BAYMAX 23

រៀបរាប់ រឿងរាវដែលកើតឡើងជារៀងរាល់ថ្ងៃ

Monday, November 7, 2016

ប្អូនប្រុសខ្ញុំ


   សួស្តីអ្នកទាំងអស់គ្នា! ប៉ុន្មានថ្ងៃនេះខានសរសេរអត្ថបទព្រោះរវល់អត់បានតែជាប់មើលរឿងមនុស្សយន្ត :D អត់បានសរសេរអីមួយ។ ថ្ងៃនេះចង់គាស់កកាយរឿងគ្រួសារមកសរសេរ ហើយអ្នកទីមួយដែលត្រូវលើកមកនិយាយដើមនោះគឺអាប្អូនទី ២ ខ្ញុំ។ គាត់ហ្នឹងឈ្នោះ ឆៃ សំអុលរីរៈរៀនចប់ហើយ គាត់រៀនក្រោមខ្ញុំមួយឆ្នាំ។ សព្វថ្ងៃកំពុងបំរើការនៅក្នុងមន្ទីប្រៃសនីយ៍ ខេត្តពោធិ៍សាត់។ ប្អូនខ្ញុំនេះជាមនុស្ស រឹងក្បាល ចចេស និយាយមិនស្តាប់ទេ រាល់ថ្ងៃធ្វើការទាល់តែជិតដល់ម៉ោងបានទៅធ្វើការ មិនខ្ចីទៅមុនម៉ោងទេយ៉ាប់ណាស់ ម៉ាក់ខ្ញុំស្តីអោយយ៉ាងណាក៏មិនខ្ចីខ្វល់ អត់ខ្វល់ចងយទៅជិតដល់ម៉ោង ពេលខ្លះទៅយឺតម៉ោងក៏មានដែរ។ កាលពីក្មេងជាមនុស្សខូច ដូចខ្ញុំដែរ តែវាខូចជាងខ្ញុំ ហើយកាលពីនៅរៀនថ្នាក់ទី៧ គាត់ហ្នឹងស្តេចខូចហើយតែមិនមែនដើរវាយគ្នាសេរីបងធំទេណា គ្រាន់តែចូលចិត្តដើរលេងគេចសាលា មិនចូលរៀនរហូតដល់អ្នកគ្រូបន្ទុកថ្នាក់ផ្ញើរសំបុត្រទៅផ្ទះជូនអាណាព្យាបាល ចុងឆ្នាំគ្រូអោយធ្លាក់ព្រោះគេចសាលាអត់ចូលរៀនសោះតែម្តង គ្រាន់គ្រូបន្ទុកថ្នាក់មុខយ៉ាងម៉ិចវាមិនស្គាល់ផង :D ប៉ាគាត់ខឹងពេក ខឹងខ្លាំងមែនទែន ក៏បញ្ជូនវាទៅរៀននៅស្រុកក្រគរដែលជាស្រុកកំណើតអោយវាទៅលត់ដំខ្លួនរស់នៅជាមួយលោកតា ទៅដល់នោះវាចូលវារៀនថ្នាក់ទី៨ ព្រោះគាត់ស្គាល់នាយកសាលា គាត់ក៏អោយវាផ្លោះថ្នាក់ទៅ។ ការសិក្សានៅស្រុកកំណើតគ្រាន់បើដែរចំណែកចំណាត់ថ្នាក់វិញមិនដែលលើសលេខ៥ទេ គឺក្នុងចន្លោះពីលេខ១ដល់លេខ៥ រស់នៅបានពីរឆ្នាំដោយឃើញថាប្អូនខ្ញុំវាខិតខំកែខ្លួនបានល្អគាត់ក៏សម្រេចយកវាមកនៅខេត្តវិញពេលដែលចូលកងថ្នាក់ទី១០។ ឥលូវរំលងដល់ការបញ្ចប់ថ្នាក់វិទ្យាល័យហ្មងទៅ គាត់បានបញ្ចប់ថ្នាក់ទី១២ ប៉ុន្តែគាត់មិនមាសំណាងបានទៅរៀនបន្តទេ ដោយសារតែគ្រួសារមានភាពខ្វះខាតបន្តិចបន្តួច ក៏ដូចជានៅក្នុងគ្រួសារគ្មានអ្នកនៅជួយម៉ាក់ក៏ដូចជា មិនមានអ្នកនៅជួយប៉ាផងដែរ អាណិតគាត់ដែរមិនបានរៀនដូចខ្ញុំ តែខ្ញុំក៏រៀនបានតែមួយឆ្នាំក៏ត្រលប់មកផ្ទះវិញ។ គាត់ក៏នៅជួយម៉ាក់រហូតដល់ពេលខ្ញុំមកវិញខ្ញុំក៏នៅជួយមើលការខុសត្រូវនៅហាងវិញម្តង។ បន្ទាប់មកប៉ាក៏បានបើកហាង Internet ម្តងដើម្បីអោយគាត់មើលការខុសត្រូវ តែដោយសារលោកប៉ាគាត់ជាអ្នកធ្វើការខាងប្រៃសនីយ៍ ក៏ដូចជាអ្នកដែលបិទហាង Internet មួយចំនួនដែលបើកល្មើសគោលការរបស់មន្ទី ដូចនេះគាត់ក៏បានបិទហាងខ្លួនឯងដែរដើម្បីកុំអោយគេថាគាត់បើកហាងខុសច្បាប់ តែតាមពិតហាងពួកយើងនៅឆ្ងាយពីសាលានិងារបច្បាប់ទាំងអស់តែគាត់ខ្លាចនិងមិនចង់អោយមានបញ្ហាពេលក្រោយ បន្ទាប់ពីបានបិទហាង Internet មកប្អូនក៏គាត់អន់ចិត្តរត់ទៅរស់នៅជាមួយបងប្អូនជីដូនមួយនៅឯភ្នំពេញទៅដោយគាត់និយាយថា បើកបិទ បើកបិទ ស្រដចតែចិត្តហេតុអ្វីមិនផ្តល់ឱកាសអោយគាត់ធ្វើអោយហាងនោះដំណើរការសិន។ មិនយូរប៉ុន្មានលោកបា អ្នកម៉ាក់ក៏បានលួងប្អូនអោយមកផ្ទះវិញនិងជួយចុះឈ្មោះអោយប្អូនធ្វើការនៅសហភាពយុវជនកម្ពុជា ដែលធ្វើការនៅទីនោះមិនមានប្រាក់ខែអ្វីទេ តែបានជួយសង្គមយ៉ាងច្រើន ដូចជាលើកមុនគាត់ក៏បានជួយចុះវាស់ដីជូនប្រជាជនផងដែរ។ ប្អូនខ្ញុំគាត់រឹងក្បាលខ្លាំងណាស់ ហាមមិនសកតាប់ទេ មួយអាទិត្យគាត់ផឹក ៥យប់ហើយ ហើយមកផ្ទះវិញម៉ោង ១១ ១២យប់អី យ៉ាប់ណាស់ប្អូនខ្ញុំ តែផ្ទះខ្ញុំមិនមានគាត់គឺពិបាកណាស់ការងារតូចធំក្នុងផ្ទះគឺគាត់ជាអ្នករ៉ាប់រងមួយចំណែកធំដែរហ្នឹង ចំណែកខ្ញុំវិញបានតែជួយនៅហាងទេរឿងក្នុងផ្ទះវិញខ្ញុំមិនសូវបានជួយទេ ចំណែកលោកប៉ាវិញ គាត់ដូចជាគិតអគតិចំពោះប្អូនខ្ញុំណាស់ពេលខ្លះបាត់ប្អូនយូរគាត់គិតថាប្អូនទៅដើរលេងជក់គ្រឿងញៀនវិញ ពេលខ្លះខ្ញុំទប់ចិត្តមិនបានខ្ញុំក៏ចេញមកនិយាយការពារជំនួយប្អូនព្រោះគាត់មិនដល់ថ្នាក់ហ្នឹងទេ ប៉ាខ្ញុំគាត់ថាខ្ញុំនិយាយការពារមនុស្សខូច។ ប្អូនខ្ញុំវាខូចមែនប៉ុន្តែវាក៏មិនដល់ថ្នាក់ប្រព្រឹត្តិរឿងដែលសង្គមស្អប់ខ្ពើមដែរ។ បើនិយាយពីខ្ញុំនិងប្អូនខ្ញុំគឺថាមិនដែលត្រូវគ្នាទេ យូរៗត្រូវគ្នាម្តង :D បើខ្ញុំខុសត្រឹមតែ ៥ គាត់និយាហូរហែប្រាប់ម៉ាក់អោយខ្ញុំខុសដល់ ១០ ខ្ញុំក៏ដូចគ្នាបើគាត់ខុសតែ២ ខ្ញុំរៀបរាប់រឿងនេះរឿងនោះអោយគាត់ខុសរហូតដល់១០ ជាធម្មតាអារឿងតែស្ករថែមល្បោយអស់ហ្នឹងខ្ញុំតែងតែផ្តើមុន គាត់វិញចាំតែងសឹកតាមក្រោយ :D មិនទុកទេគាត់ហ្នឹងតែធ្វើបានសងសឹកវិញហើយ :D ។ សរុបសេចក្តីមក ខ្ញុំចង់និយាយប្រាប់អ្នកទាំងអស់គ្នាថា ខ្ញុំល្អជាប្អូនខ្ញុំ បើប្អូនខុសកុំនាំវាដើរផ្លូវខុសថែមណែនាំប្អូនទៅ តែខ្ញុំឆ្ងល់ប្អូនខ្ញុំវាផឹក ផឹកអត់ទំនេរសោះ អាមួយហ្នឹងបើថ្ងៃទំនេរ សួរវាដឹងតែនៅជាមួយមិត្តភក្តិផឹកស៊ីតែម្តង :D អស់ហើយណាមានតែប៉ុណ្ណឹងទេណា លាហើយ Bye Bye ៕


នេះហើយមុខមាត់ប្អូនប្រុសសំណព្វរបស់ខ្ញុំ

No comments:

Post a Comment