សួស្តីមិត្ត! ថ្ងៃនេះមកវិញទៀតហើយ មករៀបរាប់ការលំបាកអោយស្តាប់ទៀតហើយ។ មិនមានរឿងសប្បាយនិទានអោយអាននោះទេដោយសារ តែអ្នកនិពន្ធអត្ថបទម្នាក់នេះ មិនដែលមានរឿងរីករាយដើម្បីចែករំលែកអោយអ្នកទាំងអស់គ្នាបានដឹងទេ បើរឿងទុក្ខសោកមានរាប់មិនអស់ឡើយហាហា មានច្រើនណាស់ដូចជាៈ រឿងដែលលួចស្រលាញ់កូនស្រីគេមិនបាន :D រឿងអត់លុយចាយ រឿងចំណាយលុយច្រើនហួសមាឌ រឿងស៊ីច្រើន រឿងមិត្តភក្តិ ហើយមានរឿងជាច្រើនទៀតរៀបរាប់មិនអស់ទេច្រើនណាស់ ច្រើនមែនទែនតែម្តង :D។ អ៊ីចឹងហើយអត្ថបទមួយនេះលើកយកអត្ថបទ សងលុយគេ មកអោយអ្នកទាំងអស់គ្នាអានកម្សាន្ត គឺថារឿងវាបែបនេះ កាលពីឆ្នាំ ២០១៥ គឺបានខ្ចីលុយគេជាច្រើន រាប់សិបលានរៀល ដំបូងឡើយគឺខ្ចីមិត្តភក្តិម្នាក់ឈ្មោះ សាកល វាចិត្តល្អខ្ចីវាបានចំនួន ១៥០ ដុល្លារដើម្បីដោះស្រាយការលំបាកមួយតែមិនអាចប្រាប់បានឡើយ ព្រោះវាជារឿងពាក់ព័ន្ធនិងអំពើពុករលួយ អាពួកម៉ាកម្នាក់ហ្នឹងវាចិត្តល្អណាស់ វាអោយខ្ចីហើយ រហូតមកដល់ពេលនេះវាអត់ទាន់អោយសងវិញទេ ដោយវានិយាយថាបើត្រូវការប្រើសិនទៅចឹងខ្ញុំក៏អត់ទាន់សងវាដែរទៅ តែឥលូវមិត្តភក្តិម្នាក់នេះផ្លាស់ប្តូរហើយ មិនដូចមុនទេ មិនដឹងថាខ្ញុំគិតខុស ឬក៏វាប្លែកមែនទេ ចាប់ផ្តើមពីវាបានស្គាល់មិត្តថ្មីមួយចំនួនមក វារៀងប្លែកមិនដូចមុនទេ :D គឺមិនពួកម៉ាកមិនសូវមានពេលវេលាជាមួយមិត្តភក្តិចាស់ដូចមុនទេ ពេលជួបជុំគ្នាមិត្តភក្តិមិនសូវជជែកច្រើនទេ ជាក់ស្តែងពេលជុំគ្នានៅផ្ទះវិចិត្រ ពេលនោះកំពុងតែលេងបៀរ មិត្តភក្តិដូចជាហីៗជាមួយពួកយើង មិនសូវខ្វល់ពីពួកយើងទេ គិតតែ Chat ជាមួយសង្សារ ធ្វើដូចពួកយើងមិននៅជិត ធ្វើដូចកំពុងនៅតែម្នាក់ឯង អ៊ីចឹងខ្ញុំចង់សួរអ្នកទាំងអស់គ្នា យូរៗជួបគ្នាម្តងទុកទូរស័ព្ទចោលសិនមិនបានទេឬក៏យ៉ាងណា រឿងនេះហើយទើបធ្វើពួកយើងបែកវូងគ្នាទៅផ្ទះរាងខ្លួន ព្រោះថាបើលេងក៏មិនសប្បាយដែរ នៅលេងធ្វើអ្វីទៀតនាំតែទើសទាល់ ហើយលេងមិនសប្បាយដដែល ដឹងថាសង្សារសំខាន់តែគួរតែគិតដល់មិត្តភក្តិដែរ ព្រោះមិនងាយបានជួបគ្នាទេ រឿងអស់នេះហើយទើបខ្ញុំនិយាយថាមិត្តខុសពីមុនហើយ។ បានហើយឈប់សរសេរពីគេទៀតហើយព្រោះខ្លួនឯងក៏មិនល្អអីដែរ ឥលូវនិយាយពីមិត្តថៅកែស្រូវម្តង អាមួយហ្នឹងក៏ចិត្តល្អដែរ និយាយថាខ្ចី ១៥០ វាយកអោយភ្លាម រហូតមកដល់ពេលនេះមួយឆ្នាំហើយមិនទាន់បានសងទៀត ប្រហែលជាសារ៉េសារ៉ង់អោយវាក្នុងឆ្នាំថ្មីនេះហើយ កុំអោយយូរពេកអាងតែគេមិនទារ ហាហាមុខក្រាស់បានចេះតែក្រាស់សិនទៅ។ ក្រៅពីហ្នឹងមានបងសុវណ្ណច័ន បងផល្លី សុទ្ធតែខ្ចីបាន ឥលូវសងអស់ហើយសប្បាយចិត្តណាស់ :D មិនងាយណាបានសងលុយគេលោក ចឹងហើយគោលដៅថ្មីក្នុងឆ្នាំថ្នី ឆ្នាំ២០១៧នេះ គឺត្រូវជម្រះបញ្ជីចាស់អោយ គេអោយអស់ បើអង់គ្លេសគេថា Clear Old Stock ហាហា សងអោយហើយទៅងាយស្រួលខ្ចីវិញ បើខ្ចីគេយូរចឹងម៉ិចលើកក្រោយគេអោយយើងខ្ចីទៀត ហាហា។ សងម្តង ៥០ ម្តង ១០០ ត្រឹមខែមេសាអោយអស់ ហើយចាប់ផ្តើមសន្សំលុយរៀនជួសជុលបន្ថែមទៀត។ តាំងចិត្តហើយឈប់ទិញរបស់ប្រើប្រាស់ ឈប់ទិញរបស់ក្មេងលេង (Toy) ៕
Wednesday, April 19, 2017
.png)
Recommended Articles
- GAME
Nintendo ចេញលក់ Switch Lite ហើយNov 22, 2019
សួស្តីអ្នកទាំងអស់គ្នា! ដោយសារតែយប់ម៉ិញមានការប្រកាសចេញលក់នៅម៉ាស...
- ជំងឺផ្លូវចិត្ត
តើការសំលាប់ខ្លួនជាជំរើសល្អមែនទេ?Dec 12, 2018
សួស្តីមកទៀតហើយព្រោះតែថ្ងៃនេះទំនេរពេកក៏ចង់សរសេរបន្ថែមអត្ថបទមួយទ...
- WISHLIST
បញ្ជីបំណងប្រាថ្នា សំរាប់ឆ្នាំ ២០១៩Dec 08, 2018
សួស្តីអ្នកទាំងអស់គ្នា! ដោយសារតែថ្ងៃនេះមិនសូវមានអតិថិជន អ៊ីចឹងរ...
- Toy Story
Toy Story 4Dec 07, 2018
បន្ទាប់ពីការរង់ចាំ និងការលើកថ្ងៃបញ្ចាំងរឿង Toy Story 4 ជាច្រើន...
Labels:
អត្ថបទថ្មីៗ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment