BAYMAX 23

រៀបរាប់ រឿងរាវដែលកើតឡើងជារៀងរាល់ថ្ងៃ

Saturday, November 25, 2017

   សួស្តីមិត្តអ្នកដែលបានជាទីមេត្រី! ថ្ងៃនេះមកទៀតហើយមកណេនាំពីផលិតដែលបានប្រើប្រាស់ ព្រោះថាប៉ុន្មានថ្ងៃមុនបានទិញនៅផលិតផលមួយដែលមានឈ្មោះថា Mi Audio Stream តំលៃវាគឺប្រហែល 21$ ថ្លៃដែរហ្នឹង :-D តែគុណភាពមិនអន់ទេល្អណាស់ ផលិតនេះដែរគឺយើងប្រើវាដើម្បី Stream បទចំរៀងចូលទៅ Speaker ណាដែលមិនមានប្រើនៅបច្ចេកវិទ្យា Bluetooth ឬក៏ស្តាប់កាសដែលមិនមាន Bluetooth។


   Mi Audio Receiver នេះផងដែរគឺមានរូបរាងតូចស្តើងងាយស្រួលដាក់តាមខ្លួន។ ផលិតនេះដែរគឺប្រើនៅបច្ចេកវិទ្យា Bluetooth  4.2 ដែលជាបច្ចេកវិទ្យាជំនាន់ថ្មីដែលមាន លទ្ធភាពអាច Stream នៅប្រភេទបទចំរៀងជាលក្ខណៈ HD បានយ៉ាងងាយស្រួលដោយមិនមានការរអាក់រអួលណាមួយឡើង បើនិយាយអំពីទំងន់គឺថាស្រាលមហាសែនស្រាល ពោលគឺវាមានទំងន់ត្រឹមតែ 10ក្រាមតែប៉ុណ្ណោះ។ ក្រៅពីអ្វីដែលបានរៀបរាប់ខាងលើ យើងនិយាយអំពីរយៈពេលនិការប្រើប្រាស់គឺយើងអាចប្រើបានរហូតដល់4 ទៅ 5 ម៉ោងឯណោះ ដែលជាភាពងាយារួលមួយដែលមិនតំរូវអោយយើងសាកថ្មរាល់ថ្ងៃ ។





   សួស្តីមិត្តអ្នកអានទាំងអស់គ្នា អ្នកមិនបានអានក៏សួស្តីផងដែរ! ថ្ងៃនេះមកទៀតហើយ មកទៀតហើយ ជាមួយនិងផលិតថ្មី ដែលមិនធ្លាប់បានសរសេរពីមុនមក :-D ។ កាលពីប៉ុន្មានថ្ងៃមុនខ្ញុំបានទិញនៅ Speaker ថ្មីមួយ ដែលភាសាខ្មែរយើងគេហៅថា ឧបករណ៍បំពងសំលេង :-D ហើយ Speaker នេះដែរគឺមានឈ្មោះថា Logitech Z906 ។ ដែលជាការណែនាំអោយចំណាយលុយ ពីមិត្តម្នាក់ឈ្មោះថា ពៃអូ រីអូ អាប៉ិនិងចិត្តល្អណាស់ :-D ។ Speaker ហ្នឹងទិញក្នុងអំឡុងពេលចប់បបុណ្យអុំទូកយើងហ្នឹង។ ចប់បុណ្យសល់លុយជាង 100$ ក៏បែកគំនិតរកចន្លោះចំណាយលុយឃើញ ក៏ទៅទិញ Speaker ហ្នឹងតំលៃវាគឺ 285$ ទិញនៅហាង GOLDONE Computer ដែលវាតម្រូវអោយខ្ញុំត្រូវដើរខ្ចីលុយគេពេញភូមិដើម្បីបង្គ្រប់លុយ ទិញ Speaker ក្នុងក្តីស្រម៉ៃដែលពីមុនមក មិនដែលប៉ងចង់ទិញទេចង់ទិញត្រឹម Microlab តែឥលូវចង់និយាយថា " លាហើយ Microlab " :-D។ ហេតុបាននិយាយដូច្នេះ ព្រោះបន្ទាប់ពីស្តាប់ហើយមានអារម្មណ៍ថាអស់អាលីងហ្មង :-D កាលពីមិនទាន់ទិញគឺមានគំរោងទិញនៅ Speaker HK Go+Play កាលស្តាប់ដំបូងនិយាយថាពីរោះណាស់ តែអ្វីៗត្រូវបានប្រែប្រួលគឺ វាលែងពីរោះដូចមុនទៀតហើយ :-D។


   បើកប្រអប់ភ្លាមយើងទទួលបាននៅ Speaker 5 ដែល 2 សំរាប់ដាក់នៅខាងក្រោយ ឆ្វេង ស្តាំ ហើយ 2 ទៀត យើង ដាក់នៅខាងមុខ ឆ្វេង ស្តាំ ចំណែកមួយចុងក្រោយ គឺដាក់នៅកណ្តាល។ បន្ទាប់ពីអាប្រាំខាងលើ យើងទទួលបាននៅ តេលេបញ្ជាមួយ, ថ្ម3កូនតូចៗ, Control Console សំរាប់សារ៉េ ប្រពន្ធសំលេង របស់វា និងចុងក្រោយបង្អស់គឺ Subwoofer មួយដែលជាផ្នែកសំខាន់នៃ Speaker ទាំងមូល បើអត់អាហ្នឹងទេដូចស្តាប់ Speaker ចិនអ៊ីចឹង :-D។ Speaker នេះគេរៀបជាប្រព័ន្ធសំលេង Surround Sound 5.1 ដែលទទួលបានការអនុញ្ញាតពី ក្រុមហ៊ុន THX ។ វាអាចប្រើបានជាមួយទូរទស្ស ម៉ាស៊ីនចាក់ឌីស PS4 XBOX1 ទូរសព្ទវៃឆ្លាត តាមរយៈដុយ 3.5mm, ដុយ RCA , ដុយ Opitcal, ។ ក្រៅពី Z906 សំរាប់អ្នកដែលមានថវិការខ្ទង់ 150$ អាចប្រើ LOGITECH Z625 ក៏បាន ព្រោះថាខ្ញុំបានតេស្ត៍ សំលេង Speaker គាត់ហើយផងដែរ ដែលមានសំលេងពីរោះមិនចាញ់គ្នាប៉ុន្មានទេ៕





   សួស្តីអ្នកទាំងអស់គ្នា! ខានសរសេរអត្ថបទលេងយូរហើយ ដោយសារតែខ្ជិលពេកទើបតែថ្ងៃនេះមានអារម្មណ៍ចង់សរសេរ តែមិនដឹងថាមានអ្នកចូលអានឬអត់ទេ ហាសហា ! ព្រោះថា Blog ស្ងាត់ដូចជាចោរលួចសេះអ៊ីចឹង :D ។ អ្នកទាំអស់គ្នាសុខសប្បាយទេ? បើខ្ញុំវិញមានអី សុខសប្បាយគ្រាន់បើ តែមិនសូវមានលុយ :-D ថ្ងៃនេះចង់ប្រាប់អ្នកទាំងអស់គ្នាបានថា ខ្ញុំបានទិញ Sony PS4 បានហើយ ពណ៌ស ទៀតណ៎ ចំណែក Hard Drive 1TB ម៉ាអ៊ែមហ្មង :-D បានទិញ PS4 សប្បាយចិត្តណាស់ តែអ្វីដែលពិបាកចិត្តគឺ វាទិញចំថ្ងៃដែល លោកយាយខ្ញុំលាចាកលោក :-( ។ ទុករឿងកំសត់មួយឡែកសិន និយាយពីសាច់រឿងក្នុងចំណងជើងវិញ :-D។



   ខែនេះគឺជា ខែវិច្ឆិកា ដែលនៅលើពិភពលោក គេប្រារព្ធនៅពិធីមួយដែលភាសាបរទេសគេហៅថា BLACK FRIDAY មិនដឹងថាខ្មែរយើងគេហៅអ្វីទេ ដែលនៅថ្ងៃហ្នឹងដែរ គឺភាគច្រើនគេលក់បញ្ចុះតំលៃជាច្រើនមែនទែន ហើយខ្ញុំវិញក៏បានចូលរួមចំណែកចាយលុយមិនស្ទើរដែរ ព្រោះថាទាន់ឱកាសគេចុះហើយ យើងមិនទិញវាស្តាយ :-D ។ ចង់និយាយថាទិញបាន 2 មុខដែរ ហាសហា ទីមួយគឺថាហ្គេម ដើរស្វែងរកកំណព្វ ដែលមានចំណងជើងថា Uncharted Collection ទិញក្នុងតំលៃ 8$ ក្នុងហ្គេមមួយនេះ គឺវាចែក 3 ហ្គេមធំៗ ដែលវស Remaster ពីហ្គេមរបស់ PS3។ ដែលហ្គេមទី1 គឺ Uncharted 1: Drake's Fortune ទី2 គឺ Uncharted 2: Among Thieve ចំណែក អាទី3 គឺមានចំណងជើងថា : Uncharted 3: Drake's Deception  ទាំង3ហ្គេមជាហ្គេមផ្តាច់មុខ របស់ Sony PS3 តិចច្រលំទៅទិញហ្គេមសួរថាមានលើ PC Master Race អត់ ប្រយត្នខ្មាស់គេណា ព្រោះថាក្នុង Cover ឌីសគេដាក់ថា Only On Playstation ហាសហា Sony វាខ្លាំងដោយសារតែវាសម្បូរហ្គេមផ្តាច់មុខច្រើន ហើយថ្មីៗនេះលឺថាត្រៀមចេញច្រើនទៀត ដែលមានដូចជា God Of War (4), Day Gone, Spiderman,  The Impatient ហើយនៅមានច្រើនទៀត វាពិតជាសំបូរមែន :-D តែលុយក៏អស់មិនតិចដែរ :-D។ ចូលមកនិយាយរឿងហ្គេម Uncharted 3 ហ្នឹងមិនទាន់ចប់ទេ លូវវាចេញ Uncharted 4: A Thief's End និងមួយចុងក្រោយគឺ Uncharted: The Lost Galaxy តាមពិតអាមួយនេះជា DLC ទេ តែក្រុមផលិតយូរទៅកាន់តែវែង ក៏ខ្លាចជាហ្គេមធំនិងគេដែរ។




   ឥលូវរឿង Uncharted  ចប់ត្រឹមហ្នឹងសិន បន្តមកហ្គេមមួយទៀត ដែលបានទិញគឺហ្គេម FiFA 18 ដែលជាហ្គេមបាល់ទាត់ល្បីបំផុត ព្រោះវាសម្បូរ ក្រុម អោយយើងរើសលេង ហ្គេមនេះដែរពេលដែលទិញគឺតំលៃ 36$ ចុះថ្លៃ 40% តាមពិតមុនដំបូងចង់ Pre Order  ទេ តែអត់ថ្ងៃ Pre Order  អត់មានលុយ ក៏ចាំដល់ថ្ងៃចុះថ្លៃតែម្តង :-D ។


អត្ថបទថ្ងៃនេះមានតែប៉ុណ្ណឹងទេ ចង់ប្រាប់ថាតាំងពីទិញ អា PS4 នេះមកមិនសូវមានលុយចាយទេខ្សត់ណាស់លូវ នេះសំណាងផងពេលទិញហ្គេម មានមិត្តភក្តិជួយទិញ :-D កុំអីគ្មានបានទិញហ្គេមច្រើនចឹងទេ :-D ៕