BAYMAX 23

រៀបរាប់ រឿងរាវដែលកើតឡើងជារៀងរាល់ថ្ងៃ

Monday, November 14, 2016

ថ្ងៃនេះ គឺជាថ្ងៃបុណ្យអុំទូកហើយ!


   ជំរាបសួរអ្នកទាំងអស់គ្នា! ថ្ងៃនេះមិនមានអ្វីសរសេរច្រើនទេ គឺគ្រាន់តែចង់សរសេរពីអ្វីដែលកើតឡើងក្នុងពិធីបុណ្យអុំទូក។ ថ្ងៃនេះដែរគឺវាដូចជាថ្ងៃធម្មតាសំរាប់ខ្ញុំទេ ព្រោះខ្ញុំមិនបានទៅដើរលេងនៅឯណាទេ ហើយកាន់តែពិសេសទៀតនោះគឺនៅជួយលក់អ្នកម្តាយពេញមួយថ្ងៃតែម្តង ហាហា។ រៀងរាល់ឆ្នាំអោយតែដល់ពិធីបុណ្យអុំទូកគ្រួសារខ្ញុំតែងតែចេញដំណើរទៅកម្សាន្តតាមរមណីយដ្ឋាននានា ដូចជាទៅកំពង់សោម សៀមរាប កំពត ភ្នំបូកគោ ជាដើម ដោយឡែកឆ្នាំនេះវិញអត់ទៅណាទេ គឺដោយសារតែលោកយាយឈឺ មិនមាអារម្មណ៍ទៅកម្សាន្តនៅកន្លែងណាទេ ហើយហេតុផលមួយទៀតនោះគឺការប្រមូលផលស្រូវគឺមិនទទួលបានលទ្ធផលគាប់ចិត្តទេ ស្រូវបានតិច តំលៃលក់បានថោក សរុបសេចក្តីមកគឺឆ្នាំនេះធ្វើស្រែខាតហើយ អត់ចំណេញទេ ខាតច្រើនណាស់ ខាតពេលវេលា ខាតលុយកាក់ ខាតកំលាំងញើសឈាម ធ្វើស្រែពឹងមេឃ គឺពិបាកណាស់ ពេលយើងត្រូវការទឹក មេឃមិនភ្លៀងទេ បែរជាពេលយើងសុំអោយរាំងភ្លៀងមេឃ បែរជាភ្លៀងមិនឈប់ មិនអាចច្រូតបាន ធ្វើអោយទិន្នផលធ្លាក់ចុះ ហើយបើនិយាយពីតំលៃវិញគឺថាថោកក្តោងតែម្តង អោយតែម៉ាកៗហ្នឹងទៀត មិនយូរទេ អ្នកស្រែលក់ដីសងលុយធនាគា និងចំណាកស្រុកអស់ហើយ ព្រោះធ្វើស្រែអត់ចំណេញផងត្រដធ្វើអីទៀត ទៅកូរ៉េ ជប៉ុន មិនស្រួលជាងហ្អេស ប្រាក់ខែរាប់សិបពាន់ដុល្លារ។ ងាកមកចូលចំណងជើងយើងវិញជារាងរាល់ថ្ងៃបុណ្យអុំឬូក ខ្ញុំមិនដែលបានទៅណាទេគឺនៅចាំផ្ទះហើយ ដោយឡែកឆ្នាំមុនវិញគឺបានទៅលេងភ្នំពេញវិលល្ងាច :D មើលកុនបានមួយរឿងត្រលប់មកផ្ទះវិញហាហា ឆ្នាំមុនបាននៅឆ្លងបុណ្យអុំទូក ក្បែរ Crush ឆ្នាំនេះវិញ Crush គេមានសង្សារហើយ ចឹងទៅឆ្លងឆ្នាំ មិនចង់ឃើញគេទេខ្លាចឃើញគេបណ្តើរគ្នា នាំអោយខ្លួនឯងកើតទុក្ខ។ ថ្ងៃនេះការកស៊ីសមប្រកបល្អណាស់គឺលក់ដាច់តែម្តង ភ្ញៀវចូលទិញពេញៗ លក់បាន ៥ គ្រឿងដែរ ចំនួននេះគឺអាចថាច្រើនសំរាប់ហាងហើយ។ ប៉ុន្តែអ្វីដែលធ្វើអោយខ្ញុំពិបាកចិត្តនោះគឺ ទូរសព្វសំណព្វចិត្ត វាបានខូចហើយ បែកអេក្រង់ហើយ វាបានកំដរខ្ញុំអស់រយៈពេលបួនឆ្នាំ វាជាអនុស្សាវរីយ៍មួយដែលខ្ញុំមិនអាចបំភ្លេចបានទេ វាក៏ជាទូរស័ព្ទដែលខ្ញុំទិញថ្លៃជាងគេដែរគឺរហូតដល់ទៅ ៦៥០$ ទិញបានតែមួយហ្នឹងទេ ក្រៅពីហ្នឹងគឺត្រឹម ២០០$ ចុះក្រោម។ ទំរាំតែបានទូរស័ព្ទមួយហ្នឹង ខ្ញុំសន្សំលុយជាច្រើនខែទើបអាចទិញបានវាមួយ ថែមលុយដេញតុងទីនទៀតទើបគ្រប់។ ឥលូវនេះវាបានខូចហើយ តែអនុស្សាវរីយ៍គឺនៅតែដិតដាមក្បុងចិត្ត គេសុំទិញក៏អត់លក់ដែរព្រោះវាជាទូរស័ព្ទខ្ញុំស្រលាញ់ខ្លាំងបំផុតហើយក៏ជាទូរស័ព្ទថ្មីដែលខ្ញុំទិញ ប្រហែលខ្ញុំជាម្ចាស់មិនល្អទើបបណ្តោយអោយវាបែកអេក្រង់យ៉ាងនេះហើយ តំលៃដូរអេក្រង់ក៏ថ្លៃទៀតមានលុយឯណា :( ៕

No comments:

Post a Comment