេររួចម្តងហើយ ដែលមានចំណងជើងថា ចាប់ផ្តើមជាថ្មី ប៉ុន្តែលើកនេះគឺត្រលប់មកម្តងទៀតជាចំណងជើងដដែល :-D ប៉ុន្តែបន្ថែមបន្តិចថា វគ្គ2 រដូវកាលទី 2 VOLUME 2 ឬកអោយចំណងជើងមួយទៀតថា ចាប់ផ្តើមជាថ្មី វគ្គ 2: មិនលំៗដូចមុនទេ :-D ។
   និយាយទៅកាលពីលើកមុនខ្ញុំក៏ខំប្រឹងប្រែងហាត់ប្រាណដែរ ហើយកាលដែលខ្ញុំហាត់ក៏មិនឡើងគីឡូ ហើយក៏មិនស្រកដែរ នៅថេរ ។ កាលពីលើកមុនខ្ញុំខំហាត់ទាំងព្រឹកទាំងល្ងាច ប៉ុន្តែមិនបានបន្ថយរបបអាហារទេទើបធ្វើអោយទំងន់នៅថេរបែបនេះ តែចាប់តាំងពីខ្ញុំឈប់ហាត់ទៅបូករួមទាំងញ៉ាំច្រើនជាងមុនទៀតនោះទើបធ្វើអោយគីឡូខ្ញុំឡើងស្រឺតៗតែម្តង :-( ឡើងពីទំងន់ 86 រហូតដល់ក្បែរ 103 គីឡូក្រាម :'( ។ អ៊ីចឹងហើយទើបម៉ាក់ខ្ញុំគាត់សុំខ្ញុំតែម្យ៉ាងទេ ធ្វើយ៉ាងណាកុំអោយធាត់ពេកៗ ខ្ញុំក៏បានសន្យាជាមួយម៉ាក់ថាយ៉ាងណាក៏ខ្ញុំតស៊ូអោយទាល់តែបាន។ ការព្យាយាមពិតជាពិបាក ប៉ុន្តែលទ្ធផលនិងគាប់ប្រសើរបើយើងខិតខំវាច្បាស់ជាបានផ្លែផ្កាមិនខាន ជាក់ស្តែងកាលពីម្សិលមិញខ្ញុំបានដើរលើម៉ាស៊ីនហាត់ប្រាណដែលជាធម្មតាខ្ញុំដើរបានត្រឹមតែ 30នាទីទេ មិនអាចយូរជាងហ្នឹងទេ ប៉ន្តែដោយចិត្តជំនះរបស់ខ្ញុំ ខ្ញុំអាចសម្រេចគោលដៅបានគឺខ្ញុំអាចដើរបានរហូតដល់ទៅ 1ម៉ោង ជាមួយការ COOL DOWN រយៈពេល 5នាទីទៀតគឺស្មើរនិង 65នាទី ដែលស្មើរនិងចំងាយប្រហែល 5គីឡូម៉ែត្រជាង ហើយអាចដុតកាឡូរី ( Calories ) បានប្រហែល 830 កាឡូរីផងដែរ។ ចាប់តាំងពីខ្ញុំចាប់ផ្តើមហាត់សារជាថ្មីអស់រយៈពេលប្រហែល 2 ទៅ 3ខែមក ពេលនេះខ្ញាករកនៅសល់ប្រហែលតែ 98គីឡូក្រាមទេ បើគិតទៅស្រកបាន 5គីឡូដែរ :-D ដូច្នេះហើយខ្ញុំត្រូវតែប្រឹងបន្តទៀតហើយ ខ្ញុំចង់ស្រកដល់ 65គីឡូ អីបានហើយ :-D តែគោលដៅទីមួយដែលខ្ញុំដាក់គឺត្រឹម 75គីឡូក្រាម ហើយវាហ្នឹងបញ្ចប់ដោយភាពជោគជ័យបានដែរឬទេ ខណៈរយៈពេលដែលសម្រេចវាអោយបានគឺនៅដើមឆ្នាំ 2020 ឯណោះប្រហែលជា 1ឆ្នាំគិតពេលនេះមក។




   ចុងក្រោយចង់និយាយថាអេគុណម៉ាក់ប៉ាដែលដាស់ទឿនកូន អោយព្យាយាមសារជាថ្មី ហើយការចាប់ផ្តើមសារជាថ្មីនេះ គឺដើម្បីចង់អោយខ្លួនឯងមានសុខភាពល្អ ងាយរកខោអាវស្លៀកពាក់ និងប្តេជ្ញាយ៉ាងមុតមាំថាមិនអោយឡើងទំងន់ម្តងទៀតទេ។ ព្យាយាមគង់តែបានសម្រេច :-D ។ បាយបាយ លាហើយ ;-) ៕




No comments:

Post a Comment