BAYMAX 23

រៀបរាប់ រឿងរាវដែលកើតឡើងជារៀងរាល់ថ្ងៃ

Monday, May 13, 2019

ទីបំផុតចំណាយលុយបានសម្រេចហើយ



   សួស្តីមិត្តអ្នកអានជាទីស្រលាញ់ ☺️☺️☺️ ! ខានជួបគ្នាយូរហើយមាននឹកអ្នកកាកនិពន្ធម្នាក់នេះទេ ( សើច ) ? ចំណែកខ្ញុំវិញអត់នឹកទេ អត់នឹកសូម្បីតែបន្តិចសោះ ហាសហា ។ ខានសរសេរអត្ថបទយូរហើយដោយសារគិតថាសរសេរទៅច្បាស់ជាអត់មានអ្នកអានហើយ ដល់អ៊ីចឹងទើបចេះតែខ្ជិលតែដោយសារថ្ងៃនេះទើបតែទិញរបស់ថ្ងៃ អ៊ីចឹងហើយចង់កត់ត្រាវាចូលក្នុង កំណត់ហេតុដែលគ្មានអ្នកអានមួយនេះ :-( ។
   កាលពីឆ្នាំទៅខ្ញុំទៅឆ្នាំ 2018 លោកបានខ្ញុំបានអោយអំណោយខ្ញុំមួយធំមែនទែន ធំដែលមិនដែលនឹកស្មានដល់ ហើយក៏មិនហ៊ានស្រម៉ែដែរថានឹងបានវាមកប្រើប្រាស់ ។ ប៉ាគាត់បានសួរខ្ញុំថា កូនចង់ទិញអីប្រាប់មកប៉ាទិញអោយ ឮដូចនេះហើយខ្ញុំពិតជាសប្បាយចិត្តមែនទែន ។ ខ្ញុំគិតក្នុងចិត្តថាចង់សុំគាត់ទិញម៉ាស៊ីនថតរូបមួយ ខ្ញុំប្រាប់គាត់ថាតំលៃវាខ្ទង់ 1000$ ខ្ញុំប្រាប់ហើយខ្ញុំស្មានតែគាត់រករឿងផង ស្រាប់តែគាត់និយាយថា អឺទិញទៅមិនអីទេ ឯងខិតខំធ្វើការយូរមកហើយ ទិញចុះប៉ាបំពេញបំណង ។ គ្រាន់តែឮគាត់ថាព្រមសប្បាយចិត្តណាស់លោកអឺយ មិដែលគាត់ព្រមអ៊ីចឹងទេ 😂 ។ ស្អែកឡើងគាត់អោយលុយយកទៅទិញក្តៅៗតែម្តង មិនបង្អង់យូរយកលុយហើយខ្ញុំក៏ជិះឡានក្រុងទៅភ្នំពេញដែរ 😀😀 ទៅទិញម៉ាក SONY A6300 មកវិញប្អូនថាទិញអាហ្នឹងធ្វើអី ពិបាករក Lens មកប្តូរណាស់ ព្រោះនៅខេត្តខ្ញុំមិនសូវមានអ្នកប្រើប្រាស់ SONY ទេ មានតែអ្នកប្រើ Canon និង NIKON 😒😒😒 ។ តែខ្ញុំថាអត់ខ្វល់តែស្រលាញ់គឺទិញហើយ ព្រោះមិនដែលទៅខ្ចីកែវ Lens អ្នកណាមកប្រើផង 😂 ណាមួយមិនចូលចិត្តប្រើរបស់គេទេ ចង់ប្រើតែរបស់ខ្លួនឯង ព្រោះបើមានបញ្ហាអ្វីទៅក្រែងលោពិបាកមើលមុខគ្នា 😕😕 ។ ពេលដែលទិញម៉ាស៊ីនថត ខ្ញុំបានទិញកែវ Lens បន្ថែមមួយទៀតគឺ 50MM F 1.8 តំលៃគួយរសមដែលខ្ទង់ 250$ ទាំងម៉ាស៉ីនថត និងកែវ Lens មកស្រាប់ (Kit Lens) តំលៃ 870 ទៀតសរុបទៅ អស់ 1100$ ចូលលុយឯងថែម 100$ ទៀត តែចង់និយាយថាស្រលាញ់ណាស់ 😍😍😍 ទីបំផុតមានម៉ាស៊ីនថតផ្ទាល់ខ្លួនមួយហើយ ☺️☺️ តែសួរថាដែលចេញថតអត់ ចំលើយនោះគឺថាអត់សូវទេ 🤪🤪🤪 និយាយទៅមួយឆ្នាំថតបានប្រហែល 10 ដង 😂😂 ។










ទើបតែបុណ្យចូលឆ្នាំ ឆឆ្នាំនេះបានយកមកថតច្រើនថតរហូតដល់អស់ថ្ម 😂 ពីមុនមិនដែលអស់ 30% ផង ដល់តែថតច្រើនអ៊ីចឹង ក៏នឹកឃើញចង់ទិញ Lens ថែមទៀត។ តាមពិតទៅមិនសូវជាបានប្រើប៉ុន្មានទេតែចេះតែចង់ទិញអោយតែ មានៗទៅទើបថ្ងៃនេះក៏ទៅភ្នំពេញ មកវិញទិញបាន កែវ Lens 2 មែនមួយគឺជា Lens  Sony E PZ 18-105MM F4 សំរាប់ Crop Sensor ដែលគេហៅថា APSC នោះ មួយទៀតជា Len  Sony FE 85MM F1.8 សំរាប់ Full Frame ។ លឺគេថា Len 18-105 ហ្នឹងវាល្អសំរាប់ថតវីឌីអូ 😏😏 ចឹងហើយក៏ទិញមកសាកមួយ ហើយមួយទៀតវិញគឺ Len សំរាប់ Portait Len ដែលពីមុនមកមាន 50mm មួយហើយតែចង់បាន 85mm មួយទៀតក្រែងលោថ្ងៃក្រោយទៅយើងបានតំឡើង សេរីទៅ Full Frame សេរី SONY A7R3 អីទៅមិនអ៊ែម 😍😍😍 48MP លោកអើយ Resolution ខប់ៗ 😂😂 ។





























   ទីបំផុត ខ្ញុំចំណាយលុយបានសម្រេចហើយ 😂 ខ្ញុំពិតជាមានមោទនភាពណាស់ដែលមកវិញម្តាយស្តីអោយព្រោះតែរបស់អត់ប្រយជន៍ 😒 ។ តែនិយាយទៅមុនទិញខ្ញុំពិចារណាអស់ជាច្រើនម៉ោង 😂 មិនដឹងថាគួរតែទិញ Len 1 និង Go Pro 1 ឬក៏ទិញ Len ទាំងពីរ គិតចុះគិតឡើង ខ្ញុំក៏សម្រេចចិត្តទិញ Len ចំនួន 2 ទៅ និង ថ្ម មួយគ្រាប់ទៀតគិតជាសាច់ប្រាក់អស់ ចំនួន 960$ ។ គិតៗទៅស្តាយលុយដែរតែក៏ស្រលាញ់ មានតែខំសន្សំថែមទៀតសំរាប់ឆ្នាំក្រោយ 😍 ។ ហើយបើនិយាយពីគំរោងឆ្នាំក្រោយ ចង់បាន Len ថែមមួយទៀត គឺ Sigma 16mm F1.4 DC DN និង Go Pro Hero 8 ។ ពេលមុនទិញចង់បានណាស់ ចង់បានឡើងហោះហើយ តែពេលបានវាមកមិនទាន់ទាំងបានបើកប្រអប់ផង 😌 គឺថាអត់ពេលអត់ទាន់ទំនេរ 🤣 ។
  ជាចុងក្រោយគ្មានពាក្យអ្វីច្រើនទេ គ្រានតែចង់អរគុណអ្នកទាំងអស់គ្នា អរគុណអតិថិជនទាំងអស់ បើគ្មានអ្នកទាំងអស់គ្នាទេ សុបិនមួយនេះក៏មិនអាចខ្លាចជាការពិតបានដែរ អ្វីៗសុទ្ធតែកើតចេញពីការសន្សំម្តងបន្តិចៗ ទើបកើតចេញជាចេញលទ្ធផល ❤️ ។ ហើយក៏សូមផ្តាំផ្ញើរទៅអ្នកទាំងអស់គ្នា បើចង់បានអ្វីក៏ដោយ សុំកុំអោយធ្វើបាបចិត្តឪពុកម្តាយ ព្រោះខ្ញុំធ្លាប់ឃើញកូនៗមួយចំនួនធ្វើបាបអ្នកមានគុណ រហូតទាល់តែគាត់ទៅបង់រំលស់ដើម្បីបំពេញចិត្តកូនៗ ។ កុំធ្វើអ៊ីចឹងណា មិនមែនជាកូនល្អទេ៕




No comments:

Post a Comment