BAYMAX 23

រៀបរាប់ រឿងរាវដែលកើតឡើងជារៀងរាល់ថ្ងៃ

Thursday, November 3, 2016

កាហ្វេព្រឹកព្រលឹម


   សួស្តីមិត្តអ្នកអានទាំអស់គ្នា! រីករាយដែលបានសរសេរអត្ថបទអោយអ្នកទាំងអស់គ្នាអាន :D សង្ស័យមានតែខ្ញុំទេអានតែម្នាក់ឯង ហាសហា។ ថ្ងៃនេះចង់សរសេរពីទំលាប់ពេលព្រឹករៀងរាល់ដងនៅឯផ្ទះលោកតា។ គ្រប់ពេលដែលខ្ញុំទៅលេងលោកតានិងលោកយាយ អោយតែរៀបភ្លឺម៉ោងជិត ៥ គឺលោកតាដាស់ហើយ គឺដាស់អោយភ្ញាក់នឹងអាលទៅផឹកកាហ្វេជាមួយគាត់ ព្រឹកឡើងទៅដល់គឺមានចាស់គ្នាគាត់ជាច្រើនមកជុំគ្នានិយាយពីរឿងផ្សេងៗ ទៅដល់ភ្លាមលោកតាគាត់ហៅកាហ្វេខ្មៅទឹកក្តៅ ចំនែកខ្ញុំមិនចេះទេ ខ្ញុំក៏ហៅការហ្វេទឹកដោះគោទឹកក្តៅលាយជាមួយឆាខ្វៃ អោយតែពេលខ្ញុំទៅហាងកាហ្វេជាមួយលោកតា ខ្ញុំតែកុម្មង់អាមួយហ្នឹង ក្រៅពីហ្នឹងអត់ចេះទេ។ អង្គុយផឹកកាហ្វេបន្តិចម្តងៗ ផឹកទាំងអស់មិនកើតទេ :D ព្រោះផ្អែមណាស់លោកអើយ ផ្អែមឡើងខាស់កតែម្តង ផឹកមួយម៉ាត់ជ្រលក់ឆាខ្វៃមួយម៉ាត់ ស្តាប់ចាស់ៗគាត់ប្រាជ្ញគ្នា។ ចេះតែឆ្ងល់អោយតែចាស់ៗគាត់ជុំគ្នាមិនខ្វះទេរឿងនិយាយ បើក្មេងៗយើងជុំគ្នាវិញអង្គុយទល់មុខគ្នាហើយមើលទូរស័ព្ទ។ ខុសពីកាលខ្ញុំនៅក្មេងចេញលេងបាញ់ខ្លី ចេញលេងលោតកំពស់ លោតអន្ទាក់ សម័យនេះវិញចេញលេងអាន Facebook @@ ចេញលេងអង្គុយថតរូបរាប់សិបប៉ុស្តិ ធ្វើមុខ Cute ទៀតកប់សេរីតែម្តង @@។ ផឹកកាហ្វេរួចរាល់លោកតាក៏ជូនទៅញ៉ាំបាយប្រអប់ទៀត ព្រោះជាកន្លែងដែលខ្ញុំចូលចិត្តញ៉ាំជាងគេ អោយតែខ្ញុំមកដល់ក្រគរពេលណាស់មិនដែលខានទេ បាយស្រូបមីងហុងផ្សារក្រគរ ឆ្ងាញ់ណាស់ :D ថែមសាច់ ថែមសាច់ខ្លាញ់ ដាក់ទឹកស្រូបច្រើន ជ្រក់ច្រើន គ្រាន់តែរំលឹកស្រក់ទឹកម៉ាត់តក់ៗតែម្តង :D ព្រោះមិនងាយបានញ៉ាំច្រើនទេ យ៉ាងច្រើនមួយឆ្នាំញ៉ាំបានតែ ២០ដង គឺតែ២០ដងទេណាក្នុងរយៈពេល៣៦៥ថ្ងៃ ពិតជានឹករស់ជាតិបាយស្រូបហ្នឹងខ្លាំងណាស់ :D ។ បន្ទាប់ពីញ៉ាំបាយរួចរាល់គាត់ក៏ទៅប្រាប់ឡានថា ពេលចេញមកពោធិ៍សាត់វិញកុំភ្លេចទៅយកចៅខ្ញុំទៅមួយផងណា វាជាពេលដែលខ្ញុំត្រូវអាឡោះអាឡៃហើយ នឹកស្រុកកំណើតដែលធ្លាប់រស់នៅរត់លេងពីក្មេង នឹកផ្ទះដែលធ្លាប់រស់នៅ នឹកយាយ នឹកតា អារម្មណ៍មួយនេះគឺពិជាកំសត់ខ្លាំងណាស់នៅពេលដែលត្រូវឃ្លាតឆ្ងាយពីតាយាយ។ មិនយូរប៉ុន្មានឡានក៏មកដល់អ្វីដែលអោយខ្ញុំស្រណោះមិនដាច់អាឡៃមួយទៀតនោះ អាសត្វឆ្កែសំលាញ់ពីរក្បាលគួរអោយស្រលាញ់ វារត់មកតាមខ្ញុំលោតតោងខ្ញុំ អាមួយទៀតតោងជើងខ្ញុំរត់តាមខ្ញុំរហូតដល់ខ្ញុំឡើងលើឡាន ខ្ញុំដេញវាទំរាំតែទៅ។ ទិដ្ឋភាពទាំងអស់នេះវាដក់ជាប់ក្នុងអារម្មណ៍របស់ខ្ញុំបំភ្លេចមិនបានទេ ខ្ញុំពិតជាចង់ក្លាយជាមនុស្សក្មេងម្តងទៀតណាស់ បានរតយលេងសប្បាយរៀងរាល់ថ្ងៃឥតមានខ្វាយខ្វល់ពីរឿងអ្វីទេ ដឹងត្រឹមតែទៅរៀនចេញលេងគឺលេង ចេញទៅផ្ទះគឺមកផ្ទះមិនដែលចេះកើតទុក្ខរឿងគ្រួសារអ្វីនោះទេ។ ចុងក្រោយនេះសូមផ្តាំផ្ញើរដល់មិត្តអ្នកអានទាំងអស់គ្នាបើខ្លួននៅក្មេងកុំទាន់អាលចង់ធំ ធំមិនមែនសប្បាយទេត្រូវឆ្លងកាត់ឧបសក្ក ព្យុះភ្លៀងជារៀងរាល់ថ្ងៃឥតសាកស្រានទេ ហើយបើសិនជាអ្នករវល់និងការងារពេក សូមឆ្លៀតឱកាសប្រើពេលវេលាដ៏មានតំលៃរបស់អ្នកមកជួបជុំអាហារជាមួយគ្រួសារបងប្អូនដើម្បីលំហែកាយខួរក្បាលក៏ដូចជាធ្វើអោយចំណងមិត្តភាពគ្រួសារបានស្អិតរមួត ដើម្បីកុំអោយមានសោកស្តាយវិប្បដិសារីនៅពេលក្រោយបន្ទោសខ្លួនឯង៕ 



No comments:

Post a Comment