BAYMAX 23

រៀបរាប់ រឿងរាវដែលកើតឡើងជារៀងរាល់ថ្ងៃ

Sunday, October 30, 2016

 

   សួស្តីអ្នកទាំងអស់គ្នា! ថ្ងៃនេះមានដំណឹងល្អគឺថាបទចំរៀងថ្មីរបស់អ្នកនាង មាស សុខសោភា បានដាក់លក់ជាផ្លូវការហើយគឺដាក់លក់ប៉ុន្មានថ្ងៃមុននេះឯង។ ចំណែកបទចំរៀងពេញវិញគឺថាមិនទាន់បានដាក់អោយស្តាប់ទំលំទូលាយនៅក្នុងគេហៈទំព័រ Youtube.com ឡើយនោះទេ។ បទនេះដែរមានចំណងជើងថា ម្នាកឯងមិនស្លាប់ទេ ដែលជាភាសាអង់គ្លេសគឺ Single និពន្ធដោយលោក Noly និងផលិតដោយផលិតកម្ម Camtrax ជាផលិតកម្មថ្មីមួយដែលមានគោលការគឺផលិតតែបទភ្លេងថ្មី ( បទ Original )។ បទនេះដែរក៏មានដាក់លក់នៅលើ iTunes Store ដែរហើយ។ ចំនែកឯ MV វិញក៏នឹងមានចេញក្នុងពេលឆាប់ៗនេះដែរ ហើយបើជាចេញភ្លាមពួកខ្ញុំនឹង Update អត្ថបទនេះដែរ។
   ខ្លឹមសារក្នុងបទនេះដែរ គឺចង់បង្ហាញពីនារីម្នាក់គាត់ស្រលាញ់បុរសម្នាក់ខ្លាំងណាស់ ប៉ុន្តែម្នាក់នោះបែជាខុសប្លែកពីមុន បង្កើតបញ្ហាដល់នាងរហូតដល់បែកគ្នា។ហើយក៏មានបុរសម្នាក់ទៀតមកសុំស្រលាញ់នាងតែត្រូវនាងបដិសេដ បន្ទាប់មកសង្សាររបស់នាងក៏វិញមកវិញ ហើយក៏សុំទោស រួចប្រាប់នាងថា សុំទោសដែលចោលនាងអោយនៅម្នាក់ឯង បន្ទាប់មកទៀតបុរសម្នាក់នោះសុំនាងត្រូវគ្នាវិញ ហើយប្រាប់ទៅបុរសម្នាក់នោះដែលជាសង្សារចាស់ថា រៀនរស់ម្នាក់ឯងដែរទៅអត់ស្លាប់ទេ


     ដោយសារតែពេលនេះយើងមិនអាចផ្តល់បទចំរៀងពេញអោយបាន ដូចនេះសូមនាំអារម្មណ៍អ្នកទាំងអស់គ្នាមកទស្សនា Trailer ជាមុនសិន


ច្រៀងដោយ: មាស សុខសោភា
និពន្ធដោយ: Noly
ផលិតដោយ​ ផលិតកម្ម Camtrax ២០១៦
បើសិនជាអ្នកទាំងអស់គ្នាពេញចិត្តនិងចង់គាំទ្រ អាចជាវបទ Original តាមរយៈតំណភ្ជាប់ខាងលើ

R: ម្នាក់ឯងមិនស្លាប់ទេតែឯកាបន្តិច មិនស្លាប់ទេតែពិបាកទ្រាំបន្តិច ក៏គ្រាន់បើជាងរស់នៅជាមួយមនុស្សមានល្បិច ធ្វើអោយចិត្តនេះពិបាករាល់ថ្ងៃ ម្នាក់ឯងក៏ល្អរស់នៅគ្មានការឈឺចាប់ ទោះពេលនេះគ្មានអ្នកនិយាយផ្អែមអោយស្តាប់ តែប្រសើជាងរស់នៅដូចស្លាប់ ពេលនេះចង់នៅស្ងប់ស្ងាត់លែងចង់មានអ្នកណា

I. អាយុប៉ុន្មានហើយ ដែលរស់នៅតែម្នាក់ឯង សែនកណ្តោចកណ្តែង គ្មានអ្នកប្រលែង គ្មានអ្នកនៅជិត ពេលដែលខ្ញុំឈឺចាប់ ប្រាប់អ្នកណាក៏មិនដឹង ខឹងក៏គ្មានអ្នករវល់ គ្មានអ្នកលួងបំបាត់ទុក្ខ

II. មិនមែនមិនចង់មានស្នេហ៍ តែធ្លាប់ឈឺចាប់ ឈឺស្ទើររស់ស្ទើរស្លាប់ជាច្រើនដង ជឿហើយពាក្យថាបងស្រលាញ់តែអូន ចុងក្រោយទុកអោយអូនឈឺចាប់

R: ម្នាក់ឯងមិនស្លាប់ទេតែឯកាបន្តិច មិនស្លាប់ទេតែពិបាកទ្រាំបន្តិច ក៏គ្រាន់បើជាងរស់នៅជាមួយមនុស្សមានល្បិច ធ្វើអោយចិត្តនេះពិបាករាល់ថ្ងៃ ម្នាក់ឯងក៏ល្អរស់នៅគ្មានការឈឺចាប់ ទោះពេលនេះគ្មានអ្នកនិយាយផ្អែមអោយស្តាប់ តែប្រសើជាងរស់នៅដូចស្លាប់ ពេលនេះចង់នៅស្ងប់ស្ងាត់លែងចង់មានអ្នកណា

III. អារម្មណ៍មិនទាន់គិត ចិត្តមិនត្រូវការអ្នកថ្មី ព្រោះធ្លាប់ឈឺរីងរៃ តាំងចិត្តជាថ្មីលែងត្រូវការស្នេហ៍ តែបែបនេះល្អជាង គ្មានរឿងអ្វីដែលត្រូវគិត ចិត្តក៏លែងខ្វាយខ្វល់ លែងជ្រួលច្របល់ដូចពីមុនទៀត

 ច្រៀង II និង R

ស្រលាញ់បំផុត ឈឺខ្លាំងបំផុត នៅអោបទុក្ខព្រោះស្នេហា តែនៅម្នាក់ឯង ទោះជាឯកា តែគ្មានន័យថារស់មិនបានទេ

ច្រៀង R


   សួស្តីអ្នករាល់គ្នា! ថ្ងៃនេះ ទី ៣០ ខែតុលា ឆ្នាំ២០១៦ អាកាសធាតុអត់អំណោយផលទេ គឺថាភ្លៀងទាំងព្រឹកតែម្តង។ តែមិនជាបញ្ហាទេព្រោះថ្ងៃនេះ លោក វណ្ណដា-Vann Da ដែលគាត់ជាម្ចាស់បទ ចំរៀងជូន Ex, ចំរៀងជូនសង្សារ EX និងបទមួយទៀតមានចំណងជើងថា ភ្លៀងហើយអូន ដែលច្រៀងជាមួយលោក SongSong ហើយបទថ្មីនេះដែរមានចំណងជើងថា គេជាអ្នកណា បទនេះដែរចេញដាក់អោយស្តាប់បាន ២ថ្ងៃហើយតែសារតែរវល់ពេកក៏សូវបានសរសេរ ថ្ងៃនេះចាប់ផ្តើមបញ្ចូលនៅបទថ្មីដែលទើបនិងចេញវិញហើយ ហើយបទចាស់ៗ របស់គាត់ក៏នឹងសរសេរបញ្ចូលឆាប់នេះដែរ ហាហា។

 នេះហើយគឺលោកវណ្ណដា




 ខាងឆ្វេងគឺលោកវណ្ណដា ចំនែកខាងស្តាំគឺលោក SongSong

   តាមរយៈការស្តាប់របស់ខ្ញុំ បទនេះដែរគឺចង់បង្ហាញថា បុរសម្នាក់ គាត់បានឃើញនារីម្នាក់ ហើយគាត់បានសួរជីកឬសគល់ សួរនារីម្នាក់នោះថា តើនាងជាអ្នកណា ជាកូនអ្នកណា នាងញ៉ាំអ្វីបានជាស្អាតយ៉ាងនេះ នាងមានសង្សារហើយឬនៅ សួរថាបើចែចង់តើនាងខឹងទេ នាងធុញគាត់ទេ។ អ៊ីចង់ដឹងថាបទនេះមានអត្ថន័យយ៉ាងណា តោះទៅអញ្ជើញស្តាប់ទាំងអស់គ្នា

 

បទ: គេជាអ្នកណា
ច្រៀងដោយ: វណ្ណដា


Intro.  ជាអ្នកណាៗៗៗ ជាអ្នកណាៗៗ អាៗ អូនលឺបងសួរទេ (អូនមានលឺបងសួរទេ)
ជាអ្នកណាៗៗៗ ជាអ្នកណាៗៗ អាៗ អូនលឺបងសួរទេ (អូនមានលឺបងសួរទេ)

I. អូនជាអ្នកណាមើលជីវ៉ាម្តេចក៏ស្អាតអ្វីម៉្លេះ? ជាអ្នកណាមកពីណាម្តេចក៏ស្អាតយ៉ាងនេះ? តើអូនកូនចៅរបស់លោកពូអ្នកមីងណា?

II. មកពីណា? មកធ្វើអី? ឬស្រីចង់ដាក់ស្នេហ៍? បើសិនអូននាងចង់ដាក់បងក៏អោយដាក់ដែរ តើអូនព្រមទេបើសិនបងប្រាប់ថាទំនេរ  បងនៅទំនេរ អឺមៗ

R. បងដឹងថាបងជាអ្នកថ្មី បងដឹងថាបងអ្នកដទៃ ( ជាអ្នកដទៃ ) តែបងចង់សុំស្នេហ៍ សង្ឃឹមថាអូនប្រណី ( សង្ឃឹមថាអូនប្រណី ) បងដឹងថាបងសួរអូនច្រើន បងដឹងថាអូនធុញបងហើយ​ ( អូនធុញបងហើយ) បងសុំទោសត្រាណត្រើយ ព្រោះតែបងនេះស្រលាញ់ ក៏ព្រោះតែអូនគួរអោយខ្នាញ់ ក៏ព្រោះតែអូនគួរអោយខ្នាញ់ អឺមៗ

III. អូនជាអ្នកណាៗៗៗ អូនជាអ្នកណាៗៗ អូនលឺបងសួរទេ (អូនមានលឺបងសួរទេ) អូនជាអ្នកណា អូនមកពីណា អូននៅឯណា មានសង្សារទេ បើសិនជាបងចូលមកញ៉ែញ៉ងហើយចង់ផ្តោះផ្តងតើអូនខឹងទេ បងនៅទីនេះ នៅចាំចំលើយរបស់មាសមេ អូនញ៉ាំអ្វី អូនមកពីណា អា សដូចសំឡី ឬមួយអូនកូនទេវតា បងសួរអូនច្រើនតែមិនដែលឃើញអូនវាចា ឆ្លើយមកនួនល្អង ឬមួយក៏បងមិនដល់ជីវា ឬមួយបងនេះមិនសង្សារ ទោះបងអន់មែន តែបងភក្តីចំពោះស្នេហា

ច្រៀង R ម្តងទៀត
ក៏ព្រោះតែអូនគួរអោយខ្នាញ់

Saturday, October 29, 2016

 

   សួស្តីមិត្តអ្នកអានទាំងអស់គ្នា! ថ្ងៃនេះមកសរសេរអត្ថបទទៀតហើយ រៀបរាប់ពីទុក្ខសោកក្នុងជីវិត អោយអ្នកទាំអស់គ្នាស្តាប់។ ការពីអត្ថបទមុនខ្ញុំបានរៀបរាប់ពីការទទួលទិញទូរស័ព្ទខូចពីគេម្នាក់ រឿងហ្នឹងគឺថាបានចបយរួចរាល់អស់ទៅហើយ។ ស្រាប់តែថ្ងៃនេះបានជួបមួយទៀតហើយគឺពូម្នាក់បានទិញទូរស័ព្ទយើងបានប្រហែល ៤ ៥ ថ្ងៃគាត់ប្រើខូចកម្មវិធី បន្ទាប់មកគាត់ថាយើងលក់របស់អន់អយគាត់។ អើយគាត់ប្រើខូចកម្មវិធីខ្លួនឯងសោះ គាត់មកបន្ទោសយើងវិញ និយាយរួមទៅអ្នកលក់គឺចាំតែខុសទេ អ្នកទិញគឺត្រូវរហូត។ រឿងហ្នឹងមិនទាន់ចប់ទេស្អែកចាំធ្វើទូរស័ព្ទអោយគេ ប៉ុន្តែថ្ងៃដដែលហ្នឹង ធ្វើទូរស័ព្ទអោយភ្ញៀវម្នាក់គាត៎ប្រញ៉ាប់ផងស្រាប់កុំព្យូទ័រសំណព្វចិត្តវាគាំង ធ្វើការមិនកើតខាតពេលភ្ញៀវគាត់រង់ចាំយូរ ក្រែងចិត្តភ្ញៀវណាស់។ បន្ទាប់មក iPhone 6S Plus គេបើកប្រើធម្មតា តែវាខូចសេវាអត់មានសេវាសោះតែម្តងមិនដឹងថាវាកើតអីទេ ក៏មើលហើយមិនដើរក៏ Flash Firmware ថ្មីអោយគេគិតថាវាប្រហែលមកពីខូចកម្មវីធីហើយ ក៏យកវាមកតំឡើង Firmware ថ្មី ធ្វើវាអត់ទៅ ២ ៣ អត់ទៅ ប្រហែលនអ្នកថែរក្សារអោយហេតុហើយ មិនខ្វល់ក៏ចាប់ផ្តើមតំឡើង Firmware ម្តងទៀតវាក៏ដើរដល់ចប់ ស្រាប់តែព្រះអើយ វា Active អត់ចេញវាថា ដាក់ស៊ីមខុសប្រពន្ធ័ វាមិនដំណើរការទេ។ ជធម្មតា iPhone Activate វាបើសិនវា ជាប់ Locked សេវា ( Carrier Locked ) វាតំរូវអោយយើងដាក់ស៊ីម Carrier ដែលវា Lock ទើបអាចដំណើរការបាន តែនេះទូរស័ព្ធគេ Original Unlock ចប់បណ្តោយ។ សំណាងហើយទូរស័ព្ធគេខូចស្រាប់ បើគេថាបងជួយធ្វើអោយវា ប្រើដូចដើមវិញមកអត់សេវា ក៏អត់ទៅមិនដឹងថាត្រូវធ្វើយ៉ាងណាទេ ព្រោះមិនដឹងថាវាខូច Hardware ឬវាជាប់ Lock វិញក៏មិនដឹង @@ តែទូរស័ព្ទហ្នឹងរបស់អាមេរិច តែសាកដាក់ស៊ីម AT&T និង Verizon ហើយនៅតែមិនដំណើរការទៀត។ អស់ពីរឿងហ្នឹងបន្ទាប់មកប្អូនទៅទាញអ្វីទេធ្លាក់ដែកមកចំ Laptop MacBook កំពិតផុតតួរ Laptop និងបែកគ្រាប់ចុច Enter មួយទៀត។ និយាយទៅថ្ងៃនេះគឺជាថ្ងៃមហាស៊យហើយ តែមិនថ្វីទេជីវិតគឺបែបហ្នឹងឯង មានឡើងមានចុះ ថ្ងៃនេះស៊យ ក៏មិនប្រាកដថាស្អែកនៅតែស៊យដែរនោះទេ ទេវតាមិនដែលធ្វើបាបមនុស្សល្អទេ ព្រោះថាមិនដែលធ្វើបាបទៅលើអ្នកណាផង។ ខ្ញុំតែងតែចំណាំ បើថ្ងៃណាស៊យយើងគួរតែញញឹមដើម្បីនាំសេចក្តីសុខ បើធ្វើមុខស្អុយច្បាស់ជាស៊យទៀតមិនខាន៕



   ចប់ហើយបងប្អូនអ្នកអានអើយថ្ងៃនេះ ខ្ញុំបានបញ្ចប់អត្ថបទហើយក៏បាន Publish រួចរាល់ហើយដែរស្រាប់តែ ខ្សែរសាក Laptop ក៏ផ្ទុះឆេះទៀត តែក៏ជាសំណាងដែរព្រោះថាថ្ងៃនេះខ្ញុំនៅកំពុងប្រើវា បើចំពេលខ្ញុំគេងលក់ឆែហ្គីតាបណ្តោយព្រោះថា ខ្ញុំអត់ដែលដោះខ្សែរសាកទេ។



   សួស្តីអ្នកទាំងអស់គ្នា ថ្ងៃនេះជាថ្ងៃសៅរ៍ ជាថ្ងៃចុងសប្តាហ៍ដូច្នេះមិនសូវមានការងារច្រើនទេ។ ថ្ងៃនេះអ្នកទាំងអស់គ្នាសុខសប្បាយទេ ? ចំពោះខ្ញុំវិញសុខសប្បាយជាធម្មតាទេ។ ចំណែករឿងក៏ត្រូវបានដោះស្រាយហើយដែរ ចប់សព្វគ្រប់អស់ហើយ។ គឺខ្ញុំមិនចង់សាំតែចិត្តជាមួយច្រើនទេ ហើយខ្ញុំក៏មិនមានពេលមកតប Messenger ដ៏ទើសចិត្តគ្រប់ពេលដែលនោះដែរ ព្រោះថាខ្ញុំមានការងារខ្ញុំគឺមិនមានពេលវេលាណាមក គិតតែរឿងទេមួយមុខហ្នឹងដែរ។ ខ្ញុំបានទទួលទិញទូរសព្ទ័ដែលគេបានប្រើខូចហ្នឹងវិញហើយ ដោយអោយតំលៃ ៩៥$ ដែលដំបូងឡើយខ្ញុំថាតែ ៩០$ តែប៉ុណ្ណោះ។ ខ្ញុំក៏មិននិយាយអ្វីច្រើជាមួយទៀតតែ តែបើខូចលើកក្រោយទៀតវាជារឿងរបស់គេហើយ ខ្ញុំមិនមានពាក់ពន្ធ័អ្វីទៀតនោះទេ។ តែអ្វីដែរខ្ញុំអន់ចិត្ត និង ហួសចិត្តបំផុតនោះគឺគេបាននិយាយថា បងកុំលក់ទូរស័ព្ទខូចអោយខ្ញុំណា ខ្ញុំយល់អ្នកណាក៏ចង់បានរបស់ល្អដែរ តែពាក្យបែបនេះប្រើចំពោះខ្ញុំវាដូចជាហួសហេតុពេកកហើយ។ ព្រោះខ្ញុំលកើទូរស័ព្អោយទៅគឺមិនមានបញ្ហាអ្វីនោះទេ ស្រាប់តែគេប្រើបានមួយខែខូចគេមកអោយខ្ញុំធ្វើ ខ្ញុំជួយធ្វើហើយមិនតែវានៅតែមិនដំណើរការ ខ្ញុំក៏ជួយផ្ញើរអោយទៅខាងភ្នំពេញ អោយខាងក្រុមហ៊ុនគេជួយមើល ស្រាប់ទេគេនិយាយថាបងទុរស័ព្ទពេលណាហើយ ទើបដាក់ធ្វើបាន បីថ្ងៃសោះ បើគិតទៅទៅដល់ភ្នំពេញបាន តែមួយថ្ងៃទេគឺយើងផ្ញើរទៅមួយថ្ងៃ ទំរាំដល់ខាងភ្នំពេញគឺពីរថ្ងៃចឹងទើបបានបីថ្ងៃសោះគែរអ់ូថាយូរ គេថាអត់អីប្រើបានអីលេងហ្គេម។ ទៅភ្នំពេញធ្វើមិនកើតអស់ទាំងលុយយើងទៀត ហើយលក់ទូរស័ព្ទអោយ ខ្ញុំចំនេញតែ​ ១០$ ទេ។ ហើយផ្ញើរទៅភ្នំពេញ អស់ ៥$ ។ វាអស់ចំនេញបាត់ទៅហើយ។ ថាណ្ហើយកុំអោយសាំចិត្តជាមួយច្រើន ខ្ញុំក៏ទៅហាងមិត្តភក្កិទិញអាទូរស័ព្ទដដែលអោយទៅ ព្រោះខ្ញុំមិនចង់សូញសាញច្រើន ខ្ញុំមិនចង់បើក Messenger មកឃើញតែសារដដែលៗទេ។
   តែមានម្តងហ្នឹងទេ លើកក្រោយអ្នកជិតស្និទណាក៏ដោយគឺខ្ញុំត្រូវនិយាយគ្នាអោយច្បាស់ថា ទូរសព្ទធានាក្នុងរយៈពេល ៧ថ្ងៃ បើលើសពីហ្នឹងខ្ញុំគ្រាន់តែជួយជួសជុលអោយទេ។ បើសិនត្រូវផ្ញើរទៅខាងភ្ំពេញ គឺម្ចាស់ទូរស័ព្ទត្រូវបង់លុយមុន ហើយបើនៅតែមិនដំណើរការខ្ញុំក៏មិនទទួលទិញរបស់ដែលមានបញ្ហាមកវិញដែរ ព្រោះថាមុនហ្នឹងលក់អោយក៏ខ្ញុំបានតេស្ត៍មើលរួចរាល់អស់ដែរ មិនមែនលក់របស់ខូចឯណា។ ហើយចំពោះតំលៃគឺប្រហាក់ប្រះែលគេដែរគឺមិនអាចលក់ចំណេញសឹងតែស្មើរដើមដូចមុនទៀតដែរ។


Friday, October 28, 2016

   សួស្តីអ្នទាំងអស់គ្នា! សូមស្វាគម៍មកកាន់អត្ថបទថ្មី។ ថ្ងៃនេះខ្ញុំចង់លើកពីរបស់ដែលអ្នកប៉ងប្រថ្នាម្តង។ តើអ្នកដែលមានបំណងប្រថ្នាចង់បានរបស់អ្វីទេ ? តើអ្នកចង់បានរបស់នោះខ្លាំងទេ ? ចំពោះខ្ញុំវិញ របស់ដែលខ្ញុំប៉ងប្រាថ្នានោះគឺ ម៉ាស៊ីនហ្គេមជំនាន់ថ្មីរបស់ Sony គឺ Playstation 4 ដែលគេហៅកាត់ៗថាជា PS4 នោះឯង។ ខ្ញុំពិតជាស្រលាញ់និងចង់ធ្វើជាម្ចាស់របស់វាខ្លាំងណាស់។


   PS4 គឺជាម៉ាស៊ីនហ្គេមជំនាន់ក្រោយរបស់ Sony ហើយក៏ជាម៉ាស៊ីនជំនាន់ចុងក្រោយរបស់ម៉ាស៊ីនលេងហ្គេមដែល ដែលគូប្រជែងរបស់មានដូចជា Microsoft Xbox One និង Nitendo Wii U ដែលពួកវាសុទ្ធតែជាប្រភេទម៉ាស៊ីនហ្គេមដែលមានកំលាំងប្រហាក់ប្រហែលគ្នា។ Sony PS4 គឺជាម៉ាស៊ីនលេងហ្គេម ជំនាន់ទី ៤ របស់ Sony ។
   ម៉ាស៊ីនលេងហ្គេមជំនាន់ទីមួយ របស់ Sony  មានឈ្មោះថា Playstation 1 ដែលវាជាហ្គេមដែលប្រើ Disk មុនគេបង្អស់ ដែលម៉ាស៊ីនហ្គេម មុនៗ គឺប្រើជាប្រភេទកាសែត ( Cartridge ) ។ Ps1 ដាក់ប្រកាសអោយចេញលក់ជាផ្លូវកានៅ ខែ ធ្នូ ឆ្នាំ១៩៩៤ នៅប្រទេសជប៉ុន ហើយនិងចេញលក់ពាសពេញនៅក្នុង សកលលោក នៅខែកញ្ញា ឆ្នាំ ១៩៩៥ នៅបណ្តាប្រទេសមួយចំនួននៅទ្វីបអឺរ៉ុបនិងសហរដ្ឋអាមេរិច ហើយ PS1 វាគឺជាជំហ៊ានដំបូងដែលបោះជើងចូលក្នុងវិស័យហ្គេម ប៉ុន្តែវាគឺទទួលបានការគាំទ្រខ្លាំងណាស់ដោយមានមានបច្ចេក 3D និងជាម៉ាស៊ីនដែលប្រើ Disk ឬ CD ដំបូងគេបង្អស់។ មិនយូរប៉ុន្មាន នៅចុងឆ្នាំ ២០០០ Sony បានរចនារូបរាងថ្មីនៃម៉ាស៊ីនរបស់ខ្លួន ដោយដាក់ឈ្មោះថ្មីថា PSone ឬក៏ហៅម្យ៉ាងទៀតថា PS1 Slim ហើយក៏បានរចនានៅដៃបញ្ជាថ្មី (Controller) របស់ខ្លួនអោយមានសម្ថភាពច្រើនជាងមុននិងអោយឈ្មោះវាថា  Daulshock 1។ ក្រុមហ៊ុន Sony បានលក់ម៉ាស៊ីនហ្គេមសេរីថ្មីរបស់ខ្លួនបានចំនួន ១០២លានគ្រឿងក្នុងរយៈពេល ១០ចាប់តាំងពីបង្ហាញខ្លួនជាលើកដំបូង ឧបករណ៍នេះដែរក៏បានបញ្ឈប់ការលក់ទាំងស្រុងដោយក្រុមហ៊ុនផ្ទាល់នៅឆ្នាំ ២០០៥។

 ម៉ាស៊ីនហ្គេម PS1 ជំនាន់ដំបូង ឬគេហៅថា Original Playstation

 PS1 Slim អមមកជាមួយ ដៃបញ្ជា Daulshock 1

ដៃបញ្ជាជំនាន់ដំបូង ឬគេហៅថា Original Daulshock Controller

 Daulshock 1 ដែលរចនាថ្មី អមមកជាមួយបូតុង Analog ពីរនៅសងខាង

នេះគឺ Memory Card សំរាប់កត់ត្រាទិន្នន័យងាយស្រួលក្នុងការបន្ត Game

   បន្ទាប់ពីជោគជ័យទៅលើ PS1 របស់ខ្លួន Sony ក៏បានខិតខំស្រាវជ្រាវបច្ចេកវិទ្យាថ្មី រហូតបានបញ្ចេញផលិតផលថ្មីគឺ Playstation 2 ឬក៏ហៅខ្លីថា PS2។ PS2 គឺបានដាក់បង្ហាញដំបូងនៅអំលុងខែ មិនា ឆ្នាំ ២០០០ នៅប្រទេសជប៉ុនហើយក៏បាននាំចេញ ទៅសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិចនៅអំលុងខែ វិច្ឆិការ ឆ្នាំ ២០០០។ ទន្ទឹមនិងការបង្ហាញ PS2 ក្រុមហ៊ុន Sony ក៏បានរចនានៅដៃបញ្ជា (Controller ) ថ្មីរបស់ក្នុងអោយមានភាពញ័រនៅពេលប្រើប្រាស់ និងបានដាក់ឈ្មោះថា Daulshock 2 ដែលដៃបញ្ជាថ្មីនេះមានរូបរាងដូចគ្នាបេះបិទទៅនិងដៃ Daulshock 1 ដែរ។ PS2 គឺជាម៉ាសីនលេងហ្គេម ដំបូងគេបង្អស់ដែលប្រើប្រាស់នៅ DVD ហើយវាក៏អាចលេងនៅហ្គេមចាស់ៗ របស់ PS1 បានផងដែរ។ នៅចុងឆ្នាំ ២០០៤ Sony ក៏បានដើរតាមគន្លងចាស់របស់ខ្លួន ដោយបានធ្វើការរចនារូបរាងថ្មីហើយបានអោយឈ្មោះវាថា PS2 Slim ព្រោះវាមានរូបរាងស្តើងនិងស្អាតជាងមុន។ គិតត្រឹមឆ្នាំ ២០១៦ នេះ PS2 គឺជាម៉ាស៊ីនលេងហ្គេមជាលក្ខណៈគ្រួសារដែលលក់ដាច់បំផុត ដោយលក់អស់រហូតដល់ ១៥៥លានគ្រឿងឯណោះ ជាមួយនិងហ្គេមចំនួន ៣៨៧៤ហ្គេមដែលអាចដំណើរការលើ ម៉ាសីន PS2 នេះ។ ហ្គេមដែលលក់ដាច់បំផុតសំរាប់ PS2 គឺហ្គេម Grand Thief Auto: San Andreas ១៧,៣៣លានបន្ទះ។
ខាងឆ្វេង PS2 ជំនាន់ដំបូង និងខាងស្តាំជា PS2 Slim 

ដៃបញ្ជា Daulshock 2

Memory Card សំរាប់ម៉ាស៊ីន PS2

   បន្ទាប់ពីជោគជ័យយ៉ាងធំធេងលើម៉ាស៊ីន PS2  ប៉ុន្មានឆ្នាំក្រោយមក Sony ក៏បានបញ្ចេញនៅម៉ាស៊ីនហ្គេមសេរីថ្មីដែលមានឈ្មោះថា Playstation 3 ឬក៏ PS3 នៅក្នុងឆ្នាំ ២០០៦ វាក៏នៅតែជាហ្គេមដែលប្រើប្រភេទ Disk សេរីថ្មីមុនគេបង្អស់ដដែល ដែលប្រើនៅ Disk ប្រភេទថ្មីដែលអោយឈ្មោះថា Bluray Disk ដែល Single Layer មានទំហំ ២៥ GB ចំណែក Daul Layer មានទំហំរហូតដល់ ៥០ GB ឯណោះ។ PS3 គឺជាម៉ាស៊ីនហ្គេមសេរីថ្មី ដែលអាចលេងហ្គេម Online បានជាមួយមនុស្សជុំវិញពិភពលោក តាមរយៈ Playstation Network ប៉ុន្តែក្រោយមក ក៏ប្តូរមកត្រឹម PSN ហើយវាក៏បានរចនានៅដៃបញ្ជាប្រភេទថ្មីដែលមានរូបរាងដូចគ្នាទៅនិងដៃ Daulshock 2 ដែរ តែអាចភ្ជាប់ទៅ PS3ដោយមិនប្រើខ្សែរទេ គឺប្រើបច្ចេកវិទ្យា Bluetooth ដែលដៃបញ្ជាប្រភេទថ្មីនេះត្រូវបានដាក់ឈ្មោះថា Daulshock 3 ។ ដូចសព្វរាល់ដងដែរនៅចុងឆ្នាំង ២០០៩ វាបានចេញនៅ PS3 Slim ជំនាន់ថ្មីដែលមានរូបរាងថ្មី និង ស្តើងជាងមុន ប៉ុន្តែលើកនេះ Sony បានបញ្ចេញម៉ាស៊ីនហ្គេមសេរីថ្មីមួយទៀត ដែលមានឈ្មោះថា PS3 Super Slim ដែលមានរូបរាងកាន់តែស្តើង ពោលគឺកាន់តែស្តើងជាង PS3 Slim ទៅទៀត។ គិតត្រឹមខែ មិនា ឆ្នាំ ២០១៦ ម៉ាស៊ីនPS3 គឺលក់បានត្រឹមតែ ៨៥លានគ្រឿងតែប៉ុណ្ណោះ។ ការបាត់បង់ចំណែកនៃការលក់យ៉ាងច្រើនបែបនេះព្រោះ មនុស្សមួយចំនួនបានងាកមកលេង Xbox 360 ដែលវាជាគួប្រជែងដ៏ធំរបស់ PS3 ដែលផលិតដោយក្រុមហ៊ុន Microsoft ។

 PS3 ជំនាន់ដំបូងដែលដាក់លកក្នុងឆ្នាំ ២០០៦

 PS3 Slim

 PS3 Super Slim

 Daulshock 3

   ចុងក្រោយគេនេះ គឺ PS4 វាជាអាវុធថ្មីរបស់ Sony ដែលបានចេញលក់ដែលចេញលក់ក្នុងខែវិច្ឆិការ ឆ្នាំ ២០១៣។ ម៉ាស៊ីនប្រភេទថ្មីនេះតែរក្សារការប្រើ Disk Bluray ដដែលប៉ុន្តែសមត្ថភាពខ្លាំងជាងមុន ដែលវាមាន Ram ដល់ទៅ 8 GB ឯណោះ និង Ram ទំហំ ២៥៦ MB មួយទៀតសំរាប់ប្រើពេល Standby។ ចំណែកដៃបញ្ជាសេរីថ្មីត្រូវបានរចនាថ្មីទាំងស្រុង ដោយមានរូបរាងខុសប្លែកពីដៃបញ្ជាសេរីមុន ហើយមាន Touchpad លើនៅដៃបញ្ជាថែមទៀតផង ហើយដៃបញ្ជាថ្មីនេះមានឈ្មោះថា Daulshock 4។ ថ្មីៗនេះដែល គឺកំឡុងខែវិច្ឆិការ ឆ្នាំ ២០១៦ នេះ Sony និងដាក់បញចេញនៅ ម៉ាសីន PS4 ថ្មីចំនួន ពីរម៉ូដែលទៀត ដែលមួយគឺមានឈ្មោះថា PS4 Slim ដែលវាមានសមត្ថភាពដូចទៅនិង PS4 ដែរ គ្រាន់តែមានរូបរាងស្តើង ចំណែកមួយបែបទៀតគឺមានសមត្ថភាពមិនធម្មតា ដែលអាចលេងហ្គេមបានដល់កំរិត 4K ឯណោះ ហើយ PS4 ថ្មីនេះមានឈ្មោះថា PS4 Pro ដែលមានភ្ជាប់មកស្រាប់ជាមួយ HDD ទំហំ 1TB និងមានតំលៃ ៤០០$ ចំណែកឯ PS4 និង PS4 Slim វិញមាន HDD ត្រឹមតែ 500GB តែប៉ុណ្ណោះ ជាមួយនិងតំលៃ ៣០០$។


 Original PS4 or PS4 Fat

PS4 Slim

PS4 Pro ដែលលេងហ្គេមរហូតដល់កំរិត 4K

Daulshock 4

   បន្ទាប់ពីបានរៀបរាប់នៅប្រវត្តិ នៃម៉ាសីនហ្គេមចប់រួចរាល់ ងាកមកចូលចំណងជើងនៃអត្ថបទរបស់ខ្ញុំវិញ។ តាមពិតទៅខ្ញុំបានប៉ងទិញវាជាយូរណាស់មកហើយ គឺក្នុងអំលុង ឆ្នាំ ២០១៤ ខ្ញុំអាចមានលទ្ធភាពទិញវាបាន ប៉ុន្តែខ្ញុំចេះតែស្តាយលុយ ក៏ហីៗទៅ ហើយលុយសន្សំដែលខ្ញុំចង់ទិញវាក៏ជូនទៅអ្នកម៉ាក់របស់ខ្ញុំអស់ទៅ។ ក្នុងឆ្នាំ ២០១៦ នេះឯងគឺខ្ញុំមានគំរោងទិញវាដល់ទៅ ៣ដងឯណោះលុយគឺថាគ្រប់គ្រាន់អាចទិញវា ប៉ុន្តែខ្ញុំនៅតែស្តាយ ខ្ញុំនៅតែមិនដាច់ចិត្ត ខ្ញុំនៅតែផ្តល់លុយសន្សំរាប់សិបថ្ងៃនោះអោយទៅម៉ាក់ខ្ញុំដដែល។ ខ្ញុំគិតថាប្រហែលជាមិនមានសំណាង អាចបានប្រើន PS4 និងគេទេព្រោះខ្ញុំបានប៉ងទិញតាំងតែពី សេរី PS4 រហូតមកដល់ពេលនេះវាបានចេញនៅ PS4 Slim ទៀតទៅហើយ។ ប៉ុន្តែខ្ញុំនៅតែសង្ឃឹមយ៉ាងមុតម៉ាំ :( ថាថ្ងៃណាមួយខ្ញុំបានក្លាយជាម្ចាស់ PS4 នេះទេ។

ប្រភពរូបភាព: google.com , en.wikipedia.com

Wednesday, October 26, 2016


   សួស្តីអ្នករាល់គ្នា! សុខប្បាយឬទេ? ចំណែកខ្ញុំវិញ សុខតែកាយទេ ចំនែកចិត្តវិញមិនសូវជាសុខទេ។ ច្ងៃនេះ ខ្ញុំមានវិបត្តិមួយ មិនដឹងថាត្រូវដោះស្រាយយ៉ាងណាទេ វិបត្តិនោះគឺថា ខ្ញុំបានលក់ទូរស័ព្ទអោយទៅប្អូនប្រុសម្នាក់ដែលរាប់អានគ្នា ហើយខ្ញុំបានសន្យាថាធានាទូរស័ព្ទនោះអោយគេរយៈពេល ១០ថ្ងៃ។ ស្រាប់តែគេប្រើបានរយៈពេលមួយខែទូរស័ព្ទនោះស្រាប់តែមានបញ្ហា គឺថាប្រើធម្មតា តែបើបិទទូរស័ព្ទហើយ បើកវិញគឺវាដំណើរការទេ តែបើទុកមួយរយៈពេលធំដល់វាត្រជាក់ម៉ាស៊ីនគឺវាអាចបើកចេញធម្មតា តែបើបិទគឺដដែលទៀតហើយ។ បញ្ហាម្យ៉ាងទៀតនោះគឺវាប្រើធម្មតា ដល់តែប្រើយូៗទៅស្រាប់តែអេក្រង់វាបែកពណ៌ពេញហ្នឹង ទាល់តែទុកអោយត្រជាក់ទើបដំណើរការវិញដូចធម្មតា។ ខ្ញុំបានព្យាយាមជួសជុលវាហើយ តំលើងកម្មវិធី ឈូសកម្មវិធីថ្មី ប៉ុន្តែនៅតែដដែលបែបនេះ។ បន្ទាប់មកខ្ញុំក៏ផ្ញើរអោយជាងជំនាញនៅភ្នំពេញជួសជុល ឥលូវនេះមិនទាន់ដឹងលទ្ធផលនៅឡើយទេ Hmmmmm ខ្ញុំចិត្តពិបាកដល់ហើយ ខូចចំអ្នកណាមិនខូច មកខូចចំអ្នករាប់អានគ្នា យ៉ាប់ដល់ហើយ បើសិនជាធ្វើមិនកើតមែនមិនដឹងថាគិតយ៉ាងណាទេខ្ញុំ។ បើគេលក់វិញមិនដឹងថាគួរត្រូវទិញឬក៏អត់ទេ។ ព្រោះថាវាផុតធានាហើយ បើទិញវិញគឺមានតែយើងខាត បើខ្ញុំអត់ទិញវាដូចជាមិនសូវសម។ ខ្ញុំក៏មិនដឹងថាគេប្រើយ៉ាងណាដែរ។ និយាយទៅអារឿងអេឡិចត្រូនិចនេះគឺពិបាកនិយាយណាស់ វាចង់ខូចនៅពេលណាគឺស្រាច់តែចិត្តវា។ និយាយទៅមិនចង់លក់របស់មួយទឹកអោយអ្នកស្គាល់គ្នាជិតស្និទ្ធទៀតទេ គឺថាពិបាកនិយាយគ្នាណាស់ពេលមានបញ្ហា។ សុខចិត្តលក់អារបស់ថ្មីអោយហ្មង ខូចអោយគេយកទៅក្រុមហ៊ុនជួសជុលដោយផ្ទាល់ទេ។
ពិបាកចិត្តណាស់ព្រះអឺយ មិនដឹងថាត្រូវដោះស្រាយតាមវិធីណាទេ :(
 
   សួស្តីមិត្តអ្នកអានទាំងអស់គ្នា! ជួបគ្មានម្តងទៀតហើតាមរយៈ អត្ថបទថ្មី ប៉ុន្តែ Blogger និងអ្នកសរសេរអត្ថបទដដែល ហាសហា។ ខ្ញុំសុំសួរនៅសំនួរមួយ តលអ្នកទាំងអស់គ្នាធ្លាប់លេងឧបករណ៍ក្មេងលេង បើនិយាយអោយងាយគឺ របស់ក្មេងលេង ភាសាអង់គ្លេសគេហៅថា Toys ទេ?
   បើអ្នកទាំងអស់គ្នាធ្លាប់លេងរបស់ទាំងនោះ អតីតកាលរបស់អ្នកទាំងអស់គ្នាពិតជាគួរអោយអស្ចារ្យណាស់ <3 ។ ប៉ុន្តែបើមកដល់ពេលនេះអ្នកទាំងអស់នៅលេងរបស់ទាំងនោះទៀត វាមិនមានន័យថាបច្ចុប្បន្នកាលរបស់អ្នកទាំងអស់គ្នាអស្ចារ្យនោះទេ :D ព្រោះថាគិតមកទល់ពេលនេះអ្នកទាំងអស់គ្នាចាស់ៗអស់ហើយ បើអ្នកកើតជំនាន់ ៩០ ដូចខ្ញុំទៀតគឺប្រហាក់ប្រហែល ២៥ ទៅ ២៦ ឆ្នាំហើយ។ ចំលែកអ្វីតែខ្ញុំអាយុ ២៥ឆ្នាំហើយ គិតត្រឹមឆ្នាំ២០១៦ នេះ នូវចូលលេងរបស់ក្មេង ចូលមើលរឿងតុក្តា ចូលចិត្តមើលរឿងមនុស្សយន្ត ហើយមើលរៀងរាល់សប្តាហ៍ទៀតផង គឺមិនដែលខានមួយសប្តាហ៍ណាទេ ខ្លាចតែខាងប៉ុស្តិទូរទស្សន៍គេអត់ផ្សាយវិញ នៅមួយទៀតគឺចិត្តមើលកីឡាកាស ចូលចិត្តណាស់មើលតាំងពីក្មេងមកដល់ឥលូវប្រហែលជាដល់អនាគតក៏នៅតែបន្តមើលដែរ ខ្លាចតែម្យ៉ាងទេ គឺក្រុមហ៊ុន WWE គេឈប់ផលិតហាសហា។ កាលពីប៉ុន្មានខែមុន ខ្ញុំបានឃើញទំព័រមួយឈ្មោះថា Toy Heaven គេបានបង្ហោះលក់នៅរបស់ដែលខ្ញុំប៉ងប្រាថ្នាជាយូរមកហើយ តែខ្ញុំឃើញគេគេលក់ថ្មីថ្លៃៗណាស់ គ្មានសមត្ថភាពណាទិញយកមកលេងទេ ស្រាប់តែឃើញគេបង្ហោះលក់ចឹងក៏មានចំណាប់អារម្មណ៍ ក៏បាន Chat ទៅគេនិយាយចុះនិយាយឡើងត្រូវចិត្តក៏ទិញតែម្តង ពិតជាចង់បានណាស់លោកអើយ ចង់បានមែនទែន។ ហេតុផលទីមួយ ខ្ញុំចង់ប្រមូលវាមកទុកតាំងលំអបន្ទប់ អោយមើលឃើញទៅស្អាត ហេតុផលមួយទៀតគឺខ្ញុំអាណិតប្អូនស្រលាញ់ប្អូន ចង់អោយប្អូនមានរបស់លេងល្អនិងគេ ព្រោះខ្ញុំតែងតែឃើញពួកវាបន្ទាប់ពីមើលរឿងមនុស្សយន្តហើយ ពួកគេតែងតែបើកនៅ Youtube ហើយស្វែងរកនៅឧបករណ៍កំសាន្តទាំង ចង់ដឹងពីវិធីលេង ចង់ដឹងឧបករណ៍ហ្នឹងមានអ្វីខ្លះ មើលគេ Review ថើតើវាល្អលេងទេ ដូចនេះហើយបានខ្ញុំទិញវាមកលេងតែម្តង។ បន្ទាប់ពីការទិញលើកទីមួយហើយ គឺថាវាជាផលិតផលល្អមែនព្រោះជារបស់ជជុះមកពីប្រទេសជប៉ុន ហើយខ្ញុំបានឆែកតំលៃនៃរបស់ទាំងនោះគឺថា តំលៃ មួយឈុត ចាប់ពី១០០ ទៅ៣០០$ ឯណោះចំនែករបស់ជជុះខ្ញុំវិញខ្លាចអីនឹងចំណាយ បើមួយឈុតត្រឹមតែ ៨ ទៅ១៥$ហ្នឹង។ ពេលដែលឥវ៉ាន់មកដល់ខ្ញុំក៏បានចែកវាអោយទៅប្អូនៗ លេងម្នាក់មួយឈុតៗ ពួកគេលេងសប្បាយណាស់ ខ្ញុំក៏បានសន្យាថាបើបងរកប្រាក់បានច្រើនខ្ញុំនឹងទិញអោយពួកគេលេងទៀត។ រំលងបានពីរអាទិត្យខ្ញុំក៏ទិញអោយគរលេងទៀតពួកគេកាន់តែសប្បាយ អ្វីដែលធ្វើអោយខ្ញុំស្ទើរតែក្អួតឈាមនោះគឺថាពួកគេលេងបានតែ ១០ ទៅ ១៥ថ្ងៃ ម៉ែអ្ហើយ វាទុកចោលអស់រលីង។ ចុងក្រោយរបស់ទាំងនោះគឺខ្ញុំជាអ្នកលេងដដែលហាសហា ហើយខ្ញុំក៏តាំងចិត្តថាពេលណាដែលខ្ញុំទៅលេងភ្នំពេញ ខ្ញុំនិងស្វែងរករបស់ទាំងនោះនៅតាមហាងលក់របស់ជជុះដែលមកពីប្រទេសចិនដោយខ្លួនឯង ព្រោះថាវាកាត់បន្ថយចំណាយបានច្រើនទៀតព្រោះគ្រាន់តែទិញបន្តរពីគេពីរ បី ដងហ្នឹងគឺអស់ប្រហែល ៤០០,០០០៛ ហើយមិនចង់ចំណាយច្រើនទៀតទេ :) ព្រោះអីមិនមែនជាកូនអ្នកមានដូចគេទេ ព្រោះលុយទាំងនោះគឺជាកំលាំងញើសឈាមរបស់ខ្ញុំដែលខំរកស៊ីធ្វើការជារៀងរាល់ថ្ងៃមិនចង់ចំណាយ ខ្ជះខ្ជាយច្រើនទៅលើរបស់មិនបានការ៕ 
ខាងក្រោមនេេះជារបស់របរដែលខ្ញុំបានទិញពីទំព័រ Toys Heaven









Tuesday, October 25, 2016

   សួស្តីអ្នកអានទាំងអស់គ្នា :D ថ្ងៃនេះបញ្ចេញអត្ថបទថ្មីទៀតហើយ គឺអត្ថបទពីរឿងភាគកូរ៉េវិញម្តង :D ។ ហើយរឿងដែលចង់បង្ហាញពេលនេះគឺរឿង តោះដេញវាយខ្មោច Let's Fight Ghost 싸우자 귀신아 ។


   រឿងនេះដែលគឺមានតួសំខាន់ចំនួនបីនាក់ គឺតូឯកប្រុស តួឯកស្រី និងតួរង ហាហា ។ ដែលតួឯកប្រុសមានឈ្មោះថា Park Bong Pal សំដែងដោយ TaecYeon ដែលគាត់ជាតារាចំរៀងប្រុសម្នាក់នៅក្នុងក្រុម 2PM ហើយក្នុងរឿងនេះដែរគឺសំដែងជាតួសិស្សសាកលវិទ្យាល័យដែលរស់នៅជាមួយអាចារ្យម្នាក់ដែល ជួយកំចាត់ខ្មោចព្រាយអោយខ្លួនកាលពីនៅក្មេង។ ចំនែកតួឯកស្រីមានឈ្មោះថា Kim Hyun-Ji  សំដែងដោយក្មេងស្រីដ៏គួរអោយស្រលាញ់ម្នាក់ដែលមានឈ្មោះថា Kim So-Hyun ដែលនាងបានស្លាប់រយៈពេល ៥ឆ្នាំមកហើយ សូម្បីតែហេតុអ្វីបានជានាងស្លាប់ អ្នកណាជាឪពុកម្តាយរបស់នាងក៏នាងមិនចងចាំដែរ។ ចំណែកឯតួរងម្នាក់ទៀតនោះគឺលោកសាស្រ្តាចារ្យ Joo Hye-Sung ដែលសំដែងដោយ លោក Kwon Yul ។


ពីឆ្វេងទៅស្តាំ គឺ សាស្រ្តាចារ្យ Kwon Yul, Kim So-Hyun ចុងក្រោយគេគឺ បុរសសង្ហារ Ok TaecYoen

   ដើមដំបូងនៃរឿងនេះ គឺ Park Bong Pal ដែលកាលពីក្មេងត្រូវបានខ្មោចព្រាយចូល ជាហេតុធ្វើអោយសិស្សសាលាសាកលវិទ្យាល័យម្នាក់នេះ មានឥទ្ធិពលម្យ៉ាងដែលអាច អោយគេមើលឃើញខ្មោច  Bong Pal ក៏ចាប់ផ្តើមអាជីពជាអ្នកចាប់ខ្មោចតែម្តង នៅយប់មួយបន្ទាប់ពីចេញពីសាលា គេទទួលបានសារ ពី Kim Hyun-Ji ដែលផ្ញើរសារមកដោយដាក់ឈ្មោះថា " Help Me " អោយជួបបណ្តេញខ្មោចនៅក្នុងសាលា អោយគេ ដោយសន្យាថា និងផ្តល់នូវកំរៃ ១០លានវុន បើសិនជាទទួល ជោគជ័យ។ ស្រាប់តែពេលដល់សាលា Bong Pal ក៏យល់ច្រលំថា Hyun-Ji ជាមនុស្សដែល " Help Me " អោយកំចាត់ ក៏វាយនាងតែម្តង វាយចុះវាយឡើង ស្រាប់តែ ធ្លាក់ពីលើកាំជណ្តើរ ក៏ថើបគ្នាតែម្តង ធ្វើអោយ Hyun-Ji នឹកឃើញរឿងខ្លះ កាលដែលនាងស្លាប់។ ចាប់ពេលនោះមកនាងក៏ដើរតាម Bong Pal រហូតដើម្បីសុំអោយ Bong Pal ថើបនាងម្តងទៀត ដើម្បីអោយនឹកឃើញនៅរឿងចាស់ៗ មកវិញ ហាហា។
   ខ្ញុំសង្ឃឹមថាស្ថានីទូរទស្សន៍នៅក្នុងស្រុកនឹងនាំនៅខ្សែភាពយន្តភាគដ៏ល្អមើលមួយនេះមកបញ្ចាំងនៅក្នុងប្រទេសកម្ពុជានុះទេ ខ្ញុំពិតជាចង់ទស្សនារឿងនេះម្តងទៀតណាស់ដែលសន្ទនាជាភាសាខ្មែរតែម្តង៕


មួយគូនេះពិតជាសមគ្នាណាស់ តួស្រីគួរអោយស្រលាញ់មែនទែន <3

 ឈុតនេះគឺនៅក្នុងមន្ទីពេទ្យ គឺ Bong Pal តាមថែរក្សា Hyun-Ji ហើយនាងទើបតែដឹងខ្លួនពីការសន្លប់រយៈ៥ឆ្នាំ ហើយចងចាំ Bong Pal ទេ

ឈុតនេះគឺជា ឈុតដែលទើបស្គាល់គ្នាដំបូង ចេញមកតួឯកប្រុសនិងតួឯកស្រីគឺវាយគ្នាតែម្តង





   ខ្ញុំហ៊ានធានាថារឿងនេះពិតជាល្អមើល លាយលំមកជាមួយសំណើច សើចចុកព្រោះ ភ័យរន្ធត់ មានអារម្មណ៍ថាស្អប់តួរង ដែលជាសាស្ត្រាចារ្យ ។
   បើសិនជាអ្នកទាំងអស់គ្នាចង់ទស្សនារឿងនេះអាចចូលក្នុង តណភ្ជាប់នេះបាន Let's Fight Ghost

ខាងក្រោមនេះជា OST ក្នុងរឿង Let's Fight Ghost ដែលមានចំនួន៦បទ