BAYMAX 23

រៀបរាប់ រឿងរាវដែលកើតឡើងជារៀងរាល់ថ្ងៃ

Thursday, January 18, 2018


 ថ្ងៃនេះមេឃអួរអាប់ទៀតហើយ ថ្ងៃនេះលក់អត់ដាច់សោះ ក្នុងអារម្មណ៍ពិតជាធុញណាស់ ចង់ឃើញម៉ាក់លក់ដាច់ ចង់ឃើញគាត់រីករាយ ចង់មានពេលសម្រាកដូចជាអ្នកដទៃ។
​ សួស្តីអ្នកទាំងអស់គ្នា សុខសប្បាយទេ? រីករាយទេ? មិនបាច់សួរខ្ញុំវិញទេ ខ្ញុំសុខ តែខ្ញុំមិនរីករាយទេ។ តើអ្នកទាំងអស់គ្នាអាចប្រាប់ខ្ញុំបានទេ ធ្វើបែបណាទើបរីករាយ ? ខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នារឿងមួយ អោយតែពេលខ្ញុំទំនេរ ខ្ញុំធុញ គឺខ្ញុំមកទីនេះសរសេរអត្ថបទហើយ ព្រោះវាជាកន្លែងដែលខ្ញុំតែងតែសរសេររៀបរាប់រឿងដែលមិនសប្បាយចិត្តនៅទីនេះ ព្រោះមិនដឹងប្រាប់អ្នកណាក្រៅពីមកសរសេរអត្ថបទនៅទីនេះ ខ្ញុំមិនសូវមានមិត្តច្រើនទេ ហើយមិត្តខ្ញុំក៏មិនទំនេរមកស្តាប់ខ្ញុំត្អួញត្អែដែរ គេមានការងាររបស់គេ ហាសហា។ ខ្ញុំចង់សួរអ្នកទាំងអស់គ្នាមួយទៀត តើគ្រប់ពេលដែលអ្នកទាំងអស់គ្នាធុញ មិនសប្បាយចិត្ត តើអ្នកទាំងអស់គ្នាធ្វើអ្វី ? ខ្ញុំសង្ឃឹមថាមាន មិត្តអ្នកអាន អាចមកដល់ទីកន្លែងនេះ ហើយអាច comment ប្រាប់ខ្ញុំថា ពេលមិនសប្បាយចិត្ត គេធ្វើបែបនេះ ដើម្បីសំលាប់ពេលវេលាដែលមិនល្អ។ ថ្ងៃនេះដូចជារៀងស្ងាត់ជាងម្សិលមិញ លក់បានត្រឹមតែ មួយគ្រឿទេ មិនគ្រប់ថ្លៃចងដៃមង្គលការគេផង។ ខ្ញុំឆ្ងល់ដល់ហើយមានគេម្នាក់ជីវភាពដូចជាធូរធារជាងខ្ញុំ តែឆ្ងល់ណាស់ មួយថ្ងៃៗ គិតតែ Post អត់លុយ មិនហ៊ានទិញនេះ ទិញនោះ ធុញណាស់ឃើញម្តងៗ ចង់តែ Unfriend ចោលទេហាសហា។
 ថ្ងៃនេះមានតែប៉ុណ្ណឹងទេ សង្ឃឹមថាអ្នកទាំងអស់គ្នាមិនប្រកាន់ខ្ញុំទេ ហើយរីករាយនឹងអាននូវអត្ថបទដែលខ្ញុំបានសរសេរ :D ។ លាហើយ៕

Wednesday, January 17, 2018


   ថ្ងៃនេះ ថ្ងៃទី 17 ឆ្នាំថ្មីហើយ មិនដែលបានសរសេរអ្វីទេ។ ទើបតែថ្ងៃនេះចង់កត់ត្រារឿងខ្លះៗ ចូលទៅក្នុង Blog ទុកសំរាប់អានលេងកំសាន្តនៅថ្ងៃក្រោយ។
   សួស្តីអ្នករាល់គ្នា អ្នកទាំងអស់សុខសប្បាយជាទេ ចំណែកខ្ញុំវិញសុខតែផ្លូវកាយ ចំណែកផ្លូវចិត្តវិញ ដូចជាមិនសូវសុខប៉ុន្មានទេ។ ថ្ងៃនេះមេឃដូចជាស្រអាប់ខ្លាំងណាស់ នៅក្នុងហាងលក់ដូរដូចជាស្ងប់ស្ងាត់មិនសូវមានមនុស្សមកចូលទិញអ្វីទេ និយាយអោយត្រង់ទៅគឺលក់អត់ដាច់សោះប៉ុន្មានថ្ងៃនេះ មិនដឹងយ៉ាងម៉ិចទេ ហាងកាន់តែច្រើន មនុស្សកាន់តែតិច (មនុស្សធ្វើចំណាកស្រុកទៅក្រៅប្រទេសអស់ហើយ ដើម្បីរកការងារធ្វើ) ទីផ្សារកាន់តែតូច ក៏ចំណេញក៏កាន់តែតូច អ្វីដែលកាន់ច្រើនគឺក្តីកង្វល់ ព្រោះលក់មិនសូវដាច់ហើយ បញ្ហាចេះតែមានបន្តបន្ទាប់ ធ្វើអោយខ្ញុំព្រួយចិត្តខ្លាំងណាស់ Hmmmm ខ្ញុំមិនដឹងថាត្រូវរកផ្លូវណាដើម្បីដោះស្រាយវាទេ រៀងរាល់ថ្ងៃខ្ញុំស្មុកស្មាញខ្លាំងណាស់ ខ្ញុំចង់រីករាយដូចមនុស្សរាល់គ្នា តែខ្ញុំដូចជាមិនសូវចូលចិត្តការផឹកស៊ីសោះ តើខ្ញុំអាចជួបជុំមិត្តភក្តិ និយាយគ្នាអោយសប្បាយរីករាយបានទេណ៎ បើមិនផឹកស្រា។ ថ្ងៃនេះ អាមិត្តសំលាញ់ខ្ញុំវាបានមកលែងហាងខ្ញុំ និយាយគ្នាលេងមួយសន្ទុះធំ ដូចជាមានអារម្មណ៍ថាធូរស្បើយក្នុងចិត្តខ្លាំងណាស់ ខ្ញុំចង់មានពេលវេលាបែបនេះច្រើន ច្រើនជាងនេះដើម្បីអោយមិត្តភាពពួកយើងនៅតែស្និទស្នាលដូចការពីនៅរៀន ពេលនេះម្នាក់ៗសុទ្ធតែមានកាងារអស់ហើយ គេគ្មានពេលសំរាប់យើងទេ គេត្រូវធ្វើការ គេក៏ធ្វើការពេលវេលាសម្រាប់ក្រុមគ្រួសាររបស់គេ មានតែយើងទេនៅលីវ :-D ចាស់ហើយនៅមិនទាន់មានគ្រួសារដូចជាឯការខ្លាំងណាស់ :-D។ ថ្ងៃស្អែកត្រូវទៅបង់ពន្ធដាទៀតហើយ ធុញណាស់លោកអើយអោយតែទៅពន្ធដារ ធុញណាស់ មានសម្ពាធច្រើន ត្រូវសរសេរនេះសរសេរនោះអោយគេ ពេលខ្លះគេស្តីអោយទៀតធុញមែនទែន។
   សុំទោសអ្នកទាំងអស់គ្នាផងណា ដែលអត្ថបទឆ្នាំថ្មីនេះ មានតែរឿងក្រៀមក្រោះ ធុញថប់ មករាយរាប់អោយអ្នកទាំងអស់គ្នាអាន ។ ក្នុងឆ្នាំថ្មីនេះ សូមជូនពរអោយអ្នកទាំងអស់គ្នា មានសុខភាពល្អ ទាំងផ្លូវកាយ និងផ្លូវចិត្ត។ រីករាយឆ្នាំថ្មីអ្នកទាំងអស់គ្នា៕