BAYMAX 23

រៀបរាប់ រឿងរាវដែលកើតឡើងជារៀងរាល់ថ្ងៃ

Friday, October 28, 2016

PS4 :(

   សួស្តីអ្នទាំងអស់គ្នា! សូមស្វាគម៍មកកាន់អត្ថបទថ្មី។ ថ្ងៃនេះខ្ញុំចង់លើកពីរបស់ដែលអ្នកប៉ងប្រថ្នាម្តង។ តើអ្នកដែលមានបំណងប្រថ្នាចង់បានរបស់អ្វីទេ ? តើអ្នកចង់បានរបស់នោះខ្លាំងទេ ? ចំពោះខ្ញុំវិញ របស់ដែលខ្ញុំប៉ងប្រាថ្នានោះគឺ ម៉ាស៊ីនហ្គេមជំនាន់ថ្មីរបស់ Sony គឺ Playstation 4 ដែលគេហៅកាត់ៗថាជា PS4 នោះឯង។ ខ្ញុំពិតជាស្រលាញ់និងចង់ធ្វើជាម្ចាស់របស់វាខ្លាំងណាស់។


   PS4 គឺជាម៉ាស៊ីនហ្គេមជំនាន់ក្រោយរបស់ Sony ហើយក៏ជាម៉ាស៊ីនជំនាន់ចុងក្រោយរបស់ម៉ាស៊ីនលេងហ្គេមដែល ដែលគូប្រជែងរបស់មានដូចជា Microsoft Xbox One និង Nitendo Wii U ដែលពួកវាសុទ្ធតែជាប្រភេទម៉ាស៊ីនហ្គេមដែលមានកំលាំងប្រហាក់ប្រហែលគ្នា។ Sony PS4 គឺជាម៉ាស៊ីនលេងហ្គេម ជំនាន់ទី ៤ របស់ Sony ។
   ម៉ាស៊ីនលេងហ្គេមជំនាន់ទីមួយ របស់ Sony  មានឈ្មោះថា Playstation 1 ដែលវាជាហ្គេមដែលប្រើ Disk មុនគេបង្អស់ ដែលម៉ាស៊ីនហ្គេម មុនៗ គឺប្រើជាប្រភេទកាសែត ( Cartridge ) ។ Ps1 ដាក់ប្រកាសអោយចេញលក់ជាផ្លូវកានៅ ខែ ធ្នូ ឆ្នាំ១៩៩៤ នៅប្រទេសជប៉ុន ហើយនិងចេញលក់ពាសពេញនៅក្នុង សកលលោក នៅខែកញ្ញា ឆ្នាំ ១៩៩៥ នៅបណ្តាប្រទេសមួយចំនួននៅទ្វីបអឺរ៉ុបនិងសហរដ្ឋអាមេរិច ហើយ PS1 វាគឺជាជំហ៊ានដំបូងដែលបោះជើងចូលក្នុងវិស័យហ្គេម ប៉ុន្តែវាគឺទទួលបានការគាំទ្រខ្លាំងណាស់ដោយមានមានបច្ចេក 3D និងជាម៉ាស៊ីនដែលប្រើ Disk ឬ CD ដំបូងគេបង្អស់។ មិនយូរប៉ុន្មាន នៅចុងឆ្នាំ ២០០០ Sony បានរចនារូបរាងថ្មីនៃម៉ាស៊ីនរបស់ខ្លួន ដោយដាក់ឈ្មោះថ្មីថា PSone ឬក៏ហៅម្យ៉ាងទៀតថា PS1 Slim ហើយក៏បានរចនានៅដៃបញ្ជាថ្មី (Controller) របស់ខ្លួនអោយមានសម្ថភាពច្រើនជាងមុននិងអោយឈ្មោះវាថា  Daulshock 1។ ក្រុមហ៊ុន Sony បានលក់ម៉ាស៊ីនហ្គេមសេរីថ្មីរបស់ខ្លួនបានចំនួន ១០២លានគ្រឿងក្នុងរយៈពេល ១០ចាប់តាំងពីបង្ហាញខ្លួនជាលើកដំបូង ឧបករណ៍នេះដែរក៏បានបញ្ឈប់ការលក់ទាំងស្រុងដោយក្រុមហ៊ុនផ្ទាល់នៅឆ្នាំ ២០០៥។

 ម៉ាស៊ីនហ្គេម PS1 ជំនាន់ដំបូង ឬគេហៅថា Original Playstation

 PS1 Slim អមមកជាមួយ ដៃបញ្ជា Daulshock 1

ដៃបញ្ជាជំនាន់ដំបូង ឬគេហៅថា Original Daulshock Controller

 Daulshock 1 ដែលរចនាថ្មី អមមកជាមួយបូតុង Analog ពីរនៅសងខាង

នេះគឺ Memory Card សំរាប់កត់ត្រាទិន្នន័យងាយស្រួលក្នុងការបន្ត Game

   បន្ទាប់ពីជោគជ័យទៅលើ PS1 របស់ខ្លួន Sony ក៏បានខិតខំស្រាវជ្រាវបច្ចេកវិទ្យាថ្មី រហូតបានបញ្ចេញផលិតផលថ្មីគឺ Playstation 2 ឬក៏ហៅខ្លីថា PS2។ PS2 គឺបានដាក់បង្ហាញដំបូងនៅអំលុងខែ មិនា ឆ្នាំ ២០០០ នៅប្រទេសជប៉ុនហើយក៏បាននាំចេញ ទៅសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិចនៅអំលុងខែ វិច្ឆិការ ឆ្នាំ ២០០០។ ទន្ទឹមនិងការបង្ហាញ PS2 ក្រុមហ៊ុន Sony ក៏បានរចនានៅដៃបញ្ជា (Controller ) ថ្មីរបស់ក្នុងអោយមានភាពញ័រនៅពេលប្រើប្រាស់ និងបានដាក់ឈ្មោះថា Daulshock 2 ដែលដៃបញ្ជាថ្មីនេះមានរូបរាងដូចគ្នាបេះបិទទៅនិងដៃ Daulshock 1 ដែរ។ PS2 គឺជាម៉ាសីនលេងហ្គេម ដំបូងគេបង្អស់ដែលប្រើប្រាស់នៅ DVD ហើយវាក៏អាចលេងនៅហ្គេមចាស់ៗ របស់ PS1 បានផងដែរ។ នៅចុងឆ្នាំ ២០០៤ Sony ក៏បានដើរតាមគន្លងចាស់របស់ខ្លួន ដោយបានធ្វើការរចនារូបរាងថ្មីហើយបានអោយឈ្មោះវាថា PS2 Slim ព្រោះវាមានរូបរាងស្តើងនិងស្អាតជាងមុន។ គិតត្រឹមឆ្នាំ ២០១៦ នេះ PS2 គឺជាម៉ាស៊ីនលេងហ្គេមជាលក្ខណៈគ្រួសារដែលលក់ដាច់បំផុត ដោយលក់អស់រហូតដល់ ១៥៥លានគ្រឿងឯណោះ ជាមួយនិងហ្គេមចំនួន ៣៨៧៤ហ្គេមដែលអាចដំណើរការលើ ម៉ាសីន PS2 នេះ។ ហ្គេមដែលលក់ដាច់បំផុតសំរាប់ PS2 គឺហ្គេម Grand Thief Auto: San Andreas ១៧,៣៣លានបន្ទះ។
ខាងឆ្វេង PS2 ជំនាន់ដំបូង និងខាងស្តាំជា PS2 Slim 

ដៃបញ្ជា Daulshock 2

Memory Card សំរាប់ម៉ាស៊ីន PS2

   បន្ទាប់ពីជោគជ័យយ៉ាងធំធេងលើម៉ាស៊ីន PS2  ប៉ុន្មានឆ្នាំក្រោយមក Sony ក៏បានបញ្ចេញនៅម៉ាស៊ីនហ្គេមសេរីថ្មីដែលមានឈ្មោះថា Playstation 3 ឬក៏ PS3 នៅក្នុងឆ្នាំ ២០០៦ វាក៏នៅតែជាហ្គេមដែលប្រើប្រភេទ Disk សេរីថ្មីមុនគេបង្អស់ដដែល ដែលប្រើនៅ Disk ប្រភេទថ្មីដែលអោយឈ្មោះថា Bluray Disk ដែល Single Layer មានទំហំ ២៥ GB ចំណែក Daul Layer មានទំហំរហូតដល់ ៥០ GB ឯណោះ។ PS3 គឺជាម៉ាស៊ីនហ្គេមសេរីថ្មី ដែលអាចលេងហ្គេម Online បានជាមួយមនុស្សជុំវិញពិភពលោក តាមរយៈ Playstation Network ប៉ុន្តែក្រោយមក ក៏ប្តូរមកត្រឹម PSN ហើយវាក៏បានរចនានៅដៃបញ្ជាប្រភេទថ្មីដែលមានរូបរាងដូចគ្នាទៅនិងដៃ Daulshock 2 ដែរ តែអាចភ្ជាប់ទៅ PS3ដោយមិនប្រើខ្សែរទេ គឺប្រើបច្ចេកវិទ្យា Bluetooth ដែលដៃបញ្ជាប្រភេទថ្មីនេះត្រូវបានដាក់ឈ្មោះថា Daulshock 3 ។ ដូចសព្វរាល់ដងដែរនៅចុងឆ្នាំង ២០០៩ វាបានចេញនៅ PS3 Slim ជំនាន់ថ្មីដែលមានរូបរាងថ្មី និង ស្តើងជាងមុន ប៉ុន្តែលើកនេះ Sony បានបញ្ចេញម៉ាស៊ីនហ្គេមសេរីថ្មីមួយទៀត ដែលមានឈ្មោះថា PS3 Super Slim ដែលមានរូបរាងកាន់តែស្តើង ពោលគឺកាន់តែស្តើងជាង PS3 Slim ទៅទៀត។ គិតត្រឹមខែ មិនា ឆ្នាំ ២០១៦ ម៉ាស៊ីនPS3 គឺលក់បានត្រឹមតែ ៨៥លានគ្រឿងតែប៉ុណ្ណោះ។ ការបាត់បង់ចំណែកនៃការលក់យ៉ាងច្រើនបែបនេះព្រោះ មនុស្សមួយចំនួនបានងាកមកលេង Xbox 360 ដែលវាជាគួប្រជែងដ៏ធំរបស់ PS3 ដែលផលិតដោយក្រុមហ៊ុន Microsoft ។

 PS3 ជំនាន់ដំបូងដែលដាក់លកក្នុងឆ្នាំ ២០០៦

 PS3 Slim

 PS3 Super Slim

 Daulshock 3

   ចុងក្រោយគេនេះ គឺ PS4 វាជាអាវុធថ្មីរបស់ Sony ដែលបានចេញលក់ដែលចេញលក់ក្នុងខែវិច្ឆិការ ឆ្នាំ ២០១៣។ ម៉ាស៊ីនប្រភេទថ្មីនេះតែរក្សារការប្រើ Disk Bluray ដដែលប៉ុន្តែសមត្ថភាពខ្លាំងជាងមុន ដែលវាមាន Ram ដល់ទៅ 8 GB ឯណោះ និង Ram ទំហំ ២៥៦ MB មួយទៀតសំរាប់ប្រើពេល Standby។ ចំណែកដៃបញ្ជាសេរីថ្មីត្រូវបានរចនាថ្មីទាំងស្រុង ដោយមានរូបរាងខុសប្លែកពីដៃបញ្ជាសេរីមុន ហើយមាន Touchpad លើនៅដៃបញ្ជាថែមទៀតផង ហើយដៃបញ្ជាថ្មីនេះមានឈ្មោះថា Daulshock 4។ ថ្មីៗនេះដែល គឺកំឡុងខែវិច្ឆិការ ឆ្នាំ ២០១៦ នេះ Sony និងដាក់បញចេញនៅ ម៉ាសីន PS4 ថ្មីចំនួន ពីរម៉ូដែលទៀត ដែលមួយគឺមានឈ្មោះថា PS4 Slim ដែលវាមានសមត្ថភាពដូចទៅនិង PS4 ដែរ គ្រាន់តែមានរូបរាងស្តើង ចំណែកមួយបែបទៀតគឺមានសមត្ថភាពមិនធម្មតា ដែលអាចលេងហ្គេមបានដល់កំរិត 4K ឯណោះ ហើយ PS4 ថ្មីនេះមានឈ្មោះថា PS4 Pro ដែលមានភ្ជាប់មកស្រាប់ជាមួយ HDD ទំហំ 1TB និងមានតំលៃ ៤០០$ ចំណែកឯ PS4 និង PS4 Slim វិញមាន HDD ត្រឹមតែ 500GB តែប៉ុណ្ណោះ ជាមួយនិងតំលៃ ៣០០$។


 Original PS4 or PS4 Fat

PS4 Slim

PS4 Pro ដែលលេងហ្គេមរហូតដល់កំរិត 4K

Daulshock 4

   បន្ទាប់ពីបានរៀបរាប់នៅប្រវត្តិ នៃម៉ាសីនហ្គេមចប់រួចរាល់ ងាកមកចូលចំណងជើងនៃអត្ថបទរបស់ខ្ញុំវិញ។ តាមពិតទៅខ្ញុំបានប៉ងទិញវាជាយូរណាស់មកហើយ គឺក្នុងអំលុង ឆ្នាំ ២០១៤ ខ្ញុំអាចមានលទ្ធភាពទិញវាបាន ប៉ុន្តែខ្ញុំចេះតែស្តាយលុយ ក៏ហីៗទៅ ហើយលុយសន្សំដែលខ្ញុំចង់ទិញវាក៏ជូនទៅអ្នកម៉ាក់របស់ខ្ញុំអស់ទៅ។ ក្នុងឆ្នាំ ២០១៦ នេះឯងគឺខ្ញុំមានគំរោងទិញវាដល់ទៅ ៣ដងឯណោះលុយគឺថាគ្រប់គ្រាន់អាចទិញវា ប៉ុន្តែខ្ញុំនៅតែស្តាយ ខ្ញុំនៅតែមិនដាច់ចិត្ត ខ្ញុំនៅតែផ្តល់លុយសន្សំរាប់សិបថ្ងៃនោះអោយទៅម៉ាក់ខ្ញុំដដែល។ ខ្ញុំគិតថាប្រហែលជាមិនមានសំណាង អាចបានប្រើន PS4 និងគេទេព្រោះខ្ញុំបានប៉ងទិញតាំងតែពី សេរី PS4 រហូតមកដល់ពេលនេះវាបានចេញនៅ PS4 Slim ទៀតទៅហើយ។ ប៉ុន្តែខ្ញុំនៅតែសង្ឃឹមយ៉ាងមុតម៉ាំ :( ថាថ្ងៃណាមួយខ្ញុំបានក្លាយជាម្ចាស់ PS4 នេះទេ។

ប្រភពរូបភាព: google.com , en.wikipedia.com

No comments:

Post a Comment