សួស្តីអ្នកទាំងអស់គ្នា។ ថ្ងៃទំនេរមិនដឹងធ្វើអ្វីក៏នឹកឃើញសរសេរពីអនុស្សាវរីយ៍ កាលនៅរៀន បឋមសិក្សា។ កាលពីនៅកុមារ កាលដែលរៀនថ្នាក់ទី ១ និងទី ២ ខ្ញុំរៀននៅឯស្រុកក្រគរ ជាស្រុកមួយនៅក្នុងខេត្តពោធិ័សាត់ កាលនោះប្រហែលជាឆ្នាំ ១៩៩៨។ ខ្ញុំរស់នៅជាមួយលោកតា និង យាយតាំងពីតូច រហូតដល់ខ្ញុំរៀនថ្នាក់ទី ៣ ទើបខ្ញុំផ្លាស់ប្តូរមករៀននៅខេត្តវិញ ហើយរស់នៅជាមួយ ប៉ាម៉ាក់ ។ មូលហេតុគឺដោយសារតែកាលនោះប៉ាខ្ញុំទើបតែចេញធ្វើការ មិនទាន់មានជិវភាពធូធារ ទើបអោយខ្ញុំរស់នៅឯស្រុក លុះដល់ថ្នាក់ទីបីគាត់ក៏យកខ្ញុំទៅនៅខេត្ត។ កាលដំបូងឡើយខ្ញុំមិនចង់ទៅទេដោយហេតុតែស្រលាញ់ តានិងយ៉ាយមិនដាច់ចិត្តទៅ។ ខ្ញុំទៅខេត្តបានតែ ៤ ៥ថ្ងៃក៏ត្រលប់មកវិញ លុះដល់ចូលកងទើបខ្ញុំអាចរស់នៅបាន ។
កាលនៅកុម៉ាខ្ញុំមិនសូវជាចូលរៀនប៉ុន្មានទេ គឺច្រើនតែគេចសាលា ទៅញ៉ាំបាយមើលគេបញ្ចាំង រឿង តុក្កតា ឆ្មានិងកណ្តុរ Tom and Jerry រឿងមនុស្សយន្ត ដូចជា Power Ranger ស្រម៉ោចក្រហម ស្រម៉ោចបៃតង V3 និងរឿងជាច្រើនទៀតមិនចាំចំណងជើង :-D ។ កាលនោះមានតែតាម ហាងលក់បាយទេដែលមាន បញ្ចាំង ទើបលួចគេចសាលាទៅមើលរឿង ។ក្រៅពីនេះមានទូរទស្សន៍បាយន្ត ក៏ចាក់ផ្សាយដែរនៅនាទីកុម៉ា ម៉ោង 11ព្រឹករាងរាល់ចុងសប្តាហ៍ ។ខ្ញុំចូលចិត្តណាស់រឿង អស់ហ្នឹងហើយនៅមើលដល់សព្វថ្ងៃ ដូចកូនក្មេងចឹង។
 |
Tom And Jerry Kid Show |
 |
Tom And Jerry ( រឿងឆ្មារ និង កុណ្តរ ដែលពេញនិយមដល់សព្វថ្ងៃ ) |
 |
Power Ranger |
 |
Kamen Rider V3 : ស្រម៉ោចបៃតង V 3 |
 |
Kamen Rider Black Rx : ស្រម៉ោចក្រហម |
ហើយខាងក្រោមនេះវិញ ជារឿងមនុស្សយន្តដែលចេញផ្សាយឆ្នាំ ២០១៤ អាចរកមើលបាននៅក្នុង Youtube
 |
Kamen Rider Gaim |
 |
ToQger |
មូលហេតុដែលធ្វើអោយខ្ញុំគេចសាលាមិនចួលរៀនមួយទៀតគឺ ខ្ញុំទៅលេងហ្គេម កាលនោះសប្បាយណាស់ លេងរហូតអោយតែទំនេរទៅហើយ ទោះជាប៉ាវាយ ក៏ទៅដែរ ព្រោះនៅក្នេងចូលចិត្តលេង។ ហើយហ្គេមសប្បាយៗ ជំនាន់នោះខ្ញុំបានរៀបរាប់នៅ ក្នុង អត្ថបទមុន គឺ អ្នកជិតខាងល្អ ហើយអាចចូលមើលបាន។ កាលនោះមានលុយប៉ុន្មានក៏មិនសល់ដែរ គឺយកទៅទិញ កាក់មកលេង ហើយ អោយតែបានលេងឈឺសាច់យ៉ាងណាក៏ទៅដែរ។
មានថ្ងៃមួយថ្ងៃឈប់សម្រាក គឺថ្ងៃព្រហស្បត្តិ៍ព្រោះ ជារៀងរាល់ថ្ងៃព្រហស្បត្តិ៍ គេតែងតែធ្វើពលកម្ម ហើយសំរាក ខ្ញុំក៏ទៅមើលរឿងនៅហាងបាយ ថ្ងៃនេះមើលជក់ពេក ក៏ភ្លេចមើលកង់ ចេញមកវិញក៏បាត់កង់តែម្តង ខ្ញុំភ័យណាស់ទៅវិញប៉ាខ្ញុំវាយទៀតហើយ បន្ទាប់មកទៅ ផ្ទះវិញប៉ាខ្ញុំសូរថា :
កង់ទៅណា ?
ខ្ញុំតបវិញថា :
បាទ ខ្ញុំញ៉ាំបាយនៅហាង មើលរឿង ក៏បាត់កង់។
គាត់ក៏បន្តរទៀតថា :
វាមិនដែល អាណាស៊ីបាយបាត់កង់ទេហា ហ្អែងទៅលេងហ្គេមទៀតហើយ។
ខ្ញុំខំនិយាយប្រាប់គាត់យ៉ាងណាក៏គាត់មិនជឿខ្ញុំដែរ ដល់តែចឹងខ្ញុំក៏ឆ្លើ់យប្រាប់គាត់ថា :
បាទ ខ្ញុំទៅលេងហ្គេមមែន ខ្ញុំអត់ហ៊ានប្រាប់ប៉ាខ្លាចប៉ាវាយ។
ចាប់ពីថ្ងៃហ្នឹងមក ពេលជួបជុំបងប្អូនម្តងៗ គាត់តែងតែបង្អាប់ខ្ញុំមកដល់សព្វថ្ងៃថា :
អារ៉ា កង់ហ្អែងបាត់ទៅណា! បាទៗ ប៉ា ខ្ញុំៗ ស៊ីបាយមើលតុក្កតា។
 |
កង់ខ្ញុំមានរូបរាងបែបហ្នឹង គេហៅថាគង់គក់ ឬកង់ដៃត្រង់ |
ប្រភពរួបភាព : google.com
No comments:
Post a Comment