BAYMAX 23

រៀបរាប់ រឿងរាវដែលកើតឡើងជារៀងរាល់ថ្ងៃ

Wednesday, December 12, 2018


   សួស្តីមកទៀតហើយព្រោះតែថ្ងៃនេះទំនេរពេកក៏ចង់សរសេរបន្ថែមអត្ថបទមួយទៀត។ ដោយសារតែលេង FACEBOOK រាល់ថ្ងៃជួបនៅរឿងក៏ដូចជាព័ត៌មានបញ្ចប់ជីវិតច្រើនពេលទើបចង់លើកយករឿងនេះមកសរសេរតែម្តងទៅ។ តើការបញ្ចប់ជីវិតខ្លួនឯងជាជំរើសក៏ដូចជាដំណោះស្រាយដ៏ល្អដើម្បីបញ្ចប់បញ្ហាមែនទេ?
   សព្វថ្ងៃឃើញព័ត៌មានច្រើនមែនទែនសឹងតែរាល់ថ្ងៃដែលចុះផ្សាយអំពីការធ្វើសំលាប់ខ្លួនឯង ហើយការសំលាប់ខ្លួនមានច្រើនប្រភេទដូចជា ការលោតទឹក ការចងក ការលេបថ្នាំពុល ការបាញ់សំលាប់ខ្លួនឯងជាដើម។ ចំណែកអ្នកខ្លះទៀតគឺគ្រាន់តែធ្វើបាបខ្លួនឯងដូចជាយកកំបិតមកចាក់រាយកាយ អ្នកខ្លះយកលាមមកឆូតដៃឆូតមុខហើយអ្នកដែលប្រព្រឹត្តអំពើល្ងង់ក្លៅបែនេះភាគច្រើនតែងតែជួបវិបត្តិស្នេហា ប៉ុន្តែយ៉ាងណាក៏នៅមានជីវិតដែរ។ អ្នកដែលសំលាប់ខ្លួនភាគច្រើនគឺតែងតែមានវិបត្តិធ្ងន់ធ្ងរដោះស្រាយមិនចេញ អ្នកខ្លះក៏ជួបវិបត្តិហិរញ្ញវត្ថុ អ្នកជួបវិបត្តិស្នេហា អ្នកខ្លះក៏សំលាប់ខ្លួនគ្រាន់តែបញ្ឈឺរអ្នកដទៃដើម្បីអោយគេមានការសោកស្តាយតែប៉ុណ្ណោះ។ ខ្ញុំដឹងអ្នកដែលជួបវិបត្តិផ្លូវចិត្តមានការគិតមិនដូចមនុស្សធម្មតាទេ ពួកគេមិនដែលដេកលក់ស្រួលទេ រស់ក្នុងការភ័យខ្លាច បើសិនជាដេកលក់វិញក៏ជួបសុបិនអាក្រក់ដែល ប៉ុន្តែពួកគេគួរតែទៅជួបពេទ្យជំនាញវិកលចរិតដើម្បីជួយស្រាយ ជួយពន្យល់ ព្រឹក្សាដល់ពួកគេ។ ខ្ញុំអាចយល់ពីអ្នកជួបវិបត្តិផ្លូវចិត្ត ព្រោះខ្ញុំផ្ទាល់ក៏ធ្លាប់មានវិបត្តិផ្លូវចិត្តដែរ ពេលនោះគឺពិតជាពិបាករស់ខ្លាំងណាស់ គ្មានយប់ណាដែលខ្ញុំដេកលក់ទេ ពេលដែលខ្ញុំបិតភ្នែកខួក្បាលខ្ញុំមិនដឹងជាគិតអ្វីខ្លះទេ ពេលខ្លះខ្ញុំមានអារម្មណ៍ថាខ្លួនឯងកំពុងនិយាយតបទៅអ្នកម្នាក់អ៊ីចឹង ខ្ញុំតែងតែគិតផ្តេសផ្តាស តែងតែគិតរឿងដដែលៗ តែងតែប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ និយាយទៅពេលហ្មឹងពិតជាពិបាកមែនទែន បើខ្ញុំមិនបានជួបពេទ្យជំនាញទេ ខ្ញុំមិនដឹងថាខ្លួនឯងពេលនេះយ៉ាងម៉េចយ៉ាងម៉ាទេ អ្នកខ្លះអាចក្លាយជាសរសៃប្រសាទ អ្នកខ្លះអាចសំលាប់ខ្លួនជាដើម។ អ៊ីចឹងហើយបើអ្នកគិតថាខ្លួនឯងមានវិបត្តិផ្លូវចិត្តគួរតែទៅជួបពេទ្យដើម្បីពិគ្រោះយោបល់ដើម្បីអាចដោះស្រាយទាន់ទេ កុំទុកអោយវារាលដាលកាន់តែខ្លាំងជំងឺមួយនេះសាហាវខ្លាំងណាស់មិនមែនតូចតាចដូចអ្នកគិតទេ ហើយបើមានមិត្តភក្តិដែលកុំពុងជួបវិបត្តិ អ្នកគួរព្យាយាមពន្យល់គេ លើកទឹកចិត្ត លួងលោម សួរនាំគេអោយគេនិយាយចេញនៅទុក្ខវិបត្តិដើម្បីអោយគេបានធូរសប្បើយ នាំគេទៅជួបពេទ្យជាដើម កុំព្យាយយាមនិយាយបញ្ឈឺគេព្រោះអ្នកជំងឺប្រភេទនេះត្រូវការអ្នលផ្តល់កំលាំងចិត្ត អ្នកជំងឺនេះគិតវែងឆ្ងាយឆ្ងាយរហូតរឿងមិនទាន់ជួបផងព្យាករណ៍លទ្ទផលបាត់ទៅហើយ តែបើគិតខ្លីវិញគឺទៅសំលាប់ខ្លួនភ្លាមៗតែម្តង។ ចំពោះអ្នកដែលរួចពីការស្លាប់ អ្នកខ្លះព្យាយាមសំលាប់ៗខ្លួនម្តងហើយម្តងទៀត អ្នកខ្លះវិញដូចកើតវិញម្តហទៀតអ៊ីចឹង។
   សុំទោសផងបើខ្ញុំសរសេរមានការខុសឆ្គងអ្វី ព្រោះខ្ញុំមិនជំនាញតែងនិពន្ធអ្វីទេ គ្រាន់តែគិតភ្លាមសរសេរភ្លាម អត់បានព្រាងទុកអ្វីនោះទេ។ បាយ បាយ 😅 ៕

Saturday, December 8, 2018


   សួស្តីអ្នកទាំងអស់គ្នា! ដោយសារតែថ្ងៃនេះមិនសូវមានអតិថិជន អ៊ីចឹងរាងទំនេរច្រើន ចង់សរសេរអត្ថបទមួយដើម្បីកុំអោយអផ្សុកពេក។ កាលពីអត្ថបទមុនខ្ញុំបានសរសេរពីអត្ថបទមួយដែលទាក់ទងនិង សម្ភារៈនិយម ខ្ញុំបាននិយាយថាមិនត្រូវការវាទេ ប៉ុន្តែថ្ងៃនេះខ្ញុំចង់សរសេរអំពីរបស់ដែលខ្ញុំចង់ទិញនៅឆ្នាំ 2019 វិញដែកអង់គ្លេសគេហៅថា WISHLIST ។
   និយាយទៅរបស់ល្អរបស់ថ្មីអ្នកណាមិនស្រលាញ់ អ្នកណាមិនចង់បានព្រោះវាបានបន្ទាន់សម័យ ( UPDATE ) នៅបច្ចេកវិទ្យាថ្មីដើម្បីសំរបទៅនឹងសម័យបច្ចុប្បន្ន។ អ៊ីចឹងហើយអ្នកក៏ស្រលាញ់អ្នកណាក៏ប្រាថ្នាចង់បានដែរ ប៉ុន្តែយើងត្រូវមានដែនកំណត់ យើងត្រូវរបស់ណាដែលមានតំរូវការខ្លាំងយកមកប្រើដើម្បីកុំអោយខ្ជះខ្ជាយលុយព្រោះវារកមកដោយលំបាក មិនមែនគ្រាន់តែដេកលុយហោះមករកយើងទេ :-D ។ ខ្ញុំក៏ដូចគ្នា ខ្ញុំក៏មានរបស់ដែលខ្ញុំស្រលាញ់នឹងចង់ទិញក្នុងឆ្នាំ 2018 នេះដែរ តែបានទិញឬអត់វាអាស្រ័យទៅលើលុយដែលរកបានអ៊ីចឹងបើទិញមិនបានក៏មិនជាបញ្ហាដែរព្រោះរបស់នោះនឹងចេញនៅឆ្នាំ 2019 ជាមួយនិងបច្ចេកវិទ្យាថ្មីបន្ថែមទៀត។ ដូចពាក្យមួយបាននិយាយថា ថ្ងៃនេះអ្នកទិញរបស់មិនត្រូវការថ្ងៃក្រោយអ្នកប្រាកដជាលក់របស់ដែលត្រូវការជាមិនខាន ក្នុងឆ្នាំ 2019 ។ យ៉ាប់ណាស់ចង់បានរបស់ច្រើនតែអត់លុយ មានតែសរសេរអត្ថបទលេងៗទៅ ខ្លាចភ្លេច វីវរពេលដែលមានលុយភ្លេចរបស់ដែលចង់ទិញពិបាកត្រូវរកនឹកម្តងទៀតប្រើពេលយូរ :-D ។ អ៊ីចឹងរបស់ដែលខ្ញុំចង់បានមានដូចជា

- GoPro Hero 7 BLACK

GoPro Hero 7 Black


- Zhiyun Smooth 4


- Samsung Galaxy Watch



- មួកសុវត្ថិភាព




- Logitech G29 Driving Force


- ស្បែកជើងកីឡា

   អស់ហើយចង់បានតែប៉ុណ្ណឹងទេ ចង់បានច្រើនពេកនាំតែខកចិត្តស្អិតទ្រូងព្រោះអត់លុយ ហើយសង្ឃឹមថាខ្លួនឯងអាចមានលុយទិញវាមកប្រើ គ្រាន់បំពេញចំណង់ បើទិញមិនបានក៏អត់បញ្ហាធ្វើម៉ិចបើអត់លុយទៅរកពីណាម៉ោ :-D លាហើយជួបគ្នាអត្ថបទក្រោយៗទៀត៕

Friday, December 7, 2018


   បន្ទាប់ពីការរង់ចាំ និងការលើកថ្ងៃបញ្ចាំងរឿង Toy Story 4 ជាច្រើនឆ្នាំមកពេលនេះ Disney និង Pixar បានដាក់ថ្ងៃបញ្ចាំងច្បាស់លាស់ហើយគឺក្នុងអំឡុងខែមិថុនា ឆ្នាំ 2019។ វាពិតជាធ្វើអោយខ្ញុំខឹងមែនទែនដែលលើកថ្ងៃបញ្ចាំងរហូតដល់ទៅ 2ឆ្នាំ ឯណោះដែលកាលបង្ហាញនៅ D23 គឺប្រាប់ថាឆ្នាំ2017 ស្រាប់តែលើកមក2019 :-( ហើយវាទៅចេញរឿង Car 3 ឯណាឆ្កុយចឹងទៅ ធ្វើអោយខ្ញុំរង់ចាំអស់ពេលយ៉ាងយូរ។
   ខ្ញុំមិនយល់សោះមនុស្សភាគច្រើន មិនចង់បានវគ្គ4 នេះទេដោយគេលើកមតិថា អាវគ្គ3 គឺល្អគ្រប់គ្រាន់ណាស់ហើយ ដោយវាបានបញ្ចប់ដោយ ANDY បានអោយតុក្កតាទាំងអស់អោយទៅក្មេងស្រីឈ្មោះថា BONNIE ដែលជាក្មេងស្រីល្អម្នាក់ដែលអាចលេងជាមួយពួកគេបាន ហើយមុននិងចាកចេញ WOODY ថែមទាំងពោលពាក្យមួយទៅ ANDY ថា So Long Partner ពិតជាធ្វើអោយអ្នកទស្សនាអួលដើមកគ្រប់ៗគ្នាហើយអ្នកក៏ស្រក់ទឹកភ្នែកផងក៏មិនដឹង។ ចំណោះរឿងនេះដែរវាមិនសូវធ្វើអោយខ្ញុំរំជួលចិត្តប៉ុន្មានទេ ហើយរឿងដែលធ្វើអោយខ្ញុំស្រក់ទឹកភ្នែកយ៉ាងច្រើនគឺរឿង The Good Dinosaur ដែលនិយាយអំពីទំនាក់ទំនងរវាង Arlo និង Spot :-( ។ រឿង Pixar ភាគច្រើនកំសត់ៗហ្អា និងមានតំលៃអប់រំល្អទៀត ចំណែកឯរឿងថ្មីនេះវិញតួរអង្គដែលបញ្ចូលសំលេង WOODY បានបញ្ជាក់ថា រឿងនេះគឺកំសត់ជាងរឿងមុនមែនទែនតែម្តងអ៊ីចឹងហើយទស្សនិកជនគួរតែរង់ចាំទស្សនាប្រសើរជាងរិះគន់។ រឿងនេះដែលក៏ជារឿងដែលយូរជាងគេមួយផងដែរ ដោយទាំង4 វគ្គ ប្រើពេលអស់ 24 ឆ្នាំដើម្បីទស្សនាមិនមែនលំៗទេណា :-D រឿងទី 1 ចេញផ្សាយនៅឆ្នាំ 1995 ដែលពេលនោះ ANDY នៅក្មេងហើយបានទទួលការដូរតុក្កតាថ្មីមួយគឺគឺ BUZZ ដែលដំបូង WOODY ច្រណែនដែល ANDY ស្រលាញ់ BUZZ ជាង WOODY ហើយពួកគេបានឆ្លងកាត់រឿងជាច្រើនបានធ្វើអោយពួកគេដឹងថា ANDY គឺស្រលាញ់តុក្កតាស្មើរៗគ្នា។ ចំណែកវគ្គ2វិញ ចេញនៅឆ្នាំ 1998 ដែលនិយាយពីដំណើរផ្សងព្រេងគេចចេញពីការយករូបគេទៅដាក់នៅក្នុងសារៈមន្ទីរនៅប្រទេសជប៉ុនហើយពេលនៅ ANDY បានទទួល តុក្កតាចំនួន 2 បន្ថែមទៀតគឺ JESSIE និង BULLSEYE ។ ចំណែកវគ្គ 3 វិញអេសអេស :-D ចេញផ្សាយនៅ ឆ្នាំ 2009 និយាយពីពេលដែល ANDY វ័យជំទង់រៀបផ្លាស់ទីលំនៅទៅរៀននៅសកលវិទ្យាល័យ ហើយបានប្រគល់តុក្តាតាជាទីស្រលាញ់របស់គេទាំងអស់អោយទៅ BONNIE ។






មិនមែនលំៗទេរង់ចាំតាំងពីឆ្នាំ 2015 រឿងចេញនៅឆ្នាំ 2019 :-D
ហើយអារឿងដែល Coming Soon ចេញមុនអស់សាំហ្មង

   អ៊ីចឹងចង់ដឹងថាវគ្គ 4 វិញមានសាច់រឿងយ៉ាងណាមានតែរង់ចាំទស្សនាទាំងអស់គ្នាទេដែល Trailer ខ្ញុំគិតថាអាចនិងចេញនៅខែ មិនា ឆ្នាំ 2019 ព្រោះជារឿងៗ រឿងដែលបញ្ចាំងនៅខែមិថុនា Pixar តែងតែទំលាក់ Trailer នៅខែមិនា ហើយ ទំលាក់ Teaser នៅខែវិច្ឆិកា។ ដល់ថ្ងៃហ្នឹងទៅមើលទាំងអស់គ្នាណា :-* ៕ តោះទៅមើល Teaser និង Reaction Teaser ទាំងអស់គ្នា







   សួស្តីមិត្តភក្តិជាទីស្រឡាញ់! ថ្ងៃនេះមកសរសេរអត្ថបទបន្ថែមមួយទៀតហើយ ហើយថ្ងៃនេះដែរខ្ញុំរើសយកអត្ថបទដែលនិយាយអំពីសម្ភារៈនិយមមកសរសេរ ដោយសារតែគ្រួសារខ្ញុំគាត់ទើបតែទិញម៉ូតូថ្មីអោយប្អូន។
   ចាប់តាំងពីធំដឹងក្តីមកអ្នកណាៗក៏តែងតែចង់បានរបស់ថ្មីមកប្រើប្រាស់ដែរដើម្បីបង្ហាញអោយគេគ្រប់គ្នាឃើញថា ម្នាក់នោះឡូយហ្អា កូននោះឡូយហ្អា ដើម្បីអោយគេសរសេើរ។ វាជាការល្អដែលទិញសម្ភារៈថ្មីចូលផ្ទះសម្បែង អ្នកណាក៏ចង់បានរបស់ថ្មីៗមកប្រើដែរ ប៉ុន្តែយើងត្រូវមើលលើសមត្ថភាពខ្លួនឯងដែរ តើយើងទិញរបស់ថ្មីបានទេ បើគ្រួសារយើងកំពុងតែពិបាក តើយើងគួរសគាត់ទិញដែរឬទេ? តើយើងទិញវាមកដើម្បីអ្វីបើអារបស់ចាស់ដែលយើងប្រើប្រាស់វាអាចនៅប្រើបានហ្នឹង។ ខ្ញុំក៏ចង់អោយប្អូនមានរបស់ល្អប្រើដែរ ខ្ញុំក៏ស្រលាញ់ប្អូនដែរ តែគ្រួសារខ្ញុំនៅមានបំណុលរកបានមកត្រឹមតែសងគេ ហើយឆ្លៀតទៅទិញម៉ូតូថ្មីទៀត វាដូចជាយកដើមរកស៊ីទៅចាយវាយខ្ជះខ្ជាយណាស់។ កាលពីម្សិលមិញគាត់បានទៅទិញម៉ូតូ ZOOMER X អោយប្អូនក្នុងតំលៃ 1800$ គាត់ចង់ភ្លាមគាត់ក៏ទៅទិញភ្លាម ខ្ញុំពិតជាមិនពេញចិត្តនិងការសំរេចចិត្តមួយនេះណាស់ ហើយម៉ូតូដែលទិញតាមពិតទិញអោយប្អូនទី3ទេ ប៉ុន្តែអាប្អូនវាឬកធំណាស់មាន ZOOMER គេទារក CLICK ថ្មីទៀតហើយ រសល់ថ្ងៃជិះម៉តូ 016 សោះ។ គេថាគេមិនយកទេ គេចង់បាន CLICK អ៊ីចឹងហើយគាត់ក៏អោយម៉ូតូហ្នឹងទៅប្អូនទី4 ប្អូនមួយហ្នឹងល្អមិនសូវចេះទាមទារអ្វីហ្នឹងគេទេ អោយតែបានប្រើបំពេញតំរូវការដែលខ្លួនខ្វះខាតគ្នាសប្បាយចិត្តណាស់ហើយ។ ចំណែកខ្ញុំវិញ មកដល់វ័យនេះអាយុ 27 ជិតចូល 28 ហើយមិនប្រាថ្នាសម្ភារៈអស់ហ្នឹងទៀតទេ ប្រាថ្នាចង់អោយតែគ្រួសារមានជីវភាពធូរធារ សងបំណុលគេអស់ ខ្ញុំសប្បាយចិត្តណាស់ហើយ។ ចំណែកឯសព្វថ្ងៃត្បិតថាជាកូនអ្នកលក់ទូរស័ព្ទមែន តែទូរស័ព្ទដែលខ្ញុំប្រើមិនលើស 200$ ទេ ប៉ុន្តែខ្ញុំប្រើដល់ទៅ 3 គ្រឿងឯណោះដោយសារតែតំរូវការខ្ញុំច្រើន ហើយទូរស័ព្ទដែលខ្ញុំប្រើមានដូចជា iPhone5, iPhone6, Galaxy S7 ខណៈកំពុងសរសេរនេះទូរស័ព្ទចេញដល់សេរី iPhone XS Max បើ SAMSUNG វិញចេញដល់ Galaxy Note 9 ហើយរបស់ដែលខ្ញុំប្រើពិតជាចាស់ពេកហើយតែវានៅស្រួលប្រើសំរាប់ខ្ញុំ 😁 ។ និយាយទៅឆ្នាំនេះគ្រួសារខ្ញុំចំណាយធំមែនទែន ចំណាយលើសមាឌហើយ 😔 គឺគាត់ទិញឡាន Prius 2005 មួយ ទិញ Camera Sony A6300 អោយខ្ញុំមួយ គាត់រៀប PC អោយប្អូនទី3 ខ្ញុំមួយ អស់ខ្ទង់ 1200$ ហើយទិញម៉ូតូថែមទៀត។ ខ្ញុំមិនចង់អោយប្អូនៗនិងក្រុមគ្រួសារក្លាយជាទាសករនៃសម្ភារៈទាំងនេះនោះទេ។






   ជាចុងក្រោយខ្ញុំមានតែសង្ឃឹមថាមិត្តអ្នកអានមិនទាមទារអ្វីដែលលើសមាឌ លើសសមត្ថភាពខ្លួនឬក្រុមគ្រួសារនោះទេ កុំធ្វើអោយខ្លួនឯងពិបាក កុំធ្វើអោយគ្រួសារពិបាកដោយសារតែរបស់ទាំងនោះទេ។ ខ្ញនិយាយដូចនេះព្រោះខ្ញជួអតិថិជនម្នាក់គឺត្រូវបានកូនស្រីរបស់គាត់ទារគាត់អោយទិញទូរស័ព្ទថ្មីអោយ ដោយចិត្តស្រឡាញ់កូនស្រីម្តាយសុខចិត្តទៅបង់រំលោះគេដើម្បីបំពេញបំណងកូនស្រីដែលចង់បាន iPhobe 6+ 128GB ។ កុំធ្វើដូចក្មេងស្រីម្នាក់នោះ លុយពិបាករកណាស់ តែបើម៉ាក់ប៉ាយើងធូធារក៏សុំទៅ។ លាហើយអ្នកអានជាទីស្រឡាញ់ បាយបាយ៕

   សួស្តី! ឥលូវនេះម៉ោង 11:35នាទីហើយខ្ញុំដេកមិនលក់ទេ អ៊ីចឹងហើយមានតែមកសរសេរអត្ថបទមួយបន្ថែមទៀតព្រោះថាជិតដាច់ឆ្នាំឆ្លងចូល 2019 ហើយ អ្នកទាំងអស់គ្នាមានគំរោងទៅលេងខាងហើយឬនៅ ឬក៏នៅដេកផ្ទះ :-D ។
   នៅថ្ងៃដាច់ឆ្នាំឆ្លងឆ្នាំថ្មីនេះគ្រួសារខ្ញុំបានរៀបគំរោងរួចហើយ ប្រហែលជាទៅលេងកំពតនិងខេត្តកំពង់សោម ព្រោះថាមានបងប្អូននៅទីនោះស្រាប់ អ៊ីចឹងហើយវាមានភាពងាយស្រួលក្នុងការស្នាក់នៅ ព្រោះថាថ្ងៃហ្នឹងតំលៃសណ្ឋាគារច្បាស់ជាមិនក្រោម 100$ ក្នុងមួយយប់ទេព្រោះតាំងពីចិនមកនៅស្រុកមកតំលៃគឺឡើងថ្លៃគុណនិង2 3ដងឯណោះ។ ចំណែកខ្ញុំវិញដំបូងគិតថាចង់ទៅលេងជាមួយគាត់ ចិត្តមួយទៀតចង់នៅដេកផ្ទះព្រោះថាខ្ជិលដើរណាស់ណាមួយដើរជាមួយឪពុកម្តាយដូចមិនសូវសប្បាយសោះ :-D ។ រាល់ឆ្នាំខ្ញុំមិនដែលបានទៅដើរលេងនៅទីណាទេព្រោះថាអោយតែដល់ថ្ងៃឆ្លងឆ្នាំតែងតែមានកម្មវិធីការមិត្តភក្តិបងប្អូនជានិច្ច ទើបតែឆ្នាំមុនទេដែលមិនមានរវល់អ៊ីចឹងហើយក៏ទៅជប់លៀង ផឹកស្រានិយាយគ្បាលេងនៅផ្ទះបង ផ្ទះគាត់មានកម្មវិធីសប្បាយរហូតតែម្តង :-D ។ បើនិយាយពី COUNTDOWN ចង់ទៅណាស់ណាស់តែ អត់គ្នាណាមួយអត់គូរទៀត :-D ដល់ទៅមើលឃើញគេមានគូររាងយ៉ាប់ដែរហ្នឹង ខ្មាស់ក្មេងណាអត់មានគូរបណ្តើរចឹងវាឌឺងាប់ហើយ :-D ហឺយយយនិយាយទៅចង់មាន CRUSH គ្រាន់បណ្តើរហ្នឹងគេដែរ តែមើលទៅគេដូចមិនចង់លេងជាមួយយើងផង ចឹងដើម្បីកុំអោយគេបដិសេធទាន់ អ៊ីចឹងយើងដកខ្លួនចេញអោយហើយ លអោយពេលគេបដិសេធត្រង់ៗខ្លាចខូចចិត្តខ្លាំង :-D ។ សរុបមកវិញ ជំរើសខ្ញុំ មាន 3 គឺ ទី1 ទៅដើរលេងជាមួយគាត់ ទី2 ទៅជប់លៀងផ្ទះបង ទី3ដេកផ្ទះស្អាត ធ្វើម៉េចទេមនុស្សមិនសូវមានមិត្តភក្តិច្រើន វាតែប៉ុណ្ណឹងឯងខ្ញុំធ្លាប់ហើយ រាប់សិបឆ្នាំហើយថែមឆ្នាំថ្មីនេះមួយដងទៀតក៏មិនចោទជាបញ្ញាដែរ :-D ។
   ចុងក្រោយនេះបើអ្នកទាំងអស់គ្នាមានកន្លែងដើរលេង ខ្វះមិត្តភក្តិកំដរ ឬក៏ដេកផ្ទះដូចខ្ញុំ កុំភ្លេចប្រាប់ខ្ញុុំព្រោះផង។ ហើយបើអ្នកទាំងអស់ត្រូវការមិត្តភក្តិកំដរ :-D ត្រូវការអ្នកផឹកកំដរ កុំភ្លេចហៅខ្ញុំផង អ្នកទាំងអស់គ្នាអាចខំមិននៅខាងក្រោមអត្ថបទនេះ ឬក៏អាច CALL ទៅខ្ញុំគ្រប់ពេលវេលា អោយតែថាអ្នកទាំងអស់គ្នាចេញស្រា ចេញម្ហូប :-D ។ លាហើយមិត្តទាំងអស់គ្នា GOOD NIGHT :-* បាយ ៕

   អរុណសួស្តីអ្នកទាំងអស់គ្នា! ថ្ងៃនេះពេលព្រឹកទើបតែម៉ោង 7:40 នាទីទេ ទើបតែមកពីហាត់ប្រាណអ៊ីចឹងហើយក៏ឆ្លៀតមកសរសេររឿងនិទានខ្លីមួយ ដែលទាក់ទងនិងការសំរកទំងន់របស់ខ្ញុំ។ តែកាលពីឆ្នាំ 2017 ខ្ញុំបានសរសេររួចម្តងហើយ ដែលមានចំណងជើងថា ចាប់ផ្តើមជាថ្មី ប៉ុន្តែលើកនេះគឺត្រលប់មកម្តងទៀតជាចំណងជើងដដែល :-D ប៉ុន្តែបន្ថែមបន្តិចថា វគ្គ2 រដូវកាលទី 2 VOLUME 2 ឬកអោយចំណងជើងមួយទៀតថា ចាប់ផ្តើមជាថ្មី វគ្គ 2: មិនលំៗដូចមុនទេ :-D ។
   និយាយទៅកាលពីលើកមុនខ្ញុំក៏ខំប្រឹងប្រែងហាត់ប្រាណដែរ ហើយកាលដែលខ្ញុំហាត់ក៏មិនឡើងគីឡូ ហើយក៏មិនស្រកដែរ នៅថេរ ។ កាលពីលើកមុនខ្ញុំខំហាត់ទាំងព្រឹកទាំងល្ងាច ប៉ុន្តែមិនបានបន្ថយរបបអាហារទេទើបធ្វើអោយទំងន់នៅថេរបែបនេះ តែចាប់តាំងពីខ្ញុំឈប់ហាត់ទៅបូករួមទាំងញ៉ាំច្រើនជាងមុនទៀតនោះទើបធ្វើអោយគីឡូខ្ញុំឡើងស្រឺតៗតែម្តង :-( ឡើងពីទំងន់ 86 រហូតដល់ក្បែរ 103 គីឡូក្រាម :'( ។ អ៊ីចឹងហើយទើបម៉ាក់ខ្ញុំគាត់សុំខ្ញុំតែម្យ៉ាងទេ ធ្វើយ៉ាងណាកុំអោយធាត់ពេកៗ ខ្ញុំក៏បានសន្យាជាមួយម៉ាក់ថាយ៉ាងណាក៏ខ្ញុំតស៊ូអោយទាល់តែបាន។ ការព្យាយាមពិតជាពិបាក ប៉ុន្តែលទ្ធផលនិងគាប់ប្រសើរបើយើងខិតខំវាច្បាស់ជាបានផ្លែផ្កាមិនខាន ជាក់ស្តែងកាលពីម្សិលមិញខ្ញុំបានដើរលើម៉ាស៊ីនហាត់ប្រាណដែលជាធម្មតាខ្ញុំដើរបានត្រឹមតែ 30នាទីទេ មិនអាចយូរជាងហ្នឹងទេ ប៉ន្តែដោយចិត្តជំនះរបស់ខ្ញុំ ខ្ញុំអាចសម្រេចគោលដៅបានគឺខ្ញុំអាចដើរបានរហូតដល់ទៅ 1ម៉ោង ជាមួយការ COOL DOWN រយៈពេល 5នាទីទៀតគឺស្មើរនិង 65នាទី ដែលស្មើរនិងចំងាយប្រហែល 5គីឡូម៉ែត្រជាង ហើយអាចដុតកាឡូរី ( Calories ) បានប្រហែល 830 កាឡូរីផងដែរ។ ចាប់តាំងពីខ្ញុំចាប់ផ្តើមហាត់សារជាថ្មីអស់រយៈពេលប្រហែល 2 ទៅ 3ខែមក ពេលនេះខ្ញាករកនៅសល់ប្រហែលតែ 98គីឡូក្រាមទេ បើគិតទៅស្រកបាន 5គីឡូដែរ :-D ដូច្នេះហើយខ្ញុំត្រូវតែប្រឹងបន្តទៀតហើយ ខ្ញុំចង់ស្រកដល់ 65គីឡូ អីបានហើយ :-D តែគោលដៅទីមួយដែលខ្ញុំដាក់គឺត្រឹម 75គីឡូក្រាម ហើយវាហ្នឹងបញ្ចប់ដោយភាពជោគជ័យបានដែរឬទេ ខណៈរយៈពេលដែលសម្រេចវាអោយបានគឺនៅដើមឆ្នាំ 2020 ឯណោះប្រហែលជា 1ឆ្នាំគិតពេលនេះមក។




   ចុងក្រោយចង់និយាយថាអេគុណម៉ាក់ប៉ាដែលដាស់ទឿនកូន អោយព្យាយាមសារជាថ្មី ហើយការចាប់ផ្តើមសារជាថ្មីនេះ គឺដើម្បីចង់អោយខ្លួនឯងមានសុខភាពល្អ ងាយរកខោអាវស្លៀកពាក់ និងប្តេជ្ញាយ៉ាងមុតមាំថាមិនអោយឡើងទំងន់ម្តងទៀតទេ។ ព្យាយាមគង់តែបានសម្រេច :-D ។ បាយបាយ លាហើយ ;-) ៕




Monday, December 3, 2018


   សួស្តីមិត្តអ្នកអានជាទីស្រលាញ់! ថ្ងៃនេះមកសរសេរអត្ថបទមួយទៀតហើយ។ ថ្ងៃចង់លើកយកមិត្តភក្តិម្នាក់ដែលស្គាល់គ្នាតាម FACEBOOK តាមក្រុមលេងហ្គេម ប៉ុន្តែក៏មានភាពស្និទ្ធស្នាលដូចជាមិត្តភក្តិពិតៗអ៊ីចឹង :-D គាត់ហ្នឹងក៏ចិត្តល្អទៀត តែឥលូវរាងប្លែកបន្តិចបែបចង់បានប្រពន្ធ :-D ។
   គាត់ឈ្មោះស្អីខ្ញុំមិនដឹងទេ ប៉ុន្តែខ្ញុំដឹងតែឈ្មោះក្នុង FACEBOOK របស់គាត់គឺ ពៃអូ រីអូ ហើយរហ័សនាមក្រៅខ្ញុំបានដាក់អោយថា មនុស្សយន្ត ព្រោះមនុស្សយន្តអត់មានបេះដូងទេ :-D ។ គាត់ហ្មឹងនិយាយទៅវ័យដំណាលខ្ញុំដែរ អាចបងខ្ញុំអាចស្មើរខ្ញុំ ហើយក៏ជាកូនអ្នកធូធារដែរនៅស្រុកគាត់ គាត់ហ្នឹងរស់នៅខេត្តកណ្តាលហើយប្រាប់ថានៅស្រុកស្រែប៉ុន្តែស្អីក៏មានប្រើដែរខប់ៗ :-O មាន PS4 Pro , PC ប្រើសុទ្ធតែ 1070 :-O ហើយមាន PSVR ទៀតខប់មែនទែន។ អាគាត់ហ្នឹងចិត្តល្អហ្អា ល្អមែនទែនស្គាល់គ្នាមិនបានប៉ុន្មានផង គាត់បានអោយ ដៃហ្គេម អោយ VGA GTX 950 អោយខ្ចីរបស់លេងច្រើនទៀត និយាយទៅគាត់ទុកខ្ញុំដូចមិត្តភក្តិពិតចឹង ហើយគាត់ក៏ជាដៃគូរខ្ញុំសំរាប់ពិក្សារឿងក្រាស់ដែរ :-D មានរឿងអីចែករំលែកគ្នា ទិញហ្គេមក៏គិតលុយពាក់កណ្តាលម្នាក់ដែរ និយាយទៅស្គាល់គាត់ SAVE លុយបានពាក់កណ្តាលដែរ :-D ។ តែឥលូវរាងប្លែកមែនទែន ប្លែកខុសរាល់ដង តាំងពីម៉ាក់គាត់ស្តីអោយមកហ្គេមដូចលែងឃើញលេងហើយ លុយក៏មិនសូវចាយ និយាយស្តីក៏ប្លែកៗ ខ្ញុំសង្ស័យតែគាត់បែបចង់បានប្រពន្ធហើយ បែបសន្សំលុយដណ្តឹងប្រពន្ធហើយព្រោះឃើញទាក់ទងស្រីក្មេង ឃើញសុទ្ធតែមើលខែឆ្នាំអីណា :-D ។ ថ្ងៃមុនខ្ញុំនិយាយលលេងថា " ការហៅឯងផងវើយ" គេតបវិញថា "បើហៅគ្នាផ្ញើរសំបុត្រតាម FACEBOOK ហើយ" ហាសហាឃើញបែបនេះសង្ស័យតែពួកម៉ាកខ្ញុំជិតមានដំណឹងល្អមែនទែនហើយ ជូនពរពួកម៉ាកឆាប់បានប្រពន្ធកុំអោយនៅឯកាដូចជាខ្ញុំុំ។
   ហាសហាសរសេរបានតែប៉ុណ្ណឹងទេសង្ឃឹមថាអ្នកទាំងអស់គ្នាមិនធុញទ្រាន់ទេដែលមកអានអត្ថបទអត់ស្តង់ដាររបស់ខ្ញុំ ជូនពរអ្នកទាំងអស់គ្នាសុខភាពល្អ ជិតដាច់ឆ្នាំហើយបើអ្នកអត់មានសង្សារឆាប់មានសង្សារទុកទៅ COUNTDOWN ជាមួយគ្នា៕



Sunday, December 2, 2018


   សួស្តីមិត្តទាំងអស់គ្នា! ថ្ងៃនេះមកសរសេរអត្ថបទបន្ថែមមួយទៀតហើយ ដោយសារតែ អារម្មណ៍ល្អ (Mood) ទោះជាលក់មិនដាច់ក៏ដោយ B-) ក៏ដូចជាមានអារម្មណ៍ថាស្រោះស្រាយមែនទែនថ្ងៃនេះ។ មនុស្សគ្រប់គ្នាតែងតែឆ្លងកាត់ការរៀនសូត្រ អ្នកខ្លះក៏រៀនបានតិច អ្នកខ្លះទៀតក៏រៀនបានច្រើនដែរ អ៊ីចឹងហើយថ្ងៃនេះខ្ញុំចង់លើកយកអនុស្សាវរីយ៍កាលពីនៅរៀនវិទ្យាល័យមកនិទានអោយអ្នកទាំងអស់គ្នាអានលេង ក្រែងលោដឹងរឿងខ្ញុំបានច្រើន។
   ខ្ញុំបាទកើតនៅខេត្តពោធិ៍សាត់ អ៊ីចឹងហើយខ្ញុំក៏រៀននៅវិទ្យាល័យពោធិ៍សាត់ផងដែរ ហើយខ្ញុំប្រលងនៅសម័យដែលធូរលុង ប្រលងងាយៗ មិនចេះក៏អាចជាប់បានដែរ :-D ហើយបើសិនជាខ្ញុំបំរើងនៅសម័យបច្ចុប្បន្ននេះវិញ ( 2014- បច្ចុប្បន្ន ) ខ្ញុំច្បាស់ណាស់ថាឆ្នាំនោះខ្ញុំប្រាកដជាបានរៀនបន្តមួយឆ្នាំជាមួយប្អូនៗមួយឆ្នាំទៀតហើយ :-D ។ កាលនៅរៀនអាចនិយាយបានថាជាសិស្សមិនសូវជាល្អប៉ុន្មានទេ តែរៀនឆាប់យល់ណាស់គ្រាន់តែមិនសូវបានរៀន ប៉ុន្តែម៉ោងរដ្ឋខ្ញុំរៀនទៀងទាត់អត់រៀនតែម៉ោងគួរទេ B-) ។ កាលពីម្សិលមិញបងជីដូនមួយខ្ញុំ គាត់រំលឹករឿងតាស្រុនក៏ធ្វើអោយខ្ញុំនឹកឃើញសរសេរអត្ថបទនេះតែម្តងទៅ :-D ។ កាលនៅរៀនមានម៉ោងខ្លះជាម៉ោងទំនេរ គេហៅថាម៉ោងលីប បងខ្ញុំនិងហើយដែលនាំខ្ញុំទៅលេងតាស្រុនដែលជាកន្លែងច្រៀងខារ៉ាអូខេ :-D អោយតែម៉ោងលីបដឹងតែបានទៅហើយ ហើយក៏មិនថ្លៃដែរ គឺត្រឹមតែមួយម៉ោង 5000រៀលអីហ្នឹង តែឥលូវពួកហ្នឹងលែងចូលហើយទាល់ KTV មានស្រីអោបបានពួកវាចូល ពួកនេះ UPGRADE សាហាវណាស់ ។ កាលនៅរៀនទី 12 ខ្ញុំរៀនគួរតែមួយមុខគត់គឺរៀនគណិត ហើយក្រៅពីហ្នឹងគឺមិនបានរៀនទេ ហើយក៏មានតែមុខវិជ្ជាគណិតតែមួយគត់ដែលខ្ញុំប្រលងជាប់ដោយសមត្ថភាពខ្លួនឯង ហើយមុខវិជ្ជាផ្សេងទៀតគឺពឹងទៅលើសំណាង និងជំនាញចំលងហើយ :-D សម័យនោះពិតជាធូមែនទែន អោយតែលុយគ្រូ គ្រូគាត់បិតភ្នែកអោយមើើសេរី បើមិនចេះគ្រូខ្លះគាត់ប្រាប់ថែមក៏មាន :-D ហេតុផលនេះហើយដែលអាចអោយខ្ញុំប្រលងជាប់ ប៉ុន្តែបើគិតៗទៅបើរៀននៅពេលនេះខ្ញុំច្បាស់ជាធ្លាក់ហើយ ព្រោះពេលរៀនគួរពួកយើងមិនបានទៅរៀនទេ បែជាទៅជិះម៉ូតូដើរលែង ទៅលេងបាល់ទះបាល់ទាត់ ឯណាវិញគ្មានម៉ោងគួរណាដែលពួកយើងទៅរៀនឡើយ។ សំណាងគឺពិតជាសំណាងចេញលទ្ធផលម្នាក់ៗនាំគ្នាអរ :-D បានសញ្ញាប័ត្រជាប់ទៅរៀនបន្តនៅភ្នំពេញ ។
   ជាចុងក្រោយនេះខ្ញុំចង់និយាយថា បើអាចបង្វិលពេលវេលាមកក្រោយវិញបាន ខ្ញុំចងឮទៅរៀនហើយរៀនឲ្យពូកែទៀតដើម្បីឲ្យប៉ានាក់មានមោទនភាពដោយសារយើង តែរាល់ថ្ងៃនេះក៏មិនធ្វើអោយគាត់ខ្មាស់គេដែរព្រោះមិនបានប្រព្រឹត្តរឿងខុសច្បាប់ ឬក៏ជក់គ្រឿងញៀនដែលនាំក្តីអាម៉ាស់មកឲ្យគ្រួសារ។ លាហើយ ជួបគ្នាអត្ថបទក្រោយៗទៀត៕

    សួស្តីមិត្តភក្តិទាំងអស់គ្នា! មកវិញទៀតហើយម្សិលមិញមានរឿងច្រើនណាស់ដែលមកត្អូញត្អែរនៅថ្ងៃនេះ :-D មានទាំងរឿងល្អ ហើយក៏មានទាំងរឿងអាក្រក់ អាក្រក់ដល់ថ្នាក់ចង់តែបោកក្បាលហ្មង :-( ។ អារឿងដែលអាក្រក់នេះគឺសឹងតែមិនគួរអោយជឿសោះថាវាអាចកើតឡើងមកលើរូបខ្ញុំទៅកើត មកកើតលើមនុស្សស្លូតបូតមិនសូវចេះនិយាយស្តីច្រើន :'( ។
   ឥលូវចូលមកសាច់រឿងវិញកុំអោយវែងឆ្ងាយកុំអោយប្រិយមិត្តអ្នកអានមានអារម្មណ៍ធុញទ្រាន់ជាមួយអ្នកនិពន្ធហាសហា :-D ។ បន្ទាប់ពីការតស៊ូអស់ជាច្រើនឆ្នាំមកហាងរបស់ខ្ញុំមានសង្ឃឹមហើយ មានសង្ឃឹមនឹងទទួលបានមុខមាត់ថ្មីហើយ។ កាលពីម្សិលមិញក្រុមហ៊ុន OPPO បានអោយជាងមកវាស់វែងផ្លាកថ្មីសំរាប់ហាង ពេលនេះយើងយើងមានអារម្មណ៍ថាសប្បាយចិត្តបន្តិច ប៉ុន្តែមិនខ្លាំងទេព្រោះថាកន្លងមកក្រុមហ៊ុន SAMSUNG បានបោកប្រាស់យើងជាច្រើនដងហើយ ថានឹងផ្តល់អោយយើងនៅផ្លាកថ្មីតែទីបំផុតអត់បានទេ ថាអោយ LIGHTBOX ក៏អត់ ថាប្តូររូបនៅទូរអោយយើងក៏អត់ :-( ចុងក្រោយអ្វីក៏អត់បានដែរបានត្រឹមតែគេបោក :'( ចឹងហើយបាមលើកនេះមិនជឿច្រើនទេ :-) ចាំទទួលបានលទ្ធផលចាំសប្បាយចិត្តក៏មិនទាន់ហួសពេលដែរ :-D ។ បើសិនជាបានផ្លាកថ្មីមែនហាងខ្ញុំច្បាស់ជាការលក់ប្រាកដជាមានការីកចំរើនជាងមុន ខ្ញុំជឿជាក់បើវាមិនរីកចំរើន ខ្ញុុំនឹករកផ្លូវដ៏ល្អដោះស្រាយវា។ ខ្ញុំពិតជាចង់ឃើញហាងខ្លួនឯងទទួលបានរូបរាងថ្មីណាស់ តែដោយសារតែថវិការបស់យើងតិចមានកំណត់ទើបមិនហ៊ានជួសជុលវា ប៉ុន្តែពេលនេះបានក្រុមហ៊ុនបានទទួលធ្វើហើយ បើក្រុមហ៊ុនធ្វើអោយគេនឹងប្តូររីបតំណាងអោយគ្រប់រដូវកាល អេសអេស :-D តែប៉ុណ្ណេះបានថ្មីៗរហូតហើយ ចឹងខ្ញុំត្រូតែព្យាយាមខ្លួនឯងដើម្បីអោយកាន់តែប្រសើរ ហើយគោលដៅបន្ទាប់របស់យើង គឺទូរជាប់ជញ្ជាំងហើយចង់ Decor ពេញ ដើម្បីអោយហាងកាន់តែស្អាត តែយ៉ាងណាស់វាគ្រាន់តែជាគោលដៅបន្ទាប់ ខ្ញុំក៏មិនត្រូវរំពឹងខ្ពស់ពេកដែរ ដើម្បីលអោយពេលអត់បានការខូចចិត្តកាន់តែខ្លាំង ព្រោះធ្លាប់មានបទពិសោធន៍ច្រើនដែរ :-D ។ បន្ទាប់ពីរឿងល្អងាកមកនិយាយរឿងមិនល្អម្តង រឿងមិនល្អមានច្រើនដែរ មានរឿងមួយនេះគឺរឿងអាក្រក់ប្រចាំឆ្នាំតែម្តង :-|។ អ៊ីចឹងសុំលើកអារឿងតូចៗមកនិយាយមុន ថ្ងៃម្សិលមិញ លក់ទូរសព្ទ័អោយភ្ញៀចំខូចដល់ទៅពីរគ្រឿង និយាយទៅ SAD មែនទែនមិនដែលលក់ចំរបស់ខូចដល់ទៅ២គ្រឿងអ៊ីចឹងទេ លក់ចំរបស់ខូចមិនសំខាន់ សំខាន់របស់ដែលខូចហ្នឹងដឹងតែខាងហើយ មិនចំណេញអីទៀតទេ ព្រោះយកទៅជួសជុលវិញគឺមិនដែលអស់តិចទេ :-( ។ ហើយមួយទៀតរបស់ដែលខូចចឹង ក៏ដូរអោយគេដែរតែគេទិញបានមួយខែហើយ ហេតុដោយមើលឃើញថាវាពិតជាខូចមែន តែដល់គាត់និយាយទៅដូចលែងចង់ប្តូរអោយបណ្តោយ គាត់ថាក្រែងគេធានាអោយមួយឆ្នាំហ្អី វាមិនដែលមានហាងណាលក់ទូរស័ព្ទមួយទឹកធានារយៈពេលមួយឆ្នាំទេ :-D ហាសហា។ រឿងមួយទៀតដែលនឹកស្មានមិនដល់គឺថា HARD DRIVE ទំហំ 4TB ដែលពេញទៅដោយរឿងរាយ រឿងភាគ រឿង 4K ត្រូវបានរលាយអស់ហើយ រលាយដូចផេះរសាត់តាមខ្យល់ មើលឃើញហើយនិយាយពីថាចត់បាយ និយាយអ្វីក៏លែងចេញដែរ អោយតែពេលឃើញ HARD DRIVE វាសល់ Space ទាំង 4TB ចឹង :'( ។ អ្នកទាំងអស់គ្នាប្រហែលជាស្រលាញ់អ្វីផ្សេងៗគ្នា ចំណែកខ្ញុំវិញចូលចិត្តមើលរឿងណាស់ ចូលចិត្ត Collect វាទុកពេលណាចង់មើលដកមកមើល ងាយស្រួលណាស់ លូវខ្ទេចខ្ទីអស់ហើយ អស់អារម្មណ៍ហើយ លែងចង់ DOWNLOAD មកទុកទៀតហើយ។ បើនិយាយពីថ្ងៃនេះវិញកាន់តែយ៉ាប់យ៉ឺនទៀត លក់គឺថាមិនបានមួយដើមសោះ មិនដឹងជាងបាត់ភ្ញៀវទៅណាអស់ទេឆ្ងល់ដល់ហើយ ម៉ិចអត់មានអ្នកមកទិញឥវ៉ាន់អ៊ីចឹង ហេតុអ្វីបានជាហាងគេមានភ្ញៀវ ហាងយើងវិញបែជាអត់។ HMMM គិតសព្វៗទៅ២ថ្ងៃនេះស៊យដល់កហើយ រកតែភ្ញៀងម្នាក់មិនបានសោះ តែយ៉ាងណាក៏មិនអស់សង្ឃឹមព្រោះវាសនាមួយនេះមិនបញ្ចប់ត្រឹមនេះទេ :-D។
   ជាអវសាននៃអត្ថបទអរគុណដល់អតិថិជន BLOG Baymax23 មែនទែនដែលបានមកអានដល់ទីនេះ ( ខណៈពេលនេះមិនដែលឃើញមានអ្នកមកអានផង ) ហើយក៏សង្ឃឹមយ៉ាងមុតមាំថានឹងមានអ្នកអានកាន់តែច្រើនដើម្បីលើកទឹកចិត្តនិងផ្តល់កំលាងចិត្តដល់អ្នកនិពន្ធដែលចេះតែសរសេរផ្តេសផ្តាសម្នាក់នេះផង៕



Saturday, December 1, 2018


   សួស្តីអ្នកអានជាទីស្រលាញ់! ថ្ងៃនេះខ្ញមកសរសេរអត្ថបទបន្ថែមមួយទៀតហើយ ដោយសារតែនៅហាងស្ងាត់ពេកទំនេរចឹងឆ្លៀតសរសេរមួយទៅ កុំអោយ BLOG ស្ងាត់ដូចហាងដែរ :-D ។ មនុស្សម្នាក់ៗលើផែនដីតែងតែមានចំណុចល្អ និង ចំណុចអាក្រក់រាងខ្លួន គ្រាន់តែអ្នកខ្លះមានចំណុចល្អច្រើនជាង ចំណែកឯអ្នកខ្លះទៀតមានចំណុចអាក្រក់ច្រើនជាងអ៊ីចឹងទៅ។ ដូចច្នេះហើយទើបថ្ងៃនេះទើបខ្ញុំលើកយកចំណុចអាក្រក់របស់ខ្ញុំមកនិទានអោយស្តាប់។ អ្នកទាំងអស់កុំឆ្ងល់ថាហេតុអ្វីខ្ញុំមិនលើកយកចំណុចល្អមកនិយាយផង ក៏ព្រោះតែខ្ញុំមិនមានចំណុចល្អដែលមកនិយាយអោយអ្នកទាំងអស់គ្នាអានទេ (TT) ។
   ចំណុចអាក្រក់តែងតែមានគ្រាន់តែតិចនិងច្រើន តែបើខ្ញុំវិញមានច្រើនណាស់ ខ្ញុំសរសេរ ១ម៉ែត្រ ២ម៉ែត្រ ទៀតក៏មិនអស់ដែរ។ ខ្ញុំឆ្ងល់ខ្លួនឯងណាស់ ដឹងពីចំណុចអវិជ្ជមានរបស់ខ្លួនឯង ប៉ុន្តែមិនអាចការប្រែបាន ពិតជាខឹងមែន។ អ៊ីចឹងហើយបានចាស់ៗគាត់តែងនិយាយថា សារជាតិមនុស្សលោកពិបាកកែប្រែខ្លាំងណាស់ ប៉ុន្តែក៏មានអ្នកខ្លះក៏អាចកែប្រែបានដែរគ្រាន់តែប្រើពេលវេលាយូរ។ ចំណុចអវិជ្ជមានរបស់ខ្ញុំមានច្រើនណាស់ដូចជា តមាត់ជាមួយម៉ាក់ប៉ាខ្លាំងៗ ឆាប់ខឹងច្រើន ងច្រើន មិនចេះអោនលំទោន មិនចេះទ្រ អត់ចេះនិយាយរកគេមុនទោះខ្លួនឯងជាអ្នកខុសក៏ដោយ ចូលចិត្តធ្វើអ្វីភ្លាមៗមិនបានគិតច្រើន ចូលចិត្យធ្វើអ្វីប្លែកៗ និងមានច្រើនទៀត :-( ។ ឥលូវសុំលើកយកចំណុច តម៉ាត់ជាម៉ាក់ប៉ាមុន ពេលខ្លះធ្វើអ្វីនិយាយអ្វីមិនគិតទេ អត់ខ្វល់ពីអារម្មណ៍គាត់សោះពេល ពេលខ្លះនិយាយមិនត្រីវគ្នាតែងតែតមាត់ជាមួយគាត់ខ្លាំង នៅមុខគេក៏តតែដែរ :-( ពិតជាកូនមិនល្អមែន ជាពិសេសតមាត់ជាមួយម៉ាក់ ព្រោះម៉ាក់គាត់ស្លូត បើជាមួយប៉ាវិញនិយាយមិនត្រូវគ្នាតែ ៤ ១០ម៉ាត់ដើរចូលបន្ទប់ដេកហើយ HMMM ពេលខ្លះខឹងខ្លួនឯងណាស់ ដឹងហើយថាវាជាចំណុចមិនល្អចង់កែ តែដល់ពេលនិយាយមិនត្រូវគ្នាបន្តិចបន្តួច អាជំងឺហ្នឹងវារើឡើងមកទប់មិនជប់ទេ តមាត់ភ្លាមៗតែម្តង ^_^ ។ ឥលូវនិយាយរឿងមួយផ្សេងទៀត ខ្ញុំបានស្គាល់មិត្តភក្តិអាចថាមិត្តដែលខ្ញុំលេងជាមួយគ្នារាល់ថ្ងៃ យ៉ាងណាក៏លេងបានបន្តិចដែរនៅក្នុង FACEBOOK មានទាំងស្រី ទាំងប្រុស លេងយូរទៅខ្ញុំក៏បែកស្លុយយ៉ាងម៉ិចមិបដឹងទេ ស្លាប់តែទៅបង្កើត Account ថ្មីហើយ អត់បាន ADD ពួកគេទេយូរៗទៅពួកគេក៏ដឹងគេក៏ ADD មកក៏លេងជាមួយពួកគេធម្មតាទៅ បន្ទាប់មកស្រាប់តែយូរៗទៀតទៅ ខ្ញុំបែបទៅជា UNFOLLOW ពួកគេហើយក៏មិនដែលលេងជាមួយពួកគេយ៉ាងយូរៗ ស្រាប់តែមានអ្នកខ្លះគេក៏មិនខឹងយើងដែរ គេលេងជាមួយខ្ញុំធម្មតា អ្នកខ្លះទៀតទៅក៏គេ UNFRIEND ខ្ញុំចោលទៅ។ ខ្ញុំឆ្ងល់ខ្លួនឯងដល់ហើយ ម៉ុចបានចូលចិត្តធ្វើអ្វីប្លែកៗម្លេះ :-( អត់មានបញ្ហាអ្វីជាមួយគ្នាសោះ ខ្ញុំបែរជាទៅធ្វើហីៗដាក់ពួកគេ។ ឥលូវនិយាយពីរឿងកូនចៅម្តង ស្និទស្នាលគ្នាធម្មតា និយាយលេងសើយសប្បាយដូចបងប្អូន ស្រាប់តែនិយាយគ្នាលេងតិចតួច ខ្ញុំក៏ងរ លែងនិយាយរកគេទៅ ហើយក៏ត្រូវគ្នាវិញ ហើយក៏អត់និយាយរកគ្នាទៀត :-D គិតទៅចរិតខ្ញុំចំលែកដល់ហើយ ធ្វើអ្វីប្លែកៗ។ បើនិយាយពីរឿងឈ្លោះគ្នាវិញកំរខ្ញុំទៅនិយាយជាមួយគេមុនណាស់ ចង់និយាយទៅគេដែរតែចេះតែខ្លាចគេអត់តប អ៊ីចឹងហើយបានចាំគេមកនិយាយរកខ្ញុំមុន។ អារឿងលើកមកនិយាយចុងក្រោយនេះគឺរឿងចង់បានអ្វី ធ្វើភ្លាមមិនទុកយូរទេ នេះក៏ជាចំណុចមិនល្អរបស់ខ្ញុំមួយដែរ របស់បើខ្ញុំចង់បានហើយមិនយូរទេស្អែកទិញហ្មង យ៉ាងយូរមួយអាទិត្យ អត់លុយក៏ខ្ចីលុយគេសិនដែរ :-D សំណាងដែរខ្លួនឯងមាន CREDIT ល្អខ្ចីភ្លាមគេអោយភ្លាមមិនសូវពិបាកព្រោះសងគេទៀងទាត់ អោយតែគេទារលុយវិញសងគេភ្លាម ព្រោះខ្លាចចិត្តគេណាស់។ ទាំងអស់ខាងលើនេះសុទ្ធតែជាចំណុចអវិជ្ជមានដែលខ្ញុំប្រព្រឹត្តជារឿយៗ រៀបរាប់មកនេះតិចផងត្រឹមតែ 20%នៃជីវិតខ្ញុំទេ ខ្ញុំក៏ដឹងដែរថាវាមិនល្អសំរាប់ខ្ញុំតែខ្ញុំចេះតែប្រកាច់ធ្វើវាចេះមកទាល់តែបាន :-( ។
ជាទីបញ្ចប់នៃអត្ថបទនេះ ខ្ញុំសង្ឃឹមអ្នកទាំងអស់គ្នាមិនស្អប់ខ្ញុំចុះ ហើយព្យាយាមជួយកែប្រែខ្ញុំផង តាមរយៈមតិ COMMENT នៅខាងក្រោម POST នេៈឯង។ ហើយចាប់ពីថ្ងៃនេះទៅខ្ញុំក៏នឹងសន្យានិងខ្លួនឯងថាត្រូវតែព្យាយាមកែប្រែខ្លួនឯងអោយល្អជាងនេះ ដើម្បីអោយខ្លួនឯងក្លាយជាកូនល្អ មិត្តល្អ មេល្អ និង ជាអ្នកនិពន្ធអត្ថបទកំប៉ិចកំប៉ុកដ៏ល្ម្នាក់អ ដែលអ្នកទាំងអស់គ្នានឹងស្រលាញ់រាប់អាននៅពេលអនាគត sssss :-D ។

  សួស្តីមិត្តអ្នកអានជាទីស្រឡាញ់! ថ្ងៃនេះខ្ញុំមកសរសេរអត្ថបទមួយទៀតហើយ ថ្ងៃនេះមានអីការរកស៊ីបានល្អ លក់ក៏គ្រាប់ដាច់តែខ្ញុំដូចជាធុញម៉េចទេ ព្រោះខ្ញុំមិនសូវចង់នៅលក់ប៉ុន្មានទេ ចង់នៅចុច PC ច្រើនជាង។ ថ្ងៃនេះខ្ញុំ ចង់លើកយករឿងមួយដែលខ្ញុំបានសន្យាជាមួយគាត់ គាត់ចង់អោយខ្ញុំល្អទើបហាមខ្ញុំ :-) ។
   សព្វថ្ងៃនេះខ្ញុំ មានសុខភាពល្អធម្មតាទេ មិនសូវមានជំងឺមកបៀតបៀនទេ។ ប៉ុន្តែបើនិយាយពីទំងន់វិញគឺថា SAD ណាស់ឡើងជារៀងរាល់អាទិត្យតែម្តង ឡើងពី 85 ដល់ទំងន់ 103 គីឡូក្រាម។ ដោយហេតុថាឃើញបែបនេះម៉ាក់ខ្ញុំ គាត់បានហាមខ្ញុំអោយញ៉ាំតិច កាត់បន្ថយអាហារពេលយប់ កាត់បន្ថយការញ៉ាំសាច់ខ្លាញ់ កាត់បន្ថយការផឹកគ្រឿងដែលមានជាតិផ្អែម ដូចជាកាហ្វេទឹកដោះគោ អូវ៉ាន់ទីនទឹកដោះគោ ជំរុញអោយហាត់ប្រាណ សុំអោយខ្ញុំភ្ញាក់ពីព្រលឹម ហាមញ៉ាំស្លាបមាន់បំពង នៅមានហានច្រើនទៀតរៀបរាប់មិនអស់ទេ។ ការហាមឃាត់ទាំងនេះមិនមែនមកពីគាត់រិះខាំលុយទេ ប៉ន្តែមកពីគាត់ស្រលាញ់កូន គាត់ចង់ឃើញកូនមានរូបរាងស្អាតបាត មានសុខភាពល្អមាំមុន អ្វីដែលគាត់បានហាមឃាត់ខ្ញុំទាំងនេះ ព្រោះគាត់មិនចង់អោយខ្ញុំមានជំងឺទឹកនោមផ្អែមដូចជាប៉ារបស់ខ្ញុំ ប៉ាគាត់ស៊ូណាស់គាត់ចាក់ថ្នាំរាល់ព្រឹកនិងល្ងាច ចឹងហើយបានម៉ាក់គាត់ខ្លាច គាត់មិនចង់ឃើញខ្ញុំមានជំងឺដូចប៉ានៅថ្ងៃអនាគត ព្រោះវាជាជំងឺព្យាបាលមិនជានោះទេ។ ខ្ញុំក៏បានសន្យាជាមួយហ្នឹងគាត់ មុនដំបូងពិតជាពិបាកខ្លាំងណាស់ ពិបាកសំរកនិងផ្អាកការញ៉ាំនៅអាហារដែលយើងធ្លាប់ចូលចិត្តពីមុនណាស់ អស់រយៈពេល 2 3ខែទើបខ្ញុំអាចសម្របបាន។ ពេលនេះខ្ញុំមិនឃ្លាន ហើយនិងញ៉ាំផ្តេសផ្តាសដូចពីមុនទៀតទេ។ និយាយទៅវាពិតជាពិបាកមែនទែនពេលដំបូង របស់ដែលចូលចិត្តដូចជាពីមុនបាយព្រឹកចូលចិត្តថែមទឹកស្រូបខ្លាញ់ ពេលនេះមិនដែលប៉ះខ្លាញ់ទេ កាលពីមុនធ្លាប់មួយព្រឹកញ៉ាំម្តង 2 ចាន គឺអស់មួយថែមមួយ ពេលនេះសល់ត្រឹមតែចានតូចទេ កាលពីមុនផឹកកាហ្វេទឹកដោះគោ មួយថ្ងៃ2ដង ពេលនេះសល់ត្រឹមយូរៗផឹកម្តងទេ។ និយាយទៅវាពិតជាពិបាកខ្លាំងណាស់ ទំរាំដើរដល់ចំណុចមួយនេះ ចំនែកពេលនេះវិញទំងន់គឺថាស្រកជារៀងរាល់ខែ យ៉ាងហោចណាស់ក៏មួយខែស្រក 1 គីឡូក្រាមដែរ។ ខ្ញុំសង្ឃឹមថាខ្ញុំអាចព្យាយាមធ្វើវាអោយដល់ចំណុចមួយដែលខ្ញុំបានរំពឹងទុក គឺខ្ញុំចង់ស្រកដំណាក់កាលទីមួយអោយសល់ 75គីឡូក្រាម ហើយខ្ញុំមើលឃើញថាវាប្រើពេលរហូតដល់ 386ថ្ងៃ ពោលគឺដល់ថ្ងៃទី 20 ខែធ្នូ ឆ្នាំ 2019 ។ ខ្ញុំនៅមានផលពិបាកមួយដែលពិបាកសម្រាប់ខ្ញុំមែនទែន គឺថាខ្ញុំមិនសូវបានញ៉ាំបន្លែ និង ផ្លែឈើសោះ ពិបាកមែនទែនរឿងមួងហ្នឹងសម្រាប់ខ្ញុំ។ អ៊ីចឹង សំនួរសួរថា តើខ្ញុំអាចបំពេញនៅសន្យារបស់ខ្ញុំអោយមួយម៉ាក់បានទេ?  មានតែចាំតាមដាននៅ ឆ្នាំក្រោយ។ លាហើយមិត្តទាំងអស់គ្នា បាយបិត៕
   

   សួស្តីមិត្តអ្នកអានជាទីស្រលាញ់! ថ្ងៃនេះខ្ញុំមកសរសេរអត្ថបទមួយបន្ថែមទៀតហើយ ដោយសារតែថ្ងៃនេះរាងទំនេរមិនសូវមានកាងារធ្វើច្រើន អ៊ីចឹងហើយទើបឆ្លៀតសរសេរអត្ថបទបន្ថែម អត្ថបទនេះ ខ្ញុំចង់សរសេរពីការសន្សំលុយ តែខ្ញុំមិនទាន់បានសន្សំទេ តែនិងចាប់ផ្តើមសន្សំបន្ទាប់ពីសរសេរចប់ :-D ។
   និយាយទៅសព្វថ្ងៃលុយខ្ញុុំរកបានគួរសមដែរតែខ្ញុុំចាយវាយក៏ច្រើនដែរ បើគិតថាចាយគឺចាយភ្លាមៗមិនចាំស្អែកទេ នេះគឺជាទំលាប់មិនល្អមួយរបស់ខ្ញុំដែលខ្ញុំចង់ផ្លាស់ប្តូរ ប៉ុន្តែវារាងពិបាកណាស់សំរាប់ខ្ញុំ :-( ។ ទំលាប់នេះដែរ ក៏ជាទំលាប់មិនល្អប៉ុន្តែពេលដែលចង់បានអ្វីមួយគឺថាទិញភ្លាមតែម្តង អត់ចេះគិតយូរទេ អ៊ីចឹងហើយបានមកដល់ថ្ងៃនេះរកលុយដាក់ធនាគាគ្មាននិងគេ :-D ។ ប៉ាម៉ាក់គាត់តែងតែបន្ទោសដែរ ថាធំហើយមិនចេះសន្សំលុយអីសោះ លុយក្នុងកាបូបសឹងតែគ្មានថ្ងៃខ្លះ :-D គិតទៅពិតជាខ្មាស់គាត់ខ្លាំងណាស់ ណាមួយខ្ញុំគិតថាខ្លួនឯងនៅខ្លួនមួយនៅឡើយ នៅជួយការងារក្នុងហាងចាយលុយផ្ទះទើបខ្ញុំ មិនសូវដែលចាប់អារម្មណ៍នៅការសន្សំលុយនោះដែរ។ កាលពីមុនខ្ញុំក៏ធ្លាប់សន្សំលុយខ្លះៗដែរ តែមិនមែនខ្នាតធំបែបនេះទេ :-D ។ កាលពីមុនខ្ញុំសន្សំបានយ៉ាងច្រើន 300 ទៅ 400$ គឺខ្ញុំបោកកូនជ្រូកហើយ មិនសូវបានទុកវាយូរទេមិនអោយកូនជ្រូកហើយពោះទាន់ទេ :-D កូនជ្រូកជាច្រើនត្រូវបានខ្ញុំសំលាប់ម្តងមួយៗ ដោយសារតែការទាល់លុយរបស់ខ្ញុំ :-( ។ ប៉ុន្តែលើកនេះខុសពីលើកមុនៗ ខ្ញុំមានគោលដៅមួយគឺសន្សំលុយអោយបាន 10លានរៀល ក្នុងរយៈពេល 1200 ថ្ងៃបើគិតទៅ គោលដៅនេះនឹងបញ្ចប់ទៅនៅថ្ងៃទី 1 ខែមករា ឆ្នាំ 2022 ដោយ App បានព្យាករអោយខ្ញុំថាដាក់ត្រឹមតែ 9000 រៀលក្នុងមួយថ្ងៃ គឺបានហើយបើសិនណាជាខ្ញុំដាក់លុយចូលរាល់ថ្ងៃទៀងទាត់ ហើយគ្រប់ចំនួន ហើយក៏សង្ឃឹមថាបានលើស ១០លានរៀល ហើយក៏សង្ឃឹមថាស្តួចស្ដើងថាខ្លួនឯងប្រាកដជាធ្វើបាន :-D ។ រយៈពេល 1200ថ្ងៃវាពិតជាយូរណាស់ ហើយខ្ញុំក៏ជាមនុស្សមិនសូវចេះអំណត់ផង មិនថាអាចធ្វើបានឬក៏យ៉ាងណាទេ :- D ។ ក្នុងរយៈពេលនេះខ្ញុំមានការសន្សំលុយពីរ គឺសន្សំក្នុងកូនធុង មួយទៀតសន្សំក្នុងការបូបលុយ :-D ។ ក្នុងមួយថ្ងៃខ្ញុំអាចរកបានចន្លោះពី 30000៛ ទៅ 50000៛ អាស្រ័យទៅលើជំនាញកឹបកេងរបស់ខ្ញុំ ហើយក៏អាស្រ័យទៅលើចំនួនភ្ញៀវផងដែរ។ ហេតុផលដែលខ្ញុំកឹបកេង គឺខ្ញុំគ្មានប្រាប់ខែទេ មានតែប្រាក់កឹបកេងហ្នឹងឯង ហើយបើខ្ញុំចង់ទិញអ្វីមួយ ខ្ញុំសុំគាត់ក៏គាត់មិនអោយដែរ ខ្ញុំក៏មិនចង់អោយគាត់ដកលុយអោយខ្ញុំដែរ ព្រោះខ្ញុំមិនចង់អោយម៉ាក់ដកលុយដើមរកស៊ីមកអោយខ្ញុំទិញរបស់អត់ប្រយោជន៍នោះដែរ ព្រោះគ្រួសារយើងពេលនេះមិនទាន់ធូរធាទេ។
   ជាចុងក្រោយនេះខ្ញុំសង្ឃឹមថាបំណងប្រាថ្នារបស់ខ្ញុំ ខ្ញុំនឹងព្យាយាមធ្វើវាអោយសំរេចដើម្បី អោយគាត់ឃើញថាខ្ញុំចេះគិតហើយ មិនខ្ជះខ្ជាយដូចមុនទៀតទេ :-) ៕

នេះជារូបកូនជ្រូកបច្ចុប្បន្ន អាចដកបានតាមចិត្ត ប្រើវិញបាន