BAYMAX 23

រៀបរាប់ រឿងរាវដែលកើតឡើងជារៀងរាល់ថ្ងៃ

Monday, October 24, 2016

របៀប Reset លេខសំងាត់ APPLE ID


   សួស្តីអ្នកទាំងអស់គ្នា សុខសប្បាយទេថ្ងៃនេះ? ចំណែកខ្ញុំវិញសុខសប្បាយធម្មតាទេ បានជាមានពេលមកសរសេរអត្ថបទហាហា។ ដោយសារតែអត្ថបទមុន ខ្ញុំបានបង្ហាញអំពីរបៀបបង្កើតគណនី APPLE ។ ដូចនេះហើយទើបថ្ងៃនេះខ្ញុំក៏មកបង្ហាញមិត្តទាំងអស់គ្នា អំពីការ Reset លេខសំងាត់របស់វាម្តង។ ដោយសារតែមិត្តៗមួយចំនួនគាត់មានបញ្ហា នៅពេលដែល APPLE ID ចាស់របស់គាត់មិនដំណើរការ ឬ ភ្លេចលេខសំងាត់ គាត់តែងតែបង្កើត APPLE ID ថ្មីមួយទៀត ព្រោះថាវាងាយស្រួល តែចំណែកមិនមួយចំនួនវិញ គាត់បានភ្ជាប់គណនីរបសគាត់ ជាមួយនិង Game Cental ដើម្បីងាយស្រួលក្នុងការលេងល្បែងកំសាន្ត Online និងងាយក្នុងការបន្តវគ្គនៃល្បែងកំសាន្តរបស់គាត់ នៅពេលណាដែលគាត់ផ្លាស់ប្តូរទូរស័ព្ទថ្មី ឬក៏គាត់ឈូសម់ាស៊ីន ឬអង់គ្លេសគេហៅថា Factory Reset នៅពេលដែល ID គាត់ជាប់គាំង ឬក៏មានអ្នកណាលួចលេងគណនីរបស់គាត់ វាពិតជាពិបាកខ្លាំងណាស់ សំរាប់គាត់ក្នុងការផ្លាស់ប្តូរលេខសំងាត់ថ្មី។ ដួចនេះហើយបានជាខ្ញុំលើកយកអត្ថបទនេះមកសរសេរ ដើម្បីបានចែករំលែកដល់អ្នកទាំងអស់គ្នា អោយបានដឹង។

   ប្រសិនជាគណនី អ៊ែបផល របស់អ្នកទាំងអស់គ្នា ត្រូវបានគេដឹងលេខសំងាត់ ឬត្រូវបានក្រុមហ៊ុន អ៊ែបផល បិទមិនអោយដំណើរការដូចរូបខាងក្រោមនេះ អ្នកទាំងអស់គ្នាកុំបារម្ភ អ្នកទាំងអស់គ្នាអាចប្តូរលេខសំងាត់ ឬបើកអោយវាដំណើរការបានធម្មតាវិញភ្លាមៗ បើសិនជាអ្នកទាំងអស់ ចងចាំនៅ ថ្ងៃខែឆ្នាំកំណើត និងសំណួរចំលើយទាំងបី ដែលអ្នកបានវាយបញ្ចូលនៅពេលដែលបង្កើត គណនី APPPLE

   ដំបូងអ្នកទាំងអស់គ្នាបើក Web Browser ហើយវាយពាក https://iforgot.apple.com/ បន្ទាប់មកវានិងបង្ហាញផ្ទាំងដូចរូបខាងក្រោម វាតំរូវអោយអ្នកទាំងអស់គ្នាបញ្ចូលនៅ គណនី APPLE ចាស់របស់អ្នករួចចុច Next




   បន្ទាប់មកវាមាជំរើសពីរ អោយអ្នកទាំងអស់គ្នាជ្រើសរើស

  • Get An Email បើសិនជាអ្នកទាំងអស់គ្នាចង់ Reset វាតាមរយៈ Email
  • Answer security question បើសិនជាអ្នកទាំងអស់គ្នាចង់ Reset តាមរយៈសំនួរចំលើយ
ត្រង់ចំនុចនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាពីការ Reset តាមរយៈ សំនួរចំលើយ ( Security Question )។ អ្នកទាំងអស់គ្នាត្រូវចុចលើពាក្យ Answer Security Question បន្ទាប់មកចុច Next ដូចរូបខាងក្រោម





   បន្ទាប់មក វានឹងលោតផ្ទាំងអោយអ្នកទាំងអស់គ្នា បញ្ចូលនៅ ថ្ងៃ ខែ ឆ្នាំ កាលដែលអ្នកទាំងអស់គ្នាបញ្ចូលនៅពេលបង្កើតគណនី បន្ទាប់ពីបញ្ចូលបានត្រឹមត្រូវសូមចុច Next

  បន្ទាប់មកទៀតវានិងបង្ហាញ សំនួរដើម្បីអោយអ្នកទាំងអស់គ្នាវាបញ្ចូលនៅចំលើយដែលត្រឹមត្រូវ ដូចនិងចំលើយកាលដែលអ្នកទាំងអស់គ្នាបង្កើតដំបូង។ បន្ទាប់ពីបានបញ្ចូលត្រឹមត្រូវអស់ហើយ សួមចុច Next





   បើសិនជាអ្នកទាំងអស់គ្នាវាយបញ្ចូលបានត្រឹមត្រូវវានឹងលោតផ្ទាំងដូចរូបខាងក្រោម
  • Unlock and Change password... បើសិនជាអ្នកចង់បើកអោយដំណើរការគណនីវិញ ហើយផ្លាស់ប្តូរលេខសំងាត់ថ្មី
  • Unlock Apple Id គឺត្រឹមតែបើកអោយដំណើរការគណនី ហើយរក្សារលេខសំងាត់ចាស
  ឥលូវខ្ញុំសូមលើកយកករណី បើសិនជាអ្នកទាំងអស់គ្នាចង់ត្រឹមតែ បើកអោយដំណើរការគណនីចាស់ ហើយរក្សារនៅលេខសំងាត់អោយនៅដដែល គឺអ្នកត្រួវចាស់ Unlock Apple ID រូបខាងលើ បន្ទាប់មកវានឹងបង្ហាញផ្ទាំងដូចរូបខាងក្រោយ ដែលតំរូវអោយយើងវាយនៅលេខសំងាត់ចាស់ដើម្បីបានបើកអោយតំណើរគណីនីចាស់ឡើងវិញ បន្ទាប់ពីបានចុចលេខសំងាត់ចាស់ត្រឹមត្រូវហើយ គឺត្រូវចុច Next


  ប្រសិនអ្នកទាំងអស់គ្នាឃើញពាក្យថា Account Unlocked Successfully មានន័យថាគណនីចាស់របស់អ្នកទាំងអស់គ្នាគឺបានដំណើរការជាធម្មតាវិញហើយ ដោយរក្សារនៅលេខសំងាត់ចាស់ដដែល

   ករណីមួយទៀតបើសិនជាអ្នកទាំងអស់គ្នា ចង់ផ្លាស់ប្តូរលេខសំងាត់ថ្មី អ្នកទាំងអស់គ្នាត្រូវរើសយកពាក្យថា Unlock and change password... ដូចរូបខាងលើ បន្ទាប់មកវានិងបង្ហាញផ្ទាំង ដោយសរសេរថា Enter a new password for: ដូចរូបខាងក្រោម គឺវាតំរូវអោយវាយបញ្ចូលនៅ​ លេខសំងាត់ថ្មី ដែលមិនដូចលេខសំងាត់ចាស់ដែល ប្រើពីមុនឡើយ។ បន្ទាប់ពីបានវាយបញ្ចូលនៅលេខសំងាត់ថ្មី ចំនួនពីរដងហើយ សូមចុច Next

 បន្ទាប់ពីចុច Next រួចវានឹងលោតផ្ទាំងមួយថា Password Changed ដូចរូបខាងក្រោម មានន័យថាគណនីចាស់របស់អ្នកគឺបានផ្លាស់ប្តូរលេខសំងាត់រួចរាល់ហើយ៕

No comments:

Post a Comment