BAYMAX 23

រៀបរាប់ រឿងរាវដែលកើតឡើងជារៀងរាល់ថ្ងៃ

Monday, August 18, 2014

ខ្មោចលង ! ហាហា


   សួស្តីអ្នកទាំងអស់គ្នា។ ថ្ងៃនេះសុខសប្បាយដែរទេ ? ហេហេខ្ញុំសុខខ្លាំងណាស់ (ថ្ងៃដែលកំពុងសរសេរ) ។ តើអ្នកទាំងអស់គ្នាជឿថាមានខ្មោចទេ ?????


        នេះជាអត្ថបទទីមួយ ដូចច្នេះហើយខ្ញុំចង់រំលឹកពីរឿងចំលែកមួយដែលបានកើតឡើង កាលដែលខ្ញុំរស់នៅទីក្រុងភ្នំពេញ។ កាលនោះខ្ញុំដូចជារៀនថ្នាក់ឆ្នាំទីមួយនៅឡើងនៅ សាកលវិទ្យាល័យ ន័រតុន ។ ជារឿយៗខ្ញុំតែងតែទៅលេងផ្ទះមិត្តភក្តិខ្ញុំដើម្បី ជួបជុំគ្នា ក៏ដូចជាជែក កំសាន្តដើម្បីបន្ថយទុកកង្វល់ ពួកយើងតែងតែនិយាយគ្នាដល់យប់ជ្រៅ នៅបង្កាន់ដៃមុខផ្ទះ ជារៀងរាល់យប់ មិនដឹងជានិយាយពីអ្វីខ្លះទេ ។ ហើយពួកគេតែងតែគេងក្នុងផ្ទះ ចំនែកខ្ញុំវិញ ចងអង្រឹងគេងនៅខាងមុខ ផ្ទះព្រោះខ្ញុំតែងតែដោនឡូត បទចំរៀងថ្មី មកស្តាប់ ហើយមូលហេតុ ដេលខ្ញុំគេងមុខផ្ទះនោះ គឺមកពីនៅជិតហ្នឹងគេ Free Wifi ដូចច្នេះហើយ ខ្ញុំក៏គេងនៅខាងមុខ។ ជារៀងរាល់យប់ ខ្ញុំគេងលក់ស្រួលណាស់ គេងដល់ម៉ោង ៩ ពេលខ្លះ ម៉ោង ១០ ក៏មានដែរ។ តែមាន យប់មួយ គឺជាយប់ដែលខ្ញុំខ្លាចបំផុត គឺខ្ញុំកំពុងតែគេងលក់សុខៗ ក៏មានរឿងចំលែកមួយកើតឡើង បានធ្វើភ្ញាក់ឡើង រឿងដែលចំលែកនោះគឺ ខ្ញុំងើបពី អង្រឹងមិនរួចសោះ ទោះជាខ្ញុំខំប្រឹងយ៉ាងណា ក៏ងើបមិនរួចដែរ ដូចជាមានអ្វីមកសង្កត់ខ្ញុំអ៊ីចឹង ហើយខ្ញុំក៏បានបើកភ្នែកមើល ប៉ុន្តែខ្ញុំមើលមិនមាន ឃើញអ្វីទេ ព្រោះពេលនោះខ្ញុំទើបតែងើបមិនទាន់ស្វាង បូករួមជាមួយពេលយប់ផង ប្រហែល ជាម៉ោង ២ ដែរហើយ បន្ទាប់មកខ្ញុំក៏សន្នដ្ឋាន ថាគ្មានអ្វីទេ មានតែខ្មោចលងខ្ញុំហើយ ខ្ញុំក៏ព្យាយាម ងើប តែមិនរួចសោះ​​​ ទំរាំតែងើបរួចព្រះអើយ ៤ នាទី ទៅ ៥ នាទី ដែរហ្នឹង ខ្ញុំភ័យមែនទែនខ្ញុំក៏បាន ដាស់អោយមិត្តភក្តិខ្ញុំបើកភ្លើង ហើយប្រមូល ខ្លើយកើយ ខ្លើយឳប ផួយ ចូលក្នុងយ៉ាងលឿន បន្ទាប់មក ខ្ញុំក៏ព្យាយាមគេងវិញ តែគេងមិនលក់សោះ ចេះតែនឹកឃើញរឿងដែល ទើបនិង កើតឡើង ខណៈដែលមិត្តខ្ញុំគេងលក់អស់ហើយ ។ ចាប់តាំងពីថ្ងៃនោះមក ខ្ញុំក៏ស្បថថា ឈប់ទៅគេងនៅខាង មុខហ្នឹងទៀតហើយ។ តាំងពីពេលហ្នឹងមកខ្ញុំមិនដែលជួបប្រទេះរឿងដូចនេះ ទៀតឡើយ  រហូតដល់ពេលដែលត្រលប់មករស់នៅស្រុកកំណើតវិញ ព្រោះខ្ញុំបានផ្ទេរការសិក្សារ មកបន្តនៅខេត្តវិញ ខ្ញុំក៏បានជួបរឿងដូចគ្នានេះម្តងទៀត តែពេលនោះ ខ្ញុំដូចជាភ្ញាក់ ក៏ដូចជាមិនភ្ញាក់ដែរ ( អាចថាមមើរក៏ថាបាន)  ខ្ញុំបានសុបិនឃើញ ចោរលួចទូរសព្ទ័ខ្ញុំ ដែលខ្ញុំសាកថ្មចោលនៅជិតបង្អួច ពេលនោះខ្ញុំព្យាយាមងើប​ដើម្បីទៅដណ្តើមទូរសព្ទពី ចោរវិញ តែខ្ញុំងើបមិនរួចសោះ ទាំងដៃទាំងជើងគឺកំរើកមិនរួចទេ គឺដូចពេលដែលនៅភ្នំពេញអ៊ីចឹងដែរ បន្ទាប់មកខ្ញុំរាងស្វាងបន្តិច ទើបដឹងថាជាការមមើរ ( សុបិន ) ចោរមិនបានលួចទូរសព្ទខ្ញុំទេ ប៉ុន្តែខ្ញុំចាប់ផ្តើមខ្លាចទៀតហើយ ព្រោះគិតថាខ្មោចលង ជាលើកទីពីរ​ តែលើកនេះគឺកាន់តែខ្លាច ព្រោះគេងតែម្នាក់ឯងមិនមានមិត្តភក្តិ ដូចកាលពីលើកមុនទេ ធ្វើខ្ញុំអង្គុយលេងជិតមួយម៉ោង ទើបបន្តរដេកទៀត។ ខ្ញុំមិនដឹងថាវាគឺខ្មោចលង មែនឬក៏អត់ទេ គឺដឹងតែព្រឺរោម ហាសហា។ ចុះអ្នកទាំងគ្នា គិតថាខ្មោចលងដែរទេ









No comments:

Post a Comment