BAYMAX 23

រៀបរាប់ រឿងរាវដែលកើតឡើងជារៀងរាល់ថ្ងៃ

Wednesday, December 12, 2018

   សួស្តីមកទៀតហើយព្រោះតែថ្ងៃនេះទំនេរពេកក៏ចង់សរសេរបន្ថែមអត្ថបទមួយទៀត។ ដោយសារតែលេង FACEBOOK រាល់ថ្ងៃជួបនៅរឿងក៏ដូចជាព័ត៌មានបញ្ចប់ជីវិតច្រើនពេលទើបចង់លើកយករឿងនេះមកសរសេរតែម្តងទៅ។ តើការបញ្ចប់ជីវិតខ្លួនឯងជាជំរើសក៏ដូចជាដំណោះស្រាយដ៏ល្អដើម្បីបញ្ចប់បញ្ហាមែនទេ?    សព្វថ្ងៃឃើញព័ត៌មានច្រើនមែនទែនសឹងតែរាល់ថ្ងៃដែលចុះផ្សាយអំពីការធ្វើសំលាប់ខ្លួនឯង...

Saturday, December 8, 2018

   សួស្តីអ្នកទាំងអស់គ្នា! ដោយសារតែថ្ងៃនេះមិនសូវមានអតិថិជន អ៊ីចឹងរាងទំនេរច្រើន ចង់សរសេរអត្ថបទមួយដើម្បីកុំអោយអផ្សុកពេក។ កាលពីអត្ថបទមុនខ្ញុំបានសរសេរពីអត្ថបទមួយដែលទាក់ទងនិង សម្ភារៈនិយម ខ្ញុំបាននិយាយថាមិនត្រូវការវាទេ ប៉ុន្តែថ្ងៃនេះខ្ញុំចង់សរសេរអំពីរបស់ដែលខ្ញុំចង់ទិញនៅឆ្នាំ 2019 វិញដែកអង់គ្លេសគេហៅថា WISHLIST ។    និយាយទៅរបស់ល្អរបស់ថ្មីអ្នកណាមិនស្រលាញ់...

Friday, December 7, 2018

   បន្ទាប់ពីការរង់ចាំ និងការលើកថ្ងៃបញ្ចាំងរឿង Toy Story 4 ជាច្រើនឆ្នាំមកពេលនេះ Disney និង Pixar បានដាក់ថ្ងៃបញ្ចាំងច្បាស់លាស់ហើយគឺក្នុងអំឡុងខែមិថុនា ឆ្នាំ 2019។ វាពិតជាធ្វើអោយខ្ញុំខឹងមែនទែនដែលលើកថ្ងៃបញ្ចាំងរហូតដល់ទៅ 2ឆ្នាំ ឯណោះដែលកាលបង្ហាញនៅ D23 គឺប្រាប់ថាឆ្នាំ2017 ស្រាប់តែលើកមក2019 :-( ហើយវាទៅចេញរឿង Car 3 ឯណាឆ្កុយចឹងទៅ ធ្វើអោយខ្ញុំរង់ចាំអស់ពេលយ៉ាងយូរ។   ...
   សួស្តីមិត្តភក្តិជាទីស្រឡាញ់! ថ្ងៃនេះមកសរសេរអត្ថបទបន្ថែមមួយទៀតហើយ ហើយថ្ងៃនេះដែរខ្ញុំរើសយកអត្ថបទដែលនិយាយអំពីសម្ភារៈនិយមមកសរសេរ ដោយសារតែគ្រួសារខ្ញុំគាត់ទើបតែទិញម៉ូតូថ្មីអោយប្អូន។    ចាប់តាំងពីធំដឹងក្តីមកអ្នកណាៗក៏តែងតែចង់បានរបស់ថ្មីមកប្រើប្រាស់ដែរដើម្បីបង្ហាញអោយគេគ្រប់គ្នាឃើញថា ម្នាក់នោះឡូយហ្អា កូននោះឡូយហ្អា ដើម្បីអោយគេសរសេើរ។...
   សួស្តី! ឥលូវនេះម៉ោង 11:35នាទីហើយខ្ញុំដេកមិនលក់ទេ អ៊ីចឹងហើយមានតែមកសរសេរអត្ថបទមួយបន្ថែមទៀតព្រោះថាជិតដាច់ឆ្នាំឆ្លងចូល 2019 ហើយ អ្នកទាំងអស់គ្នាមានគំរោងទៅលេងខាងហើយឬនៅ ឬក៏នៅដេកផ្ទះ :-D ។    នៅថ្ងៃដាច់ឆ្នាំឆ្លងឆ្នាំថ្មីនេះគ្រួសារខ្ញុំបានរៀបគំរោងរួចហើយ ប្រហែលជាទៅលេងកំពតនិងខេត្តកំពង់សោម ព្រោះថាមានបងប្អូននៅទីនោះស្រាប់ អ៊ីចឹងហើយវាមានភាពងាយស្រួលក្នុងការស្នាក់នៅ...
   អរុណសួស្តីអ្នកទាំងអស់គ្នា! ថ្ងៃនេះពេលព្រឹកទើបតែម៉ោង 7:40 នាទីទេ ទើបតែមកពីហាត់ប្រាណអ៊ីចឹងហើយក៏ឆ្លៀតមកសរសេររឿងនិទានខ្លីមួយ ដែលទាក់ទងនិងការសំរកទំងន់របស់ខ្ញុំ។ តែកាលពីឆ្នាំ 2017 ខ្ញុំបានសរសេររួចម្តងហើយ ដែលមានចំណងជើងថា ចាប់ផ្តើមជាថ្មី ប៉ុន្តែលើកនេះគឺត្រលប់មកម្តងទៀតជាចំណងជើងដដែល :-D ប៉ុន្តែបន្ថែមបន្តិចថា វគ្គ2 រដូវកាលទី 2 VOLUME 2 ឬកអោយចំណងជើងមួយទៀតថា...

Monday, December 3, 2018

   សួស្តីមិត្តអ្នកអានជាទីស្រលាញ់! ថ្ងៃនេះមកសរសេរអត្ថបទមួយទៀតហើយ។ ថ្ងៃចង់លើកយកមិត្តភក្តិម្នាក់ដែលស្គាល់គ្នាតាម FACEBOOK តាមក្រុមលេងហ្គេម ប៉ុន្តែក៏មានភាពស្និទ្ធស្នាលដូចជាមិត្តភក្តិពិតៗអ៊ីចឹង :-D គាត់ហ្នឹងក៏ចិត្តល្អទៀត តែឥលូវរាងប្លែកបន្តិចបែបចង់បានប្រពន្ធ :-D ។    គាត់ឈ្មោះស្អីខ្ញុំមិនដឹងទេ ប៉ុន្តែខ្ញុំដឹងតែឈ្មោះក្នុង FACEBOOK...

Sunday, December 2, 2018

   សួស្តីមិត្តទាំងអស់គ្នា! ថ្ងៃនេះមកសរសេរអត្ថបទបន្ថែមមួយទៀតហើយ ដោយសារតែ អារម្មណ៍ល្អ (Mood) ទោះជាលក់មិនដាច់ក៏ដោយ B-) ក៏ដូចជាមានអារម្មណ៍ថាស្រោះស្រាយមែនទែនថ្ងៃនេះ។ មនុស្សគ្រប់គ្នាតែងតែឆ្លងកាត់ការរៀនសូត្រ អ្នកខ្លះក៏រៀនបានតិច អ្នកខ្លះទៀតក៏រៀនបានច្រើនដែរ អ៊ីចឹងហើយថ្ងៃនេះខ្ញុំចង់លើកយកអនុស្សាវរីយ៍កាលពីនៅរៀនវិទ្យាល័យមកនិទានអោយអ្នកទាំងអស់គ្នាអានលេង...
    សួស្តីមិត្តភក្តិទាំងអស់គ្នា! មកវិញទៀតហើយម្សិលមិញមានរឿងច្រើនណាស់ដែលមកត្អូញត្អែរនៅថ្ងៃនេះ :-D មានទាំងរឿងល្អ ហើយក៏មានទាំងរឿងអាក្រក់ អាក្រក់ដល់ថ្នាក់ចង់តែបោកក្បាលហ្មង :-( ។ អារឿងដែលអាក្រក់នេះគឺសឹងតែមិនគួរអោយជឿសោះថាវាអាចកើតឡើងមកលើរូបខ្ញុំទៅកើត មកកើតលើមនុស្សស្លូតបូតមិនសូវចេះនិយាយស្តីច្រើន :'( ។    ឥលូវចូលមកសាច់រឿងវិញកុំអោយវែងឆ្ងាយកុំអោយប្រិយមិត្តអ្នកអានមានអារម្មណ៍ធុញទ្រាន់ជាមួយអ្នកនិពន្ធហាសហា...

Saturday, December 1, 2018

   សួស្តីអ្នកអានជាទីស្រលាញ់! ថ្ងៃនេះខ្ញមកសរសេរអត្ថបទបន្ថែមមួយទៀតហើយ ដោយសារតែនៅហាងស្ងាត់ពេកទំនេរចឹងឆ្លៀតសរសេរមួយទៅ កុំអោយ BLOG ស្ងាត់ដូចហាងដែរ :-D ។ មនុស្សម្នាក់ៗលើផែនដីតែងតែមានចំណុចល្អ និង ចំណុចអាក្រក់រាងខ្លួន គ្រាន់តែអ្នកខ្លះមានចំណុចល្អច្រើនជាង ចំណែកឯអ្នកខ្លះទៀតមានចំណុចអាក្រក់ច្រើនជាងអ៊ីចឹងទៅ។ ដូចច្នេះហើយទើបថ្ងៃនេះទើបខ្ញុំលើកយកចំណុចអាក្រក់របស់ខ្ញុំមកនិទានអោយស្តាប់។...
  សួស្តីមិត្តអ្នកអានជាទីស្រឡាញ់! ថ្ងៃនេះខ្ញុំមកសរសេរអត្ថបទមួយទៀតហើយ ថ្ងៃនេះមានអីការរកស៊ីបានល្អ លក់ក៏គ្រាប់ដាច់តែខ្ញុំដូចជាធុញម៉េចទេ ព្រោះខ្ញុំមិនសូវចង់នៅលក់ប៉ុន្មានទេ ចង់នៅចុច PC ច្រើនជាង។ ថ្ងៃនេះខ្ញុំ ចង់លើកយករឿងមួយដែលខ្ញុំបានសន្យាជាមួយគាត់ គាត់ចង់អោយខ្ញុំល្អទើបហាមខ្ញុំ :-) ។    សព្វថ្ងៃនេះខ្ញុំ មានសុខភាពល្អធម្មតាទេ មិនសូវមានជំងឺមកបៀតបៀនទេ។...
   សួស្តីមិត្តអ្នកអានជាទីស្រលាញ់! ថ្ងៃនេះខ្ញុំមកសរសេរអត្ថបទមួយបន្ថែមទៀតហើយ ដោយសារតែថ្ងៃនេះរាងទំនេរមិនសូវមានកាងារធ្វើច្រើន អ៊ីចឹងហើយទើបឆ្លៀតសរសេរអត្ថបទបន្ថែម អត្ថបទនេះ ខ្ញុំចង់សរសេរពីការសន្សំលុយ តែខ្ញុំមិនទាន់បានសន្សំទេ តែនិងចាប់ផ្តើមសន្សំបន្ទាប់ពីសរសេរចប់ :-D ។    និយាយទៅសព្វថ្ងៃលុយខ្ញុុំរកបានគួរសមដែរតែខ្ញុុំចាយវាយក៏ច្រើនដែរ...

Sunday, November 25, 2018

   សួស្តីមិត្តអ្នកអានទាំងអស់គ្នា! ខ្ញុំដឹងថាមិនមានអ្នកណាចូលមកអានទេ ប៉ុន្តែខ្ញុំនៅតែសួស្តីមិត្តហើយសង្ឃឹមថានឹងមានអ្នកចូលមកអានឆាប់ៗនេះ ហាសហា :-D ។ ពិធីបុណ្យអុំទូកឆ្នាំ 2018 បានចប់ទៅទាំងស្រុងហើយ យ៉ាងរលូនតែម្តង ឆ្នាំនេះពិធីបុណ្យអុំទូក នៅខេត្តខ្ញុំ គឺនៅពោធិ៍សាត់គឺមានរយៈពេលដល់ទៅ៥ថ្ងៃ គឺបុណ្យអុំទូកខេត្តរយៈពេល២ថ្ងៃ និងបុណ្យអុំទូកជាតិរយៈពេល៣ថ្ងៃគឺប្រព្រឹត្តទៅបន្តបន្ទាប់គ្នាតែម្តង។...

Sunday, October 7, 2018

   សួស្តីមិត្តអ្នកអានជាទីស្រលាញ‌់! ថ្ងៃខ្ញុំវិលមកសរសេរអត្ថបទមួយបន្ថែមទៀតហើយ។ មិនមែនដោយសារតែខ្ញុំមិនសប្បាយចិត្ត ខ្ញុំលក់មិនដាច់ទើបមកសរសេរអត្ថបទទេ គឺដោយសារតែយប់នេះខ្ញុំសប្បាយចិត្តពេកទើបចង់រំលឹកអតីតកាលដ៏គួរអោយស្អប់ខ្ពើមមួយមកនិយាយ គឺទាក់ទងនិងខ្លួនឯងតែម្តង :-D ។    ថ្ងៃនេះខ្ញុំចង់រំលឹកពីអតីតកាលមួយកាលពីកុមារ បើនិយាយទៅគឺពីតូចរហូតដល់វិទ្យាល័យ។...
   សួស្តីអ្នកទាំងអស់គ្នា ថ្ងៃនេះបានមកសរសេរអត្ថបទៀតហើយ ហើយមានតែរឿងដដែលទេ មិនមានរឿងអ្វីថ្មីឡើយ។ អ្នកទាំងអស់គ្នាដែលធ្លាប់អានអត្ថបទរបស់ខ្ញុំមានធ្លាប់ឆ្ងល់ទេ ហេតុអ្វីពេលដែលខ្ញុំសរសេរអត្ថបទម្តងៗ ជាពេលដែលលក់មិនដាច់អ៊ីចឹង តើសព្វថ្ងៃខ្ញុំរកស៊ីអ្វី រកស៊ីរយៈពេលប៉ុន្មានឆ្នាំហើយ ដូច្នេះហើយ ថ្ងៃនេះខ្ញុំចង់សរសេរ អំពីហាងរបស់ខ្ញុំ ចង់អោយអ្នកទាំងអស់គ្នាដឹងថា...

Friday, August 17, 2018

    សួស្តីមិត្តអ្នកអានទាំងអស់គ្នា! ថ្ងៃនេះខ្ញុំមិនមានគំរោងនឹងមកសរសេរអត្ថបទទេ ប៉ុន្តែអោយសារតែថ្ងៃខ្ញុំបានឃើញនៅ Post មួយនៅក្នុង Facebook ធ្វើអោយខ្ញុំរន្ធត់ចិត្តមែនទែន គឺខ្ញុំបានឃើញគេ Comment នៅរូបរបស់ពូខ្ញុំដែលគាត់បានបែកក្បាលអស់មួយចំហៀង។ ខ្ញុំស្ទើរតែភ្លេចថាពូខ្ញុំគាត់ឈឹបាត់ទៅហើយ ព្រោះខ្ញុំមិនសូវបានទៅសួរសុខទុក្ខគាត់ទេព្រោះតែរវល់តែជួយម៉ាក់នៅហាង...