BAYMAX 23

រៀបរាប់ រឿងរាវដែលកើតឡើងជារៀងរាល់ថ្ងៃ

Thursday, January 21, 2016

   សួស្តីអ្នកទាំងអស់គ្នា ! ថ្ងៃនេះសរសេរទៀតហើយ ព្រោះ អផ្សុកណាស់ :(  ហមមមម ថ្ងៃនេះមិនដឹងជាថ្ងៃអ្វីទេ មិនដឹងថាមេឃស្រលះ ឬស្រទំទេ ក្នុងចិត្តមិនសូវរីករាយសោះ :( សង្ស័យតែខ្លួនឯងកើតរោគចិត្តទេ  :D ថ្ងៃបញ្ហាបានដោះស្រាយហើយ គឺត្រូវសងលុយទៅភ្ញៀវអស់ 100$ ហាហា សប្បាយចិត្តណាស់ សប្បាយចិត្តមែនទែន រកអ្វីមកថ្ងែងមិនបានទេ កំពុងតែដាច់លុយផង ធ្វើទូរសព្ទគេខូចទៀត ។ ថាអាហ្នឹហវារួចកម្មហើយ យកកង់ទៅធ្វើគិតថាវាខូចច្រវ៉ាក់ ចង់ធ្វើអោយជិះស្រួល មានណា ធ្វើអស់ 5$ ហើយអាចម៌គោដដែល :@ ជិះយ៉ាប់ជាងមុនទៀតលោកអើយ អស់លុយហើយអត់ប្រយោជន៍ គួរអោយខឹងមែន :@ យកទៅអោយគេដាក់ច្រវ៉ាក់ចាស់ដដែល ហាហា អស់លុយមួយតង់ទៀត អស់ 3000៛ ទៀតយីស៊យអីក៏ស៊យយ៉ាងនេះ :D។
   បន្ទាប់ពីបានធ្វើការងារផ្ទះចប់សព្វគ្រប់ ក៏បានយកកង់សំណព្វចិត្តមកជិះលេង ជិះលេងលេងភ្លេចខ្លួន ក៏ទៅដល់ស្រុកកណ្តៀង ជាស្រុកមួយនៅក្នុងខេត្តពោធិ៍សាត់ ហើយក៏បានឆ្លងកាត់ស្ពានយោល ដែលជាលើកទីមួយក្នុងជីវិតហើយ មិនដែលបានជិះឆ្លងទេ ទើបតែថ្ងៃនេះឯង មានអារម្មណ៍ថាភ័យៗ ខ្លាចតែដាច់ចប់បណ្តោយ និយាយទៅខ្ញុំពិតជាខ្លាចហ្អា ខ្លាចឈឺហ្មង បន្ទាប់ពីបានឆ្លងកាតយស្ពានក៏បានជិះទៅបន្តទៀត ស្រាប់តែបានឃើញក្មេងៗ មុជទឹកស្ទឹង ពេលនោះក៏នឹកដល់កាលខ្លួននៅពីក្មេងលេងមុជទឹកស្រាត ចេញ អាអូនតូចមុខស្រីៗ :D ខ្មាសគេណាស់ ឃើញក្មេងៗមុជមើលទៅ សប្បាយមែនទែនចង់មុជដែរ ចង់ក្លាយជាក្មេងម្តងទៀត នឹកកាលពីក្មេងគ្មានទុក្ខព្រួយស្អីទេ ថ្ងៃណាក៏រីករាយដែរ អត់រីករាយតែថ្ងៃអត់អត់លុយចាយទេ ហាហាហា អត់លុយចាយអត់មានអីទិញកាក់ទៅលេងហ្គេម :D ។ ដល់ពេលនេះទើបខ្ញុំស្តាយក្រោយ ស្អប់ខ្លួនឯងមិនគួរណាកាលពីមន ចង់ក្លាយជាមនុស្សពេញវ័យសោះ ក្លាយជាមនុស្សពេញវ័យ មានសំពាធហ្អា មានបន្ទុកច្រើន ការងារធ្វើរាល់ថ្ងៃ មានទុក្ខ មានសប្បាយ :D ៕









    សួស្តីមិត្តទាំងអស់គ្នា ថ្ងៃនេះចង់រៀបរាប់ពីមិត្តល្អម្នាក់ :D តើអ្នកទាំងអស់គ្នាមានមិត្តភក្តិច្រើនទេ ចុះមិត្តល្អវិញហ្អេ មានច្រើនហ្អេ ?
   ខ្ញុំមិនសូវមានមិត្តច្រើនទេ ព្រោះកាលនៅរៀនមិនសូវរួសរាយ ជាមនុស្សឯកា មិនសូវនិយាយច្រើន ហើយបើនិយាយពីមិត្តល្អវិញក៏មិនសូវជាមានច្រើនដែរ មាន ៥ ៦ នាក់អីទេ :) ក្នុងចំណោមពួកគេ ក្នុងនោះគឺមានមិត្តម្នាក់គឺជាមិត្តល្អបំផុតរបស់ខ្ញុំ។ គេឈ្មោះ សាកល ភ្នែកលិប កូនកាន់ចិន គេជាមនុស្សល្អណាស់ ព្រោះអោយខ្ញុំខ្ចីលុយ :D អ្នកណាអោយខ្ញុំខ្ចីលុយគឺសុទ្ធតែជាមនុស្សល្អហើយ :D។ សាកល​ រៀនដំណាលខ្ញុំដែរ ហើយបន្ទាប់ពីជាប់បាក់ឌុប គេក៏បានបន្តការសិក្សាបន្តនៅភ្នំពេញដូចខ្ញុំដែរ គេរៀនខាងច្បាប់នៅសាលា Rule សព្វថ្ងៃមានការងារធ្វើហើយ គឺជាមន្ត្រីក្របខណ្ឌ ក នៅក្រសួងមហាផ្ទៃ។ បើនិយាយពីកាលនៅភ្នំពេញ គេជួយខ្ញុំវ្រើនណាស់ ខ្ញុំមិនដែលបានជួយគេវិញទេ គេជួយខ្ញុំ រកឯកសារមេរៀន ជួយបកប្រែអង់គ្លេស ជួយវាយអត្ថបទ អោយខ្ចីលុយ មិត្តល្អបែបហ្នឹងរកឯណាបាន :P ប្រវត្តិដែលកំសត់ជាងគេ គឺ ញ៉ាំបាយស៊ីក្លូនៅផ្សាចាស់ជាមួយគ្នា ញ៉ាំមីកំប៉ុង ព្រោះកាលនោះយើងមិនសូវមានថវិកាចាយទេ ព្រោះយើងចាយដើមខែអស់ហើយ :D ខ្ញុំមិនដឹងបានអ្វីសងគុណគេទេ មានតែជូនពរអោយគេជោគជ័យគ្រប់ភារៈកិច្ច និងមានសុខភាពល្អ :) :) ៕

Tuesday, January 19, 2016


   សួស្តីអ្នកទាំងអស់គ្នា ថ្ងៃនេះចង់ចែករំលែកបទថ្មីមួយបទរបស់លោក ឈុត សែនប្រពៃ  ម្ចាស់បទ Journey Of Heart នៅក្នុង Album SONG KITES ហើយបទថ្មីនេះមានចំណងជើងថា សម្រេចយ៉ាងណា ហើយក៏សង្ឃឹមថាអ្នកទាំងអស់គ្នាមិនទាន់បានស្តាប់ទៅចុះ :P បទនេះពិតជាពិរោះមែនស្តាប់ហើយស្តាប់ទៀត អត់ធុញសោះ ឆ្ងល់ដល់ហើយហ្នៀក :D

លោក ឈុត សែនប្រពៃ


បទ: សម្រេចយ៉ាងណា
 I:  មិនដឹងស្រលាញ់អូនពីពេលណា ដឹងត្រឹមធ្លាក់អន្លង់ស្នេហ៍ពៅ ស្រលាញ់អូនហើយអោយបងធ្វើម្តេចទៅ សារភាពប្រាប់ពៅឬយ៉ាងណា ចិត្តមួយខ្លាចរូបអូនខឹង ចិត្តមួយខ្លាចព្រលឹងមិនមេត្តា មិនប្រណីបេះដូងបងពិតឯកា រស់គ្មានជីវាមិនបាន

II: ត្រូវសម្រេចចិត្តយ៉ាងណា លក់ទុកឬប្រាប់កន្និដ្ឋា តែបេះដូងចង់បញ្ជាក់ន័យស្នេហា ស្រែកប្រាប់លោកាអោយគេបានដឹង

R: ចង់ថ្នាក់ថ្នមស្ងួន ចង់នៅក្បែរអូន ស្អំបេះដូងពេលដែរនឹមនួនអូនឯកា ចង់ប្រាកដថាជីវារីករាយរាល់ថ្ងៃ ចង់នៅក្បែរអូនសាសងសំដី សាងអនុស្សា សាងស្នេហាភក្តី រូបបងហ្នឹងស្រីបំពេញន័យស្នេហ៍

III: ពេលនេះអូនឃ្លាតឆ្ងាយហើយ រូបខ្ញុំអើយត្រូវធ្វើយ៉ាងណា អូនចេញទៅមិនដឹងត្រលប់ពេលណា បេះដូងឯការង់ចាំពៅ តើអាចមានសង្ឃឹមទេ បងនិងមាសមេជួបសារជាថ្មី រង់ចាំអូនរង់ចាំចំលើយស្នេហ៍ចរណៃ ទោះយូរម្តេចក្តីក៏ស៊ូទ្រាំ

II: ត្រូវសម្រេចចិត្តយ៉ាងណា លក់ទុកឬប្រាប់កន្និដ្ឋា តែបេះដូងចង់បញ្ជាក់ន័យស្នេហា ស្រែកប្រាប់លោកាអោយគេបានដឹង

R: ចង់ថ្នាក់ថ្នមស្ងួន ចង់នៅក្បែរអូន ស្អំបេះដូងពេលដែរនឹមនួនអូនឯកា ចង់ប្រាកដថាជីវារីករាយរាល់ថ្ងៃ ចង់នៅក្បែរអូនសាសងសំដី សាងអនុស្សា សាងស្នេហាភក្តី រូបបងហ្នឹងស្រីបំពេញន័យស្នេហ៍



   សួស្តីអ្នកទាំងអស់គ្នា សុខសប្បាយទេក្នុងឆ្នាំថ្មីនេះ ? ចំនែកខ្ញុំវិញមិនសូវសុខទេ ហាហា ព្រោះតែអារម្មណ៍មិនសូវល្អ :( ខាន Post យូរហើយ Hmmmm ព្រោះប៉ុន្មានថ្ងៃហ្នឹងរវល់ពេក ណាមួយអារម្មណ៍មិនសូវល្អ ណាមួយមិនដឹងថាសរសេរពីអី :D
   ថ្ងៃនេះ មេឃស្រទំ មិនមានពន្លឺទេ :( ក្នុងខ្លួនអត់សប្បាយចិត្តសោះ មិនដឹងបាត់ភាពរីករាយទៅណា ក្នុងហាងក៏លក់មិនសូវដាច់ អ្វីដែលកាន់តែពិបាកចិត្តនោះ គឺធ្វើទូរសព្ទ័គេខូច ឥលូវជួសជុលវាអត់ដំណើរការទេ ប្រហែលជាត្រូវសងគេមែនហើយ ហ៊ិហ៊ិុុ ។ ប៉ុន្មានថ្ងៃហ្នឹងគឺស៊យតែម្តង ស៊យយកតែមែនទែនហ្អា វាមិនដែលលក់អត់សូវដាច់ហើយ ធ្វើទូរសព្ទគេខូចទៀត អ្វីដែលកាន់ស៊យទៀតនោះទូរសព្ទខ្លួនឯងដែលទើបហ្នឹងទិញប្រើហ្នឹង ប្រើសុខៗ ខូចដែរ។ នេះបានចំជាស៊យមែន :D ដល់ទៅស៊យពេកចឹងចង់តែបោកក្បាលនិងពូកអោយស្លាប់ទេខ្ញុំ :D

Sunday, January 3, 2016

   សួស្តីអ្នកទាំងអស់គ្នា ថ្ងៃនេះសុខសប្បាយទេ។ ចំនែកខ្ញុំវិញសុខខ្លាំងណាស់អារម្មណ៍វិញក៏ល្អណាស់ដែរ Hmmmm មួយភ្លែតសោះឆ្លងឆ្នាំបាន3ថ្ងៃបាត់ទៅហើយ ចំពោះឆ្នាំចាស់ ឆ្នាំ2015 ជាឆ្នាំមួយស៏ល្អសម្រាប់ខ្ញុំ។ ហើយចំនែកឯឆ្នាំ2016វិញ ក៏ខ្ញុំមិនគិតថាខុសគ្មានប៉ុន្មានដែរ ព្រោះសព្វថ្ងៃនេះការរកស៊ីក៏កាន់តែប្រសើរចំនែកឯការរាប់អានមិត្តភក្តិវិញគឺកាន់តែល្អមួយកម្រិតថែមទៀត ខ្ញុំបានស្គាល់មិត្តភក្តិថ្មីជាច្រើន ពួកគេមានភាពរួសរាយចូលចិត្តលេងច្រើនត្រូវចិត្តខ្ញុំណាស់ ព្រោះខ្ញុំក៏ចូលចិត្តលេងច្រើនដែរ តែមានពេលខ្លះលេងច្រើនគេប្រកាន់ដែរហ្នឹង :D ។ ក្នុងឆ្នាំថ្មីនេះសូមជូនពរអោយខ្លួនឯងរកស៊ីកាក់កប មានលុយចាយច្រើន មានលុយចាយដូចក្រដាស់ដូច iDol របស់ខ្ញុំគឺ Ln Hpg គាត់ហ្នឹងចាយលុយមិនស្តាយទេអោយតែជួបស្នេហ៍ពិត ស្នេហ៍ស្មោះ ខ្ញុំវិញក៏មិនខុសគ្នាដែរ ចាយលុយមិនស្តាយដូចគ្នាអោយតែមានភាពរីករាយក្នុងជីវិត :P



Life is too short. Do what make you happy



baymax23
3-1-2016 

Saturday, January 2, 2016


   ថ្ងៃនេះមិនដឹងចែករំលែកអ្វីទេ មានតែលើករឿងមិត្តភក្តិមកនិយាយ តែមិនអោយវាដឹងទេព្រោះម្នាក់ហ្នឹងគាត់កាចណាស់។ គាត់ឈ្មោះ Mrr Chet ជាមិត្តភក្តិខ្ញុំតាំងពីអនុវិទ្យាល័យ ជាមនុសដឹងគ្រប់រឿង រឿងអ្វីក៏គាត់ដឹងដែរអោយតែសួរគាត់ ទាស់តែថាមិនដឹងថាត្រូវ ឬ ខុសទេ ឆ្លើយយកមុនគេតែម្តង :D គាត់មិនខុសពី Google ប៉ុន្មានទេ​:D ។ គេជាកូនទី2 ក្នុងគ្រួសារដែលមានបងប្អូនប្រុសរហូតដល់ទៅ 7នាក់ ចំនែកខ្ញុំវិញមានបងប្អូនប្រុសសុទ្ធដូចគាត់ដែរ តែមានចំនួនតែ 5​នាក់ទេ។ និយាយពីជីវិតរបស់គាត់វិញធូធារគួ​រសម ប៉ុន្តែ គាត់នៅតែរអ៊ូថា គ្មានលុយចាយ រស់នៅពិបាក @@ យ៉ាប់ណាស់គាត់ហ្នឹង ។ បើពេលទៅផឹកម្តងៗ មិនបាច់និយាយទេចាំតែស្តាប់គាត់ទៅ គាត់រៀបរាប់ទុក្ខលំបាករបស់គាត់គ្រប់ពេលតែម្តង មិនដែលខានម្តងណាឡើយ :( គាត់ថាពិបាកនេះ ពិបាកនោះរស់នៅគ្មានសេរីភាព ចង់ចាកចេញពីគ្រូសារ :( បន្ទាប់ពីរៀបរាប់រួចគាត់ក៏បបួលចូល Karaoke ច្រៀងកំសាន្ត បន្ទាប់ពីហ្នឹងគឺទៅផ្ទះវិញ តាំងបង្ហោះ Facebook ថាសុំទោសប៉ា ម៉ាក់កូនខុសហើយ។ យ៉ាប់ណាស់ម្នាក់ហ្នឹង Drama គ្រប់ពេលហ្មង :D ៕




Friday, January 1, 2016


   យប់នេះទំនេរ មានពេលសរសេរអត្ថបទ :D ថ្ងៃលើកយកឈុតមួយក្នុងរឿងគំនូរជីវចលដែលខ្ញុំចូលចិត្តមកបង្ហាញ :) ។ រឿងនោះគឺរឿងដូរ៉ែមុន Stand By Me ដែលមានតួឯកគឺក្មេងដ៏សែនល្ងង់ Nobyta និង មិត្តរបស់គេ គឺដូរ៉ែមុនផ្ទាល់តែម្តង ។ រឿងនេះគឺបានរៀបរ៉ាប់តាំងពីដើមដល់ចប់តែម្តង គឺរៀបតាំងពីមូលហេតុដែលដូរ៉ែមុនមកជួយ Nobyta ។ Nobyta គឺក្មេងមួយដែលមិនចូលចិត្តរៀនសូត្រ មិនចូលចិត្តលេងកីឡាមិនចូលចិត្តធ្វើកិច្ចការផ្ទះ និយាយរួមខ្ជិលតែម្តង :D រៀនអន់ លេងកីឡាអន់ ទាក់ទងស្រីក៏អន់ព្រោះថាអៀនច្រើនណាស់ :D ។ ដើមចងដែលដែល Doraemon មកជួយ Nobyta នោះគឺមកពី ចៅតួតរបស់គេ​ដែលមានឈ្មោះថា Soby ចង់កែប្រែវាសនារបស់គេ ដើម្បីអោយមានភាពប្រសើរឡើង ទើបបញ្ជូន Doraemon  មកពី សតវត្សទី 22 មកជួយធ្វើអោយជីវិតគេប្រសើរនិងមានភាពរីករាយ ព្រោះថា អនាគតរបស់គេបានរៀបការជាមួយ Jai Kon ដែលជាប្អូនស្រីរបស់ Big G ដែលជាមនុស្សម្នាក់ដែល Noby មិនស្រលាញ់ អ្វីដែលកាន់តែធ្ងន់ធ្ងរជាងនេះទៅទៀតគឺ នៅពេលគេធំពេញវ័យគេមិនអាចរកការងារបានទេ គេក៏បានសម្រេចចិត្តបើកក្រុមហ៊ុនផ្ទាល់តែម្តងតែ សំណាងអាក្រក់ក្រុមហ៊ុនក៏ឆេះជំពាក់លុយគេជុំទិស ដូច្នេះទើបចៅតួតរបស់គេចង់ជួយអោយអនាគតរបស់ជីតារបស់គេកាន់តែល្អប្រសើ។



   នៅក្នុងរយៈពេលដែល Doraemon នៅជាមួយគេ Noby មិនមានអ្វីរីកចំរើនទេ ព្រោះគេមិនសូវបានរៀនសូត្រទេ គេពឹងតែលើឧបករណ៍ជំនួយរបស់ Doraemon ចាំជួយគ្រប់ពេលវេលា ។ នៅពេលដែលគេឃើញ Shizuka ដែលជាមនុស្សដែលខ្លួនលួចស្រលាញ់មានភាពជិតស្និទ្ធជាមួយ Ace ដែលជាសិស្សពូកែទាំងការរៀនសូត្រ និងកីឡា ទើបធ្វើអោយគេផ្លាស់ប្តូរគំនិតខិតខំរៀនសូត្រ។ នៅថ្ងៃទីមួយ Noby បានខិតខំរៀនគណិតវិទ្យា ទាំងយប់ទាំងថ្ងៃលុះដល់ថ្ងៃប្រលង គេបែរជាប្រលងចំមុខវិទ្យាអក្សរសាស្ត្រទៅវិញ ទើបទទួលបានពិន្ទុសូន្រ 0 :D Noby មិនដែលបានពិន្ទុលើសពី 0 ទេព្រោះគេជាសិស្សម្នាក់ដែលគេហៅថាកំពូខ្ជិល បានធ្វើអោគេបាក់ទឹកចិត្ត ខ្មាសមិត្តរួមថ្នាក់ ខ្មាសមនុស្សជាទីស្រលាញ់ ធ្វើអោយគេបែកគំនិតទៅធ្វើរឿងឆ្កួតៗ ធ្វើអោយមនុស្សដែលខ្លួនស្រលាញ់ស្អប់ខ្លួន ដើម្បីបានកាត់ចិត្តពីគេ ដែលទីបំផុតនាងមិនបានស្អប់ Noby ទេ ថែមទាំងលើកចិត្តដល់ Noby ថែមទៀត។








Everything Happend For A Reason

   នៅជិតចុងបញ្ចប់នៃរឿង Noby បានសារភាពទៅមនុស្សដែលខ្លួនស្រលាញ់ហើយបានប្រាប់នាងថាគេនឹងធ្វើអោយនាងរីករាយជារៀងរហូត នាងក៏ព្រមទទួលយក Nobyta ពេលនៅគេសប្បាយចិត្តបំផុតហើយបានប្រាប់រឿងនេះទៅ Doraemon ពេលនោះហើយគឺជាពេលដែល Doraemon ត្រូវត្រលប់ទៅអនាគត ដែលជាពិភពរបស់គេ ព្រោះ Soby បានកំណត់ថានឹងអោយគេត្រលប់ទៅវិញនៅពេលណាដែលជីតារបស់ខ្លួនទទួលបាននៅភាពរីករាយ ។ ពេលនោះ Doraemon ពិតជាបារម្ភណាស់ចំពោះ Noby ព្រោះ Noby ខ្ជិល រៀន អន់ខាងលេងកីឡា ជាមនុស្សកំសាក​។ នៅថ្ងៃចុងក្រោយ Doraemon បានប្រាប់ទៅ Noby ថាត្រូវរស់នៅដោយគ្មាន Doraemon និងមិនត្រូវពឹងលើឧបករណ៍ជំនួយទៀតទេ ត្រូវហ៊ានតតាំងជាមួយ Big G ( Gian ) និង Sneech ( Suneo ) ត្រូវបង្ហាញថាគេអាចរស់នៅដោយគ្មាន Doraemon បាន :( 









































Happy New Year EveryBody


baymax23
1-1-2016