BAYMAX 23

រៀបរាប់ រឿងរាវដែលកើតឡើងជារៀងរាល់ថ្ងៃ

Sunday, March 1, 2015

  សួស្តីអ្នកទាំងអស់គ្នា! ខ្ញុំដូចជាខានសរសេរអត្ថបទយូរដែរមកហើយ ដូចច្នេះថ្ងៃនេះ ខ្ញុំចង់លើកយកនៅឧបករ​ណ៍កំសាន្តតាមផ្ទះមួយដែលមានអាយុកាល២១ឆ្នាំហើយ (គិតត្រឹមឆ្នាំ២០១៥)។ អ្នកទាំងអស់គ្នាប្រហែលជានៅជាស្គាល់ហើយនៅ ហ្គេម Playstion 1 ដែលបានបង្កើតឡើងនៅឆ្នាំ ១៩៩៤ ដោយក្រុមហ៊ុន សូនី (SONY)។
ហ្គេមកំសាន្ត Playstation (PS1) ដែលចេញក់នៅឆ្នាំ ១៩៩១
  ឧបករណ៍លេងហ្គេមកំសាន្ត PS1 គឺជាត្រូវបានបង្កើតឡើងដំបូងដោយក្រុមហ៊ុនសូនី នៅក្នុងខែធ្នូ ឆ្នាំ១៩៩៤ នៅក្នុងប្រទេសជប៉ុនដែលជាស្រុកកំណើតរបស់ក្រុមហ៊ុនសូនីផ្ទាល់តែម្តង ហើយបានចេញលក់នៅក្នុងទ្វិបអាមេរិចខាងជើង និងបណ្តាប្រទេសនៅក្នុងទ្វីបអឺរ៉ុបនៅក្នុងខែែកញ្ញា ឆ្នាំ១៩៩៥។ នៅក្នុងឆ្នាំ ២០០០ សូនីបានធ្វើការរចនាថ្មី នៅហ្គេមកំសាន្តមួយឲ្យមានរាងកាន់តែស្តើង និងមើលទៅមានភាពទាក់ទាញជាមុន ដែលឧបករណ៍ថ្មីមួយនេះមានឈ្មោះថា PSone។

PSone ឬក៏ PS1 Slim
  Playstion គឺជាប្រភេទហ្គេមកំសាន្តដំបូងបំផុតដែលលក់ដាច់រហូតដល់ ចំនួន ១០០លាន ក្នុរយៈពេល ៩ឆ្នាំ ៦ខែ គិតចាប់ពីថ្ងៃចេញលក់ដំបូង។