BAYMAX 23

រៀបរាប់ រឿងរាវដែលកើតឡើងជារៀងរាល់ថ្ងៃ

Wednesday, November 2, 2016

ឯកាខ្លាំង



   ឯកា ឯកោ មកពីពាក្យថាឯក មាន័យថា មានតែមួយ មានតែម្នាក់គ្មានពីរ តែក្នុងអត្ថបទនេះមិនមែនមានន័យថា ជាមនុស្សដែលពូកែ ដែលអស្ចារ្យគ្មានពីរនោះទេ :( ក្នុងអត្ថបទនេះចង់និយាយថាជាមនុស្សដែលមិនសូវមានមិត្តច្រើន គ្មានអ្នកនិយាយលេងជាមួយ គ្មានអ្នកណាស្តាប់យើងរៀបរាប់រឿងក្នុងចិត្ត គ្មានអ្នកជួយផ្តល់យោបល់នៅពេលមានអាសន្ន :( ។ខ្ញុំគីជាមនុស្សស្ថិតនៅប្រភេទនេះឯង គឺមិនសូវមានមិត្តច្រើន មិនសូវចេះនិយាយស្តី សោះកក្រោះ មិនសូវចេះញញឹម ចូលចិត្តធ្វើមុខស្អុយ ប្រហែលជាហេតុផលទាំងនេះហើយបានជាខ្ញុំក្លាយជាមនុស្សឯកា។ ខ្ញុំមិនសូវមានពេលវេលាកំសាន្តជាមួយមិត្តភក្តិនោះទេ មួយថ្ងៃមួយថ្ងៃគឺនៅតែក្នុងហាង ខិតខំរកលុយជួយអ្នកម៉ាក់សងបំណុលគេ មិនមានពេលគ្រប់គ្រាន់សំរាប់សំអាតខ្លួនពេលថ្ងៃ មិនមានពេលវេលាដើរលេងជាមួយក្រុមគ្រួសារ ចង់ដើរលេងណាស់តែគ្មានពេល ពេលខ្លះគ្រាន់តែជិះលំហែកាយ តែមួយភ្លែតម៉ាក់ខលមកប្រាប់ថា មានគេរកត្រូវមកហាងជាបន្ទាន់ ចឹងមួយថ្ងៃៗគឺក្នុងខួរក្បាលគិតតែរឿងម៉្យាងគឺលុយ បើមិនធ្វើដូចនេះទេគឺមិនអាចរកប្រាក់មកដោះបំណុលគេបានទេ។ ក្នុងមួយឆ្នាំទៅមួយឆ្នាំខ្ញុំមិនដែលបានដើរលេងទៅណាទេ ដើរបានត្រឹមតែស្រុកក្រគរ ខេត្តពោធិ៍សាត់ ព្រោះវាជាស្រុកកំណើត វាជាកន្លែងដែលលោកតា លោកយាយខ្ញុំរស់នៅដូច្នេះរាល់ខែចូលឆ្នាំ ខែភ្ជុំខ្ញុំមិនដែលខានឡើយ ព្រោះមានតែឪកាសហ្នឹងហើយ អាចមកលេង មកនិយាយ មកអោយថើប យាយតា :) ពេលខ្ញុំគិតច្រើនណាស់ បារម្ភច្រើនណាស់ តែតាខ្ញុំគាត់បានពន្យល់ថា កុំទៅខ្វល់ច្រើនចៅរកបានប៉ុណ្ណាចាយប៉ុណ្ណឹងទៅ " កុំទៅខ្វល់រឿងមានក្រ សំខាន់កុំធ្វើអំពើបាប អំពើដែលគេស្អប់ខ្ពើម " ពេលណាដែលខ្ញុំបានស្តាប់តាខ្ញុំពន្យល់ហើយ ខ្ញុំមានអារម្មណ៍ថាធូស្បើយ ដូចបានដកបន្លាចេញពីទ្រូងខ្ញុំមួយអញ្ចឹង រាល់ពេលដែលមានបញ្ហាដែលតែ ទូរស័ពចុចទៅលេងលោកតា សួរសុខទុក្ខគាត់ តែតាមពិតបំណងធំរបស់ខ្ញុំគឺចង់ស្តាប់គាត់ពន្យល់ទូន្មានទេ ហេហេ។ បើនិយាយពីការដើរកំសាន្ត ក្នុងចន្លោះបួន ប្រាំឆ្នាំចុងក្រោយនេះគឺមិនដែលបានទៅណាទេ ទើបតែឆ្នាំមុនបានទៅលេងភ្នំពេញពីរដង ហើយម្តងស្នាក់នៅបានតែមួយថ្ងៃទេ កាលហ្នឹងបានទៅជួបប្អូនស្រីទៀត ដែលស្គាល់គ្នាយូរហើយប្រហែល ៥ឆ្នាំហើយទើបជួបគេលើកទីមួយ ជួបបានតែម្តងហ្នឹងគឺលែងបានជួបគេទៀតហើយ :)។ បើនិយាពីនៅហាងវិញគឺថាមិនដែលមានពេលណាដែលខ្ញុំឈប់សំរាកម្តងណាឡើយ ដរាបណាហាងបើកគឺវត្តមានខ្ញុំនៅតែមាន ទាល់តែហាងបិតទើបខ្ញុំសំរាក តាមពិតទៅមិនមែនខ្ញុំមិនចង់ឈប់ទេ តែខ្ញុំមានកាតព្វកិច្ចមួយគឺថាធំគ្រាន់បើដែរ គឺត្រូវរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ ប្រាប់ចំណូលរបស់ខ្ញុំ ៩៩%គឺខ្ញុំជូនទៅអ្នកម៉ាក់របស់ខ្ញុំ ហើយសល់១%គឺខ្ញុំទុកចំណាយប្រចាំថ្ងៃ ហើយពេលខ្លះខ្ញុំសន្សំវាទុកទិញរបស់បន្តិចបន្តួចសំរាប់ខ្លួនឯងព្រោះមិនចង់សុំលុយពីពួកគាត់ទៀតមិនចង់អោយគាត់ពិបាក ហើយប្រាក់ចំណូលរបស់ខ្ញុំគឺស្មើរនិង ៤០% នៃការចំណាយរបស់គ្រួសារ ដូចនេះហើយទើបខ្ញុំមិនឈប់ បើនិយាយពីមានពីធីអ្វីមួយរបស់បងប្អូនគឺមិនដែលមានវត្តមានខ្ញុំទេ គឺមានតែប្អូនខ្ញុំ ប៉ានិងម៉ាក់ខ្ញុំ ជាក់ស្តែងឆ្នាំមុន និងឆ្នាំនេះ មានពិធីភ្ជាប់ពាក្យបងប្អូនចំនួនបួនកម្មវិធី ហើមានកម្មវិធីច្រើនទៀត ពេលខ្លះអត់ហ៊ាននិយាយជាមួយបងប្អូនទេ ព្រោះកម្មវិធីគេយើងអត់ដែលបានចូលរួម សូម្បីតែកម្មវិធីអាពាហ៍ពិពាហ៍របស់អ៊ីខ្ញុំ ខ្ញុំបានត្រឹមតែទៅស៊ីការទេ អត់បាននៅជួយរៀបចំនិងចាត់ចែងកម្មវិធីអីទេ។ ហេតុផលអស់ទាំងនេះហើយដែលធ្វើអោយខ្ញុំក្លាយជាមនុស្សឯកាដូចសព្វថ្ងៃ ទើបតែថ្មីៗនេះទេ ខ្ញុំបានទោកន្លែងហាត់ប្រាណ ក៌បានស្គាល់មិត្តភក្តិថ្មីៗជាច្រើន និយាយគ្នាសើចសប្បាយ តែមកដល់ផ្ទះវិញដដែលអផ្សុកមិនដឹងធ្វើអី បើបើក Facebook អត់មានអ្វីលេងធុញ តែបើអត់បើក Facebook អត់មានអីមើលក៏ធុញ និយាយទៅមើលក៏ធុញ អតមើលក៏ធុញ។ ពេលខ្លះខ្ញុំបានសុំការអនុញ្ញាតពីអ្នកម៉ាក់ខ្ញុំដែរ ថាខែនេះខ្ញុំទៅភ្នំពេញចង់ទៅដើរលេងម្តង តែគាត់និយាថទៅធ្វើអ្វីអស់តែលុយ មានអ្នកណានៅមើលហាងជាមួយគាត់ ( នៅហាងមានតែខ្ញុំនិងគាត់ ) ដល់ពេលចឹងខ្ញុំពិតជាពិបាកដល់ហើយបារម្ភដល់គាត់ព្រោះគាត់នេះតែម្នាក់ឯង តែយ៉ាងណាខ្ញុំក៏បានសន្យានិងខ្លួនឯងថាក្នុងខែថ្មី ខែវិច្ឆិការ ឆ្នាំ២០១៦ នេះនឹងទៅលេងភ្នំពេញទាល់តែបាន ក៏បានរៀបចំនុងត្រៀមលុយគ្រប់គ្រាន់ដើម្បីទុកធ្វើដំណើរទៅលេងភ្នំពេញមួយថ្ងៃ មិនមែនទៅ ហុកកៃដូ ដូចនៅក្នុងរឿង សង្សារត្រឹមមួយថ្ងៃ ( One Day ) តែមានឯណាថវិកាដែលត្រៀមទុកធ្វើដំណើរកំសាន្តក៏យកទៅទិញទូរស័ព្វថ្មីជូនលោកឪពុក ព្រោះគាត់ធ្លាប់ប្រាប់ថាគាត់ចង់ប្តូរទូរស័ព្ទរាល់ថ្ងៃដែលគាត់ប្រើ មកប្រើ iPhone 6/6s Plus ខ្ញុំក៏ទិញជូនគាត់ ព្រោះចៃដន្យពូដែលគាត់ត្រូវជាបងប្អូនខាងម៉ាក់គាត់ទិញទូរស័ព្ទថ្មី គាត់ក៏លក់អាចាស់របស់គាត់មកអោយតែម្តង ខ្ញុំក៏បានថែមលុយទិញ iPhone 6Plus ជូនគាត់តែម្តង លុយធ្វើដំណើរកំសាន្តក៏រលាយត្រឹមហ្នឹងដែរ ហាសហា។ ជាចុងក្រោយ ខ្ញុំមិនមានអ្វីនិយាយច្រើនទេ គ្រាន់តែចង់ចែករំលែក និងចង់ប្រាប់មិត្តអ្នកអានទាំងអស់គ្នាថា កុំដាក់សម្ពាធមកលើខ្លួនឯងខ្លាំងពេក មានពេលវាលំហែកាយ លំហែអារម្មណ៍ខ្លះទៅ កុំគិតវែងឆ្ងាយពេក ព្រោះពេលខ្លះវាអាចបំផ្លាញសុខភាពផ្លូវចិត្ត រាប់អានមិត្តអោយបានច្រើន ដើរលេងខ្លះទៅបើមានពេលវេលា និងឱកាស ព្រោះខ្ញុំមិនចង់ឃើញអ្នកទាំងអស់គ្នា ទទួលរងសម្ពាធការងារ Stress ច្រើន វាអាចវិវត្ត ទៅជាជំងឺ ថប់អារម្មណ៍ ក៏ថាបាន :) ៕

No comments:

Post a Comment