BAYMAX 23

រៀបរាប់ រឿងរាវដែលកើតឡើងជារៀងរាល់ថ្ងៃ

Friday, November 25, 2016

   សួស្តីមិត្តអ្នកអានទាំងអស់គ្នា ជាពិសេសសួស្តីទៅដល់ប្រិយមិត្តរបស់ភាពយន្តបែបគំនូរជីវចល។ អ្នកតាមតានច្បាស់ជាស្គាល់ក្រុមហ៊ុនផលិតភាពយន្តគំនូរជីវចល Disney និង Pixar ច្បាស់ជាមិនខាន។ ក្រុមហ៊ុនមួយនេះបានសហការគ្នាផលិតខ្សែរភាពយន្តជាច្រើនមានដូចជា Toy Story, A Bug's Life, Monster Inc, Finding Nemo, Cars, Up ជាដើម។ ហើយកាលពីម្សិលមិញនេះដែរ ក្រុមហ៊ុនបានបញ្ចេញឈុត Teaser ខ្លីៗពីភាពយន្តថ្មីដែលមានចំណងជើងថា Cars 3 ដែលធ្វើអោយខ្ញុំខកចិត្តយ៉ាងខ្លាំងខុសពីអ្វីដែលខ្ញុំរំពឹងទុកថានឹងចេញផ្សាយនៅភាពយន្ត Toy Story 4 ដែលខ្ញុំបានឮដំណឹងថានឹងចេញផ្សាយនៅខែ មិថុនា ឆ្នាំ ២០១៧ តែបែជាចេញនៅរឿង Cars 3 ទៅវីញ តែមិនជាបញ្ហាទេព្រោះរឿងខាងលើក៏ល្អមើលដែរ ដែលវគ្គមួយចេញផ្សាយនៅ ឆ្នាំ ២០០៦ ដែលកាលនោះទើបតែរៀនថ្នាក់ទី៩ ទេ ចំនែកវគ្គ២ វិញចេញផ្សាយនៅឆ្នាំ ២០១១ ដែលកាលហ្នឹងចូលរៀនសាកលវិទ្យាល័យឆ្នាំទី២ ហើយវគ្គ៣ នេះវិញគឺនឹងចេញនៅពាក់កណ្តាលឆ្នាំក្រោយពោលគឺ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧។




អ៊ីចឹងចង់ដឹងថាឈុតខ្លីៗនោះមានរូបភាព យ៉ាងណាសូមអញ្ជើញទស្សនាទាំងអស់គ្នា


បន្ទាប់ពីរឿងនេះ រឿងដែលចេញបន្តបន្ទាប់មានដូចជា
COCO ( វិច្ឆិកា ២០១៧)
Toy Story 4 (មិថុនា ២០១៨)
The Incredible 2 (មិថុនា ២០១៩)

   សួស្តីអ្នករាល់គ្នា! ថ្ងៃនេះមករៀបរាប់ទុក្ខសោកអោយអ្នករាល់គ្នាស្តាប់ទៀតហើយ ហាហា។ ដោយសារតែរាល់ថ្ងៃការចំណាយមានច្រើនទៅលើ របស់អត់បានការជាច្រើនដូចនេះទើបថ្ងៃនេះមានចិត្តចង់កាត់បន្ថយខ្ទង់ចំណាយប្រចាំថ្ងៃ អោយស្ថិតមកនៅក្នុងអត្រាទាបតាមដែលអាចធ្វើទៅបាន :) ។ ព្រោះថាសព្វថ្ងៃការេកចំណូលគឺបានគួរសមតែដោយឡែកការចំណាយក្នុងគ្រួសារគឺមានការចំណាយជាច្រើនទើប ខ្ញុំមានបំណងកាត់បន្ថយចំណាយផ្ទាល់ខ្លួនអោយមកនៅទាប គឺព្រោះតែខ្ញុំយកលុយផ្ទះចាយមិនមសនប្រាក់ខែអ្វីនោះទេ។ គំរោងដែលស្ថិតនៅក្នុងការកាត់បន្ថយដំបូង គឺអាហាពេលព្រឹក ព្រោះតែបាយផ្ទះគឺម៉ាក់តែងតែដាំជារាងរាល់ព្រឹកដូចនេះយើងមិនគួរណាញ៉ាំបាយហាងទៀតនោះទេ ព្រោះមួយពេលយ៉ាងហោចណាស់ក៏ ៦០០០ ទៅ ៨០០០៛ ដែរ ចឹងបើខ្ញុំកាត់បន្ថយវាបានមួយខែក៏អាចសល់បាន ១៥០០០០ ទៅ ២០០០០០៛ ដែលចំពោះអាហារពេលព្រឹកព្រោះគិតថាចំណាយលុយអត់ប្រយោជន៍សោះ បាយផ្ទះមានបើយើងមិនញ៉ាំក៏វានៅតែសល់ចឹងកាត់វាមួយទៅ សុខចិត្តបាយផ្ទះអាលសល់លុយទោះពេលខ្លះវាមិនឆ្ងាញ់ក៏ដោយ។ ទី២គឺចង់កាត់បន្ថយទៅលើ ការទិញភេសជ្ជដូចជាការហ្វេ ទឹកក្រូចកំប៉ុងជាដើម គឺថាខ្ញុំផឹកមិនដែលខានទេរៀងរាល់ថ្ងៃតែម្តងហើយ ចឹងគួរតែដកវាចេញពីខ្ទង់ចំណាយមួយហើយ វាក៏មិនល្អសំរាប់សុខភាពប៉ុន្មានដែរ សុទ្ធតែជាតិស្ករបើរាល់ថ្ងៃមិនយូរទេអាចខ្លាចទៅជាទឹកនោមផ្អែមក៏ថាបាន។ ចឹងសរុបមកការកាត់បន្ថយការចំណាយផ្ទាល់ខ្លួនលើកទី១លក្ខណៈទ្រង់ទ្រាយធំគឺមានតែ ២ចំណុចហ្នឹងសិនទេ ស្រួលមិនស្រួល ២ចំណុចហ្នឹងខ្ញុំធ្វើមិនបានផងហាហា។ អ្នកណាថាខ្ញុំរិះក៏ថាចុះកុំអោយតែគ្រួសារខ្ញុំលំបាកដោយសារតែខ្ញុំព្រោះតែចំណាយខុសគោលដៅ ណាមួយសព្វថ្ងៃនេះគឺពិបាករកប្រាក់ចំណូលខ្លាំងណាស់៕
 

   សួស្តីអ្នកអានទាំងអស់គ្នា! ថ្ងៃនេះ ថ្ងៃទី ២៤ ខែ វិច្ឆិការ ឆ្នាំ ២០១៦ អាកាសធាតុពេលព្រឹកគឺចុះអ័ព្ទខ្លាំងណាស់ មេឃភ្លៀងតាំងពីព្រលឹមតែម្តង។ Hmmmm ថ្ងៃអត់សប្បាយចិត្តទេ មិនដឹងថាមានកន្លែងណារៀបរាប់រឿងប្រាប់ពីរឿងទាំងនេះទេ មានតែសរសេរវានៅក្នុង Blog ទុកជាអុនុស្សាវរីយ៍មើលពេលក្រោយ។ ថ្ងៃនេះលក់អត់ដាច់ទេ តែវាជារឿងធម្មតាទេសៗរាប់អ្នករកស៊ី តែអ្វីដែលធ្វើអោយខ្ញុំពិបាកចិត្តនោះ គឺខ្ញុំបានលឺដំណឹងតាមរយៈលោកតារបស់ខ្ញុំ គាត់ប្រាប់ថាយាយឈឺកាន់តែខ្លាំងហើយបែបមិនមានសង្ឃឹមទេ ខ្ញុំជាចៅនិងម៉ាក់ប៉ារបស់ខ្ញុំមានភាពសោកសៅជាមួយដំណឹងអាក្រក់មួយនេះ។ ពួកយើងដឹងថាជីវិតកើតចាស់ឈឺស្លាប់ តែពួកយលងជាក្រុមគ្រួសារគឺចថជួយគាត់អោយអស់ពីលទ្ធភាពចង់ឃើញគាត់បានយូរ យើងមិនដឹងថាថ្ងៃណាពេលណាទេ គ្រាន់តែដឹងថាគាត់ឈឺខ្លាំងហើយ គាត់កើតជំងឺមហារីក្នុងម៉ាត់។ គេនិយាយថាតែកើតជំងឺនេះហើយគឺគ្មានសង្ឃឹមទេ ត្រឹមតែ ៣ ខែ ទៅ ៦ខែ គឺស្លាប់ហើយពួកយើងបារម្ភណាស់។ រៀងរាល់ថ្ងៃគឺឈឺក្នុងមាត់ ពឺតមិនបាត់ទេ យប់ឡើងគេងមិនបានទេ ព្រឹកឡើងក៏ហូបអ្វីមិនបាន យប់ក៏ហូបអត់បាន ថ្ងៃខ្លះសូម្បីតែទឹកក៏ផឹកមិនបានដែរ។ ពួកយើងបារម្ភពីសុខភាពគាត់ណាស់។ ឆ្នាំមុនខ្ញុំឈឺគាត់យកខ្ញុំទៅស្រោចទឹករកគ្រូទាយមើល ទៅរកលោកធ្វើពិធីបណ្តេញគ្រោះ យាយគាត់នៅមើលខ្ញុំរហូតដល់តែពេលយាយឈឺខ្ញុំមិនអាចជួយអ្វីគាត់បានសោះក្រៅតែពីពាក្យថា ខំហូបបរបរទៅយាយដើម្បីអោយមានកំលាំងក្នុងខ្លួន :( ខ្ញុំពិបាកចិត្តណាស់នៅពេលដែលយាយគាត់ឈឺបែបហ្នឹងពួកយើងជាកូន ចៅមិនអាចរំលែកគាត់បាន :( ៕

Monday, November 14, 2016


   ខ្ជិល មានន័យថាមិនចូលចិត្តធ្វើ ស្អប់ការងារ។ ចំណែកឯពាក្យថា ណាស់ មានន័យថា លើសលប់ ខ្លាំង។ អ៊ីចឹងសរុបសេចក្តីមក គឺចង់មានន័យថា ស្អប់ការងារខ្លាំង មិនចង់ធ្វើអ្វីទេ ចង់តែដើរលេងដល់ម៉ោងដេក ជិវីតដូចកាលពីក្មេង @@ តែពេលវេលាវាមិនចាំយើងទេ វាទៅមុខរហូតបើយើងមិនខិតខំទេគឺចាញ់អ្នកជុំវិញខ្លួនហើយ ចឹងហើយបានចេះតែខិតខំនៅធ្វើការងារទាំព្រឹកទាំងល្ងាច អត់ធ្វើយប់ទេសំរាក :D ដល់តែធ្វើពរសល់ថ្ងៃយើងគ្រប់គ្នាដឹងហើយថា វាមានស្ត្រេស មិនសប្បាយចិត្ត ជួបបញ្ហា ជួបវិបត្តិដោះស្រាយមិនចេញភ្លាមៗ អោយរៀបរាប់ទៅច្រើនណាស់ ច្រើនដល់ថ្នាក់ខ្ជិលសរសេរទៀតហ្នឹងណា Hmmmmmm ។  រាល់ព្រឹកងើបពីគេងទៅ ផ្សារបោសជូតហាង ពេលដែលខ្ជិលគឺអត់ជូតហាទេគ្រាន់តែបោសធម្មតា ពេលថ្ងៃធ្វើការដល់ម៉ោងបាយទៅញ៉ាំបាយ ពេលណាខ្ជិលអត់ទៅផ្ទះទេនៅហាងតែម្តង ចឹងទៅគឺអត់បានងូតទឹកពេលថ្ងៃ ដល់ពេលល្ងាចហាត់ប្រាណជិះកង់ឆ្ងាយៗ ជាធម្មតាមួយថ្ងៃ ២០ ទៅ ៣០ គីឡូម៉ែត្រ ដល់តែពេលខ្ជិលជិះបានតែមួយជុំចូលផ្ទះបាត់ បន្ទាប់ពីជិះកង់គឺទៅកន្លែង Gym ដោយមួយថ្ងៃហាត់ ៣ ៤ មុខចឹងទៅ ហើយមួយហាត់៣ ៤ Set ពេលណាខ្ជិលហាត់តែមួយមុខទៅផ្ទះបាត់។ មិនដឹងព្យាយាមយ៉ាងណាទើបបំបាត់ភាពខ្ជិលច្រអូសមួយនេះបានទេ ខ្ជិលពេកពេលឡើងគីឡូហើយ :( ឡើង ១២ គីឡូវិញហើយកំពុងតែព្យាយាមសំរកវិញតែដូចជាមិនបានសម្រេចសោះ ដៃ ជើង ម៉ាត់ វាមិនដំណើរការតាមអ្វីដែលយើងព្យាយាមសោះ :/ Sad ណាស់ ចង់ឈប់ខ្ជិល ចង់ឧស្សាហ៍ ចង់រាងសង្ហារដូចគេ តើពេលណាទៅព្រះអើយយយយយយយយ ៕

   ជំរាបសួរអ្នកទាំងអស់គ្នា! ថ្ងៃនេះមិនមានអ្វីសរសេរច្រើនទេ គឺគ្រាន់តែចង់សរសេរពីអ្វីដែលកើតឡើងក្នុងពិធីបុណ្យអុំទូក។ ថ្ងៃនេះដែរគឺវាដូចជាថ្ងៃធម្មតាសំរាប់ខ្ញុំទេ ព្រោះខ្ញុំមិនបានទៅដើរលេងនៅឯណាទេ ហើយកាន់តែពិសេសទៀតនោះគឺនៅជួយលក់អ្នកម្តាយពេញមួយថ្ងៃតែម្តង ហាហា។ រៀងរាល់ឆ្នាំអោយតែដល់ពិធីបុណ្យអុំទូកគ្រួសារខ្ញុំតែងតែចេញដំណើរទៅកម្សាន្តតាមរមណីយដ្ឋាននានា ដូចជាទៅកំពង់សោម សៀមរាប កំពត ភ្នំបូកគោ ជាដើម ដោយឡែកឆ្នាំនេះវិញអត់ទៅណាទេ គឺដោយសារតែលោកយាយឈឺ មិនមាអារម្មណ៍ទៅកម្សាន្តនៅកន្លែងណាទេ ហើយហេតុផលមួយទៀតនោះគឺការប្រមូលផលស្រូវគឺមិនទទួលបានលទ្ធផលគាប់ចិត្តទេ ស្រូវបានតិច តំលៃលក់បានថោក សរុបសេចក្តីមកគឺឆ្នាំនេះធ្វើស្រែខាតហើយ អត់ចំណេញទេ ខាតច្រើនណាស់ ខាតពេលវេលា ខាតលុយកាក់ ខាតកំលាំងញើសឈាម ធ្វើស្រែពឹងមេឃ គឺពិបាកណាស់ ពេលយើងត្រូវការទឹក មេឃមិនភ្លៀងទេ បែរជាពេលយើងសុំអោយរាំងភ្លៀងមេឃ បែរជាភ្លៀងមិនឈប់ មិនអាចច្រូតបាន ធ្វើអោយទិន្នផលធ្លាក់ចុះ ហើយបើនិយាយពីតំលៃវិញគឺថាថោកក្តោងតែម្តង អោយតែម៉ាកៗហ្នឹងទៀត មិនយូរទេ អ្នកស្រែលក់ដីសងលុយធនាគា និងចំណាកស្រុកអស់ហើយ ព្រោះធ្វើស្រែអត់ចំណេញផងត្រដធ្វើអីទៀត ទៅកូរ៉េ ជប៉ុន មិនស្រួលជាងហ្អេស ប្រាក់ខែរាប់សិបពាន់ដុល្លារ។ ងាកមកចូលចំណងជើងយើងវិញជារាងរាល់ថ្ងៃបុណ្យអុំឬូក ខ្ញុំមិនដែលបានទៅណាទេគឺនៅចាំផ្ទះហើយ ដោយឡែកឆ្នាំមុនវិញគឺបានទៅលេងភ្នំពេញវិលល្ងាច :D មើលកុនបានមួយរឿងត្រលប់មកផ្ទះវិញហាហា ឆ្នាំមុនបាននៅឆ្លងបុណ្យអុំទូក ក្បែរ Crush ឆ្នាំនេះវិញ Crush គេមានសង្សារហើយ ចឹងទៅឆ្លងឆ្នាំ មិនចង់ឃើញគេទេខ្លាចឃើញគេបណ្តើរគ្នា នាំអោយខ្លួនឯងកើតទុក្ខ។ ថ្ងៃនេះការកស៊ីសមប្រកបល្អណាស់គឺលក់ដាច់តែម្តង ភ្ញៀវចូលទិញពេញៗ លក់បាន ៥ គ្រឿងដែរ ចំនួននេះគឺអាចថាច្រើនសំរាប់ហាងហើយ។ ប៉ុន្តែអ្វីដែលធ្វើអោយខ្ញុំពិបាកចិត្តនោះគឺ ទូរសព្វសំណព្វចិត្ត វាបានខូចហើយ បែកអេក្រង់ហើយ វាបានកំដរខ្ញុំអស់រយៈពេលបួនឆ្នាំ វាជាអនុស្សាវរីយ៍មួយដែលខ្ញុំមិនអាចបំភ្លេចបានទេ វាក៏ជាទូរស័ព្ទដែលខ្ញុំទិញថ្លៃជាងគេដែរគឺរហូតដល់ទៅ ៦៥០$ ទិញបានតែមួយហ្នឹងទេ ក្រៅពីហ្នឹងគឺត្រឹម ២០០$ ចុះក្រោម។ ទំរាំតែបានទូរស័ព្ទមួយហ្នឹង ខ្ញុំសន្សំលុយជាច្រើនខែទើបអាចទិញបានវាមួយ ថែមលុយដេញតុងទីនទៀតទើបគ្រប់។ ឥលូវនេះវាបានខូចហើយ តែអនុស្សាវរីយ៍គឺនៅតែដិតដាមក្បុងចិត្ត គេសុំទិញក៏អត់លក់ដែរព្រោះវាជាទូរស័ព្ទខ្ញុំស្រលាញ់ខ្លាំងបំផុតហើយក៏ជាទូរស័ព្ទថ្មីដែលខ្ញុំទិញ ប្រហែលខ្ញុំជាម្ចាស់មិនល្អទើបបណ្តោយអោយវាបែកអេក្រង់យ៉ាងនេះហើយ តំលៃដូរអេក្រង់ក៏ថ្លៃទៀតមានលុយឯណា :( ៕

Wednesday, November 9, 2016

   សួស្តីអ្នកទាំងអស់គ្មាថ្ងៃនេះមានអត្ថបទថ្មីមកសរសេរទុកក្នុង Blogger ទៀតហើយហេហេ។ ថ្ងៃនេះគឺចង់បង្ហាញពីបទថ្មីមួយ ប៉ុន្តែវាកែចេញពីបទចាស់ ដែលបទនេះដែរមានចំណងជើងថា វិប្បដិសារី | Regretful ដែលបកស្រាយដោយលោក ហេង ពិទូ។


   បទនេះក៏ជាបទ ដែលចាប់ផ្តើមអោយយើងស្គាល់លោក ហេង ពិទូ សារជាថ្មី។ លោក ហេង ពិទូ ជាអតីសមាជិក MKS ដែលល្បីជំនាន់ឆ្នាំ ២០០០ ដែលមានដូចជាបទ ពេលដែលត្រូវបែក និងបទ កុំធ្វើយ៉ាងហ្នឹង ដែលសុទ្ធសឹងតែជាស្មាដៃនិពន្ធប៉ារូលរបស់លោក ហេង ពិទូ ផ្ទាល់តែម្តង។ លោក ហេង ពិទូ បានចាប់ផ្តើមសរសេរបទភ្លេងថ្មីកាលពីឆ្នាំ ២០១៤ ហើយក៏បានប្តេជ្ញាថាច្រៀងតែបទនិពន្ធថ្មីទេ។ ក្នុងថ្ងៃនេះដែរលោកបាន លើកយកបទចាស់ដែលមានចំណងជើងថា វិប្បដិសារី ជាបទចំលងភ្លេងពីគេ យកមកសរសេរជាបទភ្លេងថ្មី ហើយបទនេះដែរក៏ជាបទចំរៀងក្នុងរឿង ព្យុះជីវិតយុវវ័យ របស់ស្ថានី​យ​​ទូរ​ទស្សន៍​​​បាយន្ត ក៏ជាររឿងដែលលោកបានសំដែងផ្ទាល់ដែរ :D សាច់រឿងភ្លេចបាត់ហើយ គ្រាន់តែដឹងថារឿងនោះ ហេង ពិទូ ដើរជាតួចិត្តអាក្រក់។ បទនេះហើយដែលធ្វើអោយលោកចាប់ផ្តើមមានឈ្្មោះបោះសំលេងសារជាថ្មី ហើយក៏បានចេញបទថ្មីជាបន្តបន្ទាប់ដូចជា អូនគឺព្រះច័ន្ទ ស្អប់ នៅអាល័យអូន និងបទយំផ្តាំមេឃ ជាដើម។ ការដែលចេញបទនេះដែរលោកបានបញ្ជាក់ថាបទនេះដែរ គឺលោកចង់រំលឹកអនុស្សាវរីចាសក៏ដូចជាចង់អោយបទនេះក្លាយជាបទយើង គឺចង់មានន័យថាចង់អោយវាមាន Melody ថ្មីដែលមិនចំលងគេហើយរក្សាប៉ារូលដដែល។


ចង់ដឹងថាបទភ្លេងថ្មីពីរោះយ៉ាងណា សូមរីករាយស្តាប់ជាមួយខ្ញុំទាំងអស់គ្នា


បទ: វិប្បដិសារី
បទភ្លេងថ្មី និង ទំនុកច្រៀងដោយ: ហេង ពិទូ

I. ចប់ហើយខ្ញុំគ្មានស់អ្វីក្បែរកាយ ខ្លួនធ្លាប់តែសប្បាយប្រែកំព្រា សមមុខហើយដែលត្រូវមកវេទនា ក្នុងបេះដូងគ្រាំគ្រាអាណិតខ្លួន

II. ខ្លួនមានម្តាយដែលធ្លាប់ថ្នាក់ថ្នម មិត្តភក្តិលួងលោមអោយកំលាំងចិត្តតែភ្លើរមិនគិតល្ងង់ល្ងិតនិងល្បែង អស់ពីខ្លួនគេចផ្ទះសំបែង អាណិតខ្លួនក៏ហួសពេលហើ់យ ឳរូបខ្ញុំអើយតើគិតបែបណា

R. វិប្បដិសារីជេស្តីខ្លួនឯង សោកសង្រែងស្រណោះដល់អាត្មា ធ្លាប់សប្បាយធ្លាប់តែហឺហា ឥលូវបែរជាកំព្រាម្នាក់ឯង ផ្តាំទៅមេឃសុំទោសអ្នកមានគុណ ចិត្តបែរបន់សូមអោយអ្នកលើកលែង ពីថ្ងៃនេះលាចាកពីល្បែង លែងធ្វើខ្លួនអោយថោកទៀតហើយ អ្នកណាក៏ធ្លាប់ខុស យេ​ យេ អ្នកណាក៏ធ្លាប់ខុស

ច្រៀង II និង R ម្តងទៀត

Monday, November 7, 2016


   សួស្តីអ្នកទាំងអស់គ្នា! ប៉ុន្មានថ្ងៃនេះខានសរសេរអត្ថបទព្រោះរវល់អត់បានតែជាប់មើលរឿងមនុស្សយន្ត :D អត់បានសរសេរអីមួយ។ ថ្ងៃនេះចង់គាស់កកាយរឿងគ្រួសារមកសរសេរ ហើយអ្នកទីមួយដែលត្រូវលើកមកនិយាយដើមនោះគឺអាប្អូនទី ២ ខ្ញុំ។ គាត់ហ្នឹងឈ្នោះ ឆៃ សំអុលរីរៈរៀនចប់ហើយ គាត់រៀនក្រោមខ្ញុំមួយឆ្នាំ។ សព្វថ្ងៃកំពុងបំរើការនៅក្នុងមន្ទីប្រៃសនីយ៍ ខេត្តពោធិ៍សាត់។ ប្អូនខ្ញុំនេះជាមនុស្ស រឹងក្បាល ចចេស និយាយមិនស្តាប់ទេ រាល់ថ្ងៃធ្វើការទាល់តែជិតដល់ម៉ោងបានទៅធ្វើការ មិនខ្ចីទៅមុនម៉ោងទេយ៉ាប់ណាស់ ម៉ាក់ខ្ញុំស្តីអោយយ៉ាងណាក៏មិនខ្ចីខ្វល់ អត់ខ្វល់ចងយទៅជិតដល់ម៉ោង ពេលខ្លះទៅយឺតម៉ោងក៏មានដែរ។ កាលពីក្មេងជាមនុស្សខូច ដូចខ្ញុំដែរ តែវាខូចជាងខ្ញុំ ហើយកាលពីនៅរៀនថ្នាក់ទី៧ គាត់ហ្នឹងស្តេចខូចហើយតែមិនមែនដើរវាយគ្នាសេរីបងធំទេណា គ្រាន់តែចូលចិត្តដើរលេងគេចសាលា មិនចូលរៀនរហូតដល់អ្នកគ្រូបន្ទុកថ្នាក់ផ្ញើរសំបុត្រទៅផ្ទះជូនអាណាព្យាបាល ចុងឆ្នាំគ្រូអោយធ្លាក់ព្រោះគេចសាលាអត់ចូលរៀនសោះតែម្តង គ្រាន់គ្រូបន្ទុកថ្នាក់មុខយ៉ាងម៉ិចវាមិនស្គាល់ផង :D ប៉ាគាត់ខឹងពេក ខឹងខ្លាំងមែនទែន ក៏បញ្ជូនវាទៅរៀននៅស្រុកក្រគរដែលជាស្រុកកំណើតអោយវាទៅលត់ដំខ្លួនរស់នៅជាមួយលោកតា ទៅដល់នោះវាចូលវារៀនថ្នាក់ទី៨ ព្រោះគាត់ស្គាល់នាយកសាលា គាត់ក៏អោយវាផ្លោះថ្នាក់ទៅ។ ការសិក្សានៅស្រុកកំណើតគ្រាន់បើដែរចំណែកចំណាត់ថ្នាក់វិញមិនដែលលើសលេខ៥ទេ គឺក្នុងចន្លោះពីលេខ១ដល់លេខ៥ រស់នៅបានពីរឆ្នាំដោយឃើញថាប្អូនខ្ញុំវាខិតខំកែខ្លួនបានល្អគាត់ក៏សម្រេចយកវាមកនៅខេត្តវិញពេលដែលចូលកងថ្នាក់ទី១០។ ឥលូវរំលងដល់ការបញ្ចប់ថ្នាក់វិទ្យាល័យហ្មងទៅ គាត់បានបញ្ចប់ថ្នាក់ទី១២ ប៉ុន្តែគាត់មិនមាសំណាងបានទៅរៀនបន្តទេ ដោយសារតែគ្រួសារមានភាពខ្វះខាតបន្តិចបន្តួច ក៏ដូចជានៅក្នុងគ្រួសារគ្មានអ្នកនៅជួយម៉ាក់ក៏ដូចជា មិនមានអ្នកនៅជួយប៉ាផងដែរ អាណិតគាត់ដែរមិនបានរៀនដូចខ្ញុំ តែខ្ញុំក៏រៀនបានតែមួយឆ្នាំក៏ត្រលប់មកផ្ទះវិញ។ គាត់ក៏នៅជួយម៉ាក់រហូតដល់ពេលខ្ញុំមកវិញខ្ញុំក៏នៅជួយមើលការខុសត្រូវនៅហាងវិញម្តង។ បន្ទាប់មកប៉ាក៏បានបើកហាង Internet ម្តងដើម្បីអោយគាត់មើលការខុសត្រូវ តែដោយសារលោកប៉ាគាត់ជាអ្នកធ្វើការខាងប្រៃសនីយ៍ ក៏ដូចជាអ្នកដែលបិទហាង Internet មួយចំនួនដែលបើកល្មើសគោលការរបស់មន្ទី ដូចនេះគាត់ក៏បានបិទហាងខ្លួនឯងដែរដើម្បីកុំអោយគេថាគាត់បើកហាងខុសច្បាប់ តែតាមពិតហាងពួកយើងនៅឆ្ងាយពីសាលានិងារបច្បាប់ទាំងអស់តែគាត់ខ្លាចនិងមិនចង់អោយមានបញ្ហាពេលក្រោយ បន្ទាប់ពីបានបិទហាង Internet មកប្អូនក៏គាត់អន់ចិត្តរត់ទៅរស់នៅជាមួយបងប្អូនជីដូនមួយនៅឯភ្នំពេញទៅដោយគាត់និយាយថា បើកបិទ បើកបិទ ស្រដចតែចិត្តហេតុអ្វីមិនផ្តល់ឱកាសអោយគាត់ធ្វើអោយហាងនោះដំណើរការសិន។ មិនយូរប៉ុន្មានលោកបា អ្នកម៉ាក់ក៏បានលួងប្អូនអោយមកផ្ទះវិញនិងជួយចុះឈ្មោះអោយប្អូនធ្វើការនៅសហភាពយុវជនកម្ពុជា ដែលធ្វើការនៅទីនោះមិនមានប្រាក់ខែអ្វីទេ តែបានជួយសង្គមយ៉ាងច្រើន ដូចជាលើកមុនគាត់ក៏បានជួយចុះវាស់ដីជូនប្រជាជនផងដែរ។ ប្អូនខ្ញុំគាត់រឹងក្បាលខ្លាំងណាស់ ហាមមិនសកតាប់ទេ មួយអាទិត្យគាត់ផឹក ៥យប់ហើយ ហើយមកផ្ទះវិញម៉ោង ១១ ១២យប់អី យ៉ាប់ណាស់ប្អូនខ្ញុំ តែផ្ទះខ្ញុំមិនមានគាត់គឺពិបាកណាស់ការងារតូចធំក្នុងផ្ទះគឺគាត់ជាអ្នករ៉ាប់រងមួយចំណែកធំដែរហ្នឹង ចំណែកខ្ញុំវិញបានតែជួយនៅហាងទេរឿងក្នុងផ្ទះវិញខ្ញុំមិនសូវបានជួយទេ ចំណែកលោកប៉ាវិញ គាត់ដូចជាគិតអគតិចំពោះប្អូនខ្ញុំណាស់ពេលខ្លះបាត់ប្អូនយូរគាត់គិតថាប្អូនទៅដើរលេងជក់គ្រឿងញៀនវិញ ពេលខ្លះខ្ញុំទប់ចិត្តមិនបានខ្ញុំក៏ចេញមកនិយាយការពារជំនួយប្អូនព្រោះគាត់មិនដល់ថ្នាក់ហ្នឹងទេ ប៉ាខ្ញុំគាត់ថាខ្ញុំនិយាយការពារមនុស្សខូច។ ប្អូនខ្ញុំវាខូចមែនប៉ុន្តែវាក៏មិនដល់ថ្នាក់ប្រព្រឹត្តិរឿងដែលសង្គមស្អប់ខ្ពើមដែរ។ បើនិយាយពីខ្ញុំនិងប្អូនខ្ញុំគឺថាមិនដែលត្រូវគ្នាទេ យូរៗត្រូវគ្នាម្តង :D បើខ្ញុំខុសត្រឹមតែ ៥ គាត់និយាហូរហែប្រាប់ម៉ាក់អោយខ្ញុំខុសដល់ ១០ ខ្ញុំក៏ដូចគ្នាបើគាត់ខុសតែ២ ខ្ញុំរៀបរាប់រឿងនេះរឿងនោះអោយគាត់ខុសរហូតដល់១០ ជាធម្មតាអារឿងតែស្ករថែមល្បោយអស់ហ្នឹងខ្ញុំតែងតែផ្តើមុន គាត់វិញចាំតែងសឹកតាមក្រោយ :D មិនទុកទេគាត់ហ្នឹងតែធ្វើបានសងសឹកវិញហើយ :D ។ សរុបសេចក្តីមក ខ្ញុំចង់និយាយប្រាប់អ្នកទាំងអស់គ្នាថា ខ្ញុំល្អជាប្អូនខ្ញុំ បើប្អូនខុសកុំនាំវាដើរផ្លូវខុសថែមណែនាំប្អូនទៅ តែខ្ញុំឆ្ងល់ប្អូនខ្ញុំវាផឹក ផឹកអត់ទំនេរសោះ អាមួយហ្នឹងបើថ្ងៃទំនេរ សួរវាដឹងតែនៅជាមួយមិត្តភក្តិផឹកស៊ីតែម្តង :D អស់ហើយណាមានតែប៉ុណ្ណឹងទេណា លាហើយ Bye Bye ៕


នេះហើយមុខមាត់ប្អូនប្រុសសំណព្វរបស់ខ្ញុំ


   សួស្តីអ្នកទាំអស់គ្នា! ថ្ងៃនេះម៉ោងនេះមានដំណឹងក្តៅហ៊ុយប្រាប់អ្នកទាំងអស់គ្នាដែលស្រលាញ់និងគាំទហរនៅបទចំរៀង Original  ជាពិសេសអ្នកគាំទ្ររបស់លោកថេណាតែម្តង។ ប៉ុន្មានម៉ោងមុននេះលោកថេណា ម្ចាស់បទកំពុងល្បីគឺបទ កង់សាគួរ បានចាប់ដៃគូរជាមួយលោក Yaa Hoo សារជាថ្មីដែលអ្នកទាំងពីរធ្លាប់បាមចេញបទជាមួយគ្នាជាច្រើនមកហើយ ដូចជាបទ My Crush ( លួចស្នេហ៍ដួចច័ន្ទ ) , Ma Girl ហើយពេលនេះដែរអ្នកទាំងពីរក៏នឹងនាំអារម្មណ៍អ្នកទាំងអស់មកស្តាប់បទថ្មីមួយទៀតដែលមានចំណងជើងថា មនុស្សល្អ ។
 
នេះជារូបអាល់ប៊ុមផ្លូវការរបស់បទ មនុស្សល្អ

 លោក Yaa Hoo

លោក ថេណា

   បទមួយនេដែរ លោកថេណា បានបង្ហើប Teaser ខ្លីជាយូរមកហើយទើបតែថ្ងៃនេះបញ្ចេញអោយអ្នកទាំងអស់គ្នាស្តាប់កំសាន្ត។ បទនេះផងដែរសម្រាប់អ្នកគាំទ្រទាំងអស់អាច ចូលទៅស្តាប់នៅក្នុងកម្មវិធី Smart Music ដែលកម្មវិធីនេះគឺជាកម្មវិធីមួយដែល ខិតខំលើកស្ទួយនៅវិស័យបទចំរៀង Original អោយយមានសន្ទុះកាន់តែខ្លាំ។ ជាក់ស្តែងកាលពីប៉ុន្មានខែមនុស្ស ក្រុមហ៊ុន Smart បានបង្កើតនៅកម្មវិធី Concert តូចៗជាច្រើនដើមប្បីជួយផ្សព្វផ្សាយនៅបទចំរៀងភ្លេងថ្មីនេះ ហើយថ្មីនេះដែរ Smart ក៏បានជួបឧបត្ថមនូវការផិតបទថ្មីមួយដែលចូលរួនពីតារាជាច្រើនបង្កើតចេញនៅបទមួយដែលមានចំណងជើងថា ស្មារតីកីឡា។ ងាកមកមើលបទថ្មីរបស់លោកថេណាវិញក៏មានចេញនៅក្នុង Smart Music ដែរហើយ ឬក៏អាស្វេងរកនៅក្នុង Channel ផ្លូវការរបស់លោកថេណាតែម្តងក៏បាន។ តោះអ៊ីចឹងបើចង់ដឹងថាបទនេះពីរោះយ៉ាងណា សូមអញ្ជើញរីករាយស្តាប់ជាមួយ Blogger ខ្ញុំ


បទ: មនុស្សល្អ
ច្រៀងដោយ: ថេណា Feat YaHoo

I. អូនគឺជាមនុស្សដំបូងដែលបងស្រលាញ់ខ្លាំង មិនគួរមានរនាំងឃាំងខណ្ឌក្តីស្នេហ៍មួយនេះ យើងខំត្រដស្មោះសរ បែរត្រូវបង្វែរចិត្តយើងទាំងពីរ អោយឃ្លាតជីវី គ្មានទីណាអាចជួបជុំ
II. នឹកអូនពេកសំលឹងមើលមេឃទឹកភ្នែកបងហូរ ចិត្តថ្ងួចថ្ងូរ អង្វរអោយអូនត្រលប់មកវិញ អូនមិនអាចឃ្លាតពីបងវិលមកក្បែរមនុស្សដែលអូនស្រលាញ់ ក្នុងចិត្តទន្ទេញ អូនសំរាប់វិលវិញបានទេ
R. មនុស្សល្អបងអើយ អូនឃ្លាតឆ្ងាយហើយ គ្មានសង្ឃឹមឡើយបានជួបត្រាណត្រើយម្តងទៀត បេះដូងមួយនេះដូចបែកជាពីរ គ្រប់វិនាទីនឹកដល់នារីម្នាក់នោះ
III. ចាប់ពីថ្ងៃនេះទៅបងត្រូវរៀនរស់ម្នាក់ឯង ភាពសោកសង្រែងអោយបងបានស្គាល់ពីភាពឈឺចាប់ បងនឹងធ្វើខ្លួនអោយអូនស្ងួននៅកំដរក្នុងភាពស្ងប់ស្ងាត់ បើមានឱកាសអូនធ្វើជាមនុស្សល្អបងទៀត
ច្រៀង R
IV. អង្គអញអើយព្រាត់បាត់មិនគាប់ រក្សារមិនជាប់និងព្រះកាយល្អដូចអូន ជន្មារដូចបែងនឹងសូន្យគ្មានន័យ ព្រះកាយល្អអើយ កុំរារែកឡើយយ៉ាងត្រលប់ក្រោយ មកអោយតំលៃ រៀមចង់សន្តាប់សុវណ្ណន័យបវរ ព្រះអង្គអើយ កុំព្រះកន្សែងឡើយ ទង្វើរអង្គឯងគ្មានភាពស្មោះសរ ទូលបង្គំ សាកសមល្អអស្ចារ្យ កាយទំនេរគួរធ្វើរាជកិច្ច កុំចង់មកល្បិច ក្តិចត្រួយស្នេហា ព្រះមហេសីលលែងត្រូវការទ្រង់ហើយ៕

បើសិនជាចង់ស្តាប់បទផ្សេងៗរបស់គាត់អាចចូលទៅ Channel ផ្លូវការបស់គាត់តាមរយៈតំណភ្ជាប់ខាងក្រោម

Thursday, November 3, 2016


   សួស្តីមិត្តអ្នកអានទាំអស់គ្នា! រីករាយដែលបានសរសេរអត្ថបទអោយអ្នកទាំងអស់គ្នាអាន :D សង្ស័យមានតែខ្ញុំទេអានតែម្នាក់ឯង ហាសហា។ ថ្ងៃនេះចង់សរសេរពីទំលាប់ពេលព្រឹករៀងរាល់ដងនៅឯផ្ទះលោកតា។ គ្រប់ពេលដែលខ្ញុំទៅលេងលោកតានិងលោកយាយ អោយតែរៀបភ្លឺម៉ោងជិត ៥ គឺលោកតាដាស់ហើយ គឺដាស់អោយភ្ញាក់នឹងអាលទៅផឹកកាហ្វេជាមួយគាត់ ព្រឹកឡើងទៅដល់គឺមានចាស់គ្នាគាត់ជាច្រើនមកជុំគ្នានិយាយពីរឿងផ្សេងៗ ទៅដល់ភ្លាមលោកតាគាត់ហៅកាហ្វេខ្មៅទឹកក្តៅ ចំនែកខ្ញុំមិនចេះទេ ខ្ញុំក៏ហៅការហ្វេទឹកដោះគោទឹកក្តៅលាយជាមួយឆាខ្វៃ អោយតែពេលខ្ញុំទៅហាងកាហ្វេជាមួយលោកតា ខ្ញុំតែកុម្មង់អាមួយហ្នឹង ក្រៅពីហ្នឹងអត់ចេះទេ។ អង្គុយផឹកកាហ្វេបន្តិចម្តងៗ ផឹកទាំងអស់មិនកើតទេ :D ព្រោះផ្អែមណាស់លោកអើយ ផ្អែមឡើងខាស់កតែម្តង ផឹកមួយម៉ាត់ជ្រលក់ឆាខ្វៃមួយម៉ាត់ ស្តាប់ចាស់ៗគាត់ប្រាជ្ញគ្នា។ ចេះតែឆ្ងល់អោយតែចាស់ៗគាត់ជុំគ្នាមិនខ្វះទេរឿងនិយាយ បើក្មេងៗយើងជុំគ្នាវិញអង្គុយទល់មុខគ្នាហើយមើលទូរស័ព្ទ។ ខុសពីកាលខ្ញុំនៅក្មេងចេញលេងបាញ់ខ្លី ចេញលេងលោតកំពស់ លោតអន្ទាក់ សម័យនេះវិញចេញលេងអាន Facebook @@ ចេញលេងអង្គុយថតរូបរាប់សិបប៉ុស្តិ ធ្វើមុខ Cute ទៀតកប់សេរីតែម្តង @@។ ផឹកកាហ្វេរួចរាល់លោកតាក៏ជូនទៅញ៉ាំបាយប្រអប់ទៀត ព្រោះជាកន្លែងដែលខ្ញុំចូលចិត្តញ៉ាំជាងគេ អោយតែខ្ញុំមកដល់ក្រគរពេលណាស់មិនដែលខានទេ បាយស្រូបមីងហុងផ្សារក្រគរ ឆ្ងាញ់ណាស់ :D ថែមសាច់ ថែមសាច់ខ្លាញ់ ដាក់ទឹកស្រូបច្រើន ជ្រក់ច្រើន គ្រាន់តែរំលឹកស្រក់ទឹកម៉ាត់តក់ៗតែម្តង :D ព្រោះមិនងាយបានញ៉ាំច្រើនទេ យ៉ាងច្រើនមួយឆ្នាំញ៉ាំបានតែ ២០ដង គឺតែ២០ដងទេណាក្នុងរយៈពេល៣៦៥ថ្ងៃ ពិតជានឹករស់ជាតិបាយស្រូបហ្នឹងខ្លាំងណាស់ :D ។ បន្ទាប់ពីញ៉ាំបាយរួចរាល់គាត់ក៏ទៅប្រាប់ឡានថា ពេលចេញមកពោធិ៍សាត់វិញកុំភ្លេចទៅយកចៅខ្ញុំទៅមួយផងណា វាជាពេលដែលខ្ញុំត្រូវអាឡោះអាឡៃហើយ នឹកស្រុកកំណើតដែលធ្លាប់រស់នៅរត់លេងពីក្មេង នឹកផ្ទះដែលធ្លាប់រស់នៅ នឹកយាយ នឹកតា អារម្មណ៍មួយនេះគឺពិជាកំសត់ខ្លាំងណាស់នៅពេលដែលត្រូវឃ្លាតឆ្ងាយពីតាយាយ។ មិនយូរប៉ុន្មានឡានក៏មកដល់អ្វីដែលអោយខ្ញុំស្រណោះមិនដាច់អាឡៃមួយទៀតនោះ អាសត្វឆ្កែសំលាញ់ពីរក្បាលគួរអោយស្រលាញ់ វារត់មកតាមខ្ញុំលោតតោងខ្ញុំ អាមួយទៀតតោងជើងខ្ញុំរត់តាមខ្ញុំរហូតដល់ខ្ញុំឡើងលើឡាន ខ្ញុំដេញវាទំរាំតែទៅ។ ទិដ្ឋភាពទាំងអស់នេះវាដក់ជាប់ក្នុងអារម្មណ៍របស់ខ្ញុំបំភ្លេចមិនបានទេ ខ្ញុំពិតជាចង់ក្លាយជាមនុស្សក្មេងម្តងទៀតណាស់ បានរតយលេងសប្បាយរៀងរាល់ថ្ងៃឥតមានខ្វាយខ្វល់ពីរឿងអ្វីទេ ដឹងត្រឹមតែទៅរៀនចេញលេងគឺលេង ចេញទៅផ្ទះគឺមកផ្ទះមិនដែលចេះកើតទុក្ខរឿងគ្រួសារអ្វីនោះទេ។ ចុងក្រោយនេះសូមផ្តាំផ្ញើរដល់មិត្តអ្នកអានទាំងអស់គ្នាបើខ្លួននៅក្មេងកុំទាន់អាលចង់ធំ ធំមិនមែនសប្បាយទេត្រូវឆ្លងកាត់ឧបសក្ក ព្យុះភ្លៀងជារៀងរាល់ថ្ងៃឥតសាកស្រានទេ ហើយបើសិនជាអ្នករវល់និងការងារពេក សូមឆ្លៀតឱកាសប្រើពេលវេលាដ៏មានតំលៃរបស់អ្នកមកជួបជុំអាហារជាមួយគ្រួសារបងប្អូនដើម្បីលំហែកាយខួរក្បាលក៏ដូចជាធ្វើអោយចំណងមិត្តភាពគ្រួសារបានស្អិតរមួត ដើម្បីកុំអោយមានសោកស្តាយវិប្បដិសារីនៅពេលក្រោយបន្ទោសខ្លួនឯង៕ 



Wednesday, November 2, 2016


   សួស្តីអ្នកទាំអស់គ្នា! ជួបគ្នាទៀតហើយក្នុងអត្ថបទថ្មីមួយនេះ ថ្ងៃនេះអស់រឿងនិយាយហើយ អ៊ីចឹងនិយាយដើមមិត្តភក្តិ។ អាចោលម្សៀតហ្នឹងឈ្មោះ អាជី វាជាមិត្តខ្ញុំកាលនៅអនុវិទ្យាល័យ មិនមែនមិត្តខាងរៀនសូត្រទេណា ហាសហា កុំច្រលំមិត្តខាងលេងហ្គេម និយាយពីកាលហ្នឹងគ្មានដែលរៀនសូត្រអីទេគេចសាលា អាហ្នឹងវាពូកែណាស់ ពូកែខាងលេងហ្គេម :D រឿងរៀនសូត្រពេលហ្នឹង សូន្យតែម្តង :D កាលទី៩ ពេលប្រលងឆមាស ទី១ ឈ្មោះគាត់អត់មាននៅក្នុងថ្នាក់ធម្មតាដូចគេទេ គឺបិទនៅបន្ទប់ពិសេស ហាសហាព្រោះអីជាប់ពិន័យរឿងឈប់ច្រើន។ អាជីពួកម៉ាកខ្ញុំ និយាយទៅវាស្លូតណាស់ ទាស់តែវាពូកែឌឺដងបន្តិច។ កាលមុនពេលអផ្សុកមានតែវាទេ នៅខេត្តជាមួយព្រោះមិត្តភក្តិផ្សេងៗ គេនៅជាប់រៀនសូត្រ អ្នកខ្លះទៀតនៅធ្វើការ នៅខេត្តតែខ្ញុំនិងវាទេ ដូច្នេះហើយអោយអផ្សុកតែទៅផ្ទះវាកាត់សាញ និយាយចឹងហ្មងទៅងាយយល់ ខ្លីៗ :D។ កាលខ្ញុំរៀនសាកលវិទ្យាល័យ មិនបាច់និយាយទេខ្ញុំគេចសាលារហូត ពេលខ្លះធុញថប់ពេកតែងតែទៅផ្ទះវាអង្គុយលេង ព្រោះមិនដឹងទៅណា មិនដឹងរកអ្នកណាមកនិយាយជាមួយបំបាត់ការអផ្សុក មានតែវាហ្នឹងហើយ។ ឥលូវនេះអាជីវាមានការងារហើយ វាក៏មិនដូចមុនទៀតដែរ វាចេះជូនលុយទៅម៉ាក់ ជូនម៉ាពេលមានពិធីបុណ្យម្តងៗ ។  វាឥលូវប្លែកច្រើនហើយ ចេះគិតច្រើន ចេះសន្សំលុយ មិនដឹងថាវាសន្សំធ្វើអ្វីទេ សង្ស័យតែទុកការប្រពន្ធហើយមើលទៅ ព្រោះអាហ្នឹងវាចង់បានប្រពន្ធណាស់ ខុសពីខ្ញុំទាក់ទងអ្នកណាមិនដែលបានមួយសោះ :( ចង់តែសម្លាប់ខ្លួនលើពួកទេខ្ញុំ ចាញ់វាង :D អាហ្នឹងវាសម្បូរស្នេហ៍ណាស់ ទាក់បានៗ ចំណែកខ្ញុំនិងអាកុយទាក់អត់បានៗ ប្រហែលមកពីពួកយើងអត់បច្ចេកទេសទាក់ទងស្រីៗហើយមើលទៅ អោយតែនិយាយរឿងសង្សារម្តងៗ Sad ណាស់ពេលគេសួរអោនមុខចេញហើយ អោយមករៀបរាប់ពីសង្សារចាស់អី មនុស្សអត់ដែលមានមួយផង តែបើរៀបរាប់ពី Crush ចាស់ៗមិនខ្វះទេរៀបរាប់មួយថ្ងៃមិនដឹងយ៉ាងណាផង :D ។ ពេលនេះអាជីវាប្តូរច្រើនណាស់ វាលែងចោលម្សៀតដូចមុនហើយ
ចឹងបានថាវាសនាមនុស្ស កុំចេះតែទាយមនុស្សខុស អាចកែបាន ខ្លាចតែគេមិនចង់កែទេ។  អ្នកទាំងអស់គ្នាកុំមើលងាយមនុស្សណាម្នាក់ដឹងអត់ ប្រយត្ន័ ថ្ងៃណាមួយចុកចាប់របស់គេវិញ។ ជាចុងបញ្ចប់នៃសេចក្តីអធិប្បាយនេះ ខ្ញុំមិនមានអ្វីមកសន្និដ្ឋានទេ មានតែពាក្យជូនពរ សូមអោយពួកម៉ាកកាន់តែទៅមុខ ប្រាក់ខែកាន់តែឡើង ឆាប់បានការណា សង្ឃឹមថាថ្ងៃមួយអាពួកបានអានអត្ថបទមួយនេះ៕

   Anti Copy Song វាជាទំព័រមួយក្នុង Facebook ដែលមានគោលការមួយ គឺរិះគន់នៅការផលិតបទចំរៀងចំលង និងជួយផ្សព្វផ្សាយនៅបទចំរៀងនិពន្ធថ្មី។ ទំព័រនេះចាប់ផ្តើមដំបូងប្រហែលជានៅក្នុងឆ្នាំ ២០១៣ ដែលមិត្តខ្ញុំម្នាក់បង្កើតឡើង ហើយក៏បានហៅខ្ញុំទៅធ្វើជាអ្នកគ្រប់គ្រងនៅក្នុងទំព័រហ្នឹងដែល។ ដំបូងឡើយគឺយើងចែកចាយនៅរាល់បទចំរៀងខ្មែរ ជាមួយនិងបទចំរៀងដើមរបស់ប្រទេសគេដើម្បីអោយ មិត្តភក្តិបងប្អូនដឹងថាបទយើងសព្វថ្ងៃគឺចេះតែចំលងគេទេ អាបទខ្លះទៀតមិនត្រឹមតែចំលងទេ វាបកប្រែអត្ថន័យពីគេមកថែមទៀត អាបទខ្លះទៀតចំលងទាំវីឌីអូទេ យីចប់ហ្មង អេភ្លេចនៅមួយប្រភេទទេ គឺអាបទចំលងផ្សេងបទផ្សេង ហើយវីឌីអូកាយវិការវាចំលងពីបទមួយផ្សេងទៀត។ ក្នុងនាមពួកខ្ញុំជាអ្នកស្រលាញ់តន្ត្រី ចង់ឃើញវិស័យតន្រ្តីយើងរីកចំរើន។ ពួកខ្ញុំចែករំលែកមិនជាប៉ុន្មានទេ តែខ្ញុំឈឺចិត្តណាស់នៅពេលជនជាតិផ្សេងដែលជាម្ចាស់បទ បង្ហោះបទចំលងរបស់យើង ហើយសរសេរថា Khmer Copy Cat ពិតជាឈឺចាប់ណាស់នៅពេលឃើញក្នុង Youtube ។ មានពេលខ្លះយើងចែករំលកបទចំលង មានពេលខ្លះយើងបង្ហោះជារូប Troll ដើម្បីឌឺដងដល់ម្ចាស់ផលិតកម្ម អ្នចំរៀងអោយគាត់ភ្លាក់រលឹក ងាកមកខិតខំនិពន្ធបទថ្មីៗដោយខ្លួនឯងមិនចំលងពីគេ។ ប៉ុន្តែមានអ្នកខ្លះគិតថា យើងបង្អាប់ជាតិសាស៍ខ្លួនឯង មិនអោយតំលៃទៅលើការខិតខំផលិតរបាផលិតកម្ម ហើចំណែកផលិតកម្មវិញមួយៗរអ៊ូ មិនជួយទិញ CD Original តាមពិតទៅវាអាចមួយផ្នែកធំព្រោះប្រជាជនយើងមិនអាចមានលទ្ធភាពទៅទិញឌីស Original  បានទេព្រោះថាមានតំលៃថ្លៃពេក ចំពោះតំលៃ CD គឺមានតំលៃ ៣$ ចំពោះតំលៃ DVD វិញមានតំលៃ ៩$ តំលៃនេះរាងថ្លៃបន្តិចហើយបើប្រៀបធាបទៅហ្នឹងប្រទេសជិតតំលៃ CD ខ្ទង់ ២$ ចំណែក DVD វិញប្រហែល ៤$ហើយប្រទេសគេជាប្រទេសដែលមានសេដ្ឋកិច្ចរីកចំរើន តំលៃការងារខ្ពស់ ចំណែកប្រទេសយើងតំលៃការងារទាប បែជាផលិតផលលក់ថ្លៃៗ កប់ពពក ការលើកហេតុផលខាងលើវាពិតជាត្រឹៗត្រូវតែខាងក្រុមហ៊ុនគឺថា គួរតែបន្ទាបតំលៃនៃ CD និង ĎVD អោយមានតំលៃទាបជាងនេះដើម្បីអោយការទិញយកមកប្រើប្រាស់មានភាពទូលំទូលាយជាងមុន។ ក្នុងឆ្នាំ ២០១៦ នេះការផលិតបទ Original មានសន្ទុះកាន់តែកើនឡើងជាងឆ្នាំមុនៗ ដោយផលិតកម្មធំៗ នាំគ្នាសម្រុកចេញបទ Original ជាច្រើនដើម្បីវាយលុកទីផ្សារ ចំណែកឯតារាដែលគាត់ផលិតបទចំរៀងដាក់ទៅក្នុងគេហៈទំព័រ youtube.com វិញក៏មានច្រើនដែរ ដូចនេះបទចំរៀងកាន់តែច្រើនស្តាប់មិនជិនណាយឡើយ ព្រោះទំរាំតែចេញបទមួយៗ អ្នកនិពន្ធភ្លេងនិងទំនុកច្រៀងពីរោះ ដើម្បីប្រជែងគ្នាលើទីផ្សារដ៏តូចចង្អៀតមួយនេះ។ ចំពោះផលិតកម្មសាន់ដេវិញ ថ្វីត្បិតតែការផលិតបទចំរៀង Original មានគួរសមដែរ តែពួកយើងនៅតែមិនពេញចិត្តនៅទង្វើតបស់ផលិតកម្មនេះដែលខិរខំចំលងនឡបទបរទេសដែលគេទើបតែចេញ ធ្វើអោយប្រទេសជិតខាងគេយកទៅ Troll ខូចមុខមាត់ជាតិ ព្រោះតែការចង់ចំណេញរបស់ខ្លួនបន្តិចបន្តួច ការចំលងបទចំរៀងគេមធ្យមទេ ងំអារចំលងបទចំរៀង Remix ទៀតវាពិតជាហួសហេតុណាស់គ្មានអោយតំលៃខ្លួនឯងបន្តិចសោះតែម្តង។ ក្រៅពីការិះគន់យើងក៏បានធ្វើការផ្សព្វផ្សាយនៅបទថ្មីៗជាច្រើននៅក្នុងទំព័រ ក៏ដូចជាបានទិញនៅ CD និង Audio តាមរយៈ iTune Store ដើម្បីបង្ហាញក៏ដូចជាធ្វើនៅគំរូសំប់បង្ហាញនៅអ្នករាល់គ្នាថា យើងមិនមែនចេះតែរិះគន់ទេ យើងក៏មិនមែនជាអ្នកជាន់ពន្លិចនោះដែរ គ្រាន់តែចង់អោយប្រទេសជាតិមានបទចំរៀងខ្លួនឯងមិនចំលងពីគេទៀត។ ជាក់ស្តែងនៅក្នុង Blogger របស់ខ្ញុំផ្ទាល៎ក៏បានសរសេរចែករំលែកនៅបទចំរៀង Original  ជាច្រើនដែរនៅក្នុង Blog មួយនេះ។ ជាចុងក្រោយនេះខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថាខ្ញុំពិតជាសប្បាយចិត្តណាស់ ដែលឃើញវិស័យបទចំរៀងស្រុកខ្មែររីកចំរើនដូចសព្វថ្ងៃ ខ្ញុំបានសម្រេចបំណងប្រាថ្នាដ៏ធំមួយរបស់ខ្លួនឯងរួចរាល់ហើយ កាលពីមុនគ្មានអ្នកណាគេខ្វល់ទេអោយតែចេញបទថ្មីមកដឹងតែស្តាប់ បទខ្លះ Melody ខ្លះមួយបទសោះចែកគ្នាច្រៀង ៤ទៅ ៥ ផលិតកម្មក៏មានជាពិសេសអាបទដែលគេកំពុងល្បី ចំនែកពេលនេះវិញ បទចេញថ្មីភ្លាម ដាក់ថា បទចំរៀងនិពន្ធថ្មី បទភ្លេងថ្មី តារាល្បីៗមួយចំនួនបានប្រកាន់គោលជំហរមួយថាច្រៀងតែបទផលិតថ្មីតែប៉ុណ្ណោះ ខ្ញុឃើញបែបនេះពិតជារីករាយខ្លាំងណាស់ :D ខ្ញុំជឿថាអ្នកទាំងអស់គ្នាក៏រីករាយដូចខ្ញុំដែរ ៕
ខាងក្រោមនេះគឺជា Logo ទាំងអស់របស់ពួកយើង







   សួស្តីអ្នកទាំងអស់គ្នា! រីករាយដែលបានសរសេរអត្ថបទអោយអ្នករាល់គ្នាអាន :D ខ្ញុំមិនដឹងថាមានអ្នកអានឬអត់ទេ :) ខ្ញុំមិនដែលបានចែករំលែកវាទៅណាផង :D មានតែសង្ឃឹមថានឹងមានអ្នកដែលមានអ្នកមាននិស្ស័យ នឹងចូលមកអានអត្ថបទនេះ។ ថ្ងៃដែរខ្ញុំចង់សរសេររៀបរាប់ពីការធ្វើដំណើរទៅលេងស្រុកកំណើត តែមុននឹងដល់ការសរសេរអត្ថបទ ខ្ញុំចង់ចោទជាសំនួរតូចមួយទៅអ្នក តើអ្នកទាំងអស់គ្នាដែលទៅស្រុកកំណើតទេ? តើអ្នកធ្វើដំណើរតាមរយៈមធ្យោបាយអ្វីដែរ ? តើពីទីលំនៅបច្ចុប្បន្នរបស់អ្នកមានរយៈចំងាយប៉ុន្មានគីឡូម៉ែតដែរ ហើយ ធ្វើដំណើរជាធម្មតាប្រើរយៈពេលប៉ុន្មានម៉ោងដែរ? ។ ខ្ញុំកើតនៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ខ្ញុំរស់នៅទីនោះរហូតដល់ខ្ញុំរៀនថ្នាក់ទី ៣ ទើបខ្ញុំផ្លាស់ប្តូរទៅរស់នៅក្រុងពោធិសាត់ ខេត្តពោធិ៍សាត់ ព្រោះតែពេលនោះប៉ាខ្ញុំគាត់មានជីវភាពធូធាជាងមុនដែរ ពីស្រុកកំណើតខ្ញុំ ទៅកន្លែងដែលខ្ញុំរស់នៅសព្វថ្ងៃគឺមានចំងាយ ប្រហែល ៣៣ គីឡូម៉ែត ដែលជាធម្មតាប្រើរយៈពេលប្រែល ៤៥ ទៅ មួយម៉ោងបើសិនជាអ្នកធ្វើដំណើរតាមរយៈ ម៉ូតូឬក៏ឡាន។ បន្ទាប់ពីខ្ញុំសរសេរអត្ថបទ ឯកា ហើយខ្ញុំក៏មានគំនិតថាចង់លំហែកាយ អោយរីករាយក្នុងចិត្តខ្លះ ខ្ញុំក៏បានសម្រេចចិត្តសុំការអនុញ្ញាត មកលេងលោកតា លោកយាយឯស្រុកកំណើត ទំរាំតែគាត់អនុញ្ញាតយូរដែរហ្នឹង ហាហា ព្រោះអីខ្ញុំសុំគាត់ធ្វើដំណើរតាមរយៈម៉ូតូ តែគាត់មុនព្រមទេ គាត់ចង់អោយមកជាមួយអ៊ំព្រោះគាត់មានឡានងាយស្រួលនិងសុវត្ថិភាពជាង តែដោយសារខ្ចចេសពេកគាត់ក៏អុញ្ញាតទៅ តែតាមពិតខ្ញុំកុហក់គាត់ទេ :D ខ្ញុំមកដោយជិះកង់ទេ ព្រោះខ្ញុំធ្លាប់មានបំណងប្រថ្នាមួយថាថ្ងៃណាមួយខ្ញុំនឹងជិះកង់មកលេងយាយតា អោយបាន ថ្ងៃនេះខ្ញុំធ្វើបានហើយ ខ្ញុំសំរេចបំណងប្រាថ្នាមួយនេះបានហើយ :) គឺខ្ញុំបានធាក់កង់ចំងាយ ៣៣គីឡូមកដល់ស្រុកកំណើត ដោយប្រើរយៈពេល ២ម៉ោងអោយគត់ បើនិយាយពីគូតវិញចង់ក្រិនអស់ហើយ ហាសហា តាមពិតទៅរយៈចំងាយនេះមិនជាឆ្ងាយប៉ុន្មានទេព្រោះខ្ញុំធ្លាប់ជិះកង់ ចុះឡើងៗ ជុំវិញខេត្តប្រហែល ៣០ ទៅ ៤០គីឡូម៉ែត្រដែរហ្នឹងក្នុងមួយថ្ងៃ តែបើនិយាយពីជិះត្រងយរហូតបែបនេះ ម្តងនេះគឺបានឆ្ងាយជាងគេហើយ។ មុនធ្វើការចេញដំណើរ ខ្ញុំមិនភ្លេចទេក្នុងការបន់ស្រន់សុំសេចក្តីសុខមុននិងចេញធ្វើដំណើរទៅណាមកណា ដូចជាសក្តិសិទ្ធណាស់ ពេលខ្ញុំធ្វើដំណើរមិនមានភ្លៀងអ្វីទេ ពេលខ្ញុំធ្វើដំណើរដល់ជិតពាក់កណ្តាលផ្លូវមេឃជិតភ្លៀងខ្ញុំក៏បន្តរទៅមុខរហូតដល់ផ្ទះអ្នកភូមិដើម្បីទិញថង់សំរាប់ច្រកទូរស័ព្ទរួចរាល់មេឃក៏ចាប់ផ្តើមភ្លៀងខ្លាំងតែម្តង ខ្ញុំក៏ឈប់នៅភូមិមួយសន្ទុះដែររហូតដល់ធ្វើចាប់ផ្តើមថមថយទៅ ខ្ញុំក៏ទិញអាវភ្លៀងមួយទៀតដើម្បីការពារកុំអោយរបស់របរនៅក្នុងការតាបសើម ខ្ញុំក៏ធ្វើដំណើរទាំងភ្លៀងតិចតួចមកតែម្តង ព្រោះប្រញាប់ ដើម្បីអោយឆាប់មកដល់គោលដៅ ខ្លាចម៉ាក់និងលោកតាព្រួយបារម្ភ ដោយសារតែខ្ញុំមិនបានទទួលទូរស័ព្ទទេខ្លាចភ្លៀងត្រូវខូចទរស័ព្ទអស់។ ទៅបំផុតបន្ទាប់ពីការតស៊ូរបស់ខ្ញុំធ្វើដំណើរកាត់ខ្យល់ផង ភ្លៀងផង ខ្ញុំក៏បានមកដល់ផ្ទះលោកតាដោយសុវត្ថិភាព អ៊ីគាត់ក៏បានស្រែកមកថា ថាជិះកង់មកជិះមកមែន គាត់ប្រាប់ថា ន៎ម៉ាក់ហ្អែងខឹងហ្អែងណាស់  គាត់មិនចង់អោយហ្អែងជិះកង់មកទេ :D ហាសហាស្អែកឡើងមិនដឹងម៉ាក់និយាយអ្វីខ្លះទេ :D :D ភ័យដល់ហើយ :D តែក៏ខ្លាចចិត្តម៉ាក់ដែរព្រោះម៉ាក់គាត់បារម្ភពីខ្ញុំ។ មកដល់នេះម៉ោង ៦ ដល់ម៉ោងបាយល្មមក៏ញ៉ាំបាយរួចក៏ ទៅងូតទឹកតែម្តង ទទឹកជោកអស់ហើយរងារទៀតនៅយូរមិនបានទេ។ មកដល់ផ្ទះ មានអារម្មណ៍សប្បាយផង ក៏លាយជាក្តីបារម្ភផងព្រោះតែមកដល់ក៏ឃើញនៅសភាពជងឺលោកយាយមិនទាន់ធូស្បើយទេ គាត់បានឈឺនៅម្តុំធ្មេញគាត់ប្រហែល មួយខែ ទៅពីរខែហើយសភាពកាន់តែខ្លាំងឡើង ហើយគេបានប្រាប់ថាពេលណាដែលខ្ទុះហៀរចេញអស់ជំងឺស្បើយម្តងបន្តិចម្តងៗហើយ ខ្ញុំពិតជាបារម្ភ និងឈឺជំនួសគាតយណាស់ ខ្ញុំអាណិតគាត់ណាស់នៅពេលដែលគាត់ប្រាប់ខ្ញុំថា " យាយឈឺណាស់ចៅ ញ៉ាំអ្វីមិនសូវបានទេ ព្រោះឈឺ "  :( ខ្ញុំអាណិតលោកយាយណាស់តែមិនអាចជួយគាត់បាន។ ចុងក្រោយនេះខ្ញុំមានតែសុំបន់ស្រន់ដល់វត្ថុសក្តិសិទ្ធក្នុងលោក អ្នកតាម្ចាស់ទឹកម្ចាស់ដី សូមជួយលោកយាយខ្ញុំអោយរួចផុតនិងជាពីជំងឺដ៏កាចសាហាវនេះផង :) ៕


   ឯកា ឯកោ មកពីពាក្យថាឯក មាន័យថា មានតែមួយ មានតែម្នាក់គ្មានពីរ តែក្នុងអត្ថបទនេះមិនមែនមានន័យថា ជាមនុស្សដែលពូកែ ដែលអស្ចារ្យគ្មានពីរនោះទេ :( ក្នុងអត្ថបទនេះចង់និយាយថាជាមនុស្សដែលមិនសូវមានមិត្តច្រើន គ្មានអ្នកនិយាយលេងជាមួយ គ្មានអ្នកណាស្តាប់យើងរៀបរាប់រឿងក្នុងចិត្ត គ្មានអ្នកជួយផ្តល់យោបល់នៅពេលមានអាសន្ន :( ។ខ្ញុំគីជាមនុស្សស្ថិតនៅប្រភេទនេះឯង គឺមិនសូវមានមិត្តច្រើន មិនសូវចេះនិយាយស្តី សោះកក្រោះ មិនសូវចេះញញឹម ចូលចិត្តធ្វើមុខស្អុយ ប្រហែលជាហេតុផលទាំងនេះហើយបានជាខ្ញុំក្លាយជាមនុស្សឯកា។ ខ្ញុំមិនសូវមានពេលវេលាកំសាន្តជាមួយមិត្តភក្តិនោះទេ មួយថ្ងៃមួយថ្ងៃគឺនៅតែក្នុងហាង ខិតខំរកលុយជួយអ្នកម៉ាក់សងបំណុលគេ មិនមានពេលគ្រប់គ្រាន់សំរាប់សំអាតខ្លួនពេលថ្ងៃ មិនមានពេលវេលាដើរលេងជាមួយក្រុមគ្រួសារ ចង់ដើរលេងណាស់តែគ្មានពេល ពេលខ្លះគ្រាន់តែជិះលំហែកាយ តែមួយភ្លែតម៉ាក់ខលមកប្រាប់ថា មានគេរកត្រូវមកហាងជាបន្ទាន់ ចឹងមួយថ្ងៃៗគឺក្នុងខួរក្បាលគិតតែរឿងម៉្យាងគឺលុយ បើមិនធ្វើដូចនេះទេគឺមិនអាចរកប្រាក់មកដោះបំណុលគេបានទេ។ ក្នុងមួយឆ្នាំទៅមួយឆ្នាំខ្ញុំមិនដែលបានដើរលេងទៅណាទេ ដើរបានត្រឹមតែស្រុកក្រគរ ខេត្តពោធិ៍សាត់ ព្រោះវាជាស្រុកកំណើត វាជាកន្លែងដែលលោកតា លោកយាយខ្ញុំរស់នៅដូច្នេះរាល់ខែចូលឆ្នាំ ខែភ្ជុំខ្ញុំមិនដែលខានឡើយ ព្រោះមានតែឪកាសហ្នឹងហើយ អាចមកលេង មកនិយាយ មកអោយថើប យាយតា :) ពេលខ្ញុំគិតច្រើនណាស់ បារម្ភច្រើនណាស់ តែតាខ្ញុំគាត់បានពន្យល់ថា កុំទៅខ្វល់ច្រើនចៅរកបានប៉ុណ្ណាចាយប៉ុណ្ណឹងទៅ " កុំទៅខ្វល់រឿងមានក្រ សំខាន់កុំធ្វើអំពើបាប អំពើដែលគេស្អប់ខ្ពើម " ពេលណាដែលខ្ញុំបានស្តាប់តាខ្ញុំពន្យល់ហើយ ខ្ញុំមានអារម្មណ៍ថាធូស្បើយ ដូចបានដកបន្លាចេញពីទ្រូងខ្ញុំមួយអញ្ចឹង រាល់ពេលដែលមានបញ្ហាដែលតែ ទូរស័ពចុចទៅលេងលោកតា សួរសុខទុក្ខគាត់ តែតាមពិតបំណងធំរបស់ខ្ញុំគឺចង់ស្តាប់គាត់ពន្យល់ទូន្មានទេ ហេហេ។ បើនិយាយពីការដើរកំសាន្ត ក្នុងចន្លោះបួន ប្រាំឆ្នាំចុងក្រោយនេះគឺមិនដែលបានទៅណាទេ ទើបតែឆ្នាំមុនបានទៅលេងភ្នំពេញពីរដង ហើយម្តងស្នាក់នៅបានតែមួយថ្ងៃទេ កាលហ្នឹងបានទៅជួបប្អូនស្រីទៀត ដែលស្គាល់គ្នាយូរហើយប្រហែល ៥ឆ្នាំហើយទើបជួបគេលើកទីមួយ ជួបបានតែម្តងហ្នឹងគឺលែងបានជួបគេទៀតហើយ :)។ បើនិយាពីនៅហាងវិញគឺថាមិនដែលមានពេលណាដែលខ្ញុំឈប់សំរាកម្តងណាឡើយ ដរាបណាហាងបើកគឺវត្តមានខ្ញុំនៅតែមាន ទាល់តែហាងបិតទើបខ្ញុំសំរាក តាមពិតទៅមិនមែនខ្ញុំមិនចង់ឈប់ទេ តែខ្ញុំមានកាតព្វកិច្ចមួយគឺថាធំគ្រាន់បើដែរ គឺត្រូវរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ ប្រាប់ចំណូលរបស់ខ្ញុំ ៩៩%គឺខ្ញុំជូនទៅអ្នកម៉ាក់របស់ខ្ញុំ ហើយសល់១%គឺខ្ញុំទុកចំណាយប្រចាំថ្ងៃ ហើយពេលខ្លះខ្ញុំសន្សំវាទុកទិញរបស់បន្តិចបន្តួចសំរាប់ខ្លួនឯងព្រោះមិនចង់សុំលុយពីពួកគាត់ទៀតមិនចង់អោយគាត់ពិបាក ហើយប្រាក់ចំណូលរបស់ខ្ញុំគឺស្មើរនិង ៤០% នៃការចំណាយរបស់គ្រួសារ ដូចនេះហើយទើបខ្ញុំមិនឈប់ បើនិយាយពីមានពីធីអ្វីមួយរបស់បងប្អូនគឺមិនដែលមានវត្តមានខ្ញុំទេ គឺមានតែប្អូនខ្ញុំ ប៉ានិងម៉ាក់ខ្ញុំ ជាក់ស្តែងឆ្នាំមុន និងឆ្នាំនេះ មានពិធីភ្ជាប់ពាក្យបងប្អូនចំនួនបួនកម្មវិធី ហើមានកម្មវិធីច្រើនទៀត ពេលខ្លះអត់ហ៊ាននិយាយជាមួយបងប្អូនទេ ព្រោះកម្មវិធីគេយើងអត់ដែលបានចូលរួម សូម្បីតែកម្មវិធីអាពាហ៍ពិពាហ៍របស់អ៊ីខ្ញុំ ខ្ញុំបានត្រឹមតែទៅស៊ីការទេ អត់បាននៅជួយរៀបចំនិងចាត់ចែងកម្មវិធីអីទេ។ ហេតុផលអស់ទាំងនេះហើយដែលធ្វើអោយខ្ញុំក្លាយជាមនុស្សឯកាដូចសព្វថ្ងៃ ទើបតែថ្មីៗនេះទេ ខ្ញុំបានទោកន្លែងហាត់ប្រាណ ក៌បានស្គាល់មិត្តភក្តិថ្មីៗជាច្រើន និយាយគ្នាសើចសប្បាយ តែមកដល់ផ្ទះវិញដដែលអផ្សុកមិនដឹងធ្វើអី បើបើក Facebook អត់មានអ្វីលេងធុញ តែបើអត់បើក Facebook អត់មានអីមើលក៏ធុញ និយាយទៅមើលក៏ធុញ អតមើលក៏ធុញ។ ពេលខ្លះខ្ញុំបានសុំការអនុញ្ញាតពីអ្នកម៉ាក់ខ្ញុំដែរ ថាខែនេះខ្ញុំទៅភ្នំពេញចង់ទៅដើរលេងម្តង តែគាត់និយាថទៅធ្វើអ្វីអស់តែលុយ មានអ្នកណានៅមើលហាងជាមួយគាត់ ( នៅហាងមានតែខ្ញុំនិងគាត់ ) ដល់ពេលចឹងខ្ញុំពិតជាពិបាកដល់ហើយបារម្ភដល់គាត់ព្រោះគាត់នេះតែម្នាក់ឯង តែយ៉ាងណាខ្ញុំក៏បានសន្យានិងខ្លួនឯងថាក្នុងខែថ្មី ខែវិច្ឆិការ ឆ្នាំ២០១៦ នេះនឹងទៅលេងភ្នំពេញទាល់តែបាន ក៏បានរៀបចំនុងត្រៀមលុយគ្រប់គ្រាន់ដើម្បីទុកធ្វើដំណើរទៅលេងភ្នំពេញមួយថ្ងៃ មិនមែនទៅ ហុកកៃដូ ដូចនៅក្នុងរឿង សង្សារត្រឹមមួយថ្ងៃ ( One Day ) តែមានឯណាថវិកាដែលត្រៀមទុកធ្វើដំណើរកំសាន្តក៏យកទៅទិញទូរស័ព្វថ្មីជូនលោកឪពុក ព្រោះគាត់ធ្លាប់ប្រាប់ថាគាត់ចង់ប្តូរទូរស័ព្ទរាល់ថ្ងៃដែលគាត់ប្រើ មកប្រើ iPhone 6/6s Plus ខ្ញុំក៏ទិញជូនគាត់ ព្រោះចៃដន្យពូដែលគាត់ត្រូវជាបងប្អូនខាងម៉ាក់គាត់ទិញទូរស័ព្ទថ្មី គាត់ក៏លក់អាចាស់របស់គាត់មកអោយតែម្តង ខ្ញុំក៏បានថែមលុយទិញ iPhone 6Plus ជូនគាត់តែម្តង លុយធ្វើដំណើរកំសាន្តក៏រលាយត្រឹមហ្នឹងដែរ ហាសហា។ ជាចុងក្រោយ ខ្ញុំមិនមានអ្វីនិយាយច្រើនទេ គ្រាន់តែចង់ចែករំលែក និងចង់ប្រាប់មិត្តអ្នកអានទាំងអស់គ្នាថា កុំដាក់សម្ពាធមកលើខ្លួនឯងខ្លាំងពេក មានពេលវាលំហែកាយ លំហែអារម្មណ៍ខ្លះទៅ កុំគិតវែងឆ្ងាយពេក ព្រោះពេលខ្លះវាអាចបំផ្លាញសុខភាពផ្លូវចិត្ត រាប់អានមិត្តអោយបានច្រើន ដើរលេងខ្លះទៅបើមានពេលវេលា និងឱកាស ព្រោះខ្ញុំមិនចង់ឃើញអ្នកទាំងអស់គ្នា ទទួលរងសម្ពាធការងារ Stress ច្រើន វាអាចវិវត្ត ទៅជាជំងឺ ថប់អារម្មណ៍ ក៏ថាបាន :) ៕

Sunday, October 30, 2016

 

   សួស្តីអ្នកទាំងអស់គ្នា! ថ្ងៃនេះមានដំណឹងល្អគឺថាបទចំរៀងថ្មីរបស់អ្នកនាង មាស សុខសោភា បានដាក់លក់ជាផ្លូវការហើយគឺដាក់លក់ប៉ុន្មានថ្ងៃមុននេះឯង។ ចំណែកបទចំរៀងពេញវិញគឺថាមិនទាន់បានដាក់អោយស្តាប់ទំលំទូលាយនៅក្នុងគេហៈទំព័រ Youtube.com ឡើយនោះទេ។ បទនេះដែរមានចំណងជើងថា ម្នាកឯងមិនស្លាប់ទេ ដែលជាភាសាអង់គ្លេសគឺ Single និពន្ធដោយលោក Noly និងផលិតដោយផលិតកម្ម Camtrax ជាផលិតកម្មថ្មីមួយដែលមានគោលការគឺផលិតតែបទភ្លេងថ្មី ( បទ Original )។ បទនេះដែរក៏មានដាក់លក់នៅលើ iTunes Store ដែរហើយ។ ចំនែកឯ MV វិញក៏នឹងមានចេញក្នុងពេលឆាប់ៗនេះដែរ ហើយបើជាចេញភ្លាមពួកខ្ញុំនឹង Update អត្ថបទនេះដែរ។
   ខ្លឹមសារក្នុងបទនេះដែរ គឺចង់បង្ហាញពីនារីម្នាក់គាត់ស្រលាញ់បុរសម្នាក់ខ្លាំងណាស់ ប៉ុន្តែម្នាក់នោះបែជាខុសប្លែកពីមុន បង្កើតបញ្ហាដល់នាងរហូតដល់បែកគ្នា។ហើយក៏មានបុរសម្នាក់ទៀតមកសុំស្រលាញ់នាងតែត្រូវនាងបដិសេដ បន្ទាប់មកសង្សាររបស់នាងក៏វិញមកវិញ ហើយក៏សុំទោស រួចប្រាប់នាងថា សុំទោសដែលចោលនាងអោយនៅម្នាក់ឯង បន្ទាប់មកទៀតបុរសម្នាក់នោះសុំនាងត្រូវគ្នាវិញ ហើយប្រាប់ទៅបុរសម្នាក់នោះដែលជាសង្សារចាស់ថា រៀនរស់ម្នាក់ឯងដែរទៅអត់ស្លាប់ទេ


     ដោយសារតែពេលនេះយើងមិនអាចផ្តល់បទចំរៀងពេញអោយបាន ដូចនេះសូមនាំអារម្មណ៍អ្នកទាំងអស់គ្នាមកទស្សនា Trailer ជាមុនសិន


ច្រៀងដោយ: មាស សុខសោភា
និពន្ធដោយ: Noly
ផលិតដោយ​ ផលិតកម្ម Camtrax ២០១៦
បើសិនជាអ្នកទាំងអស់គ្នាពេញចិត្តនិងចង់គាំទ្រ អាចជាវបទ Original តាមរយៈតំណភ្ជាប់ខាងលើ

R: ម្នាក់ឯងមិនស្លាប់ទេតែឯកាបន្តិច មិនស្លាប់ទេតែពិបាកទ្រាំបន្តិច ក៏គ្រាន់បើជាងរស់នៅជាមួយមនុស្សមានល្បិច ធ្វើអោយចិត្តនេះពិបាករាល់ថ្ងៃ ម្នាក់ឯងក៏ល្អរស់នៅគ្មានការឈឺចាប់ ទោះពេលនេះគ្មានអ្នកនិយាយផ្អែមអោយស្តាប់ តែប្រសើជាងរស់នៅដូចស្លាប់ ពេលនេះចង់នៅស្ងប់ស្ងាត់លែងចង់មានអ្នកណា

I. អាយុប៉ុន្មានហើយ ដែលរស់នៅតែម្នាក់ឯង សែនកណ្តោចកណ្តែង គ្មានអ្នកប្រលែង គ្មានអ្នកនៅជិត ពេលដែលខ្ញុំឈឺចាប់ ប្រាប់អ្នកណាក៏មិនដឹង ខឹងក៏គ្មានអ្នករវល់ គ្មានអ្នកលួងបំបាត់ទុក្ខ

II. មិនមែនមិនចង់មានស្នេហ៍ តែធ្លាប់ឈឺចាប់ ឈឺស្ទើររស់ស្ទើរស្លាប់ជាច្រើនដង ជឿហើយពាក្យថាបងស្រលាញ់តែអូន ចុងក្រោយទុកអោយអូនឈឺចាប់

R: ម្នាក់ឯងមិនស្លាប់ទេតែឯកាបន្តិច មិនស្លាប់ទេតែពិបាកទ្រាំបន្តិច ក៏គ្រាន់បើជាងរស់នៅជាមួយមនុស្សមានល្បិច ធ្វើអោយចិត្តនេះពិបាករាល់ថ្ងៃ ម្នាក់ឯងក៏ល្អរស់នៅគ្មានការឈឺចាប់ ទោះពេលនេះគ្មានអ្នកនិយាយផ្អែមអោយស្តាប់ តែប្រសើជាងរស់នៅដូចស្លាប់ ពេលនេះចង់នៅស្ងប់ស្ងាត់លែងចង់មានអ្នកណា

III. អារម្មណ៍មិនទាន់គិត ចិត្តមិនត្រូវការអ្នកថ្មី ព្រោះធ្លាប់ឈឺរីងរៃ តាំងចិត្តជាថ្មីលែងត្រូវការស្នេហ៍ តែបែបនេះល្អជាង គ្មានរឿងអ្វីដែលត្រូវគិត ចិត្តក៏លែងខ្វាយខ្វល់ លែងជ្រួលច្របល់ដូចពីមុនទៀត

 ច្រៀង II និង R

ស្រលាញ់បំផុត ឈឺខ្លាំងបំផុត នៅអោបទុក្ខព្រោះស្នេហា តែនៅម្នាក់ឯង ទោះជាឯកា តែគ្មានន័យថារស់មិនបានទេ

ច្រៀង R


   សួស្តីអ្នករាល់គ្នា! ថ្ងៃនេះ ទី ៣០ ខែតុលា ឆ្នាំ២០១៦ អាកាសធាតុអត់អំណោយផលទេ គឺថាភ្លៀងទាំងព្រឹកតែម្តង។ តែមិនជាបញ្ហាទេព្រោះថ្ងៃនេះ លោក វណ្ណដា-Vann Da ដែលគាត់ជាម្ចាស់បទ ចំរៀងជូន Ex, ចំរៀងជូនសង្សារ EX និងបទមួយទៀតមានចំណងជើងថា ភ្លៀងហើយអូន ដែលច្រៀងជាមួយលោក SongSong ហើយបទថ្មីនេះដែរមានចំណងជើងថា គេជាអ្នកណា បទនេះដែរចេញដាក់អោយស្តាប់បាន ២ថ្ងៃហើយតែសារតែរវល់ពេកក៏សូវបានសរសេរ ថ្ងៃនេះចាប់ផ្តើមបញ្ចូលនៅបទថ្មីដែលទើបនិងចេញវិញហើយ ហើយបទចាស់ៗ របស់គាត់ក៏នឹងសរសេរបញ្ចូលឆាប់នេះដែរ ហាហា។

 នេះហើយគឺលោកវណ្ណដា




 ខាងឆ្វេងគឺលោកវណ្ណដា ចំនែកខាងស្តាំគឺលោក SongSong

   តាមរយៈការស្តាប់របស់ខ្ញុំ បទនេះដែរគឺចង់បង្ហាញថា បុរសម្នាក់ គាត់បានឃើញនារីម្នាក់ ហើយគាត់បានសួរជីកឬសគល់ សួរនារីម្នាក់នោះថា តើនាងជាអ្នកណា ជាកូនអ្នកណា នាងញ៉ាំអ្វីបានជាស្អាតយ៉ាងនេះ នាងមានសង្សារហើយឬនៅ សួរថាបើចែចង់តើនាងខឹងទេ នាងធុញគាត់ទេ។ អ៊ីចង់ដឹងថាបទនេះមានអត្ថន័យយ៉ាងណា តោះទៅអញ្ជើញស្តាប់ទាំងអស់គ្នា

 

បទ: គេជាអ្នកណា
ច្រៀងដោយ: វណ្ណដា


Intro.  ជាអ្នកណាៗៗៗ ជាអ្នកណាៗៗ អាៗ អូនលឺបងសួរទេ (អូនមានលឺបងសួរទេ)
ជាអ្នកណាៗៗៗ ជាអ្នកណាៗៗ អាៗ អូនលឺបងសួរទេ (អូនមានលឺបងសួរទេ)

I. អូនជាអ្នកណាមើលជីវ៉ាម្តេចក៏ស្អាតអ្វីម៉្លេះ? ជាអ្នកណាមកពីណាម្តេចក៏ស្អាតយ៉ាងនេះ? តើអូនកូនចៅរបស់លោកពូអ្នកមីងណា?

II. មកពីណា? មកធ្វើអី? ឬស្រីចង់ដាក់ស្នេហ៍? បើសិនអូននាងចង់ដាក់បងក៏អោយដាក់ដែរ តើអូនព្រមទេបើសិនបងប្រាប់ថាទំនេរ  បងនៅទំនេរ អឺមៗ

R. បងដឹងថាបងជាអ្នកថ្មី បងដឹងថាបងអ្នកដទៃ ( ជាអ្នកដទៃ ) តែបងចង់សុំស្នេហ៍ សង្ឃឹមថាអូនប្រណី ( សង្ឃឹមថាអូនប្រណី ) បងដឹងថាបងសួរអូនច្រើន បងដឹងថាអូនធុញបងហើយ​ ( អូនធុញបងហើយ) បងសុំទោសត្រាណត្រើយ ព្រោះតែបងនេះស្រលាញ់ ក៏ព្រោះតែអូនគួរអោយខ្នាញ់ ក៏ព្រោះតែអូនគួរអោយខ្នាញ់ អឺមៗ

III. អូនជាអ្នកណាៗៗៗ អូនជាអ្នកណាៗៗ អូនលឺបងសួរទេ (អូនមានលឺបងសួរទេ) អូនជាអ្នកណា អូនមកពីណា អូននៅឯណា មានសង្សារទេ បើសិនជាបងចូលមកញ៉ែញ៉ងហើយចង់ផ្តោះផ្តងតើអូនខឹងទេ បងនៅទីនេះ នៅចាំចំលើយរបស់មាសមេ អូនញ៉ាំអ្វី អូនមកពីណា អា សដូចសំឡី ឬមួយអូនកូនទេវតា បងសួរអូនច្រើនតែមិនដែលឃើញអូនវាចា ឆ្លើយមកនួនល្អង ឬមួយក៏បងមិនដល់ជីវា ឬមួយបងនេះមិនសង្សារ ទោះបងអន់មែន តែបងភក្តីចំពោះស្នេហា

ច្រៀង R ម្តងទៀត
ក៏ព្រោះតែអូនគួរអោយខ្នាញ់

Saturday, October 29, 2016

 

   សួស្តីមិត្តអ្នកអានទាំងអស់គ្នា! ថ្ងៃនេះមកសរសេរអត្ថបទទៀតហើយ រៀបរាប់ពីទុក្ខសោកក្នុងជីវិត អោយអ្នកទាំអស់គ្នាស្តាប់។ ការពីអត្ថបទមុនខ្ញុំបានរៀបរាប់ពីការទទួលទិញទូរស័ព្ទខូចពីគេម្នាក់ រឿងហ្នឹងគឺថាបានចបយរួចរាល់អស់ទៅហើយ។ ស្រាប់តែថ្ងៃនេះបានជួបមួយទៀតហើយគឺពូម្នាក់បានទិញទូរស័ព្ទយើងបានប្រហែល ៤ ៥ ថ្ងៃគាត់ប្រើខូចកម្មវិធី បន្ទាប់មកគាត់ថាយើងលក់របស់អន់អយគាត់។ អើយគាត់ប្រើខូចកម្មវិធីខ្លួនឯងសោះ គាត់មកបន្ទោសយើងវិញ និយាយរួមទៅអ្នកលក់គឺចាំតែខុសទេ អ្នកទិញគឺត្រូវរហូត។ រឿងហ្នឹងមិនទាន់ចប់ទេស្អែកចាំធ្វើទូរស័ព្ទអោយគេ ប៉ុន្តែថ្ងៃដដែលហ្នឹង ធ្វើទូរស័ព្ទអោយភ្ញៀវម្នាក់គាត៎ប្រញ៉ាប់ផងស្រាប់កុំព្យូទ័រសំណព្វចិត្តវាគាំង ធ្វើការមិនកើតខាតពេលភ្ញៀវគាត់រង់ចាំយូរ ក្រែងចិត្តភ្ញៀវណាស់។ បន្ទាប់មក iPhone 6S Plus គេបើកប្រើធម្មតា តែវាខូចសេវាអត់មានសេវាសោះតែម្តងមិនដឹងថាវាកើតអីទេ ក៏មើលហើយមិនដើរក៏ Flash Firmware ថ្មីអោយគេគិតថាវាប្រហែលមកពីខូចកម្មវីធីហើយ ក៏យកវាមកតំឡើង Firmware ថ្មី ធ្វើវាអត់ទៅ ២ ៣ អត់ទៅ ប្រហែលនអ្នកថែរក្សារអោយហេតុហើយ មិនខ្វល់ក៏ចាប់ផ្តើមតំឡើង Firmware ម្តងទៀតវាក៏ដើរដល់ចប់ ស្រាប់តែព្រះអើយ វា Active អត់ចេញវាថា ដាក់ស៊ីមខុសប្រពន្ធ័ វាមិនដំណើរការទេ។ ជធម្មតា iPhone Activate វាបើសិនវា ជាប់ Locked សេវា ( Carrier Locked ) វាតំរូវអោយយើងដាក់ស៊ីម Carrier ដែលវា Lock ទើបអាចដំណើរការបាន តែនេះទូរស័ព្ធគេ Original Unlock ចប់បណ្តោយ។ សំណាងហើយទូរស័ព្ធគេខូចស្រាប់ បើគេថាបងជួយធ្វើអោយវា ប្រើដូចដើមវិញមកអត់សេវា ក៏អត់ទៅមិនដឹងថាត្រូវធ្វើយ៉ាងណាទេ ព្រោះមិនដឹងថាវាខូច Hardware ឬវាជាប់ Lock វិញក៏មិនដឹង @@ តែទូរស័ព្ទហ្នឹងរបស់អាមេរិច តែសាកដាក់ស៊ីម AT&T និង Verizon ហើយនៅតែមិនដំណើរការទៀត។ អស់ពីរឿងហ្នឹងបន្ទាប់មកប្អូនទៅទាញអ្វីទេធ្លាក់ដែកមកចំ Laptop MacBook កំពិតផុតតួរ Laptop និងបែកគ្រាប់ចុច Enter មួយទៀត។ និយាយទៅថ្ងៃនេះគឺជាថ្ងៃមហាស៊យហើយ តែមិនថ្វីទេជីវិតគឺបែបហ្នឹងឯង មានឡើងមានចុះ ថ្ងៃនេះស៊យ ក៏មិនប្រាកដថាស្អែកនៅតែស៊យដែរនោះទេ ទេវតាមិនដែលធ្វើបាបមនុស្សល្អទេ ព្រោះថាមិនដែលធ្វើបាបទៅលើអ្នកណាផង។ ខ្ញុំតែងតែចំណាំ បើថ្ងៃណាស៊យយើងគួរតែញញឹមដើម្បីនាំសេចក្តីសុខ បើធ្វើមុខស្អុយច្បាស់ជាស៊យទៀតមិនខាន៕



   ចប់ហើយបងប្អូនអ្នកអានអើយថ្ងៃនេះ ខ្ញុំបានបញ្ចប់អត្ថបទហើយក៏បាន Publish រួចរាល់ហើយដែរស្រាប់តែ ខ្សែរសាក Laptop ក៏ផ្ទុះឆេះទៀត តែក៏ជាសំណាងដែរព្រោះថាថ្ងៃនេះខ្ញុំនៅកំពុងប្រើវា បើចំពេលខ្ញុំគេងលក់ឆែហ្គីតាបណ្តោយព្រោះថា ខ្ញុំអត់ដែលដោះខ្សែរសាកទេ។



   សួស្តីអ្នកទាំងអស់គ្នា ថ្ងៃនេះជាថ្ងៃសៅរ៍ ជាថ្ងៃចុងសប្តាហ៍ដូច្នេះមិនសូវមានការងារច្រើនទេ។ ថ្ងៃនេះអ្នកទាំងអស់គ្នាសុខសប្បាយទេ ? ចំពោះខ្ញុំវិញសុខសប្បាយជាធម្មតាទេ។ ចំណែករឿងក៏ត្រូវបានដោះស្រាយហើយដែរ ចប់សព្វគ្រប់អស់ហើយ។ គឺខ្ញុំមិនចង់សាំតែចិត្តជាមួយច្រើនទេ ហើយខ្ញុំក៏មិនមានពេលមកតប Messenger ដ៏ទើសចិត្តគ្រប់ពេលដែលនោះដែរ ព្រោះថាខ្ញុំមានការងារខ្ញុំគឺមិនមានពេលវេលាណាមក គិតតែរឿងទេមួយមុខហ្នឹងដែរ។ ខ្ញុំបានទទួលទិញទូរសព្ទ័ដែលគេបានប្រើខូចហ្នឹងវិញហើយ ដោយអោយតំលៃ ៩៥$ ដែលដំបូងឡើយខ្ញុំថាតែ ៩០$ តែប៉ុណ្ណោះ។ ខ្ញុំក៏មិននិយាយអ្វីច្រើជាមួយទៀតតែ តែបើខូចលើកក្រោយទៀតវាជារឿងរបស់គេហើយ ខ្ញុំមិនមានពាក់ពន្ធ័អ្វីទៀតនោះទេ។ តែអ្វីដែរខ្ញុំអន់ចិត្ត និង ហួសចិត្តបំផុតនោះគឺគេបាននិយាយថា បងកុំលក់ទូរស័ព្ទខូចអោយខ្ញុំណា ខ្ញុំយល់អ្នកណាក៏ចង់បានរបស់ល្អដែរ តែពាក្យបែបនេះប្រើចំពោះខ្ញុំវាដូចជាហួសហេតុពេកកហើយ។ ព្រោះខ្ញុំលកើទូរស័ព្អោយទៅគឺមិនមានបញ្ហាអ្វីនោះទេ ស្រាប់តែគេប្រើបានមួយខែខូចគេមកអោយខ្ញុំធ្វើ ខ្ញុំជួយធ្វើហើយមិនតែវានៅតែមិនដំណើរការ ខ្ញុំក៏ជួយផ្ញើរអោយទៅខាងភ្នំពេញ អោយខាងក្រុមហ៊ុនគេជួយមើល ស្រាប់ទេគេនិយាយថាបងទុរស័ព្ទពេលណាហើយ ទើបដាក់ធ្វើបាន បីថ្ងៃសោះ បើគិតទៅទៅដល់ភ្នំពេញបាន តែមួយថ្ងៃទេគឺយើងផ្ញើរទៅមួយថ្ងៃ ទំរាំដល់ខាងភ្នំពេញគឺពីរថ្ងៃចឹងទើបបានបីថ្ងៃសោះគែរអ់ូថាយូរ គេថាអត់អីប្រើបានអីលេងហ្គេម។ ទៅភ្នំពេញធ្វើមិនកើតអស់ទាំងលុយយើងទៀត ហើយលក់ទូរស័ព្ទអោយ ខ្ញុំចំនេញតែ​ ១០$ ទេ។ ហើយផ្ញើរទៅភ្នំពេញ អស់ ៥$ ។ វាអស់ចំនេញបាត់ទៅហើយ។ ថាណ្ហើយកុំអោយសាំចិត្តជាមួយច្រើន ខ្ញុំក៏ទៅហាងមិត្តភក្កិទិញអាទូរស័ព្ទដដែលអោយទៅ ព្រោះខ្ញុំមិនចង់សូញសាញច្រើន ខ្ញុំមិនចង់បើក Messenger មកឃើញតែសារដដែលៗទេ។
   តែមានម្តងហ្នឹងទេ លើកក្រោយអ្នកជិតស្និទណាក៏ដោយគឺខ្ញុំត្រូវនិយាយគ្នាអោយច្បាស់ថា ទូរសព្ទធានាក្នុងរយៈពេល ៧ថ្ងៃ បើលើសពីហ្នឹងខ្ញុំគ្រាន់តែជួយជួសជុលអោយទេ។ បើសិនត្រូវផ្ញើរទៅខាងភ្ំពេញ គឺម្ចាស់ទូរស័ព្ទត្រូវបង់លុយមុន ហើយបើនៅតែមិនដំណើរការខ្ញុំក៏មិនទទួលទិញរបស់ដែលមានបញ្ហាមកវិញដែរ ព្រោះថាមុនហ្នឹងលក់អោយក៏ខ្ញុំបានតេស្ត៍មើលរួចរាល់អស់ដែរ មិនមែនលក់របស់ខូចឯណា។ ហើយចំពោះតំលៃគឺប្រហាក់ប្រះែលគេដែរគឺមិនអាចលក់ចំណេញសឹងតែស្មើរដើមដូចមុនទៀតដែរ។


Friday, October 28, 2016

   សួស្តីអ្នទាំងអស់គ្នា! សូមស្វាគម៍មកកាន់អត្ថបទថ្មី។ ថ្ងៃនេះខ្ញុំចង់លើកពីរបស់ដែលអ្នកប៉ងប្រថ្នាម្តង។ តើអ្នកដែលមានបំណងប្រថ្នាចង់បានរបស់អ្វីទេ ? តើអ្នកចង់បានរបស់នោះខ្លាំងទេ ? ចំពោះខ្ញុំវិញ របស់ដែលខ្ញុំប៉ងប្រាថ្នានោះគឺ ម៉ាស៊ីនហ្គេមជំនាន់ថ្មីរបស់ Sony គឺ Playstation 4 ដែលគេហៅកាត់ៗថាជា PS4 នោះឯង។ ខ្ញុំពិតជាស្រលាញ់និងចង់ធ្វើជាម្ចាស់របស់វាខ្លាំងណាស់។


   PS4 គឺជាម៉ាស៊ីនហ្គេមជំនាន់ក្រោយរបស់ Sony ហើយក៏ជាម៉ាស៊ីនជំនាន់ចុងក្រោយរបស់ម៉ាស៊ីនលេងហ្គេមដែល ដែលគូប្រជែងរបស់មានដូចជា Microsoft Xbox One និង Nitendo Wii U ដែលពួកវាសុទ្ធតែជាប្រភេទម៉ាស៊ីនហ្គេមដែលមានកំលាំងប្រហាក់ប្រហែលគ្នា។ Sony PS4 គឺជាម៉ាស៊ីនលេងហ្គេម ជំនាន់ទី ៤ របស់ Sony ។
   ម៉ាស៊ីនលេងហ្គេមជំនាន់ទីមួយ របស់ Sony  មានឈ្មោះថា Playstation 1 ដែលវាជាហ្គេមដែលប្រើ Disk មុនគេបង្អស់ ដែលម៉ាស៊ីនហ្គេម មុនៗ គឺប្រើជាប្រភេទកាសែត ( Cartridge ) ។ Ps1 ដាក់ប្រកាសអោយចេញលក់ជាផ្លូវកានៅ ខែ ធ្នូ ឆ្នាំ១៩៩៤ នៅប្រទេសជប៉ុន ហើយនិងចេញលក់ពាសពេញនៅក្នុង សកលលោក នៅខែកញ្ញា ឆ្នាំ ១៩៩៥ នៅបណ្តាប្រទេសមួយចំនួននៅទ្វីបអឺរ៉ុបនិងសហរដ្ឋអាមេរិច ហើយ PS1 វាគឺជាជំហ៊ានដំបូងដែលបោះជើងចូលក្នុងវិស័យហ្គេម ប៉ុន្តែវាគឺទទួលបានការគាំទ្រខ្លាំងណាស់ដោយមានមានបច្ចេក 3D និងជាម៉ាស៊ីនដែលប្រើ Disk ឬ CD ដំបូងគេបង្អស់។ មិនយូរប៉ុន្មាន នៅចុងឆ្នាំ ២០០០ Sony បានរចនារូបរាងថ្មីនៃម៉ាស៊ីនរបស់ខ្លួន ដោយដាក់ឈ្មោះថ្មីថា PSone ឬក៏ហៅម្យ៉ាងទៀតថា PS1 Slim ហើយក៏បានរចនានៅដៃបញ្ជាថ្មី (Controller) របស់ខ្លួនអោយមានសម្ថភាពច្រើនជាងមុននិងអោយឈ្មោះវាថា  Daulshock 1។ ក្រុមហ៊ុន Sony បានលក់ម៉ាស៊ីនហ្គេមសេរីថ្មីរបស់ខ្លួនបានចំនួន ១០២លានគ្រឿងក្នុងរយៈពេល ១០ចាប់តាំងពីបង្ហាញខ្លួនជាលើកដំបូង ឧបករណ៍នេះដែរក៏បានបញ្ឈប់ការលក់ទាំងស្រុងដោយក្រុមហ៊ុនផ្ទាល់នៅឆ្នាំ ២០០៥។

 ម៉ាស៊ីនហ្គេម PS1 ជំនាន់ដំបូង ឬគេហៅថា Original Playstation

 PS1 Slim អមមកជាមួយ ដៃបញ្ជា Daulshock 1

ដៃបញ្ជាជំនាន់ដំបូង ឬគេហៅថា Original Daulshock Controller

 Daulshock 1 ដែលរចនាថ្មី អមមកជាមួយបូតុង Analog ពីរនៅសងខាង

នេះគឺ Memory Card សំរាប់កត់ត្រាទិន្នន័យងាយស្រួលក្នុងការបន្ត Game

   បន្ទាប់ពីជោគជ័យទៅលើ PS1 របស់ខ្លួន Sony ក៏បានខិតខំស្រាវជ្រាវបច្ចេកវិទ្យាថ្មី រហូតបានបញ្ចេញផលិតផលថ្មីគឺ Playstation 2 ឬក៏ហៅខ្លីថា PS2។ PS2 គឺបានដាក់បង្ហាញដំបូងនៅអំលុងខែ មិនា ឆ្នាំ ២០០០ នៅប្រទេសជប៉ុនហើយក៏បាននាំចេញ ទៅសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិចនៅអំលុងខែ វិច្ឆិការ ឆ្នាំ ២០០០។ ទន្ទឹមនិងការបង្ហាញ PS2 ក្រុមហ៊ុន Sony ក៏បានរចនានៅដៃបញ្ជា (Controller ) ថ្មីរបស់ក្នុងអោយមានភាពញ័រនៅពេលប្រើប្រាស់ និងបានដាក់ឈ្មោះថា Daulshock 2 ដែលដៃបញ្ជាថ្មីនេះមានរូបរាងដូចគ្នាបេះបិទទៅនិងដៃ Daulshock 1 ដែរ។ PS2 គឺជាម៉ាសីនលេងហ្គេម ដំបូងគេបង្អស់ដែលប្រើប្រាស់នៅ DVD ហើយវាក៏អាចលេងនៅហ្គេមចាស់ៗ របស់ PS1 បានផងដែរ។ នៅចុងឆ្នាំ ២០០៤ Sony ក៏បានដើរតាមគន្លងចាស់របស់ខ្លួន ដោយបានធ្វើការរចនារូបរាងថ្មីហើយបានអោយឈ្មោះវាថា PS2 Slim ព្រោះវាមានរូបរាងស្តើងនិងស្អាតជាងមុន។ គិតត្រឹមឆ្នាំ ២០១៦ នេះ PS2 គឺជាម៉ាស៊ីនលេងហ្គេមជាលក្ខណៈគ្រួសារដែលលក់ដាច់បំផុត ដោយលក់អស់រហូតដល់ ១៥៥លានគ្រឿងឯណោះ ជាមួយនិងហ្គេមចំនួន ៣៨៧៤ហ្គេមដែលអាចដំណើរការលើ ម៉ាសីន PS2 នេះ។ ហ្គេមដែលលក់ដាច់បំផុតសំរាប់ PS2 គឺហ្គេម Grand Thief Auto: San Andreas ១៧,៣៣លានបន្ទះ។
ខាងឆ្វេង PS2 ជំនាន់ដំបូង និងខាងស្តាំជា PS2 Slim 

ដៃបញ្ជា Daulshock 2

Memory Card សំរាប់ម៉ាស៊ីន PS2

   បន្ទាប់ពីជោគជ័យយ៉ាងធំធេងលើម៉ាស៊ីន PS2  ប៉ុន្មានឆ្នាំក្រោយមក Sony ក៏បានបញ្ចេញនៅម៉ាស៊ីនហ្គេមសេរីថ្មីដែលមានឈ្មោះថា Playstation 3 ឬក៏ PS3 នៅក្នុងឆ្នាំ ២០០៦ វាក៏នៅតែជាហ្គេមដែលប្រើប្រភេទ Disk សេរីថ្មីមុនគេបង្អស់ដដែល ដែលប្រើនៅ Disk ប្រភេទថ្មីដែលអោយឈ្មោះថា Bluray Disk ដែល Single Layer មានទំហំ ២៥ GB ចំណែក Daul Layer មានទំហំរហូតដល់ ៥០ GB ឯណោះ។ PS3 គឺជាម៉ាស៊ីនហ្គេមសេរីថ្មី ដែលអាចលេងហ្គេម Online បានជាមួយមនុស្សជុំវិញពិភពលោក តាមរយៈ Playstation Network ប៉ុន្តែក្រោយមក ក៏ប្តូរមកត្រឹម PSN ហើយវាក៏បានរចនានៅដៃបញ្ជាប្រភេទថ្មីដែលមានរូបរាងដូចគ្នាទៅនិងដៃ Daulshock 2 ដែរ តែអាចភ្ជាប់ទៅ PS3ដោយមិនប្រើខ្សែរទេ គឺប្រើបច្ចេកវិទ្យា Bluetooth ដែលដៃបញ្ជាប្រភេទថ្មីនេះត្រូវបានដាក់ឈ្មោះថា Daulshock 3 ។ ដូចសព្វរាល់ដងដែរនៅចុងឆ្នាំង ២០០៩ វាបានចេញនៅ PS3 Slim ជំនាន់ថ្មីដែលមានរូបរាងថ្មី និង ស្តើងជាងមុន ប៉ុន្តែលើកនេះ Sony បានបញ្ចេញម៉ាស៊ីនហ្គេមសេរីថ្មីមួយទៀត ដែលមានឈ្មោះថា PS3 Super Slim ដែលមានរូបរាងកាន់តែស្តើង ពោលគឺកាន់តែស្តើងជាង PS3 Slim ទៅទៀត។ គិតត្រឹមខែ មិនា ឆ្នាំ ២០១៦ ម៉ាស៊ីនPS3 គឺលក់បានត្រឹមតែ ៨៥លានគ្រឿងតែប៉ុណ្ណោះ។ ការបាត់បង់ចំណែកនៃការលក់យ៉ាងច្រើនបែបនេះព្រោះ មនុស្សមួយចំនួនបានងាកមកលេង Xbox 360 ដែលវាជាគួប្រជែងដ៏ធំរបស់ PS3 ដែលផលិតដោយក្រុមហ៊ុន Microsoft ។

 PS3 ជំនាន់ដំបូងដែលដាក់លកក្នុងឆ្នាំ ២០០៦

 PS3 Slim

 PS3 Super Slim

 Daulshock 3

   ចុងក្រោយគេនេះ គឺ PS4 វាជាអាវុធថ្មីរបស់ Sony ដែលបានចេញលក់ដែលចេញលក់ក្នុងខែវិច្ឆិការ ឆ្នាំ ២០១៣។ ម៉ាស៊ីនប្រភេទថ្មីនេះតែរក្សារការប្រើ Disk Bluray ដដែលប៉ុន្តែសមត្ថភាពខ្លាំងជាងមុន ដែលវាមាន Ram ដល់ទៅ 8 GB ឯណោះ និង Ram ទំហំ ២៥៦ MB មួយទៀតសំរាប់ប្រើពេល Standby។ ចំណែកដៃបញ្ជាសេរីថ្មីត្រូវបានរចនាថ្មីទាំងស្រុង ដោយមានរូបរាងខុសប្លែកពីដៃបញ្ជាសេរីមុន ហើយមាន Touchpad លើនៅដៃបញ្ជាថែមទៀតផង ហើយដៃបញ្ជាថ្មីនេះមានឈ្មោះថា Daulshock 4។ ថ្មីៗនេះដែល គឺកំឡុងខែវិច្ឆិការ ឆ្នាំ ២០១៦ នេះ Sony និងដាក់បញចេញនៅ ម៉ាសីន PS4 ថ្មីចំនួន ពីរម៉ូដែលទៀត ដែលមួយគឺមានឈ្មោះថា PS4 Slim ដែលវាមានសមត្ថភាពដូចទៅនិង PS4 ដែរ គ្រាន់តែមានរូបរាងស្តើង ចំណែកមួយបែបទៀតគឺមានសមត្ថភាពមិនធម្មតា ដែលអាចលេងហ្គេមបានដល់កំរិត 4K ឯណោះ ហើយ PS4 ថ្មីនេះមានឈ្មោះថា PS4 Pro ដែលមានភ្ជាប់មកស្រាប់ជាមួយ HDD ទំហំ 1TB និងមានតំលៃ ៤០០$ ចំណែកឯ PS4 និង PS4 Slim វិញមាន HDD ត្រឹមតែ 500GB តែប៉ុណ្ណោះ ជាមួយនិងតំលៃ ៣០០$។


 Original PS4 or PS4 Fat

PS4 Slim

PS4 Pro ដែលលេងហ្គេមរហូតដល់កំរិត 4K

Daulshock 4

   បន្ទាប់ពីបានរៀបរាប់នៅប្រវត្តិ នៃម៉ាសីនហ្គេមចប់រួចរាល់ ងាកមកចូលចំណងជើងនៃអត្ថបទរបស់ខ្ញុំវិញ។ តាមពិតទៅខ្ញុំបានប៉ងទិញវាជាយូរណាស់មកហើយ គឺក្នុងអំលុង ឆ្នាំ ២០១៤ ខ្ញុំអាចមានលទ្ធភាពទិញវាបាន ប៉ុន្តែខ្ញុំចេះតែស្តាយលុយ ក៏ហីៗទៅ ហើយលុយសន្សំដែលខ្ញុំចង់ទិញវាក៏ជូនទៅអ្នកម៉ាក់របស់ខ្ញុំអស់ទៅ។ ក្នុងឆ្នាំ ២០១៦ នេះឯងគឺខ្ញុំមានគំរោងទិញវាដល់ទៅ ៣ដងឯណោះលុយគឺថាគ្រប់គ្រាន់អាចទិញវា ប៉ុន្តែខ្ញុំនៅតែស្តាយ ខ្ញុំនៅតែមិនដាច់ចិត្ត ខ្ញុំនៅតែផ្តល់លុយសន្សំរាប់សិបថ្ងៃនោះអោយទៅម៉ាក់ខ្ញុំដដែល។ ខ្ញុំគិតថាប្រហែលជាមិនមានសំណាង អាចបានប្រើន PS4 និងគេទេព្រោះខ្ញុំបានប៉ងទិញតាំងតែពី សេរី PS4 រហូតមកដល់ពេលនេះវាបានចេញនៅ PS4 Slim ទៀតទៅហើយ។ ប៉ុន្តែខ្ញុំនៅតែសង្ឃឹមយ៉ាងមុតម៉ាំ :( ថាថ្ងៃណាមួយខ្ញុំបានក្លាយជាម្ចាស់ PS4 នេះទេ។

ប្រភពរូបភាព: google.com , en.wikipedia.com