BAYMAX 23

រៀបរាប់ រឿងរាវដែលកើតឡើងជារៀងរាល់ថ្ងៃ

Wednesday, November 2, 2016

ទៅលេងស្រុកំណើត


   សួស្តីអ្នកទាំងអស់គ្នា! រីករាយដែលបានសរសេរអត្ថបទអោយអ្នករាល់គ្នាអាន :D ខ្ញុំមិនដឹងថាមានអ្នកអានឬអត់ទេ :) ខ្ញុំមិនដែលបានចែករំលែកវាទៅណាផង :D មានតែសង្ឃឹមថានឹងមានអ្នកដែលមានអ្នកមាននិស្ស័យ នឹងចូលមកអានអត្ថបទនេះ។ ថ្ងៃដែរខ្ញុំចង់សរសេររៀបរាប់ពីការធ្វើដំណើរទៅលេងស្រុកកំណើត តែមុននឹងដល់ការសរសេរអត្ថបទ ខ្ញុំចង់ចោទជាសំនួរតូចមួយទៅអ្នក តើអ្នកទាំងអស់គ្នាដែលទៅស្រុកកំណើតទេ? តើអ្នកធ្វើដំណើរតាមរយៈមធ្យោបាយអ្វីដែរ ? តើពីទីលំនៅបច្ចុប្បន្នរបស់អ្នកមានរយៈចំងាយប៉ុន្មានគីឡូម៉ែតដែរ ហើយ ធ្វើដំណើរជាធម្មតាប្រើរយៈពេលប៉ុន្មានម៉ោងដែរ? ។ ខ្ញុំកើតនៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ខ្ញុំរស់នៅទីនោះរហូតដល់ខ្ញុំរៀនថ្នាក់ទី ៣ ទើបខ្ញុំផ្លាស់ប្តូរទៅរស់នៅក្រុងពោធិសាត់ ខេត្តពោធិ៍សាត់ ព្រោះតែពេលនោះប៉ាខ្ញុំគាត់មានជីវភាពធូធាជាងមុនដែរ ពីស្រុកកំណើតខ្ញុំ ទៅកន្លែងដែលខ្ញុំរស់នៅសព្វថ្ងៃគឺមានចំងាយ ប្រហែល ៣៣ គីឡូម៉ែត ដែលជាធម្មតាប្រើរយៈពេលប្រែល ៤៥ ទៅ មួយម៉ោងបើសិនជាអ្នកធ្វើដំណើរតាមរយៈ ម៉ូតូឬក៏ឡាន។ បន្ទាប់ពីខ្ញុំសរសេរអត្ថបទ ឯកា ហើយខ្ញុំក៏មានគំនិតថាចង់លំហែកាយ អោយរីករាយក្នុងចិត្តខ្លះ ខ្ញុំក៏បានសម្រេចចិត្តសុំការអនុញ្ញាត មកលេងលោកតា លោកយាយឯស្រុកកំណើត ទំរាំតែគាត់អនុញ្ញាតយូរដែរហ្នឹង ហាហា ព្រោះអីខ្ញុំសុំគាត់ធ្វើដំណើរតាមរយៈម៉ូតូ តែគាត់មុនព្រមទេ គាត់ចង់អោយមកជាមួយអ៊ំព្រោះគាត់មានឡានងាយស្រួលនិងសុវត្ថិភាពជាង តែដោយសារខ្ចចេសពេកគាត់ក៏អុញ្ញាតទៅ តែតាមពិតខ្ញុំកុហក់គាត់ទេ :D ខ្ញុំមកដោយជិះកង់ទេ ព្រោះខ្ញុំធ្លាប់មានបំណងប្រថ្នាមួយថាថ្ងៃណាមួយខ្ញុំនឹងជិះកង់មកលេងយាយតា អោយបាន ថ្ងៃនេះខ្ញុំធ្វើបានហើយ ខ្ញុំសំរេចបំណងប្រាថ្នាមួយនេះបានហើយ :) គឺខ្ញុំបានធាក់កង់ចំងាយ ៣៣គីឡូមកដល់ស្រុកកំណើត ដោយប្រើរយៈពេល ២ម៉ោងអោយគត់ បើនិយាយពីគូតវិញចង់ក្រិនអស់ហើយ ហាសហា តាមពិតទៅរយៈចំងាយនេះមិនជាឆ្ងាយប៉ុន្មានទេព្រោះខ្ញុំធ្លាប់ជិះកង់ ចុះឡើងៗ ជុំវិញខេត្តប្រហែល ៣០ ទៅ ៤០គីឡូម៉ែត្រដែរហ្នឹងក្នុងមួយថ្ងៃ តែបើនិយាយពីជិះត្រងយរហូតបែបនេះ ម្តងនេះគឺបានឆ្ងាយជាងគេហើយ។ មុនធ្វើការចេញដំណើរ ខ្ញុំមិនភ្លេចទេក្នុងការបន់ស្រន់សុំសេចក្តីសុខមុននិងចេញធ្វើដំណើរទៅណាមកណា ដូចជាសក្តិសិទ្ធណាស់ ពេលខ្ញុំធ្វើដំណើរមិនមានភ្លៀងអ្វីទេ ពេលខ្ញុំធ្វើដំណើរដល់ជិតពាក់កណ្តាលផ្លូវមេឃជិតភ្លៀងខ្ញុំក៏បន្តរទៅមុខរហូតដល់ផ្ទះអ្នកភូមិដើម្បីទិញថង់សំរាប់ច្រកទូរស័ព្ទរួចរាល់មេឃក៏ចាប់ផ្តើមភ្លៀងខ្លាំងតែម្តង ខ្ញុំក៏ឈប់នៅភូមិមួយសន្ទុះដែររហូតដល់ធ្វើចាប់ផ្តើមថមថយទៅ ខ្ញុំក៏ទិញអាវភ្លៀងមួយទៀតដើម្បីការពារកុំអោយរបស់របរនៅក្នុងការតាបសើម ខ្ញុំក៏ធ្វើដំណើរទាំងភ្លៀងតិចតួចមកតែម្តង ព្រោះប្រញាប់ ដើម្បីអោយឆាប់មកដល់គោលដៅ ខ្លាចម៉ាក់និងលោកតាព្រួយបារម្ភ ដោយសារតែខ្ញុំមិនបានទទួលទូរស័ព្ទទេខ្លាចភ្លៀងត្រូវខូចទរស័ព្ទអស់។ ទៅបំផុតបន្ទាប់ពីការតស៊ូរបស់ខ្ញុំធ្វើដំណើរកាត់ខ្យល់ផង ភ្លៀងផង ខ្ញុំក៏បានមកដល់ផ្ទះលោកតាដោយសុវត្ថិភាព អ៊ីគាត់ក៏បានស្រែកមកថា ថាជិះកង់មកជិះមកមែន គាត់ប្រាប់ថា ន៎ម៉ាក់ហ្អែងខឹងហ្អែងណាស់  គាត់មិនចង់អោយហ្អែងជិះកង់មកទេ :D ហាសហាស្អែកឡើងមិនដឹងម៉ាក់និយាយអ្វីខ្លះទេ :D :D ភ័យដល់ហើយ :D តែក៏ខ្លាចចិត្តម៉ាក់ដែរព្រោះម៉ាក់គាត់បារម្ភពីខ្ញុំ។ មកដល់នេះម៉ោង ៦ ដល់ម៉ោងបាយល្មមក៏ញ៉ាំបាយរួចក៏ ទៅងូតទឹកតែម្តង ទទឹកជោកអស់ហើយរងារទៀតនៅយូរមិនបានទេ។ មកដល់ផ្ទះ មានអារម្មណ៍សប្បាយផង ក៏លាយជាក្តីបារម្ភផងព្រោះតែមកដល់ក៏ឃើញនៅសភាពជងឺលោកយាយមិនទាន់ធូស្បើយទេ គាត់បានឈឺនៅម្តុំធ្មេញគាត់ប្រហែល មួយខែ ទៅពីរខែហើយសភាពកាន់តែខ្លាំងឡើង ហើយគេបានប្រាប់ថាពេលណាដែលខ្ទុះហៀរចេញអស់ជំងឺស្បើយម្តងបន្តិចម្តងៗហើយ ខ្ញុំពិតជាបារម្ភ និងឈឺជំនួសគាតយណាស់ ខ្ញុំអាណិតគាត់ណាស់នៅពេលដែលគាត់ប្រាប់ខ្ញុំថា " យាយឈឺណាស់ចៅ ញ៉ាំអ្វីមិនសូវបានទេ ព្រោះឈឺ "  :( ខ្ញុំអាណិតលោកយាយណាស់តែមិនអាចជួយគាត់បាន។ ចុងក្រោយនេះខ្ញុំមានតែសុំបន់ស្រន់ដល់វត្ថុសក្តិសិទ្ធក្នុងលោក អ្នកតាម្ចាស់ទឹកម្ចាស់ដី សូមជួយលោកយាយខ្ញុំអោយរួចផុតនិងជាពីជំងឺដ៏កាចសាហាវនេះផង :) ៕

No comments:

Post a Comment