BAYMAX 23

រៀបរាប់ រឿងរាវដែលកើតឡើងជារៀងរាល់ថ្ងៃ

Thursday, June 4, 2015

Miracle Happened

   សួស្តីម្តងទៀតហើយមិត្តភក្តិដែលបានមកកាន់ ប្លុករបស់ខ្ញុំ xD ។ ថ្ងៃនេះដែរខ្ញុំចង់ចែករំលែកនៅបទពិសោធ៍ មួយចំនួនដែលខ្ញុំធ្លាប់បានទទួលជោកជ័យ ទៅលើខាងសំរកទំងន់ ដែលកាលពីមុនពេលដែលខ្ញុំសំរកទំងន់ ខ្ញុំមានទំងន់រហូតដល់ ៩៩ គីឡូក្រាម ដែលជាការលើសទំងន់ដល់ធ្ងន់ធ្ងរមួយ ព្រោះខ្ញុំមានកំពស់ត្រឹមតែ ១,៦៧ ម៉ែត្រ ។ ប៉ុន្តែបន្ទាប់ពីបានឆ្លងកាត់ ការធ្វើលំហាត់ប្រាណ និងតមនៅចំណីអាហារដែល មានផលប៉ះពាល់ដល់សុខភាពមួយចំនួនមក បានធ្វើអោយខ្ញុំស្រកទំងន់បាន ១២គីឡូក្រាម ក្នុងរយៈពេលប្រហែល ៤ខែ។ ពេលនេះខ្ញុំមានទំងន់ត្រឹមតែ ៨៧ គីឡូក្រាមតែប៉ុណ្ណោះ ហើយខ្ញុំខ្លួនឯងផ្ទាល់ក៏នឹងព្យាយាមបន្តទៀតអោយបានរហូតដល់ ៦៧ ឬ ៧០ គីឡូក្រាម តាមតែអាចធ្វើទៅបាន ។ ហើយចាប់ពីថ្ងៃនេះទៅ ខ្ញុំក៏ចង់និយាយថា ជំរាបលាដល់ លោក ធាត់ ដែលរស់នៅជាមួយខ្ញុំអស់រយៈពេល ២៤ឆ្នាំ គឺថា លែងធាត់ទៀតហើយ xD ។

ទំងន់ខ្ញុំ នៅថ្ងៃទី ៤ ខែ មិថុនា ឆ្នាំ ២០១៥

No comments:

Post a Comment