BAYMAX 23

រៀបរាប់ រឿងរាវដែលកើតឡើងជារៀងរាល់ថ្ងៃ

Monday, October 24, 2016

របៀបបង្កើត APPLE ID តាមរយៈទូរស័ព្ទដៃ


   សួស្តីអ្នកទាំងអស់គ្នា ថ្ងៃនេះ ខ្ញុំមកលងអ្នកទាំងអស់គ្នាទៀតហើយហាហា :D ។ ប្រហែលជាច្រើនខែដែរហើយគឺមិនដែលបានសរសេរអត្ថបទថ្មីទេ ព្រោះថារាងរវល់បន្តិច ទើបតែប៉ុន្មានថ្ងៃនេះទេ ទើបមានពេលសរសេរអត្ថបទថ្មី ហើយរឿង ២ ទៀតដែលធ្វើ់ខ្ញុំមិនមានពេលសរសេរអត្ថបទនោះគឺ ទីមួយខ្ញុំខ្ជិល ចំនែកទីពីរវិញ គឺខ្ញុំមិនដឹងថាសរសេរអំពីអ្វី :D ។ ទាន់ឥលូវនេះទំនេរ ក៏បានឆ្លៀតពេលខ្លះ ជួសជុល Blogger ក៏ដូចជារចនារូបរាងថ្មីអោយវើលទៅរាងទាក់ទាញជាងមុនបន្តិច :D ។ ដោយឃើញថាឥលូវនេះយុវវ័យយើងពេញនិយមទៅលើការប្រើប្រាស់ទូរស័ព្ទឆ្នាតវៃ យ៉ាងច្រើន ជាពិសេស គឺប្រើ iPhone ទើបថ្ងៃនេះខ្ញុំក៏លើកពីគន្លិះបន្តិចបន្ទួច ដើម្បីចែករំលែកមិត្តអ្នកអាន អោយបានជ្រាប គឺជាការបង្កើតគណនី APPLE តាមរយៈ ទូរស័ព្ទដៃ ។
    ជំហ៊ានទីមួយ គឺយើងត្រូវបង្កើត Email ជាមុនសិន គឺយើងត្រូវចូល Setting បន្ទាប់មកចូល Mail , Contact, Calendars ដូចរូបខាងក្រោម
    បន្ទាប់ពីបានឃើញហើយ សូមចុចចូលក្នុង Mail , Contact, Calendars សូមចុចចូល Add Account

    បន្ទាប់មកទៀតចុចលើពាក្យថា iCloud ដើម្បីបង្កើត Mail ដែលមាន កន្ទុយ ( Domain ) @icloud.com
   បន្ទាប់ពីបានចុចលើក iCloud រួច វានឹងលោតផ្ទាំងមួយដើម្បីអោយយើងវាយបញ្ចូល ចំពោះឆ្នាំគួរតែដាច់យ៉ាងណា អោយលើស ១៨ឆ្នាំ។ ឧទាហរណ៍ដូចរូបខាងក្រោមខ្ញុំវាយបញ្ចូលថ្ងៃខែឆ្នាំកំណើតខ្ញុំតែម្តង ការដាច់ DoB ពិតវាងាយស្រួលក្នុងការ Reset លេខសំងាត់មកវិញ នៅពេលដែល APPLE បិទមិនអោយប្រើលេខសំងាត់ចាស់នៅពេលដែលយើង ឬអ្នកណាម្នាក់វាយខុសច្រើនដង។ បន្ទាប់ពីបំពេញរួចសូមចុច Next
   បន្ទាប់មកទៀត វានឹងលោតមកអោយយើងបំពេញឈ្មោះ បន្ទាប់ពីបំពេញរួចសូមចុច Next
   បន្ទាប់មក ជ្រើសរើសពាក្យថា Get a free iCloud email adress ដូចរូបលេខ ៦ ខាងក្រោម
   បន្ទាប់មកត្រង់កន្លែង Email: យើងបំពេញឈ្មោះ Email ដែលយើងចង់បង្កើត ដូចរូបខាងក្រោមខ្ញុំបំពេញថា baymax23.kh បន្ទាប់ពីបំពេញបានរួចរាល់ត្រឹមត្រូវសូមចុច Next
   បន្ទាប់មក ចុចលើ់ពាក Continue
   បន្ទាប់មក សូមបំពេញលេខសំងាត់ផ្ទាល់ខ្លួនរបស់អ្នក ត្រង់ពាក្យ Verify សូមបំពេញលេខ សំងាត់ដដែលម្តងទៀតដែលដូចទៅនិងលេខសំងាត់ខាងលើ ចំណាំលេខសំងាត់ដែលត្រូបបំពេញ គឺត្រូវមាន អក្សរធំ អក្សរតូច និងលេខ ឧទារហណ៍ Baymax23 បន្ទាប់ពីបំពេញបានរួចរាល់ត្រឹមត្រូវសូមចុច Next
   បន្ទាប់មកទៀតAPPLE តំរូវអោយយើង រើសនូវសំណួរចំលើយ ចំនួនបី ដែលចំលើយទាំងបី គឺមិនដូចគ្មាទេ ចំលើយគឺត្រូវលើសពីបីតួរអក្សរ បន្ទាប់មកចុច Next
ចំណាំ ថ្ងៃខែឆ្នាំកំណើត និងសំណួរចំលើយ ទាំងបី ត្រូវចាំជាដាច់ខាតបើមិនដូចនេះទេ
យើងមិនអាច Reset Password ថ្មីបានទេ នៅពេលដែល Apple Lock លេខសំងាត់ចាស់
   បន្ទាប់មក ចុចលើពាក Agree រួចចុចលើពាក្យ Agree ម្តងទៀត
   បន្ទាបើមកទៀត វានឹងលោតពាក្យមកថា Find My iPhone Enabled ត្រង់ចំនុចនេះសូមកុំបារម្ភ គ្រាន់តែចុចលើពាក្យថា OK បន្ទាប់មកចុចលើពាក្យ Find My iPhoner រួចអូសរូបដែលមានពណ៌បៃតង មកខាងឆ្វេង បន្ទាប់មកចុចពាក្យថា Save ជាការស្រេច
   មិនទាន់អស់នូវឡើយទេ ត្រង់ចំនុច iCloud មានអក្សរតូចៗ នៅខាងក្រោមមានន័យថាយើងបានបង្កើត Email @icloud.com រូចរាល់ហើយត្រង់ចំនុចនេះ សូមចុចលើពាក្យ iCloud
   បន្ទាប់ពីបានចុចលើពាក iCloud ដូចរូបខាងលើហើយ សូមរំកិលមកខាងក្រោម រួចចុចលើពាក្យ Sign Out បន្ទាប់មកចុច Sign out ម្តងទៀត រួចចុចលើពាក្យ Delet from my iPhone
   បន្ទាប់មកទៀត គឺចូលដល់ការបង្កើត Apple ID តែម្តង ចុចលើ App Store
   បន្ទាប់មកទៀត ស្វែងរក កម្មវិធី ឬ ល្បែងកំសាន្តណាមួយដែលមិនគិតលុយ បន្ទាប់មក ចុចលើពាក្យ GET បន្ទាប់មកចុចពាក្យ INSTALL
   បន្ទាប់មក វានឹងលោតផ្ទាំងមក ត្រង់ចំនុចនេះគឺ ត្រូវចុចលើ Use Existing Apple ID បន្ទាប់មកសូមបំពេញ Email និង លេខសសំងាត់ដែលយើងបានបង្កើត រួចចុច OK
   បន្ទាប់មកចុចលើពាក្យ Review ជ្រើសរើស Cambodia បើសិនជាយើងចង់បង្កើត Apple ID សំរាប់ប្រទេសកម្ពុជា រួចចុច Next
   បន្ទាប់មក ចុចលើពាក្យ Agree រួច ចុចលើពាក្យ Agree ម្តងទៀត
  បន្ទាប់ពីបានចុច Agree ហើយវានឹងលោតផ្ទាំងដើម្បីបំពេញព័ត៌មានលំអិតបន្ថែម ត្រង់ចំនុច Post Code គឺយើងត្រូវបំពេញ លេខ ៤ ទៅ ៥ ខ្ទង់ឬក៏បំពេញដូចខ្ញុំក៏បានដែរ រួចចុច Next ដើម្បីបញ្ចប់
   ប្រសិនជាអ្នកទាំងអស់គ្នា ឃើញ ដូចរូបលេខ ៣២ ខាងក្រោមមានន័យថាអ្នកទាំងអស់គ្មានបង្កើត APPLE ID ថ្មីទទួលជោគជ័យហើយ៕






No comments:

Post a Comment