BAYMAX 23

រៀបរាប់ រឿងរាវដែលកើតឡើងជារៀងរាល់ថ្ងៃ

Wednesday, December 23, 2015

ថប់អារម្មណ៍


   ថ្ងៃនេះទំនេរណាស់ លក់មិនសូវដាច់ដូច ដូច្នេះ វានាំអោយខ្ញុំមានពេលវេលាច្រើនសរសេរអត្ថបទហាសហា។ ហមមមមម កាលពីខែ​ ១០ ឆ្នាំ ២០១៥ ខ្ញុំមានបញ្ហាផូវចិត្តយ៉ាងធ្ងន់ធ្ងរ ។ កាលនោះ ដូចជាថ្ងៃដែលសរសេរដែរ គឺលក់មិនដាច់ជារៀងរាល់ថ្ងៃ បន្ទាប់មកវាធ្វើអោយខ្ញុំគិតច្រើនគិតពីនេះពីនោះ ជាពិសេសគិតពីរឿងគ្រួសារតែម្តង។
   កាលពីដំបូងវាគ្រាន់តែធម្មតាទេ តែដល់យូរៗទៅវាកាន់តែធ្ងន់ធ្ងរឡើងវាធ្វើអោយខ្ញុំគេងមិនលក់សោះ វាធ្វើអោយខួរក្បាលខ្ញុំគិតមិនឈប់គិតតែពីរឿងដដែលៗ ។ ទោះជាខ្ញុំព្យាយាមយ៉ាងណាក៏ខ្ញុំមិនអាចបញ្ជា ខួរក្បាលខ្លួនឯងបានដែរ។ កាលពីដំបូងខ្ញុំមិនគិតថាខ្ញុំកើតជំងឺថប់អារម្មណ៍ នេះទេ ក្រាន់តែគិតថាវាជាជំងឺធម្មតា គ្រាន់តែគេងមិនលក់ វាជារឿងធម្មតាតែប៉ុណ្ណោះ តែយូរទៅវាកាន់តែវិវឌ្ឍន៍ខ្លាំងទៅៗ រហូតដល់គេងមិនលក់សោះតែម្តង ហាសហា។ វាចេះតែធ្វើអោយខ្ញុំបារម្ភ កាន់តែខ្លាំងទៅៗ បារម្ភ ខុសទំនង បារម្ភហួស ព្យាករណ៍ ពីអនាគត ហួសហេតុ គិតតែរឿងអវិជ្ជមាន គិតថាខ្លួនឯងអត់បានការជាមនុស្សអត់ប្រយោជន៍។
   និយាយពីការព្យាបាលវិញ ហាសហា ដំបូងឡើយ គឺលោកយាយយកខ្ញុំទៅរកគ្រូទាយ ហេហេ កាលហ្នឹងយាយគាត់ភ័យពេក ទៅរកគ្រទាយធ្វើខ្សែរកថា ដើម្បីអោយជ្រះចង្រៃ ។ បន្ទាប់មក ម៉ាក់ខ្ញុំបានយកខ្ញុំទៅភ្នំពេញ ដើម្បីពិនិត្យជំងឺ តែគ្រូពេទ្យរកមិនឃើញថាកើតអ្វីទេ ព្រោះអត់មានឈឺអីផង :D ពិនិត្យឈាមផង ពិនិត្យបំពង់ករផង អត់មានឈឺទេ។ បន្ទាប់មកទៀត យាយយកខ្ញុំមកវត្តស្រោចទឹកម្តង បន្ទាប់មកលោកតាគាត់ទាយ ទៅថាឆ្នាំនេះអត់ល្អទេ ត្រូវកាត់គ្រោះចេញ រំលងបាន ២ ៣ ថ្ងៃយាយក៏យកខ្ញុំមកវត្តដើម្បីអោយលោកសូត្រមន្តកាត់គ្រោះ :D ។ នៅតែមិនទាន់ជា អ៊ំស្រីរបស់ខ្ញុំបានយកខ្ញុំទៅអោយ លោកគ្រូដែលជាពូរបស់គាត់ទាយ គាត់ទាយថា ខុសគ្រូខាងឪពុក ត្រូវសែន នៅផ្ទះដើម្បីអោយខ្ញុំបានជា មួយអាទិត្យក្រោយ ម៉ាក់ខ្ញុំបានហៅបងប្អូនមកជុំគ្នាហើយបានដើម្បីសែនជូនកុងម៉ា ហាហា ។ មិនទាន់បានធូរស្បើយទេ ខ្ញុំនៅតែដដែល ថ្នាំដែលគ្រូពេទ្យនៅភ្នំពេញអោយមកក៏បានប្រើអស់ ខ្ញុំក៏គេងមិនលក់សោះតែម្តង ២ ៣ថ្ងៃ ខ្ញុំព្យាយាមគេងយ៉ាងណាក៏វានៅតែដដែល ហាហា យូរទៅកាន់តែខ្លាំង ខ្ញុំក៏ទៅជួបពេទ្យចិត្តសាស្ត្រដែលជាពូរបស់ខ្ញុំ គាត់បានពន្យល់ខ្ញុំ ថាវាគ្រាន់តែជំងឺធម្មតាទេ វាមិនអាចកើតទៅជាវិកលចរឹកទេ ហើយគាត់បានសួរខ្ញុំថាប្រើថ្នាំឬមិនប្រើ ព្រោះបើយើងប្រើថ្នាំគឺត្រូវប្រើ ពី ១ ខែ ទៅ ៦ខែ ។ ដោយសារតែខ្ញុំកាន់តែធ្ងន់ ខ្ញុំក៏សម្រេចចិត្តប្រើថ្នាំ ប្រើមួយថ្ងៃ ២ ដង គឺបពេលព្រឹក និង ពេលយប់។ រហូតមកដល់ពេលនេះខ្ញុំគិតថាវាមិនទាន់ជា​១០០% ទេ ព្រោះវាពេលខ្លះ ខ្ញុំនៅមានអារម្មណ៍មិនទាន់ស្ងប់នៅឡើយទេ ។

    ជាចុងក្រោយខ្ញុំមានតែផ្តាំផ្ញើរ បើអ្នកមានបញ្ហាស្មុកស្មាញ មិនរីករាយ កើតទុក្ខ សូមព្យាយាមធ្វើអ្វីអោយរីករាយ កុំគិតតែពីភាពអវិជ្ជមាន ជំងឺនេះមិនស្រួលទេ ធ្វើទុក្ខម្តងៗ ចង់ស្លាប់ ចង់រស់៕





Baymax 23
23-12-2015

No comments:

Post a Comment