ដូចដែលខ្ញបានរៀបរាប់ អំពីអត្ថបទមុនស្តីពីការជោគជ័យនៃការសម្រកទំងន់របស់ខ្ញុំ ។ ថ្ងៃនេះដែរខ្ញុំចង់បង្ហាញមិត្តភក្តិទាំងអស់គ្នា ដែលមានបំណងចង់សម្រកទំងន់ ហើយជាការសម្រកទំងន់តាមបែបធម្មជាតិ។
ដំបូងគេ គឺ Stress ការធុញថប់
Stress ក៏ជាមូលហេតុមួយដែលអាចធ្វើអោយអ្នកធាត់បានដែរ។ ហើយកុំព្យាយាមដាក់សំពាធលើខ្លួនឯង គិតថាហេតុខ្ញុំធាត់ មិនស្អាត ? ហេតុអ្វីខ្ញុំសម្រកទំងន់មិនបានជោគជ័យ ? និងរឿងជាច្រើនទៀត។ ដូច្នេះ ព្យាយាមធ្វើនៅរឿងសប្បាយៗ បង្កើតបរិយាកាសរីករាយ សំរាប់ខ្លួនឯង ក៏ដូចជាអ្នកដទៃដែលនៅជុំវិញខ្លួនយើង ។ បើអ្នកអាចបន្ថយនៅ Stress ឬ ការធុញថប់របស់អ្នកទាំងអស់គ្នា អោយស្ថិតនៅកំរិតទាបមួយ អ្នកទាំងអស់គ្នាប្រាកដជាមានមិត្តច្រើន មានគេចូលចិត្តច្រើន បង្កើតមិនថ្មីបាន ច្រើន ព្រោះថាមនុស្សគ្របគ្នា គ្មានអ្នកចង់រាប់អានជាមួយមនុស្ស ដែលមុខក្រមៅរាល់ថ្ងៃ ឬក៍អ្នកដែលមានស្មុកស្មាញជាអ្នកនេះ ហើយមកធុញថប់ជាមួយអ្នកដទៃ។ ចឹងសរុបមក គឺយើងព្យាយាមកាត់បន្ថយនៅការធុញថប់របស់យើង អោយនៅកំរិតដ៏ទាបមួយ ព្រោះថាមិនអ្នកណាម្នាក់ដែលរីករាយរាល់ពេលវេលានោះទេ ប៉ុន្តែគេចេះគ្រប់គ្រងវា។ បើអ្នកអាចគ្រប់គ្រងវាបាន អ្នកចំនេញបានដល់ទៅ ២ គឺទីមួយ ការស្រកទំងន់ ឯទីពីរគឺ មិត្តភាពរឹងមាំ។
ចំនែកទី២ វិញគឺព្យាយមគេអោយបានគ្រប់គ្រាន់
ការគេងមិនគ្រប់គ្រាន់គឺជាងរឿងមិនល្អមួយ សម្រាប់ខ្លួនយើង វាមានផលប៉ះពាល់ច្រើនណាស់ចំពោះសុខភាពយើង ។ ការគេងមិនគ្រប់គ្រាន់អាចធ្វើយើងមានជំងឺឈឺក្បាល និង ពិបាកក្នុងការសម្រកទំងន់។ អ្នកជំនាញបាននិយាយថា យើងគួរតែគេងអោយបាន ៨ ម៉ោងក្នុងមួយថ្ងៃ ដូច្នេះ អ្នកគួរតែគេងនៅ ម៉ោង ៩ ឬ ១០ ដែលជាពេលវាល្អបំផុត។
ការគេងមិនគ្រប់គ្រាន់គឺជាងរឿងមិនល្អមួយ សម្រាប់ខ្លួនយើង វាមានផលប៉ះពាល់ច្រើនណាស់ចំពោះសុខភាពយើង ។ ការគេងមិនគ្រប់គ្រាន់អាចធ្វើយើងមានជំងឺឈឺក្បាល និង ពិបាកក្នុងការសម្រកទំងន់។ អ្នកជំនាញបាននិយាយថា យើងគួរតែគេងអោយបាន ៨ ម៉ោងក្នុងមួយថ្ងៃ ដូច្នេះ អ្នកគួរតែគេងនៅ ម៉ោង ៩ ឬ ១០ ដែលជាពេលវាល្អបំផុត។
ចំនែកទី៣ គឺ ក្រោកពីព្រលឹមធ្វើលំហាត់ប្រាណ
ពេលព្រលឹម ជាពេលល្អបំផុតក្នុងការធ្វើលំហាត់ប្រាណ ព្រោះថាវាបណ្តេញជាតិពុលបានច្រើននៅក្នុងរាង្គកាយរបស់យើង។ ដូច្នេះ អ្នកទាំងអស់គ្នា គួរតែព្រយាមងើបនៅម៉ោង ៥ ដើម្បីធ្វើលំហាត់ប្រាណ។
ទី៤ ហាមតមអាហារពេលព្រឹក
បើសិនជាអ្នកទាំងអស់គ្នា ចង់សម្រកនៅទំងន់ ហើយព្យាយាមតមអាហារពេលព្រឹកមានន័យថាអ្នកទាំងអស់គ្នា គឺខុសទាំងស្រុងតែម្តង។ ព្រោះថាពេលព្រឹកគឺសិរីរាង្គរបស់យើងត្រូវការនៅថាមពលដើម្បីធ្វើការងារប្រចាំថ្ងៃរបស់យើងគ្រប់គ្នា ហើយកុំព្រួយបារម្ភ ខ្លាចធាត់ អាហារពេលព្រឹកដែលយើងបានបរិភោគ គឺវានឹងយកមកចំណាយនៅពេលមួយថ្ងៃដែលយើងបំពេញការងារ។ ដូច្នេះ សរុបមកអ្នកមិនគួររំលងអាហារពេលព្រឹកឡើយ តែយើងព្យាយាមបន្ថយការបរិភោគរបស់យើង អោយនៅកំរិតទាប ឧទាហរណ៍ថាពីមុនយើងធ្លាប់ញ៉ាំមួយចាន យើងគួរតែបន្ថយមកត្រឹមកន្លះ ចាន ។ ហើយបើសិនជាទំនេរ ខ្ញុំនឹងរៀបរាប់អោយបានក្បោះក្បាយ ពីចំនុចទី៤ នេះ ដែលជាចំនុចសំខាន់មួយ ដែលខ្ញុំឃើញ មានមនុស្សជាច្រើនចូលចិត្តតមនៅអាហារពេលព្រឹក។
ទី៥ តមអាហារពេលយប់
ចំណែកអាទី៥ នេះវិញគឺផ្ទុយស្រលះ ពីអាទី៤តែម្តង ព្រោះថា ពេលព្រឹកគឺយើងបំពេញការងារពេលមួយថ្ងៃ ដែលជាហេតុទាមទារអោយយើងញ៉ាំអាហារ ដើម្បីបង្កើននៅថាមពល ។ ចំនែកឯពេលយប់វិញជាពេលដែលយើងមិនត្រូវបានបំពេញនៅការងារអ្វីច្រើនឡើយ ព្រោះថាបន្ទាប់ពីទទួលអាហារពេលយប់មកគឺយើងអាចនឹងចូលគេងនៅ ២ ឬ ៣ ម៉ោងបន្ទាប់ដែលជាហេតុធ្វើអោយយើងមិនបានបញ្ចេញនៅថាមពលឡើយ។ វាជាឧបសគ្គ មួយដែលអាច ធ្វើអោយយើងពិបាកនៅក្នុងការសំរកទំងន់។ ហើយម៉ោងដែលយើងមិនគួរញ៉ាំសោះ គឺចាប់ពីម៉ោង ៩ឡើងទៅ។
ចំណែកអាទី៥ នេះវិញគឺផ្ទុយស្រលះ ពីអាទី៤តែម្តង ព្រោះថា ពេលព្រឹកគឺយើងបំពេញការងារពេលមួយថ្ងៃ ដែលជាហេតុទាមទារអោយយើងញ៉ាំអាហារ ដើម្បីបង្កើននៅថាមពល ។ ចំនែកឯពេលយប់វិញជាពេលដែលយើងមិនត្រូវបានបំពេញនៅការងារអ្វីច្រើនឡើយ ព្រោះថាបន្ទាប់ពីទទួលអាហារពេលយប់មកគឺយើងអាចនឹងចូលគេងនៅ ២ ឬ ៣ ម៉ោងបន្ទាប់ដែលជាហេតុធ្វើអោយយើងមិនបានបញ្ចេញនៅថាមពលឡើយ។ វាជាឧបសគ្គ មួយដែលអាច ធ្វើអោយយើងពិបាកនៅក្នុងការសំរកទំងន់។ ហើយម៉ោងដែលយើងមិនគួរញ៉ាំសោះ គឺចាប់ពីម៉ោង ៩ឡើងទៅ។
ទី៦ ព្យាយមបន្ថយនៅអាហារដែលកាលេស្រ្តូរុល (Cholesterole) ខ្ពស់
ដើម្បីអោយការសម្រកទំងន់របស់យើងទទួលបាននៅផ្លែផ្កា យើងគួរតែកាត់បន្ថយការញ៉ាំអាហារដែលមាន កាលេស្ត្រូរុល ខ្ពស់ដែលនាំអោយយើងកាន់ធាត់ ពីព្រោះថា មនុស្សធាត់ស្រាប់ ងាយនិងកាន់តែធាត់ថែមមួយកំរិតទៀត។ ហើយអាហារប្រភេទនេះក៏អាចនឹងងាយធ្វើអោយយើងមានជំងឺនៅថ្ងៃក្រោយផងដែរ។ ហើយអាហារប្រភេទនេះមានដូចជា
- ខ្លាញ់សត្វ ឧទាហរណ៍ ដូចជាខ្លាញ់គោ ជ្រូក ត្រីជាដើម
- Fast Food
- ទឹកដោះគោខាប់
- ការ៉ែម
- នំប័ង
- នំកញ្ចប់
- ថ្លើមមាន់
- ស៊ុត
- នំខេក ដែលធ្វើពីប័រ និង ស៊ុត
ទី៧ ពិសារទឹកអោយបានច្រើន
ការដែលពិសារទឹកបានច្រើនក៏ជាវិធីមួយដែលអាចជួយអោយយើងសម្រកទំងន់បានជោគជ័យផងដែរ។ ហើយការដែលញ៉ាំទឹកបានច្រើនគឺវាមានសារៈសំខាន់ជាច្រើន មិនមែនត្រឹមតែជួយសម្រកទំងន់តែមួយមុខនោះទេ។ វាអាចជួយអោយយើងគ្រប់គ្រងនៅ កាឡូរី, វាជួយអោយសាច់ដុំរបស់យើងមានភាពរស់រវើក, វាជួយអោយអ្នកមានស្បែកល្អ ទន់រលោង, វាជួយនៅតម្រង់នោមរបស់អ្នក ហើយនិងសារៈប្រយោជន៍ជាច្រើនទៀត។ ហេតុដូចនេះហើយ យើងគួរតែញ៉ាំទឹកអោយបានច្រើន
ចំពោះបុរសគួរតែញ៉ាំទឹក ក្នុងមួយថ្ងៃអោយបានយ៉ាងតិចណាស់ ៥លីត្រ
ចំណែកឯខាងស្រីវិញ គួរតែញ៉ាំអោយបានយ៉ាងតិច ៣លីត្រក្នុងមួយថ្ងៃ។
វិធីដែលញ៉ាំទឹកល្អក្នុងការសំរកទំងន់គឺ
វិធីដែលញ៉ាំទឹកល្អក្នុងការសំរកទំងន់គឺ
- ញ៉ាំទឹកមុនពេលដែលអ្នកញ៉ាំអាហារ ព្រោះថាវាជួយអោយយើងមានអារម្មណ៍ថា ឆ្អែត ហើយកាត់បន្ថយនៅការញ៉ាំអាហាររបស់យើង
- ជំនួសការញ៉ាំភេសជ្ជៈប៉ូវកំលាង ដោយប្តូរមកញ៉ាំទឹកវិញ
ទី៨ ព្យាយាមញ៉ាំបន្លែផ្លែឈើអោយបានច្រើន
កាលញ៉ាំបន្លែនិងផ្លែឈើអោយបានច្រើន វាជាផលល្អក្នុងការជួយអោយការសម្រកទំងន់មានប្រសិទ្ធភាពខ្ពស់ ព្រោះថា បន្លែនិងផ្លែឈើ ជាប្រភពនៃវីតាមីន សារធាតុរ៉ែ។ ហើយវាក៏ជាប្រភពដ៏ល្អនៃអាហារដែរមានជាតិ Fiber។
ទី៩ ព្យាយាមលេងកីឡាអោយបានច្រើន
បន្ទាប់ពីការហាត់ប្រាណនៅពេលព្រលឹម អ្នកគួរតែឆ្លៀតលេងកីឡាអោយបានច្រើន ដែលអាចអោយអ្នកទទួលបាននៅសុខភាពល្អ
បើអ្នកទាំងអស់គ្នាមានបញ្ហាឬចំងល់បន្ថែម អ្នកទាំងអស់គ្នា អាចទំនាក់ទំនង សួរផ្ទាល់ជាមួយអ្នកគ្រូ Xi Ming គាត់ធ្វើនៅក្លឹប SF Studio Fitness Class គាត់ជាអ្នកជំនាញក្នុងការសំរកទំងន់អោយមនុស្សជាច្រើន ហើយក្នុងមនុស្សជាច្រើននោះ ក៏មានរូបខ្ញុំម្នាក់ដែរដែលបានទទួលជោគជ័យ។
ជាចុងក្រោយខ្ញុំសូមជូនពរអោយអ្នកទាំងអស់គ្នាទទួលបានជោគជ័យ ហើយនិយាយថា លាហើយ ភាពធាត់។
ជាចុងក្រោយខ្ញុំសូមជូនពរអោយអ្នកទាំងអស់គ្នាទទួលបានជោគជ័យ ហើយនិយាយថា លាហើយ ភាពធាត់។
ការសម្រកទំងន់ គឺមកពីអ្នកស្រលាញ់រាងកាយរបស់អ្នក
មិនមែនមកពីអ្នកស្អប់រាងកាយរបស់អ្នកនោះទេ
នៅពេលដែលអ្នកចង់បញ្ឈប់ សួរខ្លួនអ្នក ហេតុអ្វីអ្នកផ្តើមមកដល់ចំណុចនេះ ?
ឈប់បន់ស្រន់អោយស្រកទំងន់ទៅ ហើយចាប់ផ្តើមធ្វើវា
លទ្ធផលទទួលបានយឺត ប្រសើរជាងគ្នាលទ្ធផល
បើអ្នកទាំងអស់គ្នាទទួលបានលទ្ធផលកុំភ្លេចប៉ាវខ្ញុំញ៉ាំមាន់បំពងផង ហេហេ