BAYMAX 23

រៀបរាប់ រឿងរាវដែលកើតឡើងជារៀងរាល់ថ្ងៃ

Tuesday, October 25, 2016

កុំហាមបងមិនអោយស្រលាញ់អូន


   សួស្តីទៀតហើយ ថ្ងៃនេះក៏បាននាំយកបទថ្មីមួយទៀតមកចែកអ្នកទាំងអស់គ្នាស្តាប់ ហើយនេះជាបទថ្មីសំរាប់ខ្ញុំតែមិនដឹងថាចំពោះអ្នកទាំងអស់គ្នាឬចាស់ទេ ចឹងស្តាប់ៗដើម្បីកាត់សាញទៅ ហើយបទនេះដែរមានចំណងជើងថា កុំហាមមមមមមបងមិនអោយយយយយស្រលាញញញញញ់អូន ដោយលោក Imma Mcool មិនដឹងថាឈ្មោះខ្មែរគាត់អ្វីទេ ព្រោះនៅក្នុង Channel របស់គាត់សរសេរបែបនេះ :D។
   បទនេះដែរគឺចង់បុរសកំសត់ស្នេហ៍ម្នាក់ទៅស្រលាញ់នារីម្នាក់ យូរៗទៅក៏ដឹងថានារីម្នាក់ នោះមានម្ចាស់បេះដូងរួចទៅហើយ ហើយគាត់បានព្យាយាមកាត់ចិត្តពីនារីម្នាក់នោះដែរ តែការស្រលាញ់កាន់តែខ្លាំងឡើងៗ ហើយក៏បានប្រាប់ទៅម្នាក់នោះថា អូនកុំហាមបងមិនអោយស្រលាញ់ វាជាសិទ្ធរបស់បង :( :( ។ ចឹងចង់ដឹងថាបទនេះមានអត្ថន័យយ៉ាងណា សូមរីករាយសណ្តាប់ទាំងអស់គ្នា


កុំហាមបងមិនអោយស្រលាញ់អូន
Imma Mcool

I. ស្គាល់គ្នាយូរហើយតែមិនដឹងឡើងថាអូនមានម្ចាស់បេះដូង ទើបតែថ្ងៃនេះបង្ហើបប្រាប់ថាស្ងួនមានអ្នកថែ មានអ្នកនៅក្បែររូបអូនរួចទៅហើយ

II. បងក៏មិនដឹងហេតុអ្វីចិត្តមួយហ្នឹងនៅតែស្នេហ៍ថ្លៃ ទោះអូនប្រាប់ថាមានសង្សារហើយក៏ចិត្តនៅតែស្រលាញ់

R. ខ្ញុំទើបតែដឹងថាគេមានសង្សារ ស្រលាញ់គ្នាពីពេលណាខ្ញុំមិនដឹងឡើយ ដឹងត្រឹមតែពេលនេះខ្ញុំស្នេហ៍គេហើយ ដកចិត្តមិនរួចទេ ហាមមិនអោយជួបមុខបងអាចធ្វើបាន តែហាមនឹកកល្យាណធ្វើមិនបានទេ លង់ចិត្តជ្រៅហើយបេះដូងស្រែករកមាសមេត្រូវការអូនខ្លាំងណាស់

III. សាកល្បងបំភ្លេចលុបរូបអូនចេញតែបេះដូងរឹតតែឈឺចាប់ ឈឺខ្លាំងពេកឡើងវាលែងស្តាប់បញ្ជាហើយ មានតែបណ្តោយតាមទៅចុះ តែបងក៏មិនដឹង ថាហេតុអ្វីចិត្តមួយចិត្តមួយហ្នឹងនៅតែស្នេហ៍ថ្លៃ ទោះអូនប្រាប់ថាមានសង្សារហើយ ក៏ចិត្តនៅតែស្រលាញ់

ច្រៀង R 

Rap: ចាប់ពីពេលនេះទៅបងមិននៅធ្វើអោយអូនទើសភ្នែក ធ្វើជាឆ្អឹងទទឹងក៏តាមបំបែកស្នេហ៍អូន រឿងកន្លងពេលកន្លងបងយល់ខុសគិតស្មានថានួនល្អងមានចិត្តស្រលាញ់បង រាល់គ្រប់កំហុសអោយបងសុំទោសដែលបងធ្វើនៅអ្វីដែលមិនគួរកើតឡើង ក្តីស្រលាញ់មិនមែនតាមស្រលាញ់ហើយដកចិត្តស្រលាញ់យកមកវិញភ្លាមទេ ត្រូវការចំណាយពេលទុកអោយបងធ្វើចិត្ត ព្រោះបងពិតជាមិនអាចបំភ្លេចរូបអូនបាន កុំប្រញាប់ដេញបងណាផ្តល់ឱកាសអោយបងតែបន្តិចអោយបងធ្វើចិត្តផង

ច្រៀង R

No comments:

Post a Comment