BAYMAX 23

រៀបរាប់ រឿងរាវដែលកើតឡើងជារៀងរាល់ថ្ងៃ

Thursday, December 31, 2015

លាហើយ 2015


   សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះដាច់ឆ្នាំហើយ ហើយក៏ជាអត្ថបទចុងក្រោយក្នុងឆ្នាំ 2015 ដែរ។ ហាសហា ឆ្នាំ2015 ជាឆ្នាំមួយដែលធ្វើអោយខ្ញុំរីករាយសប្បាយចិត្តមែនទែន ព្រោះវាបានផ្តល់អោយខ្ញុំនៅអ្វីដែលខ្ញុំប៉ងប្រាថ្នាស្ទើរតែទាំងអស់ :D ដូច្នេះហើយបានជាខ្ញុំថាឆ្នាំហ្នឹង ជាឆ្នាំល្អ ។ តាមពិតមិនចង់ឆ្លងឆ្នាំប៉ុន្មានទេ ព្រោះតែឆ្លងឆ្នាំគឺចាស់មួយឆ្នាំទៀតហើយ ចំនែកឯមុខក៏ចាស់ ខ្លួនក៏ចាស់ យាប់មែនខ្ញុំ មិនដឹងកាលណា គំនិតចាស់ទុំដូចគេដទៃទៀតទេ បើនៅតែចូលចិត្តលេងហ្គេម រាប់អានតែក្មេងបែបហ្នឹង។
   ឆ្នាំ2015 ខ្ញុំទទួលបាននៅបទពិសោធជាច្រើនសំរាប់ជីវិត វាធ្វើអោយខ្ញុំចេះគិតពិចារណាច្រើនជាមុន ហើយអ្វីដែលខ្ញុំមិនទាន់អាចធ្វើបាននោះ គឺខ្ញុំនៅមិនទាន់អាចគ្រប់គ្រងនៅ អារម្មណ៍ខ្លួនឯងបាន ព្រោះ អោយតែខឹងដឹងតែស្តីអោយគេគ្រប់គ្នាហើយ តាមពិតក៏មិនចង់ដែរព្យាយាមទប់លេងនៅតែទប់មិនបាន ។ មួយទៀត គឺឆាប់អន់ចិត្តណាស់ រឿងតិចតួចអន់ចិត្ត យ៉ាប់ណាស់ខ្ញុំ។ មួយទៀតគឺថាតែចង់បានអី គឺចង់បានភ្លាមៗ គ្មានចិត្តអំណត់ មិនអាចរង់ចាំ បើថាចង់ទិញអ្វីស្អែក ឬ ខានស្អែកដឹងតែទិញហ្មង មិនអាចចាំយូរបានទេ។ ទាំងនេះហើយគឺជាទំលាប់អាក្រក់របស់ខ្ញុំ ហើយខ្ញុំក៏សង្ឃឹមថាឆ្នាំថ្មី ឆ្នាំ2016​ អ្វីនឹងកាន់តែល្អប្រសើរជាងនេះ  :) :) :D ៕

baymax23
31-12-2015