BAYMAX 23

រៀបរាប់ រឿងរាវដែលកើតឡើងជារៀងរាល់ថ្ងៃ

Thursday, December 31, 2015


   សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះដាច់ឆ្នាំហើយ ហើយក៏ជាអត្ថបទចុងក្រោយក្នុងឆ្នាំ 2015 ដែរ។ ហាសហា ឆ្នាំ2015 ជាឆ្នាំមួយដែលធ្វើអោយខ្ញុំរីករាយសប្បាយចិត្តមែនទែន ព្រោះវាបានផ្តល់អោយខ្ញុំនៅអ្វីដែលខ្ញុំប៉ងប្រាថ្នាស្ទើរតែទាំងអស់ :D ដូច្នេះហើយបានជាខ្ញុំថាឆ្នាំហ្នឹង ជាឆ្នាំល្អ ។ តាមពិតមិនចង់ឆ្លងឆ្នាំប៉ុន្មានទេ ព្រោះតែឆ្លងឆ្នាំគឺចាស់មួយឆ្នាំទៀតហើយ ចំនែកឯមុខក៏ចាស់ ខ្លួនក៏ចាស់ យាប់មែនខ្ញុំ មិនដឹងកាលណា គំនិតចាស់ទុំដូចគេដទៃទៀតទេ បើនៅតែចូលចិត្តលេងហ្គេម រាប់អានតែក្មេងបែបហ្នឹង។
   ឆ្នាំ2015 ខ្ញុំទទួលបាននៅបទពិសោធជាច្រើនសំរាប់ជីវិត វាធ្វើអោយខ្ញុំចេះគិតពិចារណាច្រើនជាមុន ហើយអ្វីដែលខ្ញុំមិនទាន់អាចធ្វើបាននោះ គឺខ្ញុំនៅមិនទាន់អាចគ្រប់គ្រងនៅ អារម្មណ៍ខ្លួនឯងបាន ព្រោះ អោយតែខឹងដឹងតែស្តីអោយគេគ្រប់គ្នាហើយ តាមពិតក៏មិនចង់ដែរព្យាយាមទប់លេងនៅតែទប់មិនបាន ។ មួយទៀត គឺឆាប់អន់ចិត្តណាស់ រឿងតិចតួចអន់ចិត្ត យ៉ាប់ណាស់ខ្ញុំ។ មួយទៀតគឺថាតែចង់បានអី គឺចង់បានភ្លាមៗ គ្មានចិត្តអំណត់ មិនអាចរង់ចាំ បើថាចង់ទិញអ្វីស្អែក ឬ ខានស្អែកដឹងតែទិញហ្មង មិនអាចចាំយូរបានទេ។ ទាំងនេះហើយគឺជាទំលាប់អាក្រក់របស់ខ្ញុំ ហើយខ្ញុំក៏សង្ឃឹមថាឆ្នាំថ្មី ឆ្នាំ2016​ អ្វីនឹងកាន់តែល្អប្រសើរជាងនេះ  :) :) :D ៕

baymax23
31-12-2015

Wednesday, December 30, 2015

   ហាហា ថ្ងៃនេះយប់ទេ មិនមែនលក់អត់ដាច់ទេ ។​​ តែអផ្សុកពេកក្រៃអត់ដឹងសរសេរអ្វីទេ មានតែយករឿងអត់បានប្រយោជន៍មកសរសេរទៀតហើយ :D ។ នៅថ្ងៃ Merry X'mas ខ្ញុំបាន Messenger ទៅ My iDol :D ថា Merry X'mas ហាសហា មិនដឹងគេកើតអីតបសារមកវិញ និយាយថាសប្បាយចិត្តពេកក្រៃ :D រកអ្វីនិយាយមិនចេញ មានតែសរសេរហ្មងទៅ :D ហាសហា សារមួយនេះជាកាដូឆ្លងឆ្នាំថ្មីដ៏ធំបំផុតរបស់ខ្ញុំហើយ។ អោយតែបានគេ តប គឺថាសប្បាយចិត្តហ្មង :D :D


   ថ្ងៃនេះថ្ងៃ 30 ហើយ ស្អែក 31 ជាថ្ងៃចុងក្រោយក្នុងឆ្នាំចាស់ គេគ្រប់គ្នាដើរលេងគ្រប់ទីកន្លែង ចំនែកខ្ញុំវិញ នៅតែផ្ទះ អត់បានទៅណាហ្នឹងគេសោះ ហេតុតែអត់លុយ :/

Tuesday, December 29, 2015


   ថ្ងៃនេះលក់អត់ដាច់អត់ហើយ កុំឆ្ងល់ច្រើនអោយតែលក់អត់ដាច់មានពេលសរសេរអត្ថបទហើយ ហាសហា :D :D ។ ថ្ងៃនេះរំលឹករឿងអនុស្សាវរីយ៍មួយដែលមិនអាចបំភ្លេចបានទេ ក្នុងជីវិត គឺក្រុមសំណព្វចិត្តឈ្នះពាលរង្វាន់ធំបំផុតក្នុងវិស័យបាល់ទាត់ក្លឹបអាជីពក្នុងពិភពបាល់ទាត់អឺរ៉ុប ។ កាលពីឆ្នាំ 2008 កាលនោះ ក្រុម Chelsea ប៉ះជាមួយ Manchester United ក្នុងព្រឹត្តិការណ៍នេះដូចគ្នា ដែលកាលនោះ យើងសង្ឃឹមថា 99% ទៅហើយថាយើងបានលើកពានរង្វាន់នេះតែមិនមានសំណាង ខ្សែរការពារ Jonh Terry ដែលជាប្រធានក្រុមផ្ទាល់បែរជាស៊ុត Penalty មិនចូលទៅវិញ :( ។ កាលនោះពិតជាសោកស្តាយខ្លាំងណាស់ដែលមិនអាចយកជ័យជំនេះដ៏ធំមួយនេះបាន :( នៅចាំបានថាកាលនោះគឺរៀនទី 11 កំពុងស្រលាញ់ក្រុមមួយនេះខ្លាំងណាស់គឺថាតាមដានព័ត៌មានសឹងតែរាល់សប្តាហ៍តែម្តង។

 
Manchester United vs Chelsea 1 1 Pens 6 5 Highlights & Goals Final UCL 2007 2008
 Sometime You Learn. Sometime You Win
   ងាកមកឆ្នាំ 2012 វិញម្តងយើងមានឳកាសឡើងវគ្គផ្តាច់​ព្រ័ត្រម្តងទៀតដោយកាលនោះ យើងបានយកឈ្នះ Barcelona នៅក្នុងទឹកដីរបស់យើងដោយលទ្ធផល 1 ទល់និង 0 ។ បន្ទាប់មកទៀត មកទឹកដី Barcelona វិញយើងមិនមានសង្ឃឹមថាឈ្នះទេដោយម្នាក់ៗ នាំគ្នាបន់ស្រន់ :D កាលនេះ Barcelona បុកដល់ហើយបុកពោះសឹងតែគ្រប់នាទីតែម្តង :D ដោយតង់ទីមួយ ត្រឹមនាទី 43 Barcelona សម្រុកបានពីគ្រាប់មកវិញ ដោយ Busquets នៅនាទី 35 និង Inesta នៅនាទី 43 ។ មុនចប់តង់ យើងរកបានមួយគ្រាប់មកវិញ ដោយការបញ្ជូនបាល់ពី Frank Lampard ទៅ Ramires ស៊ុតឆ្កឹះលេងៗ ក៏ចូល :D សឹងតែមិនជឿ ។ នៅតង់ទី 2 Barcelona មានឳកាសបានបាល់ Penalty តែសំណាងអាក្រក់ស៊ុតមិនចូល ដោយកីឡាករ Leo Messi ពេលនោះហើយវាធ្វើអោយយើងមានសង្ឃឹមលេងបិទរហូត ដល់ជិតចប់តង់ Torres បានស៊ុតចប់បញ្ចប់ក្តីសង្ឃឹមរបស់ Barcelona ឡើងវគ្គផ្តាច់​ព្រ័ត្រ :D ។
   ចូលមកដល់ថ្ងៃផ្តាច់​ព្រ័ត្រ បុកពោះទៀតហើយគឺយើងជួបក្រុមខ្លាំង FC Bayern Munich អ្វីដែលកាន់តែបុកពោះទៀតនោះ :D គឺវគ្គផ្តាច់​ព្រ័ត្រ នោះធ្វើឡើងនៅទឹកដី FC Bayern Munich ផ្ទាល់តែម្តង គឺនៅ ពហុកីឡាដ្ឋាន Allianz Arena ក្នុងប្រទេសអាល្លឺម៉ង់។ ពេលនោះ យើងប្រើយុទ្ធសាស្រ្តដដែល គឺយុទ្ធសាស្រ្តបិទ តែម្តងដែលគេហៅថា Park The Bus :D យុទ្ធសាស្ត្រនេះគឺ សាហាវណាស់គឺបិទ 100% តែម្តង :D កាលនោះគឺអស់សង្ឃឹមម្តងហើយ ម្តងទៀត គឺដំបូងឡើយជិតចប់តង់ គឺ Muller បានស៊ុតចូលទៅហើយ តែសំណាងបាន វិរៈបុរស Chelsea គឺ Didier Droga បាន ស៊ុតតាមស្មើរ ក៏បានបន្តរហូតដល់ចប់តង់តែម្តង ការអស់សង្ឃឹមមួយទៀតគឺបានមកដល់គឺ Drogba បានបង្ករកំហុសទៅលើ Roben នៅក្នុងតំបន់គ្រោះថ្នាក់ អជ្ញាកណ្ដាលក៏បានផ្តល់បាន Penalty អោយទៅក្រុម FC Bayern Munich តែសំណាងក៏នៅតែមាន Roben ស៊ុតមិនចូល ការប្រកួតក៏បានបន្តរហូត ដល់ការកាត់សេចក្តីដោយ បាល់ Penalty ការអស់សង្ឃឹមក៏កើតមានឡើងសារជាថ្មីទៀត :D គឺ Mata របស់ Chelsea ស៊ុតបាល់បើកឆាកមិនចូល :( តែជាសំណាង កីឡាកររបស់ FC Bayern Munich ស៊ុតមិនចូលដល់ទៅ 2 នាក់ គ្រាប់បាល់ចុងក្រោយមកដល់ Drogba ក៏បានស៊ុតចូល ពេលនោះ ខ្ញុំជាមួយមិត្តភក្តិស្រែកហ៊ៅ ទាំងយប់ព្រោះថារំភើប :D :D :D មានតែប៉ុណ្ណឹង :D ៕


Chelsea ● Road to Glory - Champions League Final 2011/2012

 Bayern Munich vs Chelsea 1-1 (Pens 3-4) Final UCL 2011/2012
Never Give Up On Your Dream


Baymax23
29-12-2015 

Sunday, December 27, 2015

   ថ្ងៃនេះអផ្សុកណាស់ ហើយក៏មិនដឹងសរសេរអ្វីដែរមានតែចែករំលែកបទចំរៀងដើម្បីអោយអ្នកទាំងអស់គ្នា បានស្តាប់កំសាន្ត :) សង្ឃឹមថាអ្នកចូលចិត្ត ហាសហា :D បន្ទាប់ពីស្តាប់ហើយពេញចិត្តកំភ្លេចជួយទិញជា CD Original ណា ដើម្បីលើកទឹកចិត្ត និងគាំទ្រដើម្បីអោយសិល្បៈក៏យើងកំលាំងចិត្ត ផលិតបទថ្មីបន្ថែមទៀតសម្រាប់ជាសមិតផលឆ្នាំថ្មី សម្រាប់ឆ្នាំ​ 2016 បន្ថែមទៀត :* :*






Don't Forget Buy It on iTunes Store :)

Saturday, December 26, 2015



   Hmmm ថ្ងៃនេះ អផ្សុកទៀតហើយ មិនដឹងធ្វើអ្វីទេ មានតែមកបើក Blogger សរសេេរអត្ថបទកែកំសាន្តទៀតហើយ។ ត្រលប់ទៅឆ្នាំ 2014 វិញ កាលនោះខ្ញុំបានមើល The Voice Thailand ហើយក៏បានឃើញបេក្ខនារីម្នាក់ ស្អាតដល់ហើយ :D នាងឈ្មោះ Paleerat Konbang " Boss " ស្អាតមែនទែនឡើងលុងតែម្តង កាលហ្នឹងនាងរើសយកបទរបស់ Taylor Swift មកប្រលងនៅវគ្គ Blind Audition គឺបទ Safe And Sound ។ ចូលដល់វគ្គ Knock Out នាងបានប្រកួតជាមួយ Beer ស្រីស្អាតកូនកាត់កូរ៉េ ដោយកាលនោះច្រៀងបទ เธอ ហើយបន្ទាប់មកទៀត នាងក៏បានយកឈ្នះ Beer បន្ទទៅវគ្គ Liveshow ហើយនាងបាន យកបទ Pretty Boy មកច្រៀងហើយបទនេះដែរ ប្រហែលជា Coach Kim រើសអោយហើយព្រោះ ឃើញ Caoch Kim រំលឹកពីបទនេះពេលបញ្ចុះបញ្ចូល Beer ដើម្បីមកធ្វើជាកូនក្រុម :D ។ ហាសហា កាលនេះពិតជាចូលចិត្តនាងមែនទែន អាចនិយាយបានថា​ជា Crush ក៏ថាបាន :D ។ កាលហ្នឹងហេតុតែចង់យល់ពីគេសរសេរអ្វី ខំរៀនថៃផង ដើរសួរគេផងដើម្បីអោយឆាប់ចេះ ហេហេស ។ បើនិយាយពី Facebook វិញ Recent Search គឺនៅតែលើ Account នាងហ្នឹងឯង មួយថ្ងៃមួយៗឆែកគ្មានទំនេរ ទេ Instagram វិញ Stalk គ្មានទំនេរ :D មានរូបនៅ Instagam មួយខ្ញុំ Stalk តែ​ 49 Second Re ហាសហា ធ្វើម៉ិចបើស្រលាញ់ពេក  :D។


នាងពិតជាមនុស្សរួសរាយ ណាស់ រាល់ការ Comment របស់ Fan នាងតែងតែ Reply អោយតែនាងទំនេរ :D។




   មកដល់ពេលនេះនៅតែចូលចិត្ត តែរាងអន់ Stalk តិចហើយព្រោះ រវល់ មិនសូវបានតាមដាន :D។ មិនដឹងធ្វើម៉េចទេបើលួចស្នេហ៍តារាហើយហ្នឹង លួចស្នេហ៍ឡើងងប់ងុលតែម្តង ធ្វើម៉ិចទើបកាត់ចិត្តបាន ប្រាប់ផង :( :( :( ៕

រូបនេះស្រលាញ់ជាងគេ Cute ហ្អា <3









Baymax23
26-12-2015


A very merry Christmas to you and yours from The Good Dinosaur!

Posted by The Good Dinosaur on Friday, December 25, 2015

Friday, December 25, 2015



   Hmmm ថ្ងៃនេះអត់សប្បាយចិត្តសោះ មិនដឹងជាថ្ងៃ X'mas ស្អីរកកាដូ មួយគ្មាន ថាអត់មានគេជូន ជូនទៅគេវិញក៏អត់ ស្ករគ្រាប់ក៏អត់បាន Hmmmm កំសត់ ហ្អា.................... :( កំសត់រកលេខដាក់គ្មាន។ កាដូក៏អត់ លក់ក៏អត់ដាច់ មិត្តភក្តិក៏អត់ហៅទៅផឹកស៊ី និយាយអោយចំថ្ងៃ 25​-12-2015 ហ្នឹងសូន្យតែម្តង ដូចតែថ្ងៃធម្មតាដែរហ្នឹង ហាសហា :( :( :( :( អ្នកណាមានចិត្ត Comment Merry X'mas ហើយនិងជូនពរម្នាក់មួយម៉ោអោយខ្ញុំបានរីករាយ និងកក់ក្តៅក្នុងចិត្តផង :D :D :D

Thursday, December 24, 2015


Single Bell Single Bell Single All the ways

   សួស្តី​អ្នក​ទាំង​អស់​គ្នា​ ថ្ងៃ​នេះ​ ថ្ងៃ​២៥​ហើយ​មានអ្នកណាបាន​ជូន​កាដូ​អោយទៅ​មិត្ត​ ឬមនុស្សជាទីស្រលាញ់ហើយឬនៅ​។ ចំណែកខ្ញុំវិញមិនមានទេ​😁​ :D ដោយសារ​ គ្មានសង្សារនិងគេ​   ហើយមិត្តវិញក៏គ្មានអ្នកណាទាកាដូដែរ​ ចឹងសល់លុយហើយ​ខែនេះ​។ ហើយមិនដឹងជាមានអ្វីសរសេរទេ​ មានតែជូនពរអោយអ្នក​ទាំងអស់​គ្នា​ ជូបតែ​ភាពរីករាយ​ មានលុយចាយ​ពេញ​ដៃ​ ស្នេហាផ្អែមល្ហែម​ ទទួលកាដូពីក្រុមគ្រួសារ​ និងមនុស្សជាទីស្រលាញ់​ និងការរស់នៅប្រកបដោយ​សុភមង្គល​ :​D <3 😍😍😍😂😂

24-12-2015
   សួស្តីអ្នកទាំងអស់គ្នា ហាសហា ថ្ងៃនេះរំលឹកពីអនុស្សាវរីយ៍ កាលនៅ ឆ្នាំ​ ២០០៧ ដល់ ២០១១ ។ កាលនោះមិនទាល់អភិវឌ្ឍន៍ដូចសព្វថ្ងៃទេ។ ឯការប្រើប្រាសទូរសព្ទដៃវិញ​ក៏​មិនទាន់ជាពេញនិយមដូចសព្វថ្ងៃដែរ។ និយាយពីជំនាន់ហ្នឹង ទូរសព្ទដែលពេញនិយមជាងគេ គឺមានតែ NOKIA និង SonyEricsson ទេ ដែល NOKIA មាន ពពួក S60v3 និង S40 ដែល S60v3 អាចដំឡើងនៅកម្មវិធីរបស់ S60v3 ផង និង JAVA ផង ចំណែកឯ Nokia ប្រភេទ S40 និង SonyEricsson វិញគឺអាចដំឡើងបានតែប្រភេទ JAVA ( .jar ) តែប៉ុណ្ណោះ ។
   និយាយពីបណ្តាញសង្គមវិញ កាលហ្នឹងមិនទាន់មានអ្នក ពេញនិយម Facebook ឬ Instagram ទេ ដោយសារតែម្នាក់ៗមិនទាន់មាន LAPTOP ឬ Smart Phone ផ្ទាល់ខ្លួន។ ដូចច្នេះបណ្តាញសង្គមដែល ពេញនិយមជាងគេមាន Mig33 Nimbuzz eBuddy ។ Mig33 ជាបណ្តាញសង្គមដែលខ្ញុំប្រើយូរជាងគេ ក្នុងសម័យនោះ គឺខ្ញុំប្រើ តាំងពីឆ្នាំ​ ២០០៧ មក  ព្រោះវាជាប្រភេទ JAVA អាចតំឡើងគ្រប់ទូរសព្ទ ណាមួយវាមានភាពងាយស្រួលក្នុងការប្រើប្រាស់ ចំណែកឯការរាប់អានមិត្តថ្មីក៏មានភាពងាយស្រួលដែល អ្នកគ្រាន់តែស្វែងរកបន្ទប់ជជែកកំសាន្ត មក ហើយចូលក្នុងបន្ទប់នោះនិងមាន មិត្តស្វាគមន៍អ្នកជាមិនខាន ដែលបន្ទប់ដែលត្រូវស្វែងរកមុនគេ គឺបន្ទប់ផ្លូវការរបស់ប្រទេសកម្ពុជា ( Cambodia ) បន្ទាប់ពីអ្នកលេងស្គាល់មិត្តភក្តិថ្មីៗជាច្រើន អ្នកអាច ជជែកកំសាន្តជាលក្ខៈ Private ក៏បាន ឬអ្នកក៏អាចបង្កើត បន្ទប់ឯកជនក៏បាន។ និយាយពីពាក្យដែលមនុស្សគ្រប់ពេញនិយមនៅពេលដែលស្គាល់គ្នាដំបូង គឺ ពាក្យ ASL គឺយើងត្រូវ សួរ អាយុ ភេទ ទីកន្លែងស្នាក់នៅរបស់ពួកគេ។ បន្ទាប់មកមានពាក WC WB។ Mig33 វាទាក់ទាញណាស់ព្រោះមាន Emoticon ស្អាតៗ មិនមានកម្មវិធីប្លែកៗ សំរាប់កំសាន្ត វាក៏មានល្បែកកំសាន្ត ដែរ ដែលល្បែងខ្លះត្រូវភ្នាល់ដាក់លុយ ល្បែងខ្លះ មិនដាក់លុយទេ។ ដែលល្បែងដាក់លុយដែលពេញនិយម មាន លេងគ្រាប់ឡុកឡាក់ លេងប៉ាវស៊ីងស៊ុង ។ ចំណែកល្បែងលេងមិនអស់លុយវិញ គឺលេង ចាប់ឆ្កែចចក :D។ វាពិតជាសប្បាយមាន អ្នកក៏អាចជូនការដូដល់មិត្តភក្តិរបស់អ្នកក៏បាន។  រហូតមកដល់ឆ្នាំ ២០១១ មនុស្សដែលលេង Mig33 ក៏កាន់តែខ្សត់ទៅៗ ព្រោះកំណើន SmartPhone កាន់តែច្រើន ព្រោះ Mig33 ជំនាន់ចាស់មិនគ្រាំទ្រ Android និង iOs ដូច្នេះ គេក៏ងាកមកប្រើ Facebook ចាប់ពីពេលនោះមក រហូតមកដល់ឆ្នាំ ២០១៣ គឺលែងមនុស្សលេង Mig33 តែម្តង ។

Mig33 Emoticon Free Pack


Mig33 Login On Website

Mig33 v4.20

24-12-2015


Wednesday, December 23, 2015


   ថ្ងៃនេះទំនេរណាស់ លក់មិនសូវដាច់ដូច ដូច្នេះ វានាំអោយខ្ញុំមានពេលវេលាច្រើនសរសេរអត្ថបទហាសហា។ ហមមមមម កាលពីខែ​ ១០ ឆ្នាំ ២០១៥ ខ្ញុំមានបញ្ហាផូវចិត្តយ៉ាងធ្ងន់ធ្ងរ ។ កាលនោះ ដូចជាថ្ងៃដែលសរសេរដែរ គឺលក់មិនដាច់ជារៀងរាល់ថ្ងៃ បន្ទាប់មកវាធ្វើអោយខ្ញុំគិតច្រើនគិតពីនេះពីនោះ ជាពិសេសគិតពីរឿងគ្រួសារតែម្តង។
   កាលពីដំបូងវាគ្រាន់តែធម្មតាទេ តែដល់យូរៗទៅវាកាន់តែធ្ងន់ធ្ងរឡើងវាធ្វើអោយខ្ញុំគេងមិនលក់សោះ វាធ្វើអោយខួរក្បាលខ្ញុំគិតមិនឈប់គិតតែពីរឿងដដែលៗ ។ ទោះជាខ្ញុំព្យាយាមយ៉ាងណាក៏ខ្ញុំមិនអាចបញ្ជា ខួរក្បាលខ្លួនឯងបានដែរ។ កាលពីដំបូងខ្ញុំមិនគិតថាខ្ញុំកើតជំងឺថប់អារម្មណ៍ នេះទេ ក្រាន់តែគិតថាវាជាជំងឺធម្មតា គ្រាន់តែគេងមិនលក់ វាជារឿងធម្មតាតែប៉ុណ្ណោះ តែយូរទៅវាកាន់តែវិវឌ្ឍន៍ខ្លាំងទៅៗ រហូតដល់គេងមិនលក់សោះតែម្តង ហាសហា។ វាចេះតែធ្វើអោយខ្ញុំបារម្ភ កាន់តែខ្លាំងទៅៗ បារម្ភ ខុសទំនង បារម្ភហួស ព្យាករណ៍ ពីអនាគត ហួសហេតុ គិតតែរឿងអវិជ្ជមាន គិតថាខ្លួនឯងអត់បានការជាមនុស្សអត់ប្រយោជន៍។
   និយាយពីការព្យាបាលវិញ ហាសហា ដំបូងឡើយ គឺលោកយាយយកខ្ញុំទៅរកគ្រូទាយ ហេហេ កាលហ្នឹងយាយគាត់ភ័យពេក ទៅរកគ្រទាយធ្វើខ្សែរកថា ដើម្បីអោយជ្រះចង្រៃ ។ បន្ទាប់មក ម៉ាក់ខ្ញុំបានយកខ្ញុំទៅភ្នំពេញ ដើម្បីពិនិត្យជំងឺ តែគ្រូពេទ្យរកមិនឃើញថាកើតអ្វីទេ ព្រោះអត់មានឈឺអីផង :D ពិនិត្យឈាមផង ពិនិត្យបំពង់ករផង អត់មានឈឺទេ។ បន្ទាប់មកទៀត យាយយកខ្ញុំមកវត្តស្រោចទឹកម្តង បន្ទាប់មកលោកតាគាត់ទាយ ទៅថាឆ្នាំនេះអត់ល្អទេ ត្រូវកាត់គ្រោះចេញ រំលងបាន ២ ៣ ថ្ងៃយាយក៏យកខ្ញុំមកវត្តដើម្បីអោយលោកសូត្រមន្តកាត់គ្រោះ :D ។ នៅតែមិនទាន់ជា អ៊ំស្រីរបស់ខ្ញុំបានយកខ្ញុំទៅអោយ លោកគ្រូដែលជាពូរបស់គាត់ទាយ គាត់ទាយថា ខុសគ្រូខាងឪពុក ត្រូវសែន នៅផ្ទះដើម្បីអោយខ្ញុំបានជា មួយអាទិត្យក្រោយ ម៉ាក់ខ្ញុំបានហៅបងប្អូនមកជុំគ្នាហើយបានដើម្បីសែនជូនកុងម៉ា ហាហា ។ មិនទាន់បានធូរស្បើយទេ ខ្ញុំនៅតែដដែល ថ្នាំដែលគ្រូពេទ្យនៅភ្នំពេញអោយមកក៏បានប្រើអស់ ខ្ញុំក៏គេងមិនលក់សោះតែម្តង ២ ៣ថ្ងៃ ខ្ញុំព្យាយាមគេងយ៉ាងណាក៏វានៅតែដដែល ហាហា យូរទៅកាន់តែខ្លាំង ខ្ញុំក៏ទៅជួបពេទ្យចិត្តសាស្ត្រដែលជាពូរបស់ខ្ញុំ គាត់បានពន្យល់ខ្ញុំ ថាវាគ្រាន់តែជំងឺធម្មតាទេ វាមិនអាចកើតទៅជាវិកលចរឹកទេ ហើយគាត់បានសួរខ្ញុំថាប្រើថ្នាំឬមិនប្រើ ព្រោះបើយើងប្រើថ្នាំគឺត្រូវប្រើ ពី ១ ខែ ទៅ ៦ខែ ។ ដោយសារតែខ្ញុំកាន់តែធ្ងន់ ខ្ញុំក៏សម្រេចចិត្តប្រើថ្នាំ ប្រើមួយថ្ងៃ ២ ដង គឺបពេលព្រឹក និង ពេលយប់។ រហូតមកដល់ពេលនេះខ្ញុំគិតថាវាមិនទាន់ជា​១០០% ទេ ព្រោះវាពេលខ្លះ ខ្ញុំនៅមានអារម្មណ៍មិនទាន់ស្ងប់នៅឡើយទេ ។

    ជាចុងក្រោយខ្ញុំមានតែផ្តាំផ្ញើរ បើអ្នកមានបញ្ហាស្មុកស្មាញ មិនរីករាយ កើតទុក្ខ សូមព្យាយាមធ្វើអ្វីអោយរីករាយ កុំគិតតែពីភាពអវិជ្ជមាន ជំងឺនេះមិនស្រួលទេ ធ្វើទុក្ខម្តងៗ ចង់ស្លាប់ ចង់រស់៕





Baymax 23
23-12-2015

Thursday, December 10, 2015


   ពេលនេះនិយាយពីភាពយន្តគំនូរជីវចលវិញម្តង រឿង THE GOOD DINOSAUR ជារឿងដែលខ្ញុំស្រលាញ់បំផុត បន្ទាប់ពីរឿង BIG HERO SIX និងរឿង DORAEMON STAND BY ME។
  រឿងនេះគ្រាន់តែចេញ Trailer ដំបូងធ្វើអោយខ្ញុំចាប់អារម្មណ៍វាបាត់ទៅហើយ វាពិតជាល្អមើលមែនទែន ចំណែកឯតួរឯកវិញក៏គួរអោយស្រលាញ់ដែរ។
  រឿងនេះ បញ្ចាំងនៅថ្ងៃទី ២៥ ខែ ១១ ឆ្នាំ ២០១៥ ហើយខ្ញុំបានមើលវានៅថ្ងៃ ២៦ ។ វាពិតជាមិនធ្វើអោយខ្ញុំខកបំណងមែន រឿងនេះពិតជាកំសត់ កំសត់មែនទែន កំសត់រហូតដល់ខ្ញុំស្រក់ទឹកភ្នែក ទាំងពេលនោះ ខ្ញុំមានអាយុ ២៣ ឆ្នាំជិតចូល ២៤ទៅ ហើយយំដូចជាកូនក្មេង ហាហា សឹងតែជាក្មេងផងព្រោះក្មេងខ្លះ វាមើលអត់យំផង ហាហាហាាហាហា ។
  រឿងនេះរៀបរាប់ពីការផ្សងព្រេងរបស់កូន ដាយណូសឺរ​ដែលមានឈ្មោះថា ARLO បន្ទាប់ពីវង្វែងបាត់ពីផ្ទះដោយហូរតាមទឹកទន្លេ។ មូលហេតុដោយសារ គេតាមសំលាប់ SPOT ដែលជាក្មេងប្រុសម្នាក់ ព្រោះ ARLO គិតថា SPOT បានធ្វើអោយឪពុករបស់គេស្លាប់។ បន្ទាប់មកគេក៏បានដេញតាម SPOT រហូតដល់វង្វេង បាត់ពីផ្ទះ។ គ្មានអ្នកណាស្មានដល់ទេ ព្រោះថាទង្វើរដ៏ល្អ របស់ SPOT បានធ្វើអោយការសងសឹករបស់ ARLO រលាយបាត់ ហើយរាប់អានគ្នាជាមិត្តល្អម្នាក់។ ARLO និង SPOT សុទ្ធតែមានចិត្តល្អដូចគ្នា ហើយក៏វង្វេងបាត់ពីផ្ទះដូចគ្នា ប៉ុន្តែ ARLO ដូចជានៅក្មេងណាស់ មិនអាចរស់នៅតែម្នាក់ឯងបានទេ ខុសពី SPOT ជាក្មេងក្លាហ៊ាន អាចធ្វើអ្វីៗដោយខ្លួនឯងបាន ។
  ឈុតទីមួយដែលធ្វើអោយខ្ញុំស្រក់ទឹកភ្នែកនោះគឺ ឈុតដែល ARLO បាននិយាយទៅ SPOT ថា " I Miss My Family and You Dnt UnderStand " ហាហា ARLO បានយកឈើ មកដោតទៅលើដី ដោយឈើមួយ បង្ហាញពី បងប្រុស ហើយ ឈើមួយទៀត បង្ហាញពីបងប្រុសទី ២ ចំណែកឈើ ពីរទៀត បង្ហាញពី ឪពុកនិងម្តាយរបស់គេ ហើយឈើចុងក្រោយគឺបង្ហាញពីគេ បន្ទាប់មក ARLO បានគូសរង្វង់ជុំវិញឈើ និងដើម្បីបញ្ជាក់ថា នេះគឺជាគ្រួសាររបស់គេ ។ ARLO គិតថា ប្រហែលជា SPOT មិនយល់ពីអ្វីដែរ ផ្ទុយមកវិញ SPOT បានធ្វើតាម ARLO ដោយទឹកមុខស្រពោន ហើយថែមទាំងបាន ផ្តួលឈើ ដែលបញ្ជាក់ពីឪពុកម្តាយរបស់គេ បានស្លាប់ហើយ ។ ហមមមម នេះគ្រាន់តែដើមរឿងសោះកំសត់ទៅហើយ ។ ចំណែកឯឈុតទឹកភ្នែកមួយទៀត គឺ ARLO ហ៊ានលះបង់គ្រប់យ៉ាងដើម្បីមិត្តភក្តិដ៏ល្អរបស់គេដោយ មិនគិតពីអ្វីទាំងអស់ ព្រោះថាគេ ខ្លាច ភ្លៀងរន្ទះខ្លាំងណាស់ ប៉ុន្តែគេហ៊ានធ្វើគ្រប់យ៉ាងដើម្បីជួយ SPOT ដោយមិនរុញរា។ ហមមម មិនទាន់អស់ទៀត ឈុតចុងក្រោយកាន់តែកំសត់កាន់តែមិននឹកស្មានដល់ ធ្វើអោយខ្ញុំស្រក់ទឹកភ្នែករហូតដល់អួលដើមក តែម្តង គឺឈុត ដែល SPOT បានជួបគ្រួសាររបស់គេវិញ វាពិតជាមិននឹកស្មានដល់មែន SPOT បានជួបឪពុកម្តាយរបស់គេអ្វីដែលលើសពីការគិតនោះ គឺគេបានប្អូនដល់ទៅ ២ ថែមទៀត។ ប៉ុន្តែ​ SPOT សុខចិត្តបោះបង់គ្រួសារទៅតាម ARLO តែ ARLO បានរុញគេទៅជុំគ្រួសាររបស់គេ ហើយបានគូសរង្វង់ ដូចដែលគេបានគូសពីលើកមុន បង្ហាញប្រាប់ថានេះហើយជាគ្រួសាររបស់ឯង បន្ទាប់មកពួកគេក៏បានរត់ទៅអោបគ្នា ទាំងចិត្តអាលោះអាលៃរួមជាមួយទឹកភ្នែករលីងរលោង ដោយមិនចង់បែកគ្នាឡើយ​ ហមមមមមម បន្ទាប់មក ARLO ក៏បានត្រលប់ទៅផ្ទះវិញ ប៉ុន្តែជាអកុសល ឪពុករបស់គេ គឺពិតជាស្លាប់មែន :( :( :( ។
  រឿងនេះគឺពិតជាអប់រំខ្ញុំបានច្រើនមែនទែន ខ្ញុំក៏សង្ឃឹមថាបើសិនជាអ្នកបានមើលរឿនេះ អ្នកគួរព្យាយាមស្វែងយល់ពីអត្ថន័យដែលបានបង្កប់ក្នុងរឿងដ៏ល្អមួយនេះ :) ៕