BAYMAX 23

រៀបរាប់ រឿងរាវដែលកើតឡើងជារៀងរាល់ថ្ងៃ

Tuesday, September 16, 2014

   ដូចជាខានសរសេរអត្ថបទយូរហើយថ្ងៃនេះ សូមលើកយកនៅ កម្មវិធីកម្សានមួយ ដែលមានឈ្មោះថា Free My Apps ដែលកម្មវិធីនេះ អាចលេងបាននៅលើប្រត្តិបត្តការណ iOs និង Android ។


   Free My Apps គឺជាកម្មវិធីមួយដែល តម្រូវអោយយើង ដោនឡូតនៅ Spornser ដែលបង្ហាញនៅក្នុង FMA ដើម្បីទទួលមកវិញ នៅ ពិន្ទុសន្សំដែរលអាច ប្តូរជា iTunes Gift Card , Amazon Card, PlayStore, PlaySation Card, Xbox, និងមានជាច្រើនទៀត។ លោកអ្នកគ្រាន់តែចំណាយពេលត្រឹមតែ ២ ៣ នាទីក្នុង មួយថ្ងៃដោនឡូត Sponser ដែលគេផ្តល់អោយហើយបើកវាអោយដំណើរការ រយៈពេលមួយនាទី នោះអ្នកនឹងទទួលមកវិញនៅពិន្ទុសន្សំ ដែលពិន្ទុះ ៣០០ ស្មើរនិង ១ ដុល្លារ ។ តែមាន Gift Card ខ្លះតម្រូវអោយយើងសន្សំគ្រប់ ៥ ឬ ១០ ដុល្លារទើបអាចប្តូរបាន ។ សម្រាប់ Gift Card iTunes គឺយើងអាចប្តូរដើម្បីទិញនៅកម្មវិធីគិតលុយទាំងឡាយណាដែលបានដាក់លក់នៅលើ iOs Appstore ។ចំណែកឯ PlayStore GIft Card វិញ គឺដូចគ្នានិង iTunes Card ដែលគ្រាន់តែ PlayStore Card អាចអោយយើងទិញនៅកម្មវិធី ឬ ភាពយន្ត នៅលើ Playstore ដែលដំណើរការលើប្រត្តិបត្តការណ៍ Android ។

Friday, August 29, 2014


   ដោយហេតុឃើញថារាល់ថ្ងៃនេះចំនួនអ្នកលេង Facebook មានការកើនឡើងហើយ មានមិត្តមួយចំនួនចូលចិត្តលេង ស្តាយ៍ឈ្មោះប្លែកៗ ក្នុង Facebook។ ថ្ងៃនេះខ្ញុំសូមលើកបង្ហាញ វីធីប្តូរឈ្មោះ នៅក្នុង Facebook នៅសល់តែ នាមត្រកូល ( First Name ) ។ ដែលតំរូវការនៅ គឺត្រូវការ កម្មិធីឆែកអ៊ីនធឺណែត Google Chroome ( PC )។ 

   ដែលជំហ៊ានទី១ យើងត្រូវបើក Google Chroome រួចចួល Setting


   ជំហ៊ានទី ២ បន្ទាប់ពី ចុចលើ Setting  សូមចុចលើអក្សរពណ៌ខៀវ ដែលសរសេរថា Show advanced settings...


   ជំហ៊ានទី ៣ សូមចុចលើពាក្យ Change proxy settings...


ជំហ៊ានទី ៤ សូមចុចលើពាក្យ Lan settings


ជំហ៊ានទី ៥ សូម ដោះ Tick លើពាក្យ Automatically detect settings ហើយ Tick លើពាក្យ Use a proxy server for your LAN ( These settings will not appy to dail-up or VPN connections) និង​ Tick លើពាក្យ Bypass proxy server fot local addresses


   ជំហ៊ានទី ៦ សូមចូលទៅកាន់ គេហៈទំព័រ http://www.freeproxylists.net/id.html ដើម្បីទទួលបាន Proxy និង Port របស់ប្រទេសឥណ្ឌូណេស៊ី។ 


សូមរើសយក Proxy ណាមួយដែលអ្នកពេញចិត្ត ដូចរូបខាងលើ ខ្ញុំជ្រើសយក Proxy : 116.197.134.69 និង Port : 8080 យកទៅបំពេញុ។ បន្ទាប់ពីបំពេញរួចសូមចុច Okay


   ជំហ៊ានទី ៦ សូម Log in Account Facebook របស់អ្នកដែលចង់ប្តូរឈ្មោះ រួចចូល Settings


   ជំហ៊ានទី ៧ បន្ទាប់ពី ចុច Settings ហើយ តំរូវអោយអ្នកប្តូរភាសាទៅជា Bahasa Indonesia រួចចុច Save


   ជំហ៊ានទី​៨  បន្ទាប់ពីបានផ្លាស់ប្តួរភាសាររួច ដល់ពេលដែលយើងត្រូវប្តូរឈ្មោះហើយ ។
ដែល Nama មានន័យថាឈ្មោះ ។ Depan មានន័យថា នាមត្រកូន ឬ First Name ជាកន្លែង ដែលយើងត្រូវបំពេញ ។ Tengah មានន័យថាឈ្មោះកណ្តាល ហើយ Belakang មានន័យថានាមខ្លួល ឬ Last Name ដែលកន្លែងទាំងពីរនេះមិនតំរូវអោយបំពេញទេ អាចចន្លោះចោលបាន ។ បន្ទាប់ពីបាន ប្តួរហើយសូមចុចលើពាក្យ Tinjau Perubahan ដែលមានន័យថា រក្សារទុក ឬ ក៏ Save ។ បន្ទាប់មកសូមប្តូរមកជាភាសារ English វិញជាការស្រេច។ 


   ប៉ន្តែមិនទាន់អស់ទេ អ្នកទាំងអស់គ្នាត្រូវធ្វើតាម ជំហ៊ានទី ១ ដល់ ទី​៤ សារជាថ្មី បន្ទាបមកសូមដោះ Tick លើពាក្យ Use a proxy server for your LAN ( These settings will not appy to dail-up or VPN connections) និង​ លើពាក្យ Bypass proxy server fot local addresses ។ រួច Tick លើពាក Automatically detect settings  រួចហើយ ចុច OKAY ជាការស្រេច។ សូមមើលរូបខាងក្រោម


សូមអធ្យាស្រ័យចំពោះការរៀបរាប់មិនបានក្បោះក្បាយ។

Friday, August 22, 2014


   សួស្តីអ្នកទាំងអស់គ្នា ថ្ងៃមុនខ្ញុំបានលោកយក បទថ្មីរបស់លោក សក្កដា យកមកបង្ហាញម្តងរួចមកហើយ គឺបទ ឈ្លោះគ្នាដើម្បីអ្វី។ ហើយថ្ងៃនេះខ្ញុំលើកយកបទមួយទៀត មកបង្ហាញ អ្នកទាំងអស់គ្នា គឺ បទ A Smile On Valentine's Day ដែលបទនេះគឺយូរដែរហើយ ហើយក៏ជាបទដែលនិពន្ធបទភ្លេងថ្មីសុទ្ធសាតដែលជាស្នាដៃនិពន្ធរបស់លោកផ្ទាល់តែម្តង។ ចំពោះបទមួយនេះវិញក៏មានអ្នកខ្លះ បានស្តាប់រួចមកហើយ ហើយអ្នកខ្លះក៏ប្រហែលជាមិនទាន់បានស្តាប់ដែរ ។ បទនេះដែរ គឺបានរៀបរាប់ ពីអារម្មណ៏គាត់បានសាភាពទៅនារីម្នាក់ នៅក្នុងថ្ងៃបុណ្យនៃសេចក្តីស្រាលាញ់ ហើយគាត់បានប្រាប់នារីនោះថា ស្នេហ៍តែម្នាក់គ្មានពីរហើយសង្ឃឹមថា នាងយល់ព្រមទទួលក្តីស្រលាញ់ពីគាត់។

លោក សក្កដា ( Ah Da Sakada)
   តោះបើចង់ដឹងថាបទចំរៀងនេះមានខ្លឹមសារយ៉ាងណា សូមរីករាយស្តាប់ជាមួយខ្ញុំបាទទាំងអស់គ្នា


បទ : A Smile On Valentine's Day
និពន្ធ Melody និងទំនុកច្រៀដោយ : សក្កដា
និពន្ធបទភ្លេងដោយ : Emo Composer
ច្រៀងដោយ : សក្កដា

I : ភ្នែកទាំងគូរភ្លឺដូចជាដួងតារា ចាំងជះរស្មីថ្លាមកអូសទាញចិត្តបង ធ្លាក់អន្ល់ស្នេហ៍អូន ធ្លាក់សែនជ្រៅទៀតផង តើអូនអាចជួយបងបានទេ

II : CUTEម្លេះថ្លៃពាក្យសំដីក៏ពីរោះ បងមិនដែលឃើញសោះBEATUIFULម្លេះទេ បងមើលទៅរូបអូនក៏លង់ស្នេហ៍បងដែរ មិនដឹងជាអៀនអីមាសមេត្រឹមតែពាក្យស្នេហ៍ប៉ុណ្ណឹង

R1 : កុលាប១០០ទងបងសូមជូនអូន សង្ឃឹមថាមាសស្ងួនក្លាហានឆ្លើយថាស្នេហ៍ បងសន្យានិងអូនថាបងមិនប្រួលប្រែ ព្រមទាំងថែរក្សារស្នេហ៍រហូត

R2 : ព្រមទេថ្លៃថ្ងៃ Valenine's Day បងសូមសារភាពស្នេហ៍ជូនដល់ស្រស់ព្រលឹង ម្តេចក៏អូនអឹមអៀនចេះតែលួចញញឹម តែក្នុងចិត្តបងដឹងស្នាមញញឹមផ្តល់ក្តីស្នេហ៍ I Promise You ណាBABY  ស្នេហ៍អូនមួយគ្មានពីរ Can You Promise Me ស្រលាញ់តែបងណា I Love You So Much Because Of Your Smile You Are My Love Forever

ភ្លេង..............

ច្រៀង R1 និង R2 ម្តងទៀត


ប្រភពរូបភាព : Ah Da Sakada Facebook



Thursday, August 21, 2014

   លោកថេណា ដែលជាម្ចាស់ជ័យលេភី កម្មវិធីស្តាប់ចំរៀងខ្ញុំរដូវកាលទីមួយ ដែលរៀបចំដោយក្រុមហ៊ុនសប្បាយ ហើយថ្មីៗនេះលោកបាន ប្រកាសលក់ចំរៀងថ្មីៗ របស់គាត់ចំនួនពីរបទ ដែលមានចណងជើងថា VOOM និងបទ មនុស្សដែលបារម្មណ៍ពីអូន ដែលពីរបទនេះគឺសុទ្ធតែជាបទពីរោះតែម្តង ដែលមិនធ្វើអោយអ្នកទាំងអស់គ្នាខកបំណងឡើយ ។ ហើយបទទាំងពីនេះ លោកអ្នកអាចរកជាវបាននៅក្នុង CDBABY និងនៅលើ iTunes Store ។
តោះស្តាប់ Teaser បទទាំងពីរជាមួយខ្ញុំ


VOOM Cover Album
Someone Who Cares about You
   ពួកយើងក៏បានជាវបទថ្មីនេះដែរធានាថាពីរោះ ហេហេ ដើម្បីគាំទ្ររាល់បទភ្លេងថ្មី



   បើលោកអ្នកចង់ជាវស្តាប់ អាចរកបាននៅលើ TENA Fan Page ឬក៏តាមរយៈ iTunes Store
មនុស្សដែលបារម្ភពីអូន : https://itunes.apple.com/us/album/someone-who-cares-about-you/id911204084?i=911204090

បទភ្លេងថ្មីកើតចេញពីការគាំទ្រអ្នកទាំងអស់គ្នា

   ថ្ងៃមុន ខ្ញុំបានលើកយក បទ ថ្មីមកបង្ហាញម្តងហើយ ដែលមានចំណងជើងថា : ឈ្លោះគ្នាដើម្បីអ្វី ។ ថ្ងៃនេះ ខ្ញុំសូមលើកជួនបទថ្មី មួយទៀតដែលមានចំណងជើងថា សម្បត្តិដូនតា ដែលច្រៀងដោយ លោក ណាត ប្រិមប្រិយ ។
   ឥលូវនេះខ្ញុំសូមលើកយក ប្រវត្តិខ្លីៗរបស់លោកមកបង្ហាញអោយអ្នកទាំងអស់គ្នាបានដឹង។  សព្វថ្ងៃលោកជានិស្សិតមួយរូប ហើយសព្វថ្ងៃលោករស់ នៅក្នុងខេត្តកោះកុង។
លោក ណាត ប្រិមប្រិយ

   ដោយហេតុ ស្រលាញ់វិស័យចំរៀង លោកបានច្រៀងបទចំរៀងជាច្រើន បង្ហោះតាម Youtube ដើម្បីចែកជូនអ្នកទាំងអស់គ្នាបានស្តាប់កំសាន្ត ប៉ុន្តែនៅក្នុងពេលនេះ​ លោកបានបកស្រាយនៅចំរៀង ថ្មីមួយ ដែលជាស្នាដៃកូនខ្មែរសុទ្ធសាត ដែលមានចំណងជើងថា សម្បត្តិដូនតា ។ ដែលក្នុងការចេញបទថ្មីនេះ លោកបានបកស្រាយថា មូលហេតុដែលលោកធ្វើបទនេះឡើងគឺព្រោះតែលោកមានបំណងចង់អោយកូនខ្មែរទាំងអស់យកចិត្តទុកដាក់និងចូលរួមស្រលាញ់ថែរក្សាការពារសម្បត្តិវប្បធម៏ដូនតារបស់យើងដែលបានបន្សល់ទុកអោយ ព្រោះថាយុវជនយើងសព្វថ្អៃមិនសូវជាយកចិត្តទុកដាក់ និងគិតអំពីសម្បត្តិដូនតា របស់យើងនោះទេ។ នេះគ្រាន់តែជាកូនគំនិតមួយទេដែលបំផុសបំផុលតែប៉ុណ្ណោះ ហើយម្យ៉ាងវិញទៀតគឺចង់អោយ យើងងាកមកស្តាប់បទចម្រៀងដែលតែងសរសេរអំពីជាតិជាជាងស្តាប់បទចម្រៀងស្នេហា។
ដូចច្នេះបើចង់ដឹងថាបទចម្រៀង សម្បតិដូនតាមានអត្ថន័យយ៉ាងណា សូមចូលរួមស្តាប់ទាំងអស់គ្នា។



បើសិនជាពេញចិត្តឬមិនពេញចិត្ត លោកអ្នកអាចចូលទៅផ្តល់មតិកែលំអ ក៏ដូចជាលើកទឹកចិត្តដល់គាត់ផង ដើម្បីអោយបទថ្មីក្រោយ មានគុណភាពកាន់តែល្អប្រសើរ៕

   សួស្តីអ្នកទាំងអស់គ្នា! អ្នកទាំងអស់គ្នាដែលនិយមបទចម្រៀងបែប រ៉េប ប្រហែលជាស្គាល់លោក ខ្មែរមួយជីវិត ហើយ ដែលលោកតែងតែច្រៀងរ៉េប រៀបរាប់ពីសង្គមបច្ចុប្បន្ន។ ហើយបទដែលទទួលស្គាល់ ពីសំណាក់អ្នកស្តាប់មានដូចជា បទ ទាសករលុយដុល្លារ បទ ទោសមិត្ត​ (Fake Friend) បទអ្នកម្តាយ ហើយបទចុងក្រោយដែលកំពុងពេលនិយមនោះ មានដូចជាបទ ដុតចោល និងបទ ស្នេហាក្នុងពេលរាត្រី ដែលជាបទចំរៀងនៅក្នុងរឿង គ្រាប់ពេជ្យ (OST) ដែលបានដាក់បញ្ចាំងកាលចុងឆ្នាំ ២០១៣។ បទនេះគឺជាបទជំនាន់ដើមត្រូវបាន ផលិតកម្ម KlapYaHandz បានលើកយកមកផលិតសារថ្មី ដែលមានលក្ខណៈ Remix ហើយហ្នឹងរ៉េប ដែលច្រៀងដោយ ស្រីលក្ខ័ និង លោកខ្មែរមួយជីវិត។ ហើយបទទាំងពីនេះ ក៏មាននៅក្នុងអាល់ប៊ុមថ្មីនេះ ដែរ។

ខ្មែរមួយជីវិត
បទ: ដុតចោល

បទស្នេហាក្នុងពេលរាត្រី


   នៅក្នុពេលថ្មីៗនេះ លោកបានចេញនៅអាល់ប៊ុមជាផ្លូវការថ្មីមួយ ដែលមានចំណងជើងថា ចលនាពាក្យនៃជួន ( RhyMeMotion ) ដែលផលិតឡើងដោយផលិតកម្ម KlapYaHandz ។ ដែលក្នុងអាល់ប៊ុមនោះមានបទចំរៀងចំនួន ១៥បទ សុទ្ធសឹងតែជាបទពីរោះៗ មិនធ្វើអោយអ្នកស្តាប់ ខកបំណងឡើយ ។

រូបគំរបអាល់ប៊ុម ( Album Art )
រូបកញ្ចប់អាល់ប៊ុល និង​ CD
អាល់ប៊ុម ចលនានៃពាក្យជួន ដែលដាក់លក់នៅលើ iTunes Store

លោកខ្មែរមួយជីវិត បានបង្ហើបប្រាប់ថា លោកនឹងមានអ៊ាល់ប៊ុមថ្មីមួយទៀត ដែលរំពឹងថានឹង ចេញនៅដើមឆ្នាំ ២០១៥៕
បើអ្នកទាំងអស់គ្នាចូលចិត្ត អាចរកជាវបានតាមរយៈលេខ ០១២ ៣០៤ ៥៦៤ 
ឬក៏អាចរកទិញបាននៅលើ iTunes Store

អរគុណដល់ បងខ្មែរមួយជីវិតដែលអនុញ្ញាត អោយយើង Upload ចូល SOUNDCLOUD
ប្រភពរូបភាព : Khmer1Jivit Fan Page
                        : KlapYaHandz Fan Page

Wednesday, August 20, 2014

   មិត្តអ្នកអានដែលបានមើលកម្មវិធី The Voice Cambodia ច្បាស់ជាស្គាល់ឈ្មោះគាត់ហើយ។ គាត់រស់នៅខេត្តកំពង់ចាម គាត់មានបញ្ហាពិការភ្នែកពីកំណើ់ត ហើយ មុននឹងក្លាយជាអ្នកចំរៀង ក្រុមគ្រួសាររបស់គាត់ បានអោយគាត់មករស់នៅទីរួមខេត្តនៅក្នុង " អង្គការគ្រួសារថ្មី " ។ មុនហ្នឹងចូលប្រលងចំរៀងនៅកម្មវិធី The Voice Cambodia ដាក់ពាក្យកម្មវិធីប្រលងជាច្រើនកម្មវិធី ប៉ុន្តែមិនអ្នកណាទទូលគាត់ទេ ដោយគេប្រាប់ថាគាត់មិនមានសម្ថភាព និងកាយស​ម្បទា គ្រប់ធ្វើជាអ្នកចំរៀង បន្ទាប់មកគាត់បានចូលច្រៀងតាមភោជនីដ្ឋានដើម្បីយកប្រាក់កំរ៉ៃដើម្បីផ្គត់ផ្គង់ គ្រួសារ។ នៅក្នុងថ្ងៃទី ៨ ខែសីហា ឆ្នាំ២០១៤​ សាន្ថីទូរទស្សន៍បានចាក់ផ្សាយ កម្មវីធី The Voice Cambodia ដែលជាសប្តាហ៍ដំបូង បានធ្វើអោយទស្សនិកជន និង គ្រូបង្វឹកទាំងបួន ស្រក់ទឹកភ្នែកព្រោះបានស្តាប់ពីជីវប្រវត្តិ កំសត់ និងការតស៊ូរបស់គាត់ ប៉ុន្តែនៅក្នុង​ការ​ប្រកួត​ប្រលង​ចំរៀង​នេះ​ គាត់​មិន​បាន​ជាប់​នៅ​ក្នុង​វគ្គ​ Blind Auditions នេះទេ ដោយ គ្រូ​បង្វឹក​បាន​ពន្យល់​ប្រាប់​ថា​ សំលេង​គាត់​ល្អ​ ប៉ុន្តែ​គាត់​នៅ​មាន​ចំនុច​ខ្វះខាត​មួយ​ចំនួន​ ដែល​មិន​​អាច​ធ្វើ​ឲ្យ​គាត់​ជាប់​ន្ត​​ទៅ កាន់​វគ្គ​ Battle បាន​ឡើយ។
លោក ប្រុក ចាន់ថន
វីឌីអូទាំងស្រុងនៅកម្មវីធី The Voice Cambodia



   ថ្វី​ត្បិត​តែ​គាត់​មិន​បាន​ជាប់​នៅកម្មវិធី​ The Voice Cambodia ពិតមែន គាត់ទទួលបានផលិតកម្ម BKS ដែលជាផលិតកម្មដែលបេជ្ញាផលិតតែបទ ភ្លេងថ្មី បានប្រកាស តាមរកគាត់ តាមរយៈបណ្តាញសង្គម Facebook ដើម្បីទទួលគាត់មកធ្វើជាតារាចំរៀងថ្មីនៃ ផលិតកម្ម BKS។


   បន្ទាប់ពីចួលទៅលិតកម្ម ខាងផលិតកម្ម BKS មិនបង្អង់យូរទេក៏បាន ចេញបទចំរៀងថ្មី អោយគាត់ភ្លាម ដែលបទនេះ បានរៀបរាប់ពីជីវិតនិងការតស៊ូរបស់គាត់ តាំងពីដើមរហូតមក ដល់សព្វថ្ងៃ ហើយក៏សង្ឃឹមថាតារាចំរៀងថ្មី មួយដួងនេះនឹងរះក្នុងដួងចិត្តអ្នកទាំងអស់គ្នា ៕




BKS ALWAYS ORIGNAL
លោក ប្រាក់ ចាន់ថន និង លោក ឈុន សុវណ្ណភក្តី

ប្រភពរូបភាព : ផលិតកម្ម BKS
                       : The Voice Cambodia Youtube Channel

   សួស្តីអ្នកទាំងអស់គ្នា។ ថ្ងៃទំនេរមិនដឹងធ្វើអ្វីក៏នឹកឃើញសរសេរពីអនុស្សាវរីយ៍ កាលនៅរៀន បឋមសិក្សា។ កាលពីនៅកុមារ កាលដែលរៀនថ្នាក់ទី ១ និងទី ២ ខ្ញុំរៀននៅឯស្រុកក្រគរ ជាស្រុកមួយនៅក្នុងខេត្តពោធិ័សាត់ កាលនោះប្រហែលជាឆ្នាំ ១៩៩៨។ ខ្ញុំរស់នៅជាមួយលោកតា និង យាយតាំងពីតូច រហូតដល់ខ្ញុំរៀនថ្នាក់ទី ៣​ ទើបខ្ញុំផ្លាស់ប្តូរមករៀននៅខេត្តវិញ ហើយរស់នៅជាមួយ ប៉ាម៉ាក់ ។ មូលហេតុគឺដោយសារតែកាលនោះប៉ាខ្ញុំទើបតែចេញធ្វើការ មិនទាន់មានជិវភាពធូធារ ទើបអោយខ្ញុំរស់នៅឯស្រុក លុះដល់ថ្នាក់ទីបីគាត់ក៏យកខ្ញុំទៅនៅខេត្ត។ កាលដំបូងឡើយខ្ញុំមិនចង់ទៅទេដោយហេតុតែ​ស្រលាញ់ តានិងយ៉ាយមិនដាច់ចិត្តទៅ​។ ខ្ញុំទៅខេត្តបានតែ ៤ ៥ថ្ងៃក៏ត្រលប់មកវិញ លុះដល់ចូលកងទើបខ្ញុំអាចរស់នៅបាន ។
   កាលនៅកុម៉ាខ្ញុំមិនសូវជាចូលរៀនប៉ុន្មានទេ គឺច្រើនតែគេចសាលា ទៅញ៉ាំបាយមើលគេបញ្ចាំង រឿង តុក្កតា ឆ្មានិងកណ្តុរ Tom and Jerry រឿងមនុស្សយន្ត ដូចជា Power Ranger​ ស្រម៉ោចក្រហម ស្រម៉ោចបៃតង V3 និងរឿងជាច្រើនទៀតមិនចាំចំណងជើង :-D ។ កាលនោះមានតែតាម ហាងលក់បាយទេដែលមាន បញ្ចាំង ទើបលួចគេចសាលាទៅមើលរឿង ។ក្រៅពីនេះមានទូរទស្សន៍បាយន្ត ក៏ចាក់ផ្សាយដែរនៅនាទីកុម៉ា ម៉ោង 11ព្រឹករាងរាល់ចុងសប្តាហ៍ ។ខ្ញុំចូលចិត្តណាស់រឿង អស់ហ្នឹងហើយនៅមើលដល់សព្វថ្ងៃ ដូចកូនក្មេងចឹង។ 
Tom And Jerry Kid Show
Tom And Jerry ( រឿងឆ្មារ និង កុណ្តរ ដែលពេញនិយមដល់សព្វថ្ងៃ )
Power Ranger
Kamen Rider V3 : ស្រម៉ោចបៃតង V 3

Kamen Rider Black Rx : ស្រម៉ោចក្រហម
ហើយខាងក្រោមនេះវិញ ជារឿងមនុស្សយន្តដែលចេញផ្សាយឆ្នាំ ២០១៤ អាចរកមើលបាននៅក្នុង Youtube
Kamen Rider Gaim
ToQger
   មូលហេតុដែលធ្វើអោយខ្ញុំគេចសាលាមិនចួលរៀនមួយទៀតគឺ ខ្ញុំទៅលេងហ្គេម កាលនោះសប្បាយណាស់ លេងរហូតអោយតែទំនេរទៅហើយ ទោះជាប៉ាវាយ ក៏ទៅដែរ ព្រោះនៅក្នេងចូលចិត្តលេង។ ហើយហ្គេមសប្បាយៗ ជំនាន់នោះខ្ញុំបានរៀបរាប់នៅ ក្នុង អត្ថបទមុន គឺ អ្នកជិតខាងល្អ ហើយអាចចូលមើលបាន។ កាលនោះមានលុយប៉ុន្មានក៏មិនសល់ដែរ គឺយកទៅទិញ កាក់មកលេង ហើយ អោយតែបានលេងឈឺសាច់យ៉ាងណាក៏ទៅដែរ។
   មានថ្ងៃមួយថ្ងៃឈប់សម្រាក គឺថ្ងៃព្រហ​ស្បត្តិ៍ព្រោះ ជារៀងរាល់ថ្ងៃព្រហស្បត្តិ៍ គេតែងតែធ្វើពលកម្ម ហើយសំរាក ខ្ញុំក៏ទៅមើលរឿងនៅហាងបាយ ថ្ងៃនេះមើលជក់ពេក ក៏ភ្លេចមើលកង់ ចេញមកវិញក៏បាត់កង់តែម្តង ខ្ញុំភ័យណាស់ទៅវិញប៉ាខ្ញុំវាយទៀតហើយ បន្ទាប់មកទៅ ផ្ទះវិញប៉ាខ្ញុំសូរថា :
កង់ទៅណា ? 
ខ្ញុំតបវិញថា :
បាទ ខ្ញុំញ៉ាំបាយនៅហាង មើលរឿង ក៏បាត់កង់។
 គាត់ក៏បន្តរទៀតថា :
វាមិនដែល អាណាស៊ីបាយបាត់កង់ទេហា ហ្អែងទៅលេងហ្គេមទៀតហើយ។
ខ្ញុំខំនិយាយប្រាប់គាត់យ៉ាងណាក៏គាត់មិនជឿខ្ញុំដែរ ដល់តែចឹងខ្ញុំក៏ឆ្លើ់យប្រាប់គាត់ថា :
បាទ ខ្ញុំទៅលេងហ្គេមមែន ខ្ញុំអត់ហ៊ានប្រាប់ប៉ាខ្លាចប៉ាវាយ។

   ចាប់ពីថ្ងៃហ្នឹងមក ពេលជួបជុំបងប្អូនម្តងៗ គាត់តែងតែបង្អាប់ខ្ញុំមកដល់សព្វថ្ងៃថា : 
អារ៉ា កង់ហ្អែងបាត់ទៅណា! បាទៗ ប៉ា ខ្ញុំៗ ស៊ីបាយមើលតុក្កតា។

កង់ខ្ញុំមានរូបរាងបែបហ្នឹង គេហៅថាគង់គក់ ឬកង់ដៃត្រង់

ប្រភពរួបភាព : google.com




Tuesday, August 19, 2014

   សួស្តីមិត្តអ្នកអានទាំងអស់គ្នា! យើងបានដឹងមកហើយថា បទចម្រៀងរបស់យើងសព្វថ្ងៃស្ទើរតែ ៩៥% ហើយដែលបានចំលងមកពីបណ្តាប្រទេសផ្សេង ដូចជា អេមេរិច អង់គ្លេស ថៃ កូរ៉េ ជប៉ុន ចិន វៀតណាម រហូតចំលងដល់ប្រស៊ីលទៀត។ ប៉ុន្តែយើងសង្កេតឃើញថា នៅក្នុងឆ្នាំ ២០១៤ នេះ ការផលិតបទភ្លេងថ្មី ដែលជាស្នាដៃកូនខ្មែរមានការកើនឡើងជាច្រើន ទាំងនៅតាមផលិតកម្ម និងបងៗដែលជាគាត់បង្ហោះក្នុង Youtube ស្តាប់កំសាន្ត។ ហើយក្នុងថ្ងៃនេះ យើងក៏មានបទចំរៀងថ្មីមួយ សម្រាប់ចែកចូនមិត្តអ្នកអានទាំងអស់គ្នាស្តាប់កំសាន្ត។

លោក សក្កដា

ឈ្លោះគ្នាដើម្បីអ្វី

បទនេះ ច្រៀងដោយ : Ah Da Sakada
និពន្ធ Melody ដោយ : Ah Da Sakada
និពន្ធភ្លេងដោយ : Emo Composer

ផ្តើម : មានគេថាខ្ញុំល្ងង់ ទ្រាំយំព្រោះស្នេហា តែឈឺប៉ុណ្ណាគេមិនដឹង

I : មានគេថាខ្ញុំល្ងង់ ទ្រាំយំព្រោះស្នេហា តែឈឺប៉ុណ្ណាគេមិនដឹង ទើបមានស្នេហ៍ដំបូង បេះដូងមិនចេះទ្រាំ ទឹកភ្នែកជោគជាំរាល់រាត្រី

II : ពេលយំនឹកដល់ស្រី បងគេងមិនដែលលក់​ អារម្មណ៍ចង់ជួបអូនខ្លាំងណាស់  ពេលនេះទើបដឹងខ្លួន ថាត្រូវការអូនច្បាស់ អូនអាចផ្តល់ឳកាសបងបានទេ

R1 : ឈ្លោះគ្នាដើម្បីអ្វី បើចិត្តនៅតែនឹកគ្នា បងអាណិតពុំងារពេលដឹងថាឈឺព្រោះបង តើអូនមានលួចយំទេ មិត្តអូនខ្សឹបប្រាប់បង ថាទ្រូងនួនល្អងឈឺចិត្តខ្លាំង
R2 : បងនឹកអូន នឹកណាស់ៗៗមាសមេ បងសុំទោសមាសស្នេហ៍ដែលបងធ្វើអោយអូនយំ សន្យាបានទេថ្លៃ អូនមិនចោលរូបបងព្រោះបេះដូងរុំអស់ច្រើនដងត្រូវការថ្លៃ








   នេះជាអត្ថបទទីពីរ ហើយបន្ទួាប់ពីខ្ញុំបានសរសេររឿងរាវ ទាក់ទងនិង ខ្មោចលង ហើយទីពីរនេះ ខ្ញុំនិយាយពីរៀងទាក់ទងជាមួយអ្នកជិតខាងម្តង ។ កាលនោះ ខ្ញុំតែងតែទៅគេងផ្ទះមិត្តភក្តិខ្ញុំ ជា រាលល់ថ្ងៃយើងតែងនៅខាង មុខផ្ទះ និយាយគ្នាលេងផង ហើយលេងហ្គេមផង ដែលហ្គមទាំងនោះ សុទ្ធតែជាហ្គេមដែលពួកយើងលេងកាលនៅរៀនអនុវិទ្យាល័យ និង វិទ្យាល័យ ហើយហ្គេមដែល ពេញនិយមសម័យនោះរួមមាន ហ្គេម អាពាក់មួក ហ្គេមវាយគ្នាជំនាន់​ ៩៧ ដល់ ២០០២ ហ្គេមបាញ់ រាំបូកន្តឿ វគ្គ ១ ដល់ វគ្គ ៤ បើនិយាយពីហ្គេមទាំងនេះក្មេងៗ ប្រុសៗ ដែលប្រលងបាក់ឌុបឆ្នាំ២០០៩ ឬក៏ក្រោមច្បាស់ជាស្គាល់ជាក់ជាមិនខាន  ព្រោះសុទ្ធតែអ្នកគេចសាលាចូលលេងហ្គេមដួចគ្នា :-D ។

Cadillacs and Dinosaurs Capcom
នេះហើយហ្គេមអាពាក់មួយ ជាហ្គេមដើរវាយដ៏ពេញនិយម

Metal Slug X
មួយនេះវិញជាហ្គេមបាញ់គ្នា ពេញនិយមណាស់សម័យលេងដាក់កាក់

King OF Fighter 2002
មួយនេះវិញជាហ្គេមវាយ ៣ ទល់ ៣ ពេញនិយមជាងគេហើយ

ហ្គេមទាំងនេះបើអ្នកទាំងអស់គ្នាអត់ស្គាល់ទេគឺមិនមែនជាចៃហ្គេមទេ :-D

   ឥលូវងាកមកសាច់រឿងយើងបន្តទៀត ពូកយើងតែងតែលេងជារៀងរាល់យប់ លេងផង ស្រែកផង សប្បាយណាស់ អ្នកណាលេងចាញ់គេ ឌឺស្ពឹកមុខហើយ ហាហា​ ។ មានថ្ងៃមួយពួកយើងលេង ដល់យប់ជ្រៅ ព្រោះសប្បាយពេក លេងដល់អ្នកនៅជាន់ខាងលើនៅមិនសុខ គាត់ក៏បានមក ខាងក្រោម ដោយឈនៅខាងមុខផ្ទះខ្ញុំហើយ ប៉ុន្តែផ្ទះខ្ញុំដាក់សំណាញ់ គាត់ឈនៅក្រៅសំណាញ់ ហើយនិយាយថា :
នែ ប្អូនលេងក៏លេងទៅ ហេតុអ្វីចាំបាច់ស្រែក ហ៊ោ យប់ហើយយគេដេកណាប្អូន !

 ដោយឃើញស្ថានភាពបែបនេះ​ ណាមួយពួកយើងខ្លាចផង យើងក៏តបវិញថា :
បាទៗ បង! ពួកយើងឈប់លេងហើយ។
   ចាប់តាំងពីថ្ងៃនេះមក ពួកយើងក៏ឈប់លេង នៅខាងមុខផ្ទះ ហើយក៏មកលេងនៅក្នុងផ្ទះវិញ ហើយក៏មិនហ៊ានស្រែក រំខានគេទៀតដែរដោយខ្លាចជួបរឿងដូចនេះម្តងទៀត :D ។ ជារៀយពួកយើង តែងតែជួបបបងប្រុសម្នាក់នោះនៅក្នុង Mart ជិតផ្ទះ ពួកយើងមិនហ៊ានមើលមុខគាត់ទេ ដោយហេតុថាខ្លាច តែគាត់ជាមនុសរួសរាយ ជាចូលចិត្តនិយាយច្រើន ដូចច្នេះពួកយើងក៏សន្និដ្ឋានថា ហេតុការដែលកើតឡើងនៅយប់នោះ គឺកាត់ស្រវឹងទេ :-D  ៕


ប្រភពរូបភាព : Google.com

Monday, August 18, 2014


   សួស្តីអ្នកទាំងអស់គ្នា។ ថ្ងៃនេះសុខសប្បាយដែរទេ ? ហេហេខ្ញុំសុខខ្លាំងណាស់ (ថ្ងៃដែលកំពុងសរសេរ) ។ តើអ្នកទាំងអស់គ្នាជឿថាមានខ្មោចទេ ?????


        នេះជាអត្ថបទទីមួយ ដូចច្នេះហើយខ្ញុំចង់រំលឹកពីរឿងចំលែកមួយដែលបានកើតឡើង កាលដែលខ្ញុំរស់នៅទីក្រុងភ្នំពេញ។ កាលនោះខ្ញុំដូចជារៀនថ្នាក់ឆ្នាំទីមួយនៅឡើងនៅ សាកលវិទ្យាល័យ ន័រតុន ។ ជារឿយៗខ្ញុំតែងតែទៅលេងផ្ទះមិត្តភក្តិខ្ញុំដើម្បី ជួបជុំគ្នា ក៏ដូចជាជែក កំសាន្តដើម្បីបន្ថយទុកកង្វល់ ពួកយើងតែងតែនិយាយគ្នាដល់យប់ជ្រៅ នៅបង្កាន់ដៃមុខផ្ទះ ជារៀងរាល់យប់ មិនដឹងជានិយាយពីអ្វីខ្លះទេ ។ ហើយពួកគេតែងតែគេងក្នុងផ្ទះ ចំនែកខ្ញុំវិញ ចងអង្រឹងគេងនៅខាងមុខ ផ្ទះព្រោះខ្ញុំតែងតែដោនឡូត បទចំរៀងថ្មី មកស្តាប់ ហើយមូលហេតុ ដេលខ្ញុំគេងមុខផ្ទះនោះ គឺមកពីនៅជិតហ្នឹងគេ Free Wifi ដូចច្នេះហើយ ខ្ញុំក៏គេងនៅខាងមុខ។ ជារៀងរាល់យប់ ខ្ញុំគេងលក់ស្រួលណាស់ គេងដល់ម៉ោង ៩ ពេលខ្លះ ម៉ោង ១០ ក៏មានដែរ។ តែមាន យប់មួយ គឺជាយប់ដែលខ្ញុំខ្លាចបំផុត គឺខ្ញុំកំពុងតែគេងលក់សុខៗ ក៏មានរឿងចំលែកមួយកើតឡើង បានធ្វើភ្ញាក់ឡើង រឿងដែលចំលែកនោះគឺ ខ្ញុំងើបពី អង្រឹងមិនរួចសោះ ទោះជាខ្ញុំខំប្រឹងយ៉ាងណា ក៏ងើបមិនរួចដែរ ដូចជាមានអ្វីមកសង្កត់ខ្ញុំអ៊ីចឹង ហើយខ្ញុំក៏បានបើកភ្នែកមើល ប៉ុន្តែខ្ញុំមើលមិនមាន ឃើញអ្វីទេ ព្រោះពេលនោះខ្ញុំទើបតែងើបមិនទាន់ស្វាង បូករួមជាមួយពេលយប់ផង ប្រហែល ជាម៉ោង ២ ដែរហើយ បន្ទាប់មកខ្ញុំក៏សន្នដ្ឋាន ថាគ្មានអ្វីទេ មានតែខ្មោចលងខ្ញុំហើយ ខ្ញុំក៏ព្យាយាម ងើប តែមិនរួចសោះ​​​ ទំរាំតែងើបរួចព្រះអើយ ៤ នាទី ទៅ ៥ នាទី ដែរហ្នឹង ខ្ញុំភ័យមែនទែនខ្ញុំក៏បាន ដាស់អោយមិត្តភក្តិខ្ញុំបើកភ្លើង ហើយប្រមូល ខ្លើយកើយ ខ្លើយឳប ផួយ ចូលក្នុងយ៉ាងលឿន បន្ទាប់មក ខ្ញុំក៏ព្យាយាមគេងវិញ តែគេងមិនលក់សោះ ចេះតែនឹកឃើញរឿងដែល ទើបនិង កើតឡើង ខណៈដែលមិត្តខ្ញុំគេងលក់អស់ហើយ ។ ចាប់តាំងពីថ្ងៃនោះមក ខ្ញុំក៏ស្បថថា ឈប់ទៅគេងនៅខាង មុខហ្នឹងទៀតហើយ។ តាំងពីពេលហ្នឹងមកខ្ញុំមិនដែលជួបប្រទេះរឿងដូចនេះ ទៀតឡើយ  រហូតដល់ពេលដែលត្រលប់មករស់នៅស្រុកកំណើតវិញ ព្រោះខ្ញុំបានផ្ទេរការសិក្សារ មកបន្តនៅខេត្តវិញ ខ្ញុំក៏បានជួបរឿងដូចគ្នានេះម្តងទៀត តែពេលនោះ ខ្ញុំដូចជាភ្ញាក់ ក៏ដូចជាមិនភ្ញាក់ដែរ ( អាចថាមមើរក៏ថាបាន)  ខ្ញុំបានសុបិនឃើញ ចោរលួចទូរសព្ទ័ខ្ញុំ ដែលខ្ញុំសាកថ្មចោលនៅជិតបង្អួច ពេលនោះខ្ញុំព្យាយាមងើប​ដើម្បីទៅដណ្តើមទូរសព្ទពី ចោរវិញ តែខ្ញុំងើបមិនរួចសោះ ទាំងដៃទាំងជើងគឺកំរើកមិនរួចទេ គឺដូចពេលដែលនៅភ្នំពេញអ៊ីចឹងដែរ បន្ទាប់មកខ្ញុំរាងស្វាងបន្តិច ទើបដឹងថាជាការមមើរ ( សុបិន ) ចោរមិនបានលួចទូរសព្ទខ្ញុំទេ ប៉ុន្តែខ្ញុំចាប់ផ្តើមខ្លាចទៀតហើយ ព្រោះគិតថាខ្មោចលង ជាលើកទីពីរ​ តែលើកនេះគឺកាន់តែខ្លាច ព្រោះគេងតែម្នាក់ឯងមិនមានមិត្តភក្តិ ដូចកាលពីលើកមុនទេ ធ្វើខ្ញុំអង្គុយលេងជិតមួយម៉ោង ទើបបន្តរដេកទៀត។ ខ្ញុំមិនដឹងថាវាគឺខ្មោចលង មែនឬក៏អត់ទេ គឺដឹងតែព្រឺរោម ហាសហា។ ចុះអ្នកទាំងគ្នា គិតថាខ្មោចលងដែរទេ