BAYMAX 23

រៀបរាប់ រឿងរាវដែលកើតឡើងជារៀងរាល់ថ្ងៃ

Saturday, November 25, 2017

   សួស្តីមិត្តអ្នកដែលបានជាទីមេត្រី! ថ្ងៃនេះមកទៀតហើយមកណេនាំពីផលិតដែលបានប្រើប្រាស់ ព្រោះថាប៉ុន្មានថ្ងៃមុនបានទិញនៅផលិតផលមួយដែលមានឈ្មោះថា Mi Audio Stream តំលៃវាគឺប្រហែល 21$ ថ្លៃដែរហ្នឹង :-D តែគុណភាពមិនអន់ទេល្អណាស់ ផលិតនេះដែរគឺយើងប្រើវាដើម្បី Stream បទចំរៀងចូលទៅ Speaker ណាដែលមិនមានប្រើនៅបច្ចេកវិទ្យា Bluetooth ឬក៏ស្តាប់កាសដែលមិនមាន Bluetooth។


   Mi Audio Receiver នេះផងដែរគឺមានរូបរាងតូចស្តើងងាយស្រួលដាក់តាមខ្លួន។ ផលិតនេះដែរគឺប្រើនៅបច្ចេកវិទ្យា Bluetooth  4.2 ដែលជាបច្ចេកវិទ្យាជំនាន់ថ្មីដែលមាន លទ្ធភាពអាច Stream នៅប្រភេទបទចំរៀងជាលក្ខណៈ HD បានយ៉ាងងាយស្រួលដោយមិនមានការរអាក់រអួលណាមួយឡើង បើនិយាយអំពីទំងន់គឺថាស្រាលមហាសែនស្រាល ពោលគឺវាមានទំងន់ត្រឹមតែ 10ក្រាមតែប៉ុណ្ណោះ។ ក្រៅពីអ្វីដែលបានរៀបរាប់ខាងលើ យើងនិយាយអំពីរយៈពេលនិការប្រើប្រាស់គឺយើងអាចប្រើបានរហូតដល់4 ទៅ 5 ម៉ោងឯណោះ ដែលជាភាពងាយារួលមួយដែលមិនតំរូវអោយយើងសាកថ្មរាល់ថ្ងៃ ។





   សួស្តីមិត្តអ្នកអានទាំងអស់គ្នា អ្នកមិនបានអានក៏សួស្តីផងដែរ! ថ្ងៃនេះមកទៀតហើយ មកទៀតហើយ ជាមួយនិងផលិតថ្មី ដែលមិនធ្លាប់បានសរសេរពីមុនមក :-D ។ កាលពីប៉ុន្មានថ្ងៃមុនខ្ញុំបានទិញនៅ Speaker ថ្មីមួយ ដែលភាសាខ្មែរយើងគេហៅថា ឧបករណ៍បំពងសំលេង :-D ហើយ Speaker នេះដែរគឺមានឈ្មោះថា Logitech Z906 ។ ដែលជាការណែនាំអោយចំណាយលុយ ពីមិត្តម្នាក់ឈ្មោះថា ពៃអូ រីអូ អាប៉ិនិងចិត្តល្អណាស់ :-D ។ Speaker ហ្នឹងទិញក្នុងអំឡុងពេលចប់បបុណ្យអុំទូកយើងហ្នឹង។ ចប់បុណ្យសល់លុយជាង 100$ ក៏បែកគំនិតរកចន្លោះចំណាយលុយឃើញ ក៏ទៅទិញ Speaker ហ្នឹងតំលៃវាគឺ 285$ ទិញនៅហាង GOLDONE Computer ដែលវាតម្រូវអោយខ្ញុំត្រូវដើរខ្ចីលុយគេពេញភូមិដើម្បីបង្គ្រប់លុយ ទិញ Speaker ក្នុងក្តីស្រម៉ៃដែលពីមុនមក មិនដែលប៉ងចង់ទិញទេចង់ទិញត្រឹម Microlab តែឥលូវចង់និយាយថា " លាហើយ Microlab " :-D។ ហេតុបាននិយាយដូច្នេះ ព្រោះបន្ទាប់ពីស្តាប់ហើយមានអារម្មណ៍ថាអស់អាលីងហ្មង :-D កាលពីមិនទាន់ទិញគឺមានគំរោងទិញនៅ Speaker HK Go+Play កាលស្តាប់ដំបូងនិយាយថាពីរោះណាស់ តែអ្វីៗត្រូវបានប្រែប្រួលគឺ វាលែងពីរោះដូចមុនទៀតហើយ :-D។


   បើកប្រអប់ភ្លាមយើងទទួលបាននៅ Speaker 5 ដែល 2 សំរាប់ដាក់នៅខាងក្រោយ ឆ្វេង ស្តាំ ហើយ 2 ទៀត យើង ដាក់នៅខាងមុខ ឆ្វេង ស្តាំ ចំណែកមួយចុងក្រោយ គឺដាក់នៅកណ្តាល។ បន្ទាប់ពីអាប្រាំខាងលើ យើងទទួលបាននៅ តេលេបញ្ជាមួយ, ថ្ម3កូនតូចៗ, Control Console សំរាប់សារ៉េ ប្រពន្ធសំលេង របស់វា និងចុងក្រោយបង្អស់គឺ Subwoofer មួយដែលជាផ្នែកសំខាន់នៃ Speaker ទាំងមូល បើអត់អាហ្នឹងទេដូចស្តាប់ Speaker ចិនអ៊ីចឹង :-D។ Speaker នេះគេរៀបជាប្រព័ន្ធសំលេង Surround Sound 5.1 ដែលទទួលបានការអនុញ្ញាតពី ក្រុមហ៊ុន THX ។ វាអាចប្រើបានជាមួយទូរទស្ស ម៉ាស៊ីនចាក់ឌីស PS4 XBOX1 ទូរសព្ទវៃឆ្លាត តាមរយៈដុយ 3.5mm, ដុយ RCA , ដុយ Opitcal, ។ ក្រៅពី Z906 សំរាប់អ្នកដែលមានថវិការខ្ទង់ 150$ អាចប្រើ LOGITECH Z625 ក៏បាន ព្រោះថាខ្ញុំបានតេស្ត៍ សំលេង Speaker គាត់ហើយផងដែរ ដែលមានសំលេងពីរោះមិនចាញ់គ្នាប៉ុន្មានទេ៕





   សួស្តីអ្នកទាំងអស់គ្នា! ខានសរសេរអត្ថបទលេងយូរហើយ ដោយសារតែខ្ជិលពេកទើបតែថ្ងៃនេះមានអារម្មណ៍ចង់សរសេរ តែមិនដឹងថាមានអ្នកចូលអានឬអត់ទេ ហាសហា ! ព្រោះថា Blog ស្ងាត់ដូចជាចោរលួចសេះអ៊ីចឹង :D ។ អ្នកទាំអស់គ្នាសុខសប្បាយទេ? បើខ្ញុំវិញមានអី សុខសប្បាយគ្រាន់បើ តែមិនសូវមានលុយ :-D ថ្ងៃនេះចង់ប្រាប់អ្នកទាំងអស់គ្នាបានថា ខ្ញុំបានទិញ Sony PS4 បានហើយ ពណ៌ស ទៀតណ៎ ចំណែក Hard Drive 1TB ម៉ាអ៊ែមហ្មង :-D បានទិញ PS4 សប្បាយចិត្តណាស់ តែអ្វីដែលពិបាកចិត្តគឺ វាទិញចំថ្ងៃដែល លោកយាយខ្ញុំលាចាកលោក :-( ។ ទុករឿងកំសត់មួយឡែកសិន និយាយពីសាច់រឿងក្នុងចំណងជើងវិញ :-D។



   ខែនេះគឺជា ខែវិច្ឆិកា ដែលនៅលើពិភពលោក គេប្រារព្ធនៅពិធីមួយដែលភាសាបរទេសគេហៅថា BLACK FRIDAY មិនដឹងថាខ្មែរយើងគេហៅអ្វីទេ ដែលនៅថ្ងៃហ្នឹងដែរ គឺភាគច្រើនគេលក់បញ្ចុះតំលៃជាច្រើនមែនទែន ហើយខ្ញុំវិញក៏បានចូលរួមចំណែកចាយលុយមិនស្ទើរដែរ ព្រោះថាទាន់ឱកាសគេចុះហើយ យើងមិនទិញវាស្តាយ :-D ។ ចង់និយាយថាទិញបាន 2 មុខដែរ ហាសហា ទីមួយគឺថាហ្គេម ដើរស្វែងរកកំណព្វ ដែលមានចំណងជើងថា Uncharted Collection ទិញក្នុងតំលៃ 8$ ក្នុងហ្គេមមួយនេះ គឺវាចែក 3 ហ្គេមធំៗ ដែលវស Remaster ពីហ្គេមរបស់ PS3។ ដែលហ្គេមទី1 គឺ Uncharted 1: Drake's Fortune ទី2 គឺ Uncharted 2: Among Thieve ចំណែក អាទី3 គឺមានចំណងជើងថា : Uncharted 3: Drake's Deception  ទាំង3ហ្គេមជាហ្គេមផ្តាច់មុខ របស់ Sony PS3 តិចច្រលំទៅទិញហ្គេមសួរថាមានលើ PC Master Race អត់ ប្រយត្នខ្មាស់គេណា ព្រោះថាក្នុង Cover ឌីសគេដាក់ថា Only On Playstation ហាសហា Sony វាខ្លាំងដោយសារតែវាសម្បូរហ្គេមផ្តាច់មុខច្រើន ហើយថ្មីៗនេះលឺថាត្រៀមចេញច្រើនទៀត ដែលមានដូចជា God Of War (4), Day Gone, Spiderman,  The Impatient ហើយនៅមានច្រើនទៀត វាពិតជាសំបូរមែន :-D តែលុយក៏អស់មិនតិចដែរ :-D។ ចូលមកនិយាយរឿងហ្គេម Uncharted 3 ហ្នឹងមិនទាន់ចប់ទេ លូវវាចេញ Uncharted 4: A Thief's End និងមួយចុងក្រោយគឺ Uncharted: The Lost Galaxy តាមពិតអាមួយនេះជា DLC ទេ តែក្រុមផលិតយូរទៅកាន់តែវែង ក៏ខ្លាចជាហ្គេមធំនិងគេដែរ។




   ឥលូវរឿង Uncharted  ចប់ត្រឹមហ្នឹងសិន បន្តមកហ្គេមមួយទៀត ដែលបានទិញគឺហ្គេម FiFA 18 ដែលជាហ្គេមបាល់ទាត់ល្បីបំផុត ព្រោះវាសម្បូរ ក្រុម អោយយើងរើសលេង ហ្គេមនេះដែរពេលដែលទិញគឺតំលៃ 36$ ចុះថ្លៃ 40% តាមពិតមុនដំបូងចង់ Pre Order  ទេ តែអត់ថ្ងៃ Pre Order  អត់មានលុយ ក៏ចាំដល់ថ្ងៃចុះថ្លៃតែម្តង :-D ។


អត្ថបទថ្ងៃនេះមានតែប៉ុណ្ណឹងទេ ចង់ប្រាប់ថាតាំងពីទិញ អា PS4 នេះមកមិនសូវមានលុយចាយទេខ្សត់ណាស់លូវ នេះសំណាងផងពេលទិញហ្គេម មានមិត្តភក្តិជួយទិញ :-D កុំអីគ្មានបានទិញហ្គេមច្រើនចឹងទេ :-D ៕

Monday, July 31, 2017


   សួស្តីអ្នកទាំងអស់គ្នា! សុខសប្បាយទេថ្ងៃនេះ ? ថ្ងៃនេះវិញ ខ្ញុំសុខសប្បាយទេ ចំណែកឯផ្លូវចិត្តវិញមិនសូវជាសុខទេ ព្រោះថ្ងៃនេះជាថ្ងៃបុណ្យគំរប់100ថ្ងៃ របស់លោកយាយរបស់ខ្ញុំ :) ។
   ថ្ងៃនេះនៅផ្ទះ និងហាងគឺស្ងាត់ណាស់ ដោយសារតែម៉ាក់និងប្អូនទៅចូលរួមពិធីបុណ្យខួបគំរប់ 100 ថ្ងៃយាយរបស់ខ្ញុំ ចំណែកលោកប៉ា និងប្អូនខ្ញុំមិនបានទៅចូលរួមទេ ដោយសារតែជាប់បំពេញបេសកម្មនៅឯទីក្រុងភ្នំពេញ រីឯខ្ញុំវិញក៏មិនបានទៅចូលរួមផងដែរ ដោយម៉ាក់គាត់អោយនៅចាំហាង ព្រោះថាយើងមិនអាចបិទហាងបានទេព្រោះយើងត្រូវការរកប្រាក់ដើម្បីសងបំណុលគេ :)។
   លោកយាយគាត់បានស្លាប់នៅថ្ងៃទី 26 ខែ មេសា ឆ្នាំ 2017 បន្ទាប់ពីការតស៊ូជាមួយជំងឺមហារីកម៉ាត់អស់រយៈពេលជាច្រើនខែ :( ។ លោកយាយជាមនុស្សល្អ មានសាច់ញាតិច្រើន មានកូនធម៌ច្រើនតែមិនដឹងអកុសលអ្វីជំងឺដ៏កាចសាហាវមួយនេះ បានធ្លាក់មកលើគាត់ ខ្ញុំជាចៅមិនអាចជួយអ្វីបានក្រៅពីទៅសួរសុខទុក្ខលោកយាយ នៅឯស្រុកក្រគរ ក្នុងកំឡុងពេលដែលលោកយាយឈឺខ្ញុំមិនបានទៅសួរសុខទុក្ខគាត់ និងមើលថែគាត់បានច្រើនទេ បើគិតទៅប្រហែលជាបានត្រឹមតែ4 ដងប៉ុណ្ណោះហើយលើកចុងក្រោយ គឺនៅថ្ងៃចូលឆ្នាំខ្មែរ គាត់មានសភាពទន់ខ្សោយ និងស្គមសល់តែស្បែកនិងឆ្អឹង ព្រោះគាត់មិនអាចហូបអ្វីបានទេ មួយថ្ងៃៗ បានហូបតែទឹក និងបាយមួយម៉ាត់តែប៉ុណ្ណឹង។ ដោយសារតែជំងឺកាន់តែខ្លាំងវាដំបៅម៉ាត់គាត់ធំទៅៗ រហូតទាល់តែនិយាយលែងលឺ លឺតែខ្យល់ទេ ខ្ញុំពិតជាអាណិតលោកយាយខ្លាំងណាស់ :( ។
   ក្នុងឱកាសបុណ្យខួបគំរប់100 ថ្ងៃចៅជូនពរអោយលោកយាយទៅកាន់សុគតិភព និងជាតិណាណា កុំជួបជំងឺកាចសាហាវដូចជាតិនេះទៀត។ ចៅសុំប្រាថ្នាកើតជាចៅលោកយាយគ្រប់ៗជាតិ ចៅស្រលាញ់លោកយាយខ្លាំងណាស់ :) ៕

Saturday, April 22, 2017


   សួស្តីមិត្តអ្នកដែលបានចូលអានអត្ថបទខ្ញុំ។ អ្នកទាំអស់គ្នាសុទ្ធតែអ្នកដែលមានសំណាងហើយដែលបានមកដល់ Blog ដ៏សែនស្ងប់ស្ងាត់មួយនេះ ព្រោះថាម្ចាស់ Blog គឺជាមនុស្សដែលខ្ជិលបំផុត។ តាមពិតទៅចង់សរសេរអោយបានច្រើនណាស់តែពេលខ្លះអត់ដឹងថាត្រូវសរសេរពីអ្វីសោះ ថ្ងៃខ្លះទៀតសរសេរព្រាងរួចរាល់ហើយ តែខ្ជិលនឹងកាត់អារូបសំរាប់អមជាមួយអត្ថបទទៀតហេហេ។ ថ្ងៃនេះអផ្សុកដេកក៏មិនលក់ ចឹងក៏សរសេរលេងមួយអត្ថបទទៅ។
   រាល់ថ្ងៃធ្វើការមួយឆ្នាំ365ថ្ងៃ កាត់តែថ្ងៃបិទហាងទេអត់បានទៅដើរលេងនៅណាសោះ ដល់ចឹងទៅវាស្មុកស្មាញមែនទែន កាលពីមុនលក់មិនសូវដាច់អត់សប្បាយចិត្ត ពេលនេះលក់គ្រាន់ដាច់ តែហេតុអ្វីក៏ពេលនេះនៅតែមិនសប្បាយចិត្ត ឬក៏មហិច្ឆតាខ្ញុំធំពេក? តាមពិតទៅសេក្តីប្រាថ្នារបស់ខ្ញុំមិនជាធំប៉ុន្មានទេ គ្រាន់តែចង់ជើញហាងរីកចំរើន ចង់សងបំណុលគេអោយអស់គឺគ្រប់គ្រាន់ហើយសំរាប់ខ្ញុំ តែពេលមិនមែនតែប៉ុណ្ណឹងទេ ខ្ញុំមានបំណងចង់មានមិត្តល្អអោយច្រើន ចង់ដើរលេងជុំគ្នា ចង់មានពេលវេលាសប្បាយជាមួយមិត្តអោយបានច្រើន។ ថ្ងៃចូលឆ្នាំថ្មីនេះអត់បានទៅណាទេ :'( បានទៅផ្ទះលោកយាយមួយព្រឹកក៏មកលក់វិញ ម៉ាក់គាត់បានដើរលេង ចំណែកខ្ញុំអត់បានដើរទៅណាទេ មិត្តភក្តិក៏អត់បានទៅជួបដែរ គឺថានៅលក់តិចតួចគ្រាន់បានប្រាក់ចំណេញបង់ថ្លៃហាង។ ខ្ញុំសរសេរអត្ថបទនេះប្រហែលខុសពីចំណងជើងហើយមើលទៅ មកពីអផ្សុកហ្នឹងណាបានសរសេររឿងអស់ហ្នឹងដើម្បីបំបាត់ភាពអផ្សុក ភាពឯកា ឯកាកំរិតសង្គ្រោះបន្ទាន់ :( យប់ឡើងអត់មានអ្វីធ្វើទេក្រៅពី Scroll ចុះឡើង មើល Facebook មើលធុញក៏ទៅមើល Instagram ម្តងឥលូវធុញហើយ មកសរសេរអត្ថបទរៀបរាប់រឿង Sad បន្ធូអារម្មណ៍។ ជាចុងក្រោយនេះមិនមានអ្វីទេមានតែសំណូមពរមិនដែលធ្លាប់ចូលអាន កុំរត់ចោល Blog នៅធ្វើជាអ្នកគាំទ្រលើកទឹកចិត្ត អ្នកសរសេរអត្ថបទម្នាក់នេះ :) ៕

Thursday, April 20, 2017


   សួស្តីមិត្តអ្នកអាន! ថ្ងៃជាថ្ងៃពិសេសមួយឆ្នាំមានតែម្តងទេហេហេ គឺជាថ្ងៃខួបកំណើតគំរប់ ២៦ឆ្នាំក្នុងឆ្នាំ2017នេះ។ តែវាគឺដូចតែថ្ងៃធម្មតាទេសំរាប់ខ្ញុំ តែឆ្នាំនេះដូចជាពិសេសជាងរាល់ដងព្រោះថាមិត្តភក្តិក្នុងបណ្តាញសង្គម Facebok ជាច្រើនបានសរសេរសារជូនពរថ្ងៃកំណើត មិនដែលមានសោះ គឺថារំភើបចង់ហោះទៅហើយ 😁 ។ ហេតុផលដែលមិនមានការជូនពរគឺថាមកពីមិនសូវមានមិត្ត មិនសូវចូលចិត្តការសប្បាយ មិនសូវមានមិត្តស្រីៗទេ 😕 ។ ជាតិនេះដូចឆាចោលតែម្តងព្រោះថា អត់សូវសោះ អាការសប្បាយហ្នឹង រាំក៏មិនសូវចេះ មុខក៏មិនសូវញញឹម ចូលចិត្តខឹងច្រើន ហេតុផលនេះហើយបានជាមិនសូវជាមានមិត្តច្រើនដូចជាគេ។ ឆ្នាំនេះចាត់ទុកថាដូចជាទើបតែចាប់ផ្តើមសារថ្មីអ៊ីចឹងព្រោះថា ទាំងការងារនិងការរាប់អានមិត្តភក្តិដូចជារីកចំរើនជាងមុន ចឹងហើងខ្ញុំត្រូវតែខំបង្កើនមិត្តភាពនិងការងារអោយកាន់តខ្លាំងក្លា ហាសហា។ ឆ្នាំនេះមានប្អូនស្រីម្នាក់គេជូនការដូទៀតហ្អ មានតែមួយហ្នឹងទេ ហើយសង្ឃឹមថាឆ្នាំៗក្រោយហ្នឹងមានច្រើនជាងមួយ 😂 ឆ្នាំនេះក៏មានការដូរមុនថ្ងៃកំណើតមួយដែរដែលជូនដោយពួកម៉ាកជី គឺថាគាត់បានជូនសាច់ជ្រូកប្រឡាក់មួយថង់តែម្តង គិតមកដល់ថ្ងៃនេះគឺញ៉ាំអស់ហើយមិនសល់ទេ ញ៉ាំលឿនណាស់ 😋 ។ សង្ឃឹមថាឆ្នាំក្រោយហ្នឹងមានរូបនំខេក អមជាមួយមិត្តភក្តិ បង្ហោះអោយអ្នកទាំងអស់គ្នាមើល។

អរគុណ Google ដែលតែងតែចងចាំថ្ងៃកំណើត 😂

អរគុណ ពួកម៉ាកសំរាប់ នំខួបកំណើត 💓

អរគុណ RK Family សំរាប់ការចងចាំដ៏ល្អ មួយនេះ ស្រលាញ់អ្នកទាំងអស់គ្នា​👄

អរគុណ គឹមហៀក សំរាប់កាដូរ ធ្វើផ្ទាល់ដៃ💓







   សួស្តី! ថ្ងៃទី5 នៃឆ្នាំថ្មីហើយ មិនដែលបានសរសេរអ្វីថ្មីដាក់នៅក្នុង Blog សោះព្រោះថាខ្ជិលពេកចេះតែហីៗដល់តែមើល Blog ទើបដឹងថា Blog បង្កើតជាង ២ឆ្នាំហើយទើបតែសរសេរបានអត្ថបទប្រហែល ៥០ ហាសហា ពិតជាបង្ហាញថាម្ចាស់ Blog ជាមនុស្សខ្ជិលដល់កំពូលមែន។
   ថ្ងៃនេះដែរចង់សរសេរពីរឿងថ្មីមួយរឿងដែលជារឿងដែលខ្ញុំចូលចិត្តបំផុត គឺរឿងដែលមានចំណងជើងថា សង្សារត្រឹមមួយថ្ងៃ - One Day រឿងនេះដែរគឺជារឿងដំបូងដែលផលិតដោយផលិតកម្ម GDH ( Gross Domestic Happiness ) ដែលជាផលិតកម្មថ្មីបន្ទាប់ពីផលិតកម្មចាស់ដែលមានឈ្មោះថា GTH ត្រូវបានបិទបន្ទាប់ពីបញ្ចប់កុងត្រា។ រឿងនេះដែរគឺត្រូវបានដឹកនាំដោយអ្នកដឹកនាំល្បីតាមរយៈរឿង Hello Stranger និង Pee Mak ដែលមានឈ្មោះថា Banjong Pisanthanakun ហើយដោយមានការចូលរួមគំនិតពីតួរប្រុសផងដែរដែលមានឈ្មោះថា Chantavit Dhanasevi និងលោក Nontra Koomwong រឿងនេះដែរគឺជារឿងមួយដែលមើលទៅគឺថាប្លែក និងចំលែកមែនទែន មិនទាន់មានរឿងណាដែលមានសាច់រឿងប្រហាក់ប្រហែលរឿងនេះទេ នេះដែរគឺចង់និយាយពីបុរសម្នាក់ធ្វើការផ្នែក IT ម្នាក់ដែលមានឈ្មោះថា ដែនឆៃ សំដែងដោយលោក Chantavit Dhanasevi ដែលមានអាយុ៣០ មានចរិកចូលចិត្តនៅម្នាក់មិនចូលចិត្តដើរលេង មិនចូលចិត្តការសប្បាយ មិនចូលចិត្តរាប់អានមិត្តភក្តិ ចូលចិត្តនិយាយត្រង់ ដូចមនុស្សដែលកំពុងតែសរសេរអត្ថបទនេះដែរ ខុសត្រង់តែអាយុអ្នកកំពុងតែសរសេរនេះត្រឹមតែ២៦ប៉ុណ្ណោះ។ លោកដែនឆៃមិនសូវមានអ្នកណាស្គាល់គាត់ទេ សូម្បីតែឈ្មោះក៏មិនចាំដែរ និយាយទៅគាត់ឯកោតែម្តង ហើយគាត់បានលួចស្រលាញ់មិត្តរួមការងារម្នាក់ដែលមានឈ្មោះថា នុយ ដែលសម្តែងដោយ  Nittha Jirayungyurn អ្នកសរសេរនេះក៏លួចស្រលាញ់ដែរហាសហា។ នុយគឺជានារីដ៏ស្រស់ស្អាតម្នាក់ ដែលរួសរាយចូលចិត្តនិយាយលេងច្រើន មានមិត្តច្រើន ចូលចិត្តញញឹម ប៉ុន្តែគួរអោយស្តាយអ្នកនាងបានស្រលាញ់គ្នាលួចលាក់ជាមួយលោក Top ដែលគាត់ជាមនុស្សដែលមានប្រពន្ធរួចទៅហើយ ហើយលោក Top បានសន្យាថានឹងលែងលះជាមួយប្រពន្ធដើម រួចរៀបការជាមួយអ្នកនាងនុយ។ លោកដែនឆៃ បានលួចស្រលាញ់អ្នកនាងនុយ ចាប់តាំងពីថ្ងៃដែលលោកទៅជួសជុល Printer អោយអ្នកនាងនុយ ហើយក៏លង់ស្រលាញ់ពីពេលនោះមកតែម្តង។ លោកដែនដឹងថាផ្ទះអ្នកនាងនុយ នៅឆ្ងាយពីកន្លែងធ្វើការទើបធ្វើអោយអ្នកនាងនុយមកយឺតជារៀងរាល់ថ្ងៃ លោកដែន ក៏ខំងើបពីព្រលឹមមកចតឡានទុកអោយអ្នកនាងនុយ លោកដឹងទៀតថាអ្នកនាងនុយចូលលេងហ្គេមដាំបន្លែប៉ុន្តែអ្នកនាងខ្ជិលស្វែងរកអុសនិងឈឺណាស់ លោកក៏ចូលទៅ Hack គណនីរបស់អ្នកនាងនុយ ជួយស្វែងរកឈើនិងអុសអោយនាង តុធ្វើការរបស់អ្នកនាងនុយរញ៉េរញ៉ៃណាស់ទើបយប់ឡើងពេលចេញពីធ្វើការលោកលួចរៀបចំអោយអ្នកនាងជារាងរាល់ថ្ងៃ មិនតែប៉ុណ្ណោះលោកដឹងទៀតថា នាងចូលចិត្តស្តាប់បទចំរៀងចាស់ៗជំនាន់ដើមទើបលោកខិតខំស្វែងរកបទចំរៀងចាស់ៗដែលល្បីនៅជំនាន់នោះមកដាក់ក្នុងកុំព្យូទ័រអោយអ្នកនាងនុយជារៀងរាល់ថ្ងៃមួយថ្ងៃមួយបទ។ ទង្វើរទាំងអស់នេះគឺកើតចេញពីក្តីស្រលាញ់ ព្រោះខ្លួនដឹងថាខ្លួនគ្មានថ្ងៃណានៅក្បែរអ្នកនាងនុយបានឡើយ ទើបខំធ្វើទង្វើរល្ងង់ខ្លៅបែបនេះសង្ឃឹមថាថ្ងៃណាមួយគេនឹងបានដឹងនៅរឿងទាំងនេះ។
   ចំណែកឯស្នេហាដែលមានរយៈពេលត្រឹមតែមួយថ្ងៃនោះ គឺកើតឡើងដោយសារ មានថ្ងៃមួយក្រហ៊ុនក៏សម្រេចចិត្តធ្វើដំណើរទៅលេង ហុកកៃដូ ប្រទេសជប៉ុន ដែលគោលបំណងធំនោះ គឺលោក  TOP ដែលជាអគ្គនាយកក្រុមហ៊ុនចង់នាំអ្នកនាងនុយ ដែលជាសង្សារលួលាក់របស់ខ្លួនទៅលេងពិធីបុណ្យព្រិលដែលមួយឆ្នាំមានតែម្តងហើយនាងប៉ងទៅជាយូរមកហើយ ហេតុនេះហើយលោកក៏សម្រេចចិត្តនាំបុគ្គលិលទៅទាំងក្រុមហ៊ុនតែម្តង ទៅដល់ជប៉ុនអ្វីៗមិនដូចការគិតនោះទេ គឺប្រពន្ធរបស់លោក TOP ក៏ទៅជប៉ុនជាមួយដែរក៏សម្រេចបបួលលោកទៅទីក្រុងផ្សេង ហើយអ្នកនាងនុយក៏ខូចចិត្ត ធ្វើការសំលាប់ខ្លួនតែម្តង តែសំណាងដោយសារលោកដែនតាមមើលអ្នកនាងពីក្រោយគ្រប់ពេល ទើបបណ្តាលអោយលោកអាចជួយសង្គ្រោះអ្នកនាងទាន់ពេលវេលា ហើយក៏ធ្វើអោយអ្នកនាងកើតជំងឺចំលែកអីមិនដឹងទេ ធ្វើអោយនាងបាត់បង់ការចងចាំត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ពេលនោះហើយលោកការបានកុហកអ្នកនាងនុយថា លោកគឺជាសង្សារតបស់អ្នកនាង។ មានតែប៉ុណ្ណឹងទេព្រោះមិនសូវចេះរៀបរាប់ច្រើនដូចគេហេហេ សង្ឃឹមថារឿងដ៏ Romactic នេះ នឹកដក់ជាប់ក្នុងបេះដូងរបស់អ្នក ហើយខ្ញុំក៏បានស្រង់សំដី Romantic និងកំប្លែងៗរបស់តួរអង្គទាំងពីរមកបានខ្លះដែរ ចំណែករឿងវិញនឹងដាក់ជូនពេលដែលមាន Subtitle អង់គ្លេសដើម្បីងាយយល់ ;) ។





   Link សំរាប់ទស្សនាជាភាសាថៃអមជាមួយភាសាអង់គ្លេស One Day

Wednesday, April 19, 2017


   សួស្តីមិត្ត! ថ្ងៃនេះមកវិញទៀតហើយ មករៀបរាប់ការលំបាកអោយស្តាប់ទៀតហើយ។ មិនមានរឿងសប្បាយនិទានអោយអាននោះទេដោយសារ តែអ្នកនិពន្ធអត្ថបទម្នាក់នេះ មិនដែលមានរឿងរីករាយដើម្បីចែករំលែកអោយអ្នកទាំងអស់គ្នាបានដឹងទេ បើរឿងទុក្ខសោកមានរាប់មិនអស់ឡើយហាហា មានច្រើនណាស់ដូចជាៈ រឿងដែលលួចស្រលាញ់កូនស្រីគេមិនបាន :D រឿងអត់លុយចាយ រឿងចំណាយលុយច្រើនហួសមាឌ រឿងស៊ីច្រើន រឿងមិត្តភក្តិ ហើយមានរឿងជាច្រើនទៀតរៀបរាប់មិនអស់ទេច្រើនណាស់ ច្រើនមែនទែនតែម្តង :D។ អ៊ីចឹងហើយអត្ថបទមួយនេះលើកយកអត្ថបទ សងលុយគេ មកអោយអ្នកទាំងអស់គ្នាអានកម្សាន្ត គឺថារឿងវាបែបនេះ កាលពីឆ្នាំ ២០១៥ គឺបានខ្ចីលុយគេជាច្រើន រាប់សិបលានរៀល ដំបូងឡើយគឺខ្ចីមិត្តភក្តិម្នាក់ឈ្មោះ សាកល វាចិត្តល្អខ្ចីវាបានចំនួន ១៥០ ដុល្លារដើម្បីដោះស្រាយការលំបាកមួយតែមិនអាចប្រាប់បានឡើយ ព្រោះវាជារឿងពាក់ព័ន្ធនិងអំពើពុករលួយ អាពួកម៉ាកម្នាក់ហ្នឹងវាចិត្តល្អណាស់ វាអោយខ្ចីហើយ រហូតមកដល់ពេលនេះវាអត់ទាន់អោយសងវិញទេ ដោយវានិយាយថាបើត្រូវការប្រើសិនទៅចឹងខ្ញុំក៏អត់ទាន់សងវាដែរទៅ តែឥលូវមិត្តភក្តិម្នាក់នេះផ្លាស់ប្តូរហើយ មិនដូចមុនទេ មិនដឹងថាខ្ញុំគិតខុស ឬក៏វាប្លែកមែនទេ ចាប់ផ្តើមពីវាបានស្គាល់មិត្តថ្មីមួយចំនួនមក វារៀងប្លែកមិនដូចមុនទេ :D គឺមិនពួកម៉ាកមិនសូវមានពេលវេលាជាមួយមិត្តភក្តិចាស់ដូចមុនទេ ពេលជួបជុំគ្នាមិត្តភក្តិមិនសូវជជែកច្រើនទេ ជាក់ស្តែងពេលជុំគ្នានៅផ្ទះវិចិត្រ ពេលនោះកំពុងតែលេងបៀរ មិត្តភក្តិដូចជាហីៗជាមួយពួកយើង មិនសូវខ្វល់ពីពួកយើងទេ គិតតែ Chat ជាមួយសង្សារ ធ្វើដូចពួកយើងមិននៅជិត ធ្វើដូចកំពុងនៅតែម្នាក់ឯង អ៊ីចឹងខ្ញុំចង់សួរអ្នកទាំងអស់គ្នា យូរៗជួបគ្នាម្តងទុកទូរស័ព្ទចោលសិនមិនបានទេឬក៏យ៉ាងណា រឿងនេះហើយទើបធ្វើពួកយើងបែកវូងគ្នាទៅផ្ទះរាងខ្លួន ព្រោះថាបើលេងក៏មិនសប្បាយដែរ នៅលេងធ្វើអ្វីទៀតនាំតែទើសទាល់ ហើយលេងមិនសប្បាយដដែល ដឹងថាសង្សារសំខាន់តែគួរតែគិតដល់មិត្តភក្តិដែរ ព្រោះមិនងាយបានជួបគ្នាទេ រឿងអស់នេះហើយទើបខ្ញុំនិយាយថាមិត្តខុសពីមុនហើយ។ បានហើយឈប់សរសេរពីគេទៀតហើយព្រោះខ្លួនឯងក៏មិនល្អអីដែរ ឥលូវនិយាយពីមិត្តថៅកែស្រូវម្តង អាមួយហ្នឹងក៏ចិត្តល្អដែរ និយាយថាខ្ចី ១៥០ វាយកអោយភ្លាម រហូតមកដល់ពេលនេះមួយឆ្នាំហើយមិនទាន់បានសងទៀត ប្រហែលជាសារ៉េសារ៉ង់អោយវាក្នុងឆ្នាំថ្មីនេះហើយ កុំអោយយូរពេកអាងតែគេមិនទារ ហាហាមុខក្រាស់បានចេះតែក្រាស់សិនទៅ។ ក្រៅពីហ្នឹងមានបងសុវណ្ណច័ន បងផល្លី សុទ្ធតែខ្ចីបាន ឥលូវសងអស់ហើយសប្បាយចិត្តណាស់ :D មិនងាយណាបានសងលុយគេលោក ចឹងហើយគោលដៅថ្មីក្នុងឆ្នាំថ្នី ឆ្នាំ២០១៧នេះ គឺត្រូវជម្រះបញ្ជីចាស់អោយ គេអោយអស់ បើអង់គ្លេសគេថា Clear Old Stock ហាហា សងអោយហើយទៅងាយស្រួលខ្ចីវិញ បើខ្ចីគេយូរចឹងម៉ិចលើកក្រោយគេអោយយើងខ្ចីទៀត ហាហា។ សងម្តង ៥០ ម្តង ១០០ ត្រឹមខែមេសាអោយអស់ ហើយចាប់ផ្តើមសន្សំលុយរៀនជួសជុលបន្ថែមទៀត។ តាំងចិត្តហើយឈប់ទិញរបស់ប្រើប្រាស់ ឈប់ទិញរបស់ក្មេងលេង (Toy) ៕

   ចប់ហើយៗ! ពេលនេះធាត់វិញហើយ :( មិនដឹងជាហេតុអ្វីទេញ៉ាំមិនឈប់សោះ ហាមខ្លួនឯងមិនបាន អោយតែឃើញរបស់ឆ្ងាញ់ដឹងតែញ៉ាំហើយទប់មិនបានសោះ។ ហ៊ឺមមមម អស់រយៈពេលមួយឆ្នាំហើយដែលចំណាលពេលអត់ប្រោជន៍ មិនស្រកហើយថែមទាំងឡើងវិញ ១៥គីឡូ ទៀត។ អត់ៗល្អទេឡើងគីឡូវិញ អត់ស្អាតទេ អ្វីដែលពិបាកគឺ ខោ អាវ ដែលទិញ និងកាត់ពីលើកមុន គឺពាក់លែងត្រូវអស់ហើយ ពិបាកហើយ ចំណែកឯអាវខោ កាលនៅធាត់លើកមុន ពាក់លែងកើតហើយចាស់ៗអស់ហើយ ពេលនេះបានអ្វីពាក់។ ត្រូវទិញខោអាវថ្មីមិនតិចទេណាបើឡើងទៀតគឺអស់អីពាក់ហើយ ពិបាកចិត្តណា។ ចាប់ពីថ្ងៃសរសេរអត្ថបទនេះទៅ ចាប់ផ្តើមសារជាថ្មី ចាប់ផ្តើមសម្រកទំងន់ ចាប់ផ្តើមហាមខ្លួនឯង ចាប់ផ្តើមបង្ខំខ្លួនឯង ផ្លាស់ប្តូរទំលាប់ចាស់ ទំលាប់ខ្ជិល ងាកមកហាត់ប្រាណ។ តែហាត់ប្រាណអ្វី បើពេលព្រឹកម៉ោងរោទ៍មិនភ្ញាក់ផងហ្នឹង បានអីជួយទៀតបើខ្លួនមិនជួយខ្លួនឯងផង។ ស្អប់ខ្លួនឯងណាស់ពេលនេះ ហេតុអ្វីហាមខ្លួនឯងមិនបានដូចមុន ហេតុអ្វីញ៉ាំច្រើនម្លេះ ហេតុអ្វីលែងចង់ហាត់ប្រាណដូចមុន ហេតុអ្វីចូលចិត្តតែលេងទូរស័ព្ទ។ ជារៀងរាល់ថ្ងៃតែងតែប្រាប់ខ្លួនឯងថា ចាប់ផ្តើមពីពេលនេះហើយ លែងញ៉ាំច្រើនទៀតហើយ លែងខ្ជិល តែលទ្ធផលគឺឡើងលើសដើម។ ហើយអ្វីដែលត្រូវចាប់ផ្តើមពីថ្ងៃនេះ គឺត្រូវ ជិះកង់ដូចមុន ឈប់ញ៉ាំបាយហាង ឈបយញ៉ាំសារធាតុផ្អែមដូចមុន ឈប់ញ៉ាំសាច់ដូចមុន ញ៉ាំបាយតិច ហាត់ប្រាណអោយច្រើន ធ្វើការអោយបានច្រើន បន្ថយបាយថ្ងៃ អត់ញ៉ាំបាយពេលយប់ ឈប់ញ៉ាំអាហារក្រៅ ឈប់ញ៉ាំនំ ឈប់ញ៉ាំប្រហិត ឈប់ញ៉ាំនំបុ័ងសាច់ជ្រូក ឈប់ហើយ ឈប់អ្វីដែលបំផ្លាញសុខភាពទាំងអស់ ដើម្បីគ្រួសារ ដើម្បីខ្លួនឯង ដើម្បីតាមស្រលាញ់គេ :D ។ ក្នុងឆ្នាំថ្មីនេះ ចាប់ពីពេលនេះ ម៉ោងនេះថ្ងៃនេះ សង្ឃឹមថាខ្លួនឯងធ្វើបាន ដារ៉ាកាលពីឆ្នាំ២០១៦ ស្លាប់បាត់ហើយ គឺលែងចូលចិត្តញ៉ាំដូចមុនហើយ និងជំនួសមកវិញនៅការខិតខំ ការតាំងចិត្តខ្ពស់ ការស្រាវជ្រាវ ក៏ដូចជាខិតខំធ្វើការងារដើម្បីអោយហាងមានការរីកចំរើនមួយកំរិតថែមទៀត។

   សួស្តីអ្នកទាំងអស់គ្នា! រីករាយឆ្នាំថ្មីឆ្នាំសាកល ២០១៧! តើអ្នកទាំងអស់គ្នាបានទៅឆ្លងឆ្នាំនៅឯណាដែរ? ចំណែកខ្ញុំវិញបានទៅមិនបានឆ្លងឆ្នាំនៅឯណាទេ ប៉ុន្តែបានជប់លៀងជាមួយបងៗ ក៏ដូចជាប្អូននិងមិត្តភក្តិ ការជប់លៀងមិនមានអ្វីច្រើនទេគឺថាសាមញ្ញ ពួកយើងញ៉ាំហើយនិងផឹករហូតដល់ម៉ោង១០ បន្ទាប់មកក៏មកផ្ទះដេកដែរម្តង មិនបានឆ្លងឆ្នាំអីទេ ភ្ញាក់មកឆ្នាំថ្មីតែម្តង :D ។ ឆ្នាំថ្មីមែនតែអ្វីហាក់ដូចជាមិនថ្មីសម្រាប់ខ្ញុំសោះ គឺនៅតែធ្វើទំលាប់ចាស់ មិត្តចាស់ ម៉ូតូចាស់ព្រោះលែងចង់ដូថ្មីហើយលែងសម្ភារៈនិយមដូចមុនទៀតហើយ គឺថាមិនចង់ចំណាយថវិការឥតប្រយោជន៍ដូចកាលពីនៅក្មេងទៀតទេ ម៉ូតូថ្មី ឬចាស់គឺនៅតែជិះទៅមុខ ទូរស័ព្ទថ្មីឬចាស់ក៏នៅតែប៉ុណ្ណឹងគឺត្រឹមតែទុកាម្រាប់ខល និងលេងតែ Facebook :D របស់ណាសន្សំសំចៃបាន គឺថាកាត់បន្ថយហើយ មិនចង់ខ្ជះខ្ជាយដូចកាលនៅពីក្មេងទៀតទេ សុខចិត្តទៅបង់រំលោះទិញម៉ូតូថ្មី ខណៈអាម៉ូតូចាស់នៅជិះបានសោះ។ គិតទៅឆ្នាំថ្មី បែរជាគំនិតវិវដ្តទៅជាចាស់ទំវិញម្យ៉ាងដែរ។ បើនិយាយពីអាការផឹកស៊ីជួបជុំមិត្តវិញ និយាយថាពីខ្ជិលមិនចង់សោះតែពេលខ្លះពិតជាអាក់ខានមិនបានសោះ ព្រោះបើយើងមិនជួបជុំសោះវាធ្វើអោយមិត្តភាពមិនរលូនដូចជាកាលពីក្មេង។ និយាយពីស្នេហ៍វិញ គឺថាសូន្យ រកដៃគូរមិនបានទេ ហើយក៏មិនដឹងទៅសុំស្នេហ៍គេយ៉ាងម៉េចទេ ហាហាខ្លាចតែគេបដិសេដខូចចិត្តទៀតហើយ បើមិត្តវិញអាមួយនោះវាមានស្នេហាហើយ ចំណែកមិត្តមួយចំនួនទៀតគេការខ្លះហើយនៅតែខ្លួនឯងមិនទាន់រកដៃគូរឃើញទេ :D អោយតែនិយាយរឿងស្នេហាម្តងណាដឹងតែ Sad តែម្តងបើគេរំលឹករឿងរាវស្នេហាវិញគេយកឯងមកបាញ់មុនគេតែម្តង បាញ់ឈឺៗណាស់ :( ។ និយាយរឿងការងារម្តងឆ្នាំនេះប្រហែលរៀនជួសជុលបន្ថែមទៀតហើយដើម្បីអោយធំជាងមុន ងាយស្រួលរកចំណូលអោយបានច្រើនជាងមុន គ្រាន់សំរួលការចំណាយរបស់ម៉ាក់ ហើយសល់ខ្លះទុកសម្រាប់ទិញរបស់ក្មេងលេង ទុកតាំងក្នុងបន្ទប់ ហើយរបស់ខ្លះមិនបានតាំងទេទុកក្នុងកេះចោលតែម្តង មិនយូរទេនិងមានសារៈមន្ទីផ្ទាល់ខ្លួនមួយហើយបើទិញវារាល់តែខែបែបនេះ តែមិនខ្វល់ទេអោយតែអ្នកលក់គេមានចេះតែទិញទៅ បាជារបស់ដែលគេប្រើហើយនៅជប៉ុនហើយតំលៃវាថ្មីថ្លៃខ្លាំងណាស់រហូតដល់១០០$ ក៏មានដែរហើយយើងទិញអារបស់ប្រើរួចហើយនេះតំលៃត្រឹម៤ ទៅ ៥$ ទេ តែសរុបទៅអស់ជិត ៣០០$ ហើយព្រោះទិញរហូត កាលដែលទិញហ្នឹងក៏រកបានទៀត ខែខ្លះទិញ២ដងក៏មានដែរ ឥលូវដាក់គោលការថ្មី មួយខែត្រូវទិញម្តងបើអាច មិនអាចទិញ២ដងដូចមុនទៀតទេ :D គិតសព្វទៅហេតុតែចង់ប៉ះប៉ូវអនុស្សាវរីយ៍កាលពីនៅក្មេងចេះតែខិតខំទិញទៅ ព្រោះស្តាយ កាលពីរកទិញមិនមានអ្នកលក់ផងពេលនេះមានអ្នកលក់ហើយចាំពេលណាទៀត ;) ។ ក្នុងឱកាសឆ្នាំថ្មីនេះមិនមានអ្វីជូនពរអ្នកទាំងអស់គ្នាច្រើនទេមានតែជូនពរអោយអ្នកគ្រប់គ្នាជួបតែសំណាងល្អ មាសប្រាក់ហូរចូល បើអ្នកមានស្នេហាឆាប់បានចូលរោងការ ចំណែកអ្នកអត់មានស្នេហាដូចជាខ្ញុំឆាប់មានស្នេហា ហាសហា ជួនពរអោយការងាររលូនទៅមុខកាន់តែឡើងតំណែង កាន់តែឡើងប្រាក់ខែណា។