BAYMAX 23

រៀបរាប់ រឿងរាវដែលកើតឡើងជារៀងរាល់ថ្ងៃ

Wednesday, November 2, 2016

Anti Copy Song


   Anti Copy Song វាជាទំព័រមួយក្នុង Facebook ដែលមានគោលការមួយ គឺរិះគន់នៅការផលិតបទចំរៀងចំលង និងជួយផ្សព្វផ្សាយនៅបទចំរៀងនិពន្ធថ្មី។ ទំព័រនេះចាប់ផ្តើមដំបូងប្រហែលជានៅក្នុងឆ្នាំ ២០១៣ ដែលមិត្តខ្ញុំម្នាក់បង្កើតឡើង ហើយក៏បានហៅខ្ញុំទៅធ្វើជាអ្នកគ្រប់គ្រងនៅក្នុងទំព័រហ្នឹងដែល។ ដំបូងឡើយគឺយើងចែកចាយនៅរាល់បទចំរៀងខ្មែរ ជាមួយនិងបទចំរៀងដើមរបស់ប្រទេសគេដើម្បីអោយ មិត្តភក្តិបងប្អូនដឹងថាបទយើងសព្វថ្ងៃគឺចេះតែចំលងគេទេ អាបទខ្លះទៀតមិនត្រឹមតែចំលងទេ វាបកប្រែអត្ថន័យពីគេមកថែមទៀត អាបទខ្លះទៀតចំលងទាំវីឌីអូទេ យីចប់ហ្មង អេភ្លេចនៅមួយប្រភេទទេ គឺអាបទចំលងផ្សេងបទផ្សេង ហើយវីឌីអូកាយវិការវាចំលងពីបទមួយផ្សេងទៀត។ ក្នុងនាមពួកខ្ញុំជាអ្នកស្រលាញ់តន្ត្រី ចង់ឃើញវិស័យតន្រ្តីយើងរីកចំរើន។ ពួកខ្ញុំចែករំលែកមិនជាប៉ុន្មានទេ តែខ្ញុំឈឺចិត្តណាស់នៅពេលជនជាតិផ្សេងដែលជាម្ចាស់បទ បង្ហោះបទចំលងរបស់យើង ហើយសរសេរថា Khmer Copy Cat ពិតជាឈឺចាប់ណាស់នៅពេលឃើញក្នុង Youtube ។ មានពេលខ្លះយើងចែករំលកបទចំលង មានពេលខ្លះយើងបង្ហោះជារូប Troll ដើម្បីឌឺដងដល់ម្ចាស់ផលិតកម្ម អ្នចំរៀងអោយគាត់ភ្លាក់រលឹក ងាកមកខិតខំនិពន្ធបទថ្មីៗដោយខ្លួនឯងមិនចំលងពីគេ។ ប៉ុន្តែមានអ្នកខ្លះគិតថា យើងបង្អាប់ជាតិសាស៍ខ្លួនឯង មិនអោយតំលៃទៅលើការខិតខំផលិតរបាផលិតកម្ម ហើចំណែកផលិតកម្មវិញមួយៗរអ៊ូ មិនជួយទិញ CD Original តាមពិតទៅវាអាចមួយផ្នែកធំព្រោះប្រជាជនយើងមិនអាចមានលទ្ធភាពទៅទិញឌីស Original  បានទេព្រោះថាមានតំលៃថ្លៃពេក ចំពោះតំលៃ CD គឺមានតំលៃ ៣$ ចំពោះតំលៃ DVD វិញមានតំលៃ ៩$ តំលៃនេះរាងថ្លៃបន្តិចហើយបើប្រៀបធាបទៅហ្នឹងប្រទេសជិតតំលៃ CD ខ្ទង់ ២$ ចំណែក DVD វិញប្រហែល ៤$ហើយប្រទេសគេជាប្រទេសដែលមានសេដ្ឋកិច្ចរីកចំរើន តំលៃការងារខ្ពស់ ចំណែកប្រទេសយើងតំលៃការងារទាប បែជាផលិតផលលក់ថ្លៃៗ កប់ពពក ការលើកហេតុផលខាងលើវាពិតជាត្រឹៗត្រូវតែខាងក្រុមហ៊ុនគឺថា គួរតែបន្ទាបតំលៃនៃ CD និង ĎVD អោយមានតំលៃទាបជាងនេះដើម្បីអោយការទិញយកមកប្រើប្រាស់មានភាពទូលំទូលាយជាងមុន។ ក្នុងឆ្នាំ ២០១៦ នេះការផលិតបទ Original មានសន្ទុះកាន់តែកើនឡើងជាងឆ្នាំមុនៗ ដោយផលិតកម្មធំៗ នាំគ្នាសម្រុកចេញបទ Original ជាច្រើនដើម្បីវាយលុកទីផ្សារ ចំណែកឯតារាដែលគាត់ផលិតបទចំរៀងដាក់ទៅក្នុងគេហៈទំព័រ youtube.com វិញក៏មានច្រើនដែរ ដូចនេះបទចំរៀងកាន់តែច្រើនស្តាប់មិនជិនណាយឡើយ ព្រោះទំរាំតែចេញបទមួយៗ អ្នកនិពន្ធភ្លេងនិងទំនុកច្រៀងពីរោះ ដើម្បីប្រជែងគ្នាលើទីផ្សារដ៏តូចចង្អៀតមួយនេះ។ ចំពោះផលិតកម្មសាន់ដេវិញ ថ្វីត្បិតតែការផលិតបទចំរៀង Original មានគួរសមដែរ តែពួកយើងនៅតែមិនពេញចិត្តនៅទង្វើតបស់ផលិតកម្មនេះដែលខិរខំចំលងនឡបទបរទេសដែលគេទើបតែចេញ ធ្វើអោយប្រទេសជិតខាងគេយកទៅ Troll ខូចមុខមាត់ជាតិ ព្រោះតែការចង់ចំណេញរបស់ខ្លួនបន្តិចបន្តួច ការចំលងបទចំរៀងគេមធ្យមទេ ងំអារចំលងបទចំរៀង Remix ទៀតវាពិតជាហួសហេតុណាស់គ្មានអោយតំលៃខ្លួនឯងបន្តិចសោះតែម្តង។ ក្រៅពីការិះគន់យើងក៏បានធ្វើការផ្សព្វផ្សាយនៅបទថ្មីៗជាច្រើននៅក្នុងទំព័រ ក៏ដូចជាបានទិញនៅ CD និង Audio តាមរយៈ iTune Store ដើម្បីបង្ហាញក៏ដូចជាធ្វើនៅគំរូសំប់បង្ហាញនៅអ្នករាល់គ្នាថា យើងមិនមែនចេះតែរិះគន់ទេ យើងក៏មិនមែនជាអ្នកជាន់ពន្លិចនោះដែរ គ្រាន់តែចង់អោយប្រទេសជាតិមានបទចំរៀងខ្លួនឯងមិនចំលងពីគេទៀត។ ជាក់ស្តែងនៅក្នុង Blogger របស់ខ្ញុំផ្ទាល៎ក៏បានសរសេរចែករំលែកនៅបទចំរៀង Original  ជាច្រើនដែរនៅក្នុង Blog មួយនេះ។ ជាចុងក្រោយនេះខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថាខ្ញុំពិតជាសប្បាយចិត្តណាស់ ដែលឃើញវិស័យបទចំរៀងស្រុកខ្មែររីកចំរើនដូចសព្វថ្ងៃ ខ្ញុំបានសម្រេចបំណងប្រាថ្នាដ៏ធំមួយរបស់ខ្លួនឯងរួចរាល់ហើយ កាលពីមុនគ្មានអ្នកណាគេខ្វល់ទេអោយតែចេញបទថ្មីមកដឹងតែស្តាប់ បទខ្លះ Melody ខ្លះមួយបទសោះចែកគ្នាច្រៀង ៤ទៅ ៥ ផលិតកម្មក៏មានជាពិសេសអាបទដែលគេកំពុងល្បី ចំនែកពេលនេះវិញ បទចេញថ្មីភ្លាម ដាក់ថា បទចំរៀងនិពន្ធថ្មី បទភ្លេងថ្មី តារាល្បីៗមួយចំនួនបានប្រកាន់គោលជំហរមួយថាច្រៀងតែបទផលិតថ្មីតែប៉ុណ្ណោះ ខ្ញុឃើញបែបនេះពិតជារីករាយខ្លាំងណាស់ :D ខ្ញុំជឿថាអ្នកទាំងអស់គ្នាក៏រីករាយដូចខ្ញុំដែរ ៕
ខាងក្រោមនេះគឺជា Logo ទាំងអស់របស់ពួកយើង






No comments:

Post a Comment