BAYMAX 23

រៀបរាប់ រឿងរាវដែលកើតឡើងជារៀងរាល់ថ្ងៃ

Wednesday, April 19, 2017

ឆ្នាំថ្មីមកដល់ហើយ


   សួស្តីអ្នកទាំងអស់គ្នា! រីករាយឆ្នាំថ្មីឆ្នាំសាកល ២០១៧! តើអ្នកទាំងអស់គ្នាបានទៅឆ្លងឆ្នាំនៅឯណាដែរ? ចំណែកខ្ញុំវិញបានទៅមិនបានឆ្លងឆ្នាំនៅឯណាទេ ប៉ុន្តែបានជប់លៀងជាមួយបងៗ ក៏ដូចជាប្អូននិងមិត្តភក្តិ ការជប់លៀងមិនមានអ្វីច្រើនទេគឺថាសាមញ្ញ ពួកយើងញ៉ាំហើយនិងផឹករហូតដល់ម៉ោង១០ បន្ទាប់មកក៏មកផ្ទះដេកដែរម្តង មិនបានឆ្លងឆ្នាំអីទេ ភ្ញាក់មកឆ្នាំថ្មីតែម្តង :D ។ ឆ្នាំថ្មីមែនតែអ្វីហាក់ដូចជាមិនថ្មីសម្រាប់ខ្ញុំសោះ គឺនៅតែធ្វើទំលាប់ចាស់ មិត្តចាស់ ម៉ូតូចាស់ព្រោះលែងចង់ដូថ្មីហើយលែងសម្ភារៈនិយមដូចមុនទៀតហើយ គឺថាមិនចង់ចំណាយថវិការឥតប្រយោជន៍ដូចកាលពីនៅក្មេងទៀតទេ ម៉ូតូថ្មី ឬចាស់គឺនៅតែជិះទៅមុខ ទូរស័ព្ទថ្មីឬចាស់ក៏នៅតែប៉ុណ្ណឹងគឺត្រឹមតែទុកាម្រាប់ខល និងលេងតែ Facebook :D របស់ណាសន្សំសំចៃបាន គឺថាកាត់បន្ថយហើយ មិនចង់ខ្ជះខ្ជាយដូចកាលនៅពីក្មេងទៀតទេ សុខចិត្តទៅបង់រំលោះទិញម៉ូតូថ្មី ខណៈអាម៉ូតូចាស់នៅជិះបានសោះ។ គិតទៅឆ្នាំថ្មី បែរជាគំនិតវិវដ្តទៅជាចាស់ទំវិញម្យ៉ាងដែរ។ បើនិយាយពីអាការផឹកស៊ីជួបជុំមិត្តវិញ និយាយថាពីខ្ជិលមិនចង់សោះតែពេលខ្លះពិតជាអាក់ខានមិនបានសោះ ព្រោះបើយើងមិនជួបជុំសោះវាធ្វើអោយមិត្តភាពមិនរលូនដូចជាកាលពីក្មេង។ និយាយពីស្នេហ៍វិញ គឺថាសូន្យ រកដៃគូរមិនបានទេ ហើយក៏មិនដឹងទៅសុំស្នេហ៍គេយ៉ាងម៉េចទេ ហាហាខ្លាចតែគេបដិសេដខូចចិត្តទៀតហើយ បើមិត្តវិញអាមួយនោះវាមានស្នេហាហើយ ចំណែកមិត្តមួយចំនួនទៀតគេការខ្លះហើយនៅតែខ្លួនឯងមិនទាន់រកដៃគូរឃើញទេ :D អោយតែនិយាយរឿងស្នេហាម្តងណាដឹងតែ Sad តែម្តងបើគេរំលឹករឿងរាវស្នេហាវិញគេយកឯងមកបាញ់មុនគេតែម្តង បាញ់ឈឺៗណាស់ :( ។ និយាយរឿងការងារម្តងឆ្នាំនេះប្រហែលរៀនជួសជុលបន្ថែមទៀតហើយដើម្បីអោយធំជាងមុន ងាយស្រួលរកចំណូលអោយបានច្រើនជាងមុន គ្រាន់សំរួលការចំណាយរបស់ម៉ាក់ ហើយសល់ខ្លះទុកសម្រាប់ទិញរបស់ក្មេងលេង ទុកតាំងក្នុងបន្ទប់ ហើយរបស់ខ្លះមិនបានតាំងទេទុកក្នុងកេះចោលតែម្តង មិនយូរទេនិងមានសារៈមន្ទីផ្ទាល់ខ្លួនមួយហើយបើទិញវារាល់តែខែបែបនេះ តែមិនខ្វល់ទេអោយតែអ្នកលក់គេមានចេះតែទិញទៅ បាជារបស់ដែលគេប្រើហើយនៅជប៉ុនហើយតំលៃវាថ្មីថ្លៃខ្លាំងណាស់រហូតដល់១០០$ ក៏មានដែរហើយយើងទិញអារបស់ប្រើរួចហើយនេះតំលៃត្រឹម៤ ទៅ ៥$ ទេ តែសរុបទៅអស់ជិត ៣០០$ ហើយព្រោះទិញរហូត កាលដែលទិញហ្នឹងក៏រកបានទៀត ខែខ្លះទិញ២ដងក៏មានដែរ ឥលូវដាក់គោលការថ្មី មួយខែត្រូវទិញម្តងបើអាច មិនអាចទិញ២ដងដូចមុនទៀតទេ :D គិតសព្វទៅហេតុតែចង់ប៉ះប៉ូវអនុស្សាវរីយ៍កាលពីនៅក្មេងចេះតែខិតខំទិញទៅ ព្រោះស្តាយ កាលពីរកទិញមិនមានអ្នកលក់ផងពេលនេះមានអ្នកលក់ហើយចាំពេលណាទៀត ;) ។ ក្នុងឱកាសឆ្នាំថ្មីនេះមិនមានអ្វីជូនពរអ្នកទាំងអស់គ្នាច្រើនទេមានតែជូនពរអោយអ្នកគ្រប់គ្នាជួបតែសំណាងល្អ មាសប្រាក់ហូរចូល បើអ្នកមានស្នេហាឆាប់បានចូលរោងការ ចំណែកអ្នកអត់មានស្នេហាដូចជាខ្ញុំឆាប់មានស្នេហា ហាសហា ជួនពរអោយការងាររលូនទៅមុខកាន់តែឡើងតំណែង កាន់តែឡើងប្រាក់ខែណា។

No comments:

Post a Comment