BAYMAX 23

រៀបរាប់ រឿងរាវដែលកើតឡើងជារៀងរាល់ថ្ងៃ

Wednesday, January 17, 2018

ថ្ងៃទី 17 ខែ មករា ឆ្នាំ 2018


   ថ្ងៃនេះ ថ្ងៃទី 17 ឆ្នាំថ្មីហើយ មិនដែលបានសរសេរអ្វីទេ។ ទើបតែថ្ងៃនេះចង់កត់ត្រារឿងខ្លះៗ ចូលទៅក្នុង Blog ទុកសំរាប់អានលេងកំសាន្តនៅថ្ងៃក្រោយ។
   សួស្តីអ្នករាល់គ្នា អ្នកទាំងអស់សុខសប្បាយជាទេ ចំណែកខ្ញុំវិញសុខតែផ្លូវកាយ ចំណែកផ្លូវចិត្តវិញ ដូចជាមិនសូវសុខប៉ុន្មានទេ។ ថ្ងៃនេះមេឃដូចជាស្រអាប់ខ្លាំងណាស់ នៅក្នុងហាងលក់ដូរដូចជាស្ងប់ស្ងាត់មិនសូវមានមនុស្សមកចូលទិញអ្វីទេ និយាយអោយត្រង់ទៅគឺលក់អត់ដាច់សោះប៉ុន្មានថ្ងៃនេះ មិនដឹងយ៉ាងម៉ិចទេ ហាងកាន់តែច្រើន មនុស្សកាន់តែតិច (មនុស្សធ្វើចំណាកស្រុកទៅក្រៅប្រទេសអស់ហើយ ដើម្បីរកការងារធ្វើ) ទីផ្សារកាន់តែតូច ក៏ចំណេញក៏កាន់តែតូច អ្វីដែលកាន់ច្រើនគឺក្តីកង្វល់ ព្រោះលក់មិនសូវដាច់ហើយ បញ្ហាចេះតែមានបន្តបន្ទាប់ ធ្វើអោយខ្ញុំព្រួយចិត្តខ្លាំងណាស់ Hmmmm ខ្ញុំមិនដឹងថាត្រូវរកផ្លូវណាដើម្បីដោះស្រាយវាទេ រៀងរាល់ថ្ងៃខ្ញុំស្មុកស្មាញខ្លាំងណាស់ ខ្ញុំចង់រីករាយដូចមនុស្សរាល់គ្នា តែខ្ញុំដូចជាមិនសូវចូលចិត្តការផឹកស៊ីសោះ តើខ្ញុំអាចជួបជុំមិត្តភក្តិ និយាយគ្នាអោយសប្បាយរីករាយបានទេណ៎ បើមិនផឹកស្រា។ ថ្ងៃនេះ អាមិត្តសំលាញ់ខ្ញុំវាបានមកលែងហាងខ្ញុំ និយាយគ្នាលេងមួយសន្ទុះធំ ដូចជាមានអារម្មណ៍ថាធូរស្បើយក្នុងចិត្តខ្លាំងណាស់ ខ្ញុំចង់មានពេលវេលាបែបនេះច្រើន ច្រើនជាងនេះដើម្បីអោយមិត្តភាពពួកយើងនៅតែស្និទស្នាលដូចការពីនៅរៀន ពេលនេះម្នាក់ៗសុទ្ធតែមានកាងារអស់ហើយ គេគ្មានពេលសំរាប់យើងទេ គេត្រូវធ្វើការ គេក៏ធ្វើការពេលវេលាសម្រាប់ក្រុមគ្រួសាររបស់គេ មានតែយើងទេនៅលីវ :-D ចាស់ហើយនៅមិនទាន់មានគ្រួសារដូចជាឯការខ្លាំងណាស់ :-D។ ថ្ងៃស្អែកត្រូវទៅបង់ពន្ធដាទៀតហើយ ធុញណាស់លោកអើយអោយតែទៅពន្ធដារ ធុញណាស់ មានសម្ពាធច្រើន ត្រូវសរសេរនេះសរសេរនោះអោយគេ ពេលខ្លះគេស្តីអោយទៀតធុញមែនទែន។
   សុំទោសអ្នកទាំងអស់គ្នាផងណា ដែលអត្ថបទឆ្នាំថ្មីនេះ មានតែរឿងក្រៀមក្រោះ ធុញថប់ មករាយរាប់អោយអ្នកទាំងអស់គ្នាអាន ។ ក្នុងឆ្នាំថ្មីនេះ សូមជូនពរអោយអ្នកទាំងអស់គ្នា មានសុខភាពល្អ ទាំងផ្លូវកាយ និងផ្លូវចិត្ត។ រីករាយឆ្នាំថ្មីអ្នកទាំងអស់គ្នា៕

No comments:

Post a Comment