BAYMAX 23

រៀបរាប់ រឿងរាវដែលកើតឡើងជារៀងរាល់ថ្ងៃ

Tuesday, October 25, 2016

អាចទេបែកពីគេមកស្រលាញ់បង

   សួស្តីអ្នកទាំងអស់គ្នា ជួបគ្នាម្តងទៀតហើយក្នុងថ្ងៃនេះ ហាហា។ ដោយសារតែថ្ងៃនេះទំនេរហើយចង់ Update Blog បានជាមិនទាន់គេង ហើយពេលនេះម៉ោងប្រហែល ១១:៤៦នាទីយប់ហើយ អត់ទាន់ងងុយគេងទេព្រោះចង់សរសេរអត្ថបទខ្លីៗដាក់ក្នុង Blog មួយពីរ។ ចង់សួរអ្នកទាំងអស់គ្នាមួយ តើអ្នកទាំងអស់គ្នាដែលលួចស្រលាញ់សង្សារគេទេ? ដែលចង់បំបែកគូរស្នេហ៍គេទេ :D ? កុំណា កុំចង់ទៅបំបែកគូរគេ តែបើគូរបក្សដិបក្សយើងមិនធ្វើល្អ ដាច់មនុស្សដែលយើងស្រលាញ់ កុំទៅខ្វល់ចាក់រុកគេអោយបែកគ្នាទៅ :D :D :V ។ ដូចនេះហើយយបនេះយង់សរសេរប៉ារូលចូលក្នុង Blog ហើយបើអត់ចាំបត់ចំរៀងទេ អានវាទៅហាហា បទដែលចង់យកមកចែករំលែកយប់នេះគឺបទ អាចទេបែកពីគេមកស្រលាញ់បង ។


   បទនេះតួរឯកប្រុស ចង់រៀបរាប់ពីរឿងរាវតាំងពីដំបូងតាំងពីស្គាល់តួរស្រីថ្មីថ្មោង ក៏ចាប់ចិត្តស្រលាញ់គេ តែគាត់អត់ហ៊ានសារភាពភ្លាមទេ ព្រោះខ្លាចគេថា ទើបតែស្គាល់គេសោះ តាមស្រលាញ់គេបាត់ តាមពិតស្នេហាមាន ច្រើនប្រភេទ អ្នកខ្លះជួបភ្លាម ក៏ចាប់ចិត្តស្រលាញ់ភ្លែតតែម្តងដោយមិនខ្វល់អ្វីៗទាំងអស់ ចំណែកអ្នកខ្លះទៀតគ្រាន់តែស្រលាញ់លេងសើចកំដរអារម្មណ៍មួយឆាវ អាប្រភេទនិងច្រើនតែជោគជ័យជាងអាប្រភេទទីមួយ ហាហា មិនដឹងម៉េចដែលនិយាយតាមតែមើលឃើញ។ ហើយក្នុងបទនេះតួរប្រុសមានបំណងចង់ទៅសារភាពប្រាប់នារីដែលខ្លួនស្រីលាញ់ ស្រាប់តែលេចលឺដំណឹងអាក្រក់ថា មនុស្សដែលខ្លួនស្រលាញ់ពេលនេះមានម្ចាស់បាត់ទៅហើយ គឺដើរយឺតជាងតួរចិត្តអាក្រក់មួយជំហ៊ានបាត់ទៅហើយចឹង មានតែសង្ឃឹមថាតួរស្រីនិងឆាប់បែកពីតួរចិត្តអាក្រក់មកស្រលាញ់ខ្លួនម្តង :D ។ ចឹងបើចង់ដឹងបទនិងពិរោះយ៉ាងណា សូមអញ្ជើញស្តាប់ទាំងអស់គ្នា :)


អាចទេបែកពីគេមកស្រលាញ់បង
Hak Record និង Boty JJ
 I. លួចស្រលាញ់អូនតាំងពីស្ងួនមិនទាន់មានសង្សារ តែមិនដឹងត្រូវធ្វើយ៉ាងណាអោយជីវាយល់ពីចិត្តទេ លួចគិតពីអូនរាល់ថ្ងៃ ចង់សារភាពប្រាប់ចរណៃតែមិនហ៊ានទេ ព្រោះមាសមេនិងបងទើបស្គាល់គ្នា

II. តែយូរៗទៅអារម្មណ៍នេះក៏ស្រលាញ់អូនខ្លាំង យូរៗក៏បងដឹងថាមាសស្ងួនមានសង្សាររួចហើយ តែធ្វើខ្លួនដូចជាគ្មានបញ្ហា មិនខ្វល់ថាអូនមានសង្សារឡើយ ត្រឹមអោយយើងបានជួបគ្នា

R. មិនដឹងពេលនេះយើងក្នុងឋានៈអ្វី ដឹងត្រឹមពេលនេះបងគិតដល់ស្រី នឹកដល់អូនពិតបារម្ភស្ងួន ស្រមើស្រមៃនឹកដល់អូនគ្រប់ពេល ដឹងច្បាស់ពេលនេះអូនក៏មានសង្សារ តែបងពិតហាមចិត្តខ្លួនឯងមិនបានទេ អាចទេ អាចទេបើមាសមេឈប់ស្រលាញ់គេមកស្រលាញ់បងវិញ
I-II-R-R

No comments:

Post a Comment